ជន​រង​គ្រោះ​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​ក្រោយ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ឈូស​ឆាយ​យក​ដី​របស់​ខ្លួន

ដោយ ហេង រស្មី
2020-05-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​ដី​នៅ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ទួញ​យំ និង​កាន់​រូបថត​លោក ហ៊ុន សែន និង​ភរិយា ដើម្បី​ស្រែក​រក​ជំនួយ​ពី​លោក នៅ​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២០។

ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​ដី​នៅ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ទួញ​យំ និង​កាន់​រូបថត​លោក ហ៊ុន សែន និង​ភរិយា ដើម្បី​ស្រែក​រក​ជំនួយ​ពី​លោក នៅ​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​កំពុង​ស្ថិត​ក្នុង​បញ្ហា​ស្មារតី ក្រោយពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ដឹក​នាំ​កម្លាំង​ប្រមា​ណ​ជិត ១រយ​នាក់​មក​បណ្ដេញ​ចេញ​ពី​ដី​របស់​ខ្លួន​ដោយ​បង្ខំ ដើម្បី​​យក​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន អូស៊ីអាយស៊ី (OCIC) ​របស់​លោក​ ឧញ៉ា ពុង ឃាវសែ។ មន្ត្រី​សិទ្ធិមនុស្ស​បាន​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​ថា ជា​សកម្មភាព​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ។

ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ប្រាប់​លោក​ស្រី ហ៊ុល សាវឿន អាស៊ី​សេរី​ថា សុខភាព​របស់​លោក​ស្រី​នៅ​មាន​សភាព​ទន់​ខ្សោយ​និង​មិន​ប្រក្រតី​ក្រោយ​ពី​អ្នក​ស្រី​បាន​ដួល​សន្លប់​ដើម្បី​ព្យាយាម​កុំ​អោយ​អាជ្ញាធរ​មក​រុះរើ​កុងតឺន័រ​ដែល​លោក​ស្រី​នឹង​ក្រុម​គ្រួសារ​ស្នាក់​នៅ​ចាំ​ដី​របស់​ខ្លួន។

លោក​ស្រី​និយាយ​ថា អាជ្ញាធរ​ប្រមាណ​ជិត ១០០​នាក់​បាន​យក​គ្រឿង​ចក្រ​ និង​ រថយន្ត​បាញ់​ទឹក​មក​បណ្ដេញ​លោក​ស្រី​ចេញ​ដោយ​មិន​បាន​ជួន​ដំណឹង​អ្វី​ទាំង​អស់។ លោក​ស្រី​បញ្ជាក់​ថា អាជ្ញាធរ​រដ្ឋាភិបាល​ធ្វើ​នេះ​ហាក់​បី​ដូច​ជា​ហាក់​មនុស្ស​ធម៌​ហួសហេតុ​ដែល​លោក​ស្រី​មិន​អាច​ទទួល​យក​បាន៖ «ឈឺ​ចាប់​ឃើញ​គេ​មក​​ប្លន់​យក​ដី​យើង​ស្រស់​តែ​ម្ដង ហើយ​ឥឡូវ​ហ្នឹង​គេ​ដាក់​ការ​ពារ​មិន​អោយ​ចូល​ដី​របស់​ខ្លួន​​ទៀត។​យើង​ជា​ម្ចាស់​ដី​មិន​បាន ចូល​ទៅ​ដី​ខ្លួន​ឯង​ហើយ​គេ​ព័ទ្ធ​របង​តាម​ចិត្ត​គេ​។​គេ​ធ្វើ​ភ្លាមៗ​ហ៊ុំ​យក​ដី​យើង​តែ​ម្ដង»

អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វា និង​សាលា​រាជ​ធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ឧសភា ​បាន​រថយន្ត​បាញ់​ទឹក និង​រថយន្ត​ស្ទូច​យក​ទូរ​កុងតឺន័រ ៣គ្រឿង និង​ផ្ទះ​ឈើ​ចំនួន​ពី ២ខ្នង​របស់​លោកស្រី ហ៊ុល សាវឿន ចេញ​ពី​ដី​របស់​ខ្លួន​ដែល​លោក​ស្រី​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ១៩៩៤ ទៅ​ឲ្យ​ក្រុម​ហ៊ុន អូស៊ី​អាយ​ស៊ី (OCIC)។

ក្រុមហ៊ុន អូស៊ី​អាយ​ស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវ សែ​ មាន​គម្រោង​អភិវឌ្ឍន៍​ទៅ​ជា​ក្រុង​រណប ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង ១ពាន់ ៦រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ទំហំ​ដី ៣៨៧​ហិកតារ។គម្រោង​អភិវឌ្ឍន៍​នេះ​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​ភ្នំពេញ​ ជាប់​ច្រាំង​ទន្លេសាប​​ខាងកើត​ឆៀង​ខាង​ឆ្វេង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ និង​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ចិន។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ក្រុង​ភ្នំពេញ​លោក ឃួង ស្រេង​ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​នោះ​ឡើយ​ ដោយ​សារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​រាយការណ៍​ជូន​លោក៖ «សួរ​ទៅ​ខណ្ឌ​ទៅ។ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នៅ​ឡើយ»

បើ​ទោះ​បី​ជា​សកម្មភាព​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ​ព្យាយាម​គេច​ចេញ​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​ក៏​ដោយ។ ក៏​ក្រុម​អ្នក​ឃ្លាំ​មើល​រំលោភ​សិទ្ធិមនុស្ស​នៅ​តែ​ចាត់​ទុក​ថា​សកម្មភាព​របស់​សមត្ថកិច្ច​ជា​ទង្វើ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​រស់​រាន​មាន​ជីវិត។​

មន្ត្រី​នៃ​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ដែល​ចុះ​ឃ្លាំ​មើល​​ការ​រុះរើ​ពី​សំណាក់​អាជ្ញាធរ​នេះ​ប្រាប់​អាស៊ី​សេរី​ថា ក្រុម​អាជ្ញាធរ​ធ្វើ​នេះ​គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិ​រស់​នៅ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ពលរដ្ឋ​នៅ​តំបន់​ជ្រោយ​ចង្វា​ខណៈ​នៅ​មាន​ពលរដ្ឋ​ខ្លះ​មិន​​ទាន់​ទទួល​បាន​​នៅ​ឡើយ ។

លោក​ស្រី ហ៊ុល សាវឿន ពលរដ្ឋ​​រង​គ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​បាន​បញ្ជាក់​ថា​ នៅ​មាន​ពលរដ្ឋ​ប្រមាណ​៦៥​គ្រួសារ​ទៀត​ក្រុម​ហ៊ុន​មិន​ទាន់​ផ្ដល់​សំណង​នៅ​ឡើយ។​លោក​ស្រី​និយាយ​ថា​ ក្រុម​ហ៊ុន​អូ​ស៊ី​អាយ​ស៊ី (OCIC) សន្យា​ថា ផ្ដល់​ប្រាក់​សំណង ១០​ភាគ​រយ​នៃ​ទំហំ​ដី​ដែល​នៅ​សេស​សល់​ចំនួន​ជាង ៥០ហិកតារ ដែល​ពួកគេ​មិន​អាច​ទទួល​យក​ដំណោះ​ស្រាយ​នេះ​ទេ។

ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស អូស៊ីអាយស៊ី (OCIC) ទទួល​សិទ្ធិ​វិនិយោគ​រយៈ​ពេល ៩៩ឆ្នាំ​ពី​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍន៍​ទៅ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ។

​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​លាត​សន្ធឹង​ចាប់​ពី​ចំណុច​ក្បាល​ទឹក​ត្រង់​ទន្លេ​បាសាក់ (ខាង​កើត​ទីក្រុង​រណប​កោះ​ពេជ្រ) ស្របតាម​មាត់​ច្រាំង​ទន្លេ​មេគង្គ​រហូត​ដល់​កោះ​ប្រាក់ ស្រុក​​កៀន​ស្វាយ​ ខេត្ត​កណ្ដាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ជន​រង​គ្រោះ​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​ក្រោយ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ឈូស​ឆាយ​យក​ដី​របស់​ខ្លួន"

  1. Anonymous says:

    WELL … I do not care for some Cambodian the reason why?? please look when they get ripe off by those authority do you know what some Cambodian do >> they get that pitcher of SAMACH BATHDAI PENCHO. HUN SEN and PRETHBANDETH. BUN RANY HUN SEN holding in front of them and pray for help . WELL ..it look so sad by seeing their face in some time some people wanted to suicide themselves . too bad they did not understand that the guy in that pitcher was trying to murder them in front of the next victim. some time they used land concession some time they used their authority white their law forcing people out of their land . most of cases came from HUN SEN high ragging officers interesting on some land to made money . I just wonder why Cambodian are deference from the other people in the world. why they let the guy un educated like this evil leader doing whatever he wanted . I think the lesion Cambodian never learn from the past . just one fifteen year old POL POT’s kid took many people in line to murder without any confronted at all. please learn you lesion Cambodian . GOD bless Cambodia and it’s people

  2. Anonymous says:

    So funny husr ‘ you guy must ask so socheat he can help you’