ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថា ការ​ហាម​​ពលរដ្ឋ​ទៅ​មើល​ព្រំដែន ដោយ​ខ្លាច​ដឹង​ពី​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ទឹកដី​ខ្មែរ

ដោយ ទីន ហ្សាការីយ៉ា
2020-05-29
RFA

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)


សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ព្រំដែន​កម្ពុជា និង​ក្រុម​យុវជន​បញ្ចេញ​ប្រតិកម្ម​ចំពោះ លោក បណ្ឌិត សុខ ទូច ប្រធាន​គណៈកម្មការ​ស្រាវ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា វៀតណាម ដែល​លើកឡើង​ថា បើសិនជា​អាជ្ញាធរ​ខ្មែរ​អនុញ្ញាត​ឱ្យ​ពួកគេ​ទៅ​មើល​ខ្សែ​បន្ទាត់​ព្រំដែន ខ្លាច​វៀតណាម​ចាប់​នោះ គឺជា​ការ​អះអាង​មិន​ត្រឹមត្រូវ​ឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​អះអាង​ថា រដ្ឋាភិបាល​រឹតត្បិត ឬ​មិន​អនុញ្ញាត​ពលរដ្ឋ​របស់​ខ្លួន​ទៅ​មើល​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​នេះ ព្រោះ​មានរឿង​អាថ៌កំបាំង​ទាក់ទង​នឹង​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា វៀតណាម​។​

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន អះអាង​ថា អាជ្ញាធរ​ខ្មែរ​ហាម​ឃាត់ ពលរដ្ឋ​មិន​ឱ្យ​ទៅ​មើល​តំបន់​ព្រំដែន កម្ពុជា វៀតណាម​កន្លង​មក​នោះ គ្រាន់តែ​ជា​លេស ដែល​រដ្ឋាភិបាល​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ទីតាំង​ព្រំដែន​ជាក់ស្ដែង​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​ទាំងពីរ​តែប៉ុណ្ណោះ​។​

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​វៀតណាម​បណ្ដុះ​ឆន្ទៈ​យុវជន​ឱ្យ​ឈឺឆ្អាល​រឿង​ប្រទេសជាតិ រឿង​ព្រំដែន ដូចជា​កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម​នាំ​សិស្សានុសិស្ស​ទៅ​មើល​ព្រំដែន​តែ​អាជ្ញាធរ​កម្ពុជា​វិញ ពលរដ្ឋ​មាន​ឆន្ទៈ​ដោយ​ខ្លួនឯង​ចង់​ទៅ​មើល​ព្រំដែន​បែរ​ជា​អាជ្ញាធរ​ហាម​ឃាត់​ទៅវិញ​។ លោក​បញ្ជាក់​ថា ការ​ហាមឃាត់​នេះ ប្រហែល​ជា​មាន​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​៖ «រារាំង​មិន​ឱ្យ​ពលរដ្ឋ​ទៅ​មើល​ព្រំដែន មានន័យថា ការ​បោះ​បង្គោល​ព្រំដែន​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន បាន​ជា​មិន​ឱ្យ​ពលរដ្ឋ​ទៅ​មើល​ម្ដង​ហើយ​ម្ដងទៀត»។

ការ​លើកឡើង​របស់​លោក រ៉ុង ឈុន នេះ នៅ​បន្ទាប់​ពី​លោក បណ្ឌិត សុខ ទូច បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​២៧ ឧសភា ថា អាជ្ញាធរ​កម្ពុជា​បាន​ហាមឃាត់​ពលរដ្ឋ និង​ក្រុម​យុវជន​មិន​ឱ្យ​ទៅ​មើល​តំបន់​ព្រំដែន​កម្ពុជា​វៀតណាម ដោយសារតែ​គិត​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​៖ «យុវជន​ពេលណា​ចង់​ទៅ​មើល​ព្រំដែន ពេល​ទៅ​មើល​គាត់​កាន់​ផែនទី ឬ​កាន់​អី​ទៅ​មើល​នឹង​ថ្ងាស​ឬ​អី​ព្រោះថា​ឥលូវ​យួន​បិទ​ព្រំដែន​គេ​បិទ​ដោយ​ឯកតោភាគី»។

កាល​ពី​ពេល​ថ្មីៗ​នេះ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុមការងារ​១០០​រាត្រី​ដែល​ចុះ​ស្រាវជ្រាវ​រឿង​ព្រំដែន​បន្ត​ពី​លោក​បណ្ឌិត កែម ឡី រួម​ទាំង​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​មន្ត្រី​ប្រឹក្សា​ពិគ្រោះ​យោបល់ ដែល​មាន​លិខិត​បេសកកម្ម​រដ្ឋបាល​ត្រឹមត្រូវ​ផង បាន​ចុះទៅ​មើល​តំបន់​ព្រំដែន​នៅ​តំបន់​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ជាទី​តាំង​ដែល​អាជ្ញាធរ​វៀតណាម​បាន​បោះតង់​ចូល​លើ​ទឹកដី​ខ្មែរ ប៉ុន្តែ​អាជ្ញាធរ​ហាមឃាត់​។​

លោក រ៉ុង ឈុន លើកឡើង​ថា បើសិនជា​អាជ្ញាធរ​ខ្លាច ពួក​លោក ឬ​ពលរដ្ឋ​ដើរ​ឆ្លង​ចូល​ទឹកដី​វៀតណាម​នោះ អាជ្ញាធរ​ព្រំដែន​គួរតែ​នាំ​ពលរដ្ឋ​ទៅ​មើល​តំបន់​ដែល​វៀតណាម​បោះបង់ ឬ​បង្គោល​ព្រំដែន ដូចដែល​វៀតណាម​ធ្លាប់​បាន​ធ្វើ​លើ​ពលរដ្ឋ​គេ​ដែរ ដើម្បី​បង្ហាញ​ពី​តម្លាភាព​៖ «យើង​នៅតែ​មាន​មន្ទិល​សង្ស័យ ហើយ​អាជ្ញាធរ​ត្រូវ​សហការ​ជាមួយ​ក្រុមប្រឹក្សា​កម្ពុជា ដើម្បី​ទៅ​មើល​ព្រំដែន និង​បង្ហាញ​ពី​តម្លាភាព ហើយ​រដ្ឋាភិបាល​គួរតែ​សប្បាយចិត្ត​នៅ​ពេល​ពលរដ្ឋ​ឈឺឆ្អាល​រឿង​ព្រំដែន»។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី២៥ ឧសភា​ថា យោធា​វៀតណាម​បាន​រុះរើ​តង់ ថយ​ពី​តំបន់​កៀក​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក អស់ហើយ​។ លោក​អះអាង​ថា កងទ័ព​វៀតណាម បាន​រុះរើ​នៅ​ចំណុច​កៀក​ព្រំដែន​កម្ពុជា តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ខេត្ត​កណ្ដាល​៖ «វរៈ ៦០១ ហ្នឹង គឺ​គាត់​ថត​តាំងពី​វៀតណាម គាត់​រើ គាត់​អ្វីៗ​ហ្នឹង តង់​គាត់​ហ្នឹង ថត​យក​មក​ឱ្យ​យើង​ឃើញ ជាក់ស្ដែង​។ អ៊ីចឹង មកដល់​ម៉ោង​នេះ ចំណុច​ដែល​កៀកៗ ហ្នឹង គឺ​គាត់​បាន​រើ​ហើយ ហើយ​វា​នៅ​ដែល​ឆ្ងាយ​ពី​កន្លែង​យើង​ទៅ នៅ​ក្នុង​តំបន់​របស់​គាត់​នោះ​ទេ»។

ទោះជា​មានការ​អះអាង​របស់​អភិបាលខែត្រ​កណ្ដាល​បែបនេះ​ក្ដី ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ប្រាប់​ថា វៀតណាម​មិនទាន់​រើ​តង់​ចំនួន​២៨​កន្លែង ចេញពី​តំបន់​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ក្នុង​ខេត្ត​កណ្ដាល តាម​កំណត់​ទូត​របស់​ភាគី​កម្ពុជា​នៅឡើយ​ទេ​។ មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស លោក កុយ គួង ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២២ ឧសភា ថា កម្ពុជា មិន​ទាន់​មាន​វិធានការ​ផ្សេង​នៅឡើយ​ទេ ដោយ​នៅ​រង់ចាំ​ការ​ឆ្លើយតប កំណត់​ទូត​របស់​វៀតណាម​សិន​។ លោក​បញ្ជាក់​ថា ក្រសួង​បាន​ផ្ញើ​កំណត់​ទូត ទៅ​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ ឧសភា គឺ​តំណាល​គ្នា​នឹង​ខេត្ត​អានយ៉ាង (An Giang) របស់​វៀតណាម បាន​ផ្ញើ​លិខិត​មក​អាជ្ញាធរ​ខេត្ត​កណ្ដាល ពន្យល់​ថា ការ​បោះ​តង់ ដើម្បី​ទប់ស្កាត់​កូវីដ១៩ (Covid-19) ខ្លាច​ពលរដ្ឋ​ទាំង​២​ប្រទេស​ឆ្លងកាត់​ច្រក​របៀង ខណៈ​ច្រក​អន្តរជាតិ​បិទ​ជា​ផ្លូវការ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ដោយ​សារតែ​ការ​អះអាង​របស់​អាជ្ញាធរ​ខែត្រ​កណ្ដាល និង ក្រសួង​ការបរទេស​បញ្ច្រាស​គ្នា​នេះ​ហើយ ទើប​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុម​យុវជន​ចង់​ទោ​មើល​តំបន់​ទាំងនោះ​ជាក់ស្ដែង។

ក្រៅពី​ករណី​វៀតណាម​បោះតង់​ចូល​ទឹកដី​ខ្មែរ​នេះ ពលរដ្ឋ​ខ្មែរ​ក៏​សំដែង​ការ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី ដោយសារតែ​រដ្ឋាភិបាល​បាន​ជួល​ដី​ឱ្យ​ក្រុមហ៊ុន​វៀតណាម​នៅ​តំបន់​ព្រំដែន​ក្នុង​រយៈពេល​៩០​ឆ្នាំ​ដែរ​។ លោក សុខ ទូច អះអាង​ថា សព្វថ្ងៃ​នេះ ឈប់​មាន​ករណី​ជួល​ដី​នៅ​តំបន់​ព្រំដែន​ទៀត​ហើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ នៅតែ​មាន​ករណី​ជួល​ដី​នៅ​តំបន់​ព្រំដែន​ឱ្យ​វៀតណាម​ដដែល ក៏ប៉ុន្តែ​ការជួល​នេះ គេ​ផ្លាស់ប្ដូរ​ទម្រង់ ដោយ​ប្ដូរ​ឈ្មោះ​ពី​ការជួល មក​ការ​បង្វាស់​ដី​ឱ្យ​ជនជាតិ​វៀតណាម​វិញ​៖ «ខ្មែរ​យើង​អត់​សូវ​ធ្វើ​ចម្ការ​ទេ អត់​ចំណេញ ដោយសារ​គ្មាន​ទឹក​ហើយ​តាម​ព្រំដែន​មាន​ព្រែក​ហ្នឹង​គេ​អាច​ប្រើប្រាស់​បាន ជី​ថ្លៃ ទី​២ ស្រូវ​គេ​លក់​បាន​ថ្លៃ ហើយ​ជី​ថោក ខ្មែរ​យើង​ស្រូវ​លក់​ថោក ទឹក​ទិញ​ពី​វៀតណាម ជី​ទិញ​ពី​វៀតណាម​ក្នុង​តម្លៃ​ថ្លៃ»។

របាយការណ៍​របស់​អង្គការ​លីកាដូ​ចេញផ្សាយ​កាលពី​ខែ​មីនា ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ជួល​ដី​ឬ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​វៀតណាម​សរុប​ផ្ទៃដី​ទាំងអស់​មាន​ចំនួន​ជាង ៣​សែន ៦​ម៉ឺន​ហិកតារ ដែល​មាន​នៅ​ក្នុង​ខែត្រ​មួយ​ចំនួន​ដូចជា ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខែត្រ​រតនគិរី​ជាដើម៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថា ការ​ហាម​​ពលរដ្ឋ​ទៅ​មើល​ព្រំដែន ដោយ​ខ្លាច​ដឹង​ពី​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ទឹកដី​ខ្មែរ"

  1. Anonymous says:

    who is the Cambodia nationalist I already knew . but please taking care of yourself I do not wanted to any one of them any more. please be safe some thing will change in the near future. GOD bless every Cambodian nationalist and this poor nation

  2. Anonymous says:

    I’m sorry KIM SOK you are not showing me a hero political analyses . I can tell you are not even close to Dr KEM LAI . I recommend you to go political scent’s school in the country where you are living then you can come to play as a politician . please do not trying to be AH CHESSTU GOD bless Cambodia

  3. Anonymous says:

    I’m agree whit MEACH SOVANNARA about bloody politician in Cambodia . the question is did we are Cambodian still remembers the word said >>the winner is the king and the loser is the enemy<< was that true about CPP HUN SEN took those lesson to work in Cambodia ?? yes I would say he is using it right now. we are also knew HUN SEN was not hesitated to used every mean to win wasn't it true. at this moment I just want to ask Cambodian how many opposition party in Cambodia right now???????????? another question is ??have they change any thing yet ?? can you understand the word bolt licking mean?? yes so sad some one acting Cambodian nationalist using Cambodian over sea money for his interest like MOM SONANDO for exam. some body said CNRP is already dead my question is ?? why HUN SEN leadership are worry so much preventing them in any action in Cambodia. did some one like KIM SOK knew if any party that have seat in parliament can only work for the nation.is this opposition party have been elected by majority of Cambodian isn't it true?? HUN SEN set up election in 2019 was not recognize as legitimated to be free and faire election and the kicked out his opposition party was also not gran as legitimated .after all every thing can not count until this day. I understood CNRP was not a privet party not just for KIM SOKHA or SAM RANSY it was the party that all Cambodian wanted to recue their own nation do I'm I right??
    CNRP was eliminated since 2017 already three years I knew this party have been screw up in their internal by CPP spy is that true?? what so ever if KIM SOKHA come back to be the leader of CNRP it will be support by Cambodian just do not trying to get rite of what you are already wine . my request to all AH CHESSTU please come to the ring if you are a good fighter. please do not just burking and making some one think you are the best . GOD bless Cambodia

  4. Anonymous says:

    This regime is the puppet of youn-hanoi so all the M-P are youn-hanoi dogs

  5. Sosocheath says:

    ក្រយ៉ៅពួកសិទ្ធិមនុស្សការពារចោរ
    នៅស្រុកខ្មែរគឺអញ្ចឹង !
    …….
    យ៉ាប់ពួកសិទ្ធិមនុស្សក្រអូមឆ្កែ
    សិទ្ទ្ធិមនុស្សស្រុកខ្មែរពូកែព្រុស
    អួតពីអាមេរិកពីនេះនោះ
    តាំងខ្លួនសិទ្ធិមនុស្សផុតឆ្ងាយដី។
    តែដល់អាមេរិក ជាន់កផ្តិលផ្តាច់
    ជិវិតលេីដី បុរសស្បែកខ្មៅ
    ស្លាប់ចាកលោកីយ៍ ពួកអាចង្រៃ
    លែងព្រុសដូចឆ្កែ ។
    បែរដាក់កន្ទុយ អត់ហ៊ានប្រថុយ
    ព្រុសលូស្តីថា ពីរឿងសិទ្ធិមនុស្ស
    ពួកអាតាប៉ែ សិទ្ទ្ធិមនុស្សស្រុកខ្មែរ
    ការពារតែចោរ។
    ម៉េចដែរអាដហុក លីកាដូរុក
    រឿងហ្នឹងកេីតទេ ហ៊ានជេរអាមេរិក
    ដូចកាលត្រាប់ឆ្កែ កាលព្រុសជេរខ្មែរ
    ហ៊ានឬមិនហ៊ាន ?