សកម្មជន​ព្រំដែន​គាំទ្រ​ចំណាត់​ការ​កម្ពុជា ជួប​មន្ត្រី​ទូត​វៀតណាម​ជំរុញ​​ឱ្យ​រុះរើ​តង់​យោធា​ចេញ​ពី​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា

ដោយ ខែ សុណង
2020-06-02
RFA

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល​

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល​

 រូប៖ នគរបាល​ជាតិ


សកម្មជន​ព្រំដែន​គាំទ្រ​ចំណាត់​ការ​កម្ពុជា ដែល​ជួប​មន្ត្រី​ការទូត​វៀតណាម​និយាយ​គ្នា​ពី​ការ​រុះរើ​តង់​យោធា​ចេញ​ពី​តំបន់​ព្រំដែន ដែល​មិន​ទាន់​ឯកភាព​គ្នា នា​ព្រំដែន​ខេត្ត​កណ្ដាល ប៉ុន្តែ​មិន​សង្ឃឹម​ទាំងស្រុង​ទេ​ថា ភាគី​វៀតណាម​នឹង​រើ​តង់​ចេញ​នោះ។

អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ ១០០រាត្រី លោក មាន ព្រហ្មមុនី ថ្លែង​ថា លោក​សាទរ​ចំពោះ​ឥរិយាបថ​នេះ។ ទន្ទឹម​នឹង​គ្នា​នេះ​ក្រុម​ការងារ​របស់​លោក​ក៏​ដូច​ជា​ពលរដ្ឋ​នឹង​បន្ត​តាមដាន​ទៀត ហើយ​បើ​មិន​បាន​លទ្ធផល​ជា​វិជ្ជមាន​ទេ​នោះ ពួក​លោក​នឹង​ជំរុញ​ឲ្យ​ចាត់វិធានការ​ផ្លូវ​ច្បាប់​អន្តរជាតិ​បន្ត​ទេ​រហូត​មាន​ដំណោះស្រាយ៖ «តាម​ពិត​វៀតណាម​គាត់​ធ្វើ​នេះ​មើល​ងាយ​កម្ពុជា​ពេក​បើ​វៀតណាម​អត់​រើ​ទេ សុំ​ឲ្យ​មាន​វិធានការ​ជាក់លាក់​រហូត​ដល់​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី​ជាពិសេស​ប្រទេស​មហា​អំណាច​ទាំង​៥ ជាពិសេស​យើង​ចង់​ឲ្យ​ការ​បោះ​បង្គោល​ព្រំដែន​មាន​តម្លាភាព​ឲ្យ​មាន​អន្តរជាតិ​ចូលរួម​មាន​បារាំង មាន​អង្គការ​សហប្រជាជាតិ​អី។ ប៉ុន្តែ​ខាង​ភាគី​យួន​ត្រូវ​រើ​ចេញ​ឲ្យ​អស់​បើ​មិន​រើ​សុំ​ឲ្យ​ខាង​រដ្ឋាភិបាល​ខ្មែរ​នេះ​ចាត់វិធានការ​ឲ្យ​ខ្លាំងក្លា​ជាង​ហ្នឹង សង្ឃឹម​ថា​វៀតណាម​និយាយ​ស្ដាប់​គ្នា​បាន​ក្នុង​នាម​ប្រទេស​ជិត​ខាង មិន​គឃ្លើន​បន្ត​ទៅ​ទៀត»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​បោះតង់​របស់​វៀតណាម​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល ជាប់​នឹង​ខេត្ត អាន យ៉ាង ប្រទេស​វៀតណាម ឲ្យ​ដឹង​ថា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស អ្នកស្រី អ៊ាត សោភា កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) ស្នើ​ឲ្យ​រុះរើ​តង់​យោធា​ទាំង​នោះ​ឲ្យ​បាន​ឆាប់។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះតង់​របស់​វៀតណាម​ចំនួន ៣១កន្លែង នៅ​ជាប់​ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល លើ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំង​នោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​នៅ​ក្នុង​តំបន់​នេះ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ក្រសួង​ការបរទេស​វៀតណាម​ បាន​ធ្វើ​កំណត់​ទូត​ឆ្លើយតប​កម្ពុជា​ថា ការ​បោះតង់​នៅ​តាម​ព្រំដែន​ដោយ​ខេត្ត អាន យ៉ាង នេះ គឺ​ជា​វិធាន​បណ្ដោះអាសន្ន​ចាំបាច់​ ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​អំឡុង​នៃ​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លង​កូវីដ១៩ ហើយ​ការ​បោះតង់​ទាំង​នោះ​មិន​មាន​ផល​ប៉ះពាល់ ដល់​ការ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​ លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទេ៕

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ស្ដីពី​ជំនួប​រវាង​អ្នកស្រី អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​អគ្គរដ្ឋទូត​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) កាល​ពី​ថ្ងៃ​ទី១ មិថុនា ដែល​ស្នើ​វៀតណាម​ឲ្យ​រុះរើ​តង់​យោធា​នៅ​តំបន់​ព្រំដែន​មិន​ទាន់​សម្រេច​ក្នុង​ខេត្ត​កណ្ដាល ជាប់​នឹង​ខេត្ត អាន យ៉ាង ប្រទេស​វៀតណាម ​ឲ្យ​បាន​ឆាប់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ស្ដីពី​ជំនួប​រវាង​អ្នកស្រី អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​អគ្គរដ្ឋទូត​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) កាល​ពី​ថ្ងៃ​ទី១ មិថុនា ដែល​ស្នើ​វៀតណាម​ឲ្យ​រុះរើ​តង់​យោធា​មិនទាន់​សម្រេចនៅ​តំបន់​ព្រំដែនមិន់ទាន់​សម្រេច​​នៅ​​ក្នុង​ខេត្ត​កណ្ដាល ជាប់​​នឹង​ខេត្ត អាន យ៉ាង ប្រទេស​វៀតណាម​ឲ្យ​បាន​ឆាប់។ ហ្វេសប៊ុក


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សកម្មជន​ព្រំដែន​គាំទ្រ​ចំណាត់​ការ​កម្ពុជា ជួប​មន្ត្រី​ទូត​វៀតណាម​ជំរុញ​​ឱ្យ​រុះរើ​តង់​យោធា​ចេញ​ពី​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា"

  1. Anonymous says:

    please do not trust them that much it can be their trick under HUN SEN leadership you should not giving your trust to them . we knew Cambodian was not just lost their territory they are lost their unity. that came from Vietcong policy from generation to generation Vietcong trying so hurt Cambodian by making Cambodian kill each other . I knew how the lower Cambodia get lost to Vietcong that was from the king CHHAIYATHA N02 love his young Vietnamese wife so much that right he sing to let Vietnamese living in lower Cambodian’s land after his young wife used the word COSANG SIN land that she asking for her people to live . the FRENCH just sing after they saw so many Vietnamese in that land. so sad we lost just about half of our land at that time. now it come to HUN SEN the evil of this nation this blind evil did not think about his nation at all . HUN SEN was a Vietcong poppet from the start he did every thing for Vietcong interest only for his powers. HUN SEN this evil killer started to take powers from military cue of RANARITH prime minster elected by UNITED NATION sponsor . we Cambodian knew HUN SEN murder so many Cambodian up to this day and he is threatening to kill more if we are not stop him on time. this is the time that every Cambodian have to take this evil out the reason>> every thing screw up in his internal , COVID19, economy, world problem. this blind evil can not solving this problem and he also threatening to kill more Cambodian who is again whit him. time to take HUN SEN down for good . I knew this evil can not past 2020. GOD bless Cambodian and it’s people

  2. Anonymous says:

    Youn-hanoi are the animals ‘