កងកម្លាំងកម្ពុជាម្នាក់ស្លាប់នៅប្រទេសម៉ាលីដោយសារជំងឺកូវីដ១៩

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ៣០ ឧសភា ២០២០ | ម៉ោង ១០:៥១ ព្រឹក
VOD

លោក ស សាវី កងទ័ពមួកខៀវកម្ពុជា ដែលស្លាប់នៅក្នុងប្រទេសម៉ាលីដោយសារជំងឺកូវីដ១៩(រូបពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ)

លោក ស សាវី កងទ័ពមួកខៀវកម្ពុជា ដែលស្លាប់នៅក្នុងប្រទេសម៉ាលីដោយសារជំងឺកូវីដ១៩(រូបពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ)


មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អះអាងថា កងកម្លាំងមួកខៀវកម្ពុជាម្នាក់  ដែលបំពេញបេសកកម្មសប្បុរសធម៌តាមការស្នើរបស់អង្គការសហប្រជាជាតិនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារជំងឺកូវីដ១៩។

អ្នកនាំពាក្យក្រសួងការពារជាតិលោក  ឈុំ សុជាត ប្រាប់វីអូឌីនៅថ្ងៃនេះថា ទាហានមួកខៀវ កម្ពុជាម្នាក់ដែលស្លាប់នៅប្រទេសម៉ាលីកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ស សាវី។

លោកបន្តថា លោកមិនដឹងច្បាស់ថា នឹងបញ្ជូនសពលោក ស សាវី មកកម្ពុជាឬអត់នោះទេ។

លោកថា៖ «គាត់ទើបស្លាប់ម្សិលមិញ ដូច្នេះសពគាត់នៅនោះនៅឡើយទេ​​ មើលទៅជំងឺកូវីដ១៩ យើងហាក់ដូចជាពិបាក​ក្នុងការបញ្ជូន[មកកម្ពុជា] អ៊ីចឹង​យើងខិតខំរកមធ្យោបាយយ៉ាងម៉េច​ទៅតាមនីតិវិធីបទដ្ឋានអន្តរជាតិ​ស្ដីពីជំងឺកូវីដហ្នឹង ​តាមរយៈប្រពៃណីរបស់យើងហ្នឹង​ ដើម្បីឱ្យសមរម្យចំពោះអ្នកដែលយើងបានបញ្ជូនទៅ​ធ្វើពលីកម្ម ដើម្បីជាតិមាតុភូមិ​ ក៏ដូចសកលលោកក្នុងនាម​ប្រជាពលរដ្ឋយើងនឹងខិតខំប្រឹងប្រែង​​ឱ្យអស់លទ្ធភាព​ ប៉ុន្តែយើងមិនអាចនិយាយបានទេថា ​អាចបញ្ជូន ឬមិនបញ្ជូនបានទេ»។

កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវរបស់កម្ពុជាទៅបណ្តាប្រទេសចំនួន៤រួមមាន លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ កងកម្លាំងមួកខៀវដែលកម្ពុជាបញ្ជូនទៅបណ្តាប្រទេសចំនួន៤ ចំនួនសរុប ជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles