ធនាគារ​មួយ​បង្កើត​កម្មវិធី​លើក​កម្ពស់​ជីវភាព​ស្ត្រី​អ្នក​តម្បាញ ខណៈ​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ វ៉ែន សុមេធ
2020-05-28
RFA

លោកស្រី សេក អៃ ជា​អ្នក​ប្រកប​មុខ​របរ​តម្បាញ​ហូល​នៅ​ភូមិ​ព្រែកចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

លោកស្រី សេក អៃ ជា​អ្នក​ប្រកប​មុខ​របរ​តម្បាញ​ហូល​នៅ​ភូមិ​ព្រែកចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

 RFA/Saut Sokprathna


គម្រោង​កម្មវិធី​លើក​កម្ពស់​ស្ត្រី​អ្នក​តម្បាញ របស់​ធនាគារ​ម៉េយប៊ែង (Maybank) ជា​ធនាគារ​របស់​ម៉ាឡេស៊ី ដោយ​សហការ​ណ៏​ជាមួយ​ដៃគូរ​ក្រុមហ៊ុន​ផលិត​សូត្រ​ខ្មែរ ដែល​មាន​ឈ្មោះថា​សូត្រ​ពណ៌ (ColorSilk) បាន​ផលិត​ម៉ាស ឬ​របាំងមុខ​ចំនួន​ជាង ១០​ម៉ឺន​ម៉ាស ធ្វើ​ដោយ​ដៃ ដើម្បី​លើក​កម្ពស់​ជីវភាព​ស្ត្រី​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ ។

នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​របស់​ធនាគារ​ម៉េយប៊ែង លោក ហ្សារ៉ីល អាហ្សា ជីមីន (Shahril Azuar Jimin) មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​ជួយ​ដល់​ស្ត្រី​អ្នក​តម្បាញ​ចំនួន ២៥០​នាក់ និង​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ បាន​ផង។ លោក​បញ្ជាក់ទៀត ថា ការ ខិតខំ​ប្រឹងប្រែង​នេះ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ពី​ផល​ប៉ះពាល់​វិនិយោគ​ដែល​បណ្ដាល​មកពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។

លោក ជីមីន (Shahril Azuar Jimin) ឱ្យ​ដឹង​ទៀតថា កម្មវិធី​លើ​កំពស់​ស្ត្រី​អ្នក​តម្បាញ​នេះ មិន​ត្រឹមតែ​ជួយ​ធានា​សុខមាលភាព​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ កម្មវិធី​នេះ​ក៏​ជួយ​រក្សា​និរន្ដ​ភាព​សេដ្ឋកិច្ច​គ្រួសារ​អ្នក​ដំបាញ អាច​រកប្រាក់​ចំណូល​បាន​ចន្លោះ​ពី​២០០​ទៅ​៣៥០​ដុល្លារ​ក្នុង​មួយខែ ខណៈពេលដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជួប​បញ្ហា​សេដ្ឋកិច្ច​ជា​សកល។

កម្មវិធី​លើក​កំពស់​ស្ដ្រី​អ្នក​តម្បាញ (Women Eco Weavers Programme) បាន​ជួយ​ទៅដល់​ស្ត្រី​ខ្មែរ​ចំនួន ២៥០​នាក់​ក្រោម​កម្មវិធី​នេះ នឹង​ផលិត​ម៉ាស់​ដែល​ធ្វើ​ដោយ​ដៃ ដោយ​ផលិត​ចេញពី​កប្បាស​និង​សូត្រ​ខ្មែរ​សុទ្ធ ដើម្បី​បំពេញ​តំរូវការ​ផ្នែក​វិជ្ជសាស្ត្រ​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles