លោក ទូច កុសល៖ ការ​តវ៉ា​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ដឺហ្គ្រេតឌ្យូក​ត្រូវ​បិទ​បញ្ចប់ក្រោយទទួល​សំណង

ភ្ញៀវប្រចាំថ្ងៃ
30/05/2020 – 12:11
ដោយ៖ វ៉ា សំណព្វ
RFI

លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា
លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា © សហការី

ការ​តវ៉ា​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ដឺហ្គ្រេតឌ្យូក ១៥២​នាក់ បាន​បិទ​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី ៣០ ខែ​ឧសភា​នេះ បន្ទាប់​ពី​អតីត​បុគ្គលិក​កម្មករ​និយោជិត ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​សណ្ឋាគារ​ដឹហ្រ្កេតឌ្យូក​ភ្នំពេញ ​បាន​បើក​ប្រាក់​សំណង​នៅ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវ:​។ លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ បាន​សម្ដែង​ការ​សាទរ បន្ទាប់​ពី​ការ​តវ៉ា​របស់​ពួក​គេ​អស់​រយៈ​ពេល​ជិត​៥​ខែ បាន​ចេញ​ជា​លទ្ធផល​នៅ​ថ្ងៃ​នេះ​។

What Next?

Recent Articles