វិភាគ៖ តើ​​យុទ្ធនា​ការ​​បំបែក​​បក្ស​​ប្រឆាំង​​ជា​​ដំណោះ​ស្រាយ​​បញ្ហា​​បច្ចុប្បន្ន​​ឬ​ទេ​​?​

បទវិភាគ
លោក ញឹម សុខន |០៤ មិថុនា ២០២០ | ម៉ោង ៩:១៦ ព្រឹក
VOD

លោក ហ៊ុន សែន - លោក កឹម សុខា - លោក សម រង្ស៊ី និងលោកស្រី Cecilia Malmstrom

លោក ហ៊ុន សែន – លោក កឹម សុខា – លោក សម រង្ស៊ី និងលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប។ (បណ្ដាញសង្គម)


អតីត​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ៣រូប​ទៀត មាន​ទាំង​លោក ស៊ុន ធន់ ផង​ដែរ ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន កាលពី ២ថ្ងៃមុន​នេះ ដោយ​ចោទ​ប្រហាក់​ប្រហែលគ្នា​ថា ពាក់ព័ន្ធ​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅក្នុង​សង្គមជាតិ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​ខេត្ត​ព្រះសីហនុ កាលពីមុន​នេះ១ថ្ងៃ បាន​ព្រមាន​ថា វិធានការ​ចាប់ខ្លួន​ខ្សែ​បណ្តាញ​ក្រុមប្រឆាំង​នៅតែ​បន្ត​ធ្វើតាម​រយៈយុទ្ធសាស្ត្រ​ «ផ្តាច់​ក្បាល បំបែក​ដងខ្លួន» នូវ​អ្វី​ដែ​លលោក​ហៅថា ដើម្បី​ទប់ស្កាត់​រលក​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក ហ៊ុន សែន ថ្លែង​ថា៖ «សូមកុំ​ឆ្លៀតឱកាស​កូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ឱ្យ​សោះ បង្កចលាចល​ឱ្យ​សោះ។ អ្នក​ចង់​សាក កម្លាំង​របស់​អ្នក​កាន់តែ​ថយ​ចុះ តាមរយៈ​ផ្តាច់​ក្បាល​បំបែក​ដងខ្លួន​តែម្តង។ និយាយប្រាប់​លោក​ឯង​ឱ្យ​ត្រង់​ឱ្យ​ច្បាស់»។

ការ​ចាប់​ឃុំខ្លួន វិធានការ​ច្បាប់ និង​ការប្រើ​ហិង្សាទៅលើ​អតីត​សកម្មជន​បក្ស​ប្រឆាំង មិនមែន​ជា​រឿង​ថ្មី​ទេ ចាប់តាំងពី​អតីត​គណបក្ស​នេះដណ្តើម​បាន​អាសនៈ​ក្នុង​សភាចំនួន ៥៥ នៅ​ឆ្នាំ២០១៣ និង​អាសនៈ​ឃុំ-សង្កាត់ ចំនួន ៥០០៧ នៅ​ឆ្នាំ២០១៧ ជិត​ទាន់​គណបក្ស​កាន់អំណាច​នោះ។

វិធានការ«​ផ្តាច់​​ក្បាល បំណែក​ខ្លួន» របស់​លោក ហ៊ុន សែន បាន​បង្ហាញ​រូបរាង​ច្បាស់​នៅពេល​ដែល​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុងឆ្នាំ២០១៧ មេដឹកនាំ​ម្នាក់​គឺលោក ​សម រង្ស៊ី ត្រូវ​រារាំង​មិន​ឱ្យ​ចូល​ប្រទេស មេដឹកនាំ​ម្នាក់ទៀតគឺ​លោក កឹម សុខា ត្រូវ​ចាប់​ដាក់​ពន្ធ​នាគារ ចំណែក​មន្ត្រី​ និង​ថ្នាក់​ដឹក​នាំ​ផ្សេង​ៗទៀត​ ក៏​មានការ​ចោទប្រកាន់ និងចាប់ខ្លួន​ជាបន្តបន្ទាប់​ដែរ។

នៅ​ចុងឆ្នាំ២០១៥ អតីតប្រធាន​គណបក្ស​នេះ ​គឺ​លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ជាថ្មីទៀត ក្រោយពី​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រជាជន​កម្ពុជា គឺ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ លោក ហោ ណាំ​ហុង សើ​រើ​បណ្តឹង​ចាស់​ឡើងវិញ ។

នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ អតីត​តំណាងរាស្ត្រ ២រូប​ មាន​លោក គង់ សុភា និងលោក ញ៉ ចម្រើន ត្រូវ​បាន​ក្រុម​បាតុករ​គាំទ្រ​បក្ស​កាន់អំណាច​មួយចំនួន ព្រួត​គ្នា​ទាញ​ទម្លាក់​ពីលើ​រថយន្ត រួច​ទាត់​ធាក់ បង្ក​ឱ្យរង​របួស​ក្បាល ហូរឈាម​តាម​មាត់ នៅជាប់​របង​រដ្ឋសភា ក្រោយពេល​ចេញពី​ប្រជុំ។

មេដឹកនាំ​មួយ​រូប​ទៀត ​គឺ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំងយប់​កាលពី​ថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០១៧ ដោយចោទ​ថា ​ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក្រោយ​ឃុំខ្លួនលោក កឹម សុខា អស់រយៈពេលជាង ៣ខែ តុលាការ​កំពូល​បាន​ចេញ​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ និងហាម​មន្ត្រី ១១៨រូប មិន​ឱ្យធ្វើនយោបាយ​រយៈពេល ៥ឆ្នាំ ។

សាល​ដីកានេះ ក៏​បើកផ្លូវ​ឱ្យ​រឹបអូស​អាសនៈ​បក្ស​ប្រឆាំង​ទាំងអស់ ចែក​ឱ្យគណបក្ស​ផ្សេងៗ ក្នុង​នោះ ​គណបក្សប្រជាជន​កម្ពុជាបាន​ច្រើនជាង​គេ។

ស្ថិត​ក្នុង​អន្តរកាល​នេះ បក្ស​កាន់អំណាច​បាន​អំពាវ​នាវឱ្យអតីត​សកម្មជន​បក្ស​ប្រឆាំង​មួយ​នេះ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ អ្នក​មិន​ចុះចូល​មួយចំនួន ត្រូវ​បាន​ចាប់ខ្លួន ទាក់ទិនទៅនឹង​សកម្មភាព​ចាស់ បង្ហោះ​ម្រាមដៃ​ស្អាត​លើ​បណ្តាញ​សង្គម ធ្វើ​ពហិការ​មិនទៅ​ចូលរួម​បោះឆ្នោត និង​ខ្លះទៀត​គ្មាន​បទ​ចោទ ត្រូវ​គេ​លប​វាយ​នឹង​ដំបង​ដែក​ចំក្បាល តែសមត្ថកិច្ចរកមុខ​ជន​ដៃដល់​មិនទាន់​ឃើញនៅឡើយ។

បញ្ហា​ចំពោះមុខ​ពេល​បច្ចុប្បន្ន​ គឺ​បញ្ហា​សេដ្ឋកិច្ច ឬហៅ​ថា បញ្ហា​ក្រពះ​ពលរដ្ឋ។ លោក​ ហ៊ុន សែន ក៏​ធ្លាប់​លើកឡើង​ថា ចំណុច​នេះ​ជា​បញ្ហា​ចំពោះមុខ ដោយ​លោក​ប្រកាស​ត្រៀម​ឱ្យ​មន្ត្រី​ចែក​អង្ករ​ដល់​អ្នក​មិន​មាន​អាហារ​បរិភោគ និងណែនាំ​ឱ្យ​ស្ថាប័ន​ផ្តល់​កម្ចី​បន្ធូរបន្ថយ​លក្ខខណ្ឌ​ជាមួយ​ពលរដ្ឋ​ជាប់បំណុល​ជាដើម ខណៈ​ពលរដ្ឋ​ជាង ២លាន ៦សែន​នាក់ ​កំពុង​ជាប់បំណុល។

បញ្ហា​ចំបង​មួយទៀតដែល​ត្រូវ​ដោះស្រាយ​បន្ទាន់​ដែរ​នោះ គឺ​ការដែល​សហភាព​អឺរ៉ុបចាត់វិធានការ​ជំហាន​ដំបូង​ ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ ​ដែល​ត្រូវ​អនុវត្ត​នៅ​ត្រឹម​ថ្ងៃទី១២ ខែសីហា​ខាងមុខនេះ។

ករណី​អឺរ៉ុប​ស្នើ​ដាក់​កម្ពុជាក្នុង​បណ្តា​ប្រទេស​ត្រូវ​តាមដានការ​លាង​លុយ​ខុសច្បាប់ ​ប៉ះ​ដល់​អ្នក​វិនិយោគជាដើម។ សមាគម​ស្បែកជើងកម្ពុជា (CFA) សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា (GMAC) និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) កាលពី​ថ្ងៃទី២ ខែមិថុនា បាន​ស្នើ​អឺរ៉ុប​ជាថ្មី​ទៀត ឱ្យពន្យារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA​) ដើម្បី​ជួយសង្គ្រោះប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរពី​មេរោគ​ឆ្លង​រាតត្បាត​កូ​វីដ១៩។

ស្ថាប័ន​ទាំង ៣នេះ លើកឡើង​ថា បើសិនជា​អឺរ៉ុប​អនុវត្ត​ទណ្ឌកម្ម​នៅ​ត្រឹម​ខែសីហា​ខាងមុខនេះ​មែន ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ​នឹង​ធ្លាក់ខ្លួន​ស្ថិតនៅ​ក្រោម​បន្ទាត់​ក្រីក្រ ការ​បិទ​រោងចក្រ​ និង ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ នឹង​កើនឡើង​ឆាប់រហ័ស។

បច្ចុប្បន្ន​ ពលរដ្ឋ​ជាច្រើន​ក្រុម​ដូចជា អ្នកធ្វើការ​ងារ​វិស័យ​ទេសចរណ៍ រោងចក្រ​កាត់ដេរ សំណង់ សណ្ឋាគារ សេវាកម្ម​កម្សាន្ត កសិកម្ម​ អ្នកលក់​ដូរ និងអ្នក​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ជាដើម កំពុង​អត់​ការងារ​ធ្វើ រហូត​អ្នកខ្លះ​លួច​រត់​ឆ្លងដែន​ទៅ​ថៃ​ដោយ​ខុសច្បាប់ ហើយ​មួយ​ក្រុម​ទៀត ​កំពុង​តវ៉ា​ទាមទារ​ឱ្យ​បើក​ច្រកព្រំដែន​ប៉ោយប៉ែត ​ដោយ​ពួក​គេ​ថា បញ្ហា​មិន​មានអី​បរិភោគ​ធ្វើ​ឱ្យ​ពួក​គាត់​ស្លាប់​មុន​មេរោគ​កូ​វីដ១៩។

សំណួរ​ត្រង់ថា ​តើ​យុទ្ធនាការ​របស់​លោក ​ហ៊ុន សែន ​ក្នុង​ការ​បំបែក​បក្ស​ប្រឆាំង​ ជា​ដំណោះស្រាយ​បញ្ហា​បច្ចុប្បន្ន ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល ក៏ដូចជា​ប្រទេសជាតិ​ រឹងមាំ​ដែរ​ឬទេ​?

អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ ហៅ​សារ​គំរាម និង​ការ​ចាប់ចង​មនុស្ស​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ បច្ចុប្បន្ន​នេះ ​មានប្រសិទ្ធភាព​ទៅលើ​អតីត​ដៃគូ​ប្រកួត។ ប៉ុន្តែ​ថា មិនបានការ​ពារ​ផលប្រយោជន៍​ជាតិ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ។

លោក​ថា៖ «អាច​នៅ​បន្ត​រឹងមាំ​តាមរយៈ​ប្រើប្រាស់​កម្លាំង​បង្រ្កាប ប៉ុន្តែ ​រឹងមាំ​ក្នុង​ន័យ​ថា ​ប្រជាពលរដ្ឋ​គាំទ្រ ឯកភាពជាតិ ដែល​ជា​កម្លាំង​មូល​របស់​ជាតិ​ អាហ្នឹង​ខ្ញុំ​ថា ​មិនបាន​ដល់​គោលដៅ​ទេ»។

សាស្ត្រា​ចារ្យ​នយោបាយ លោ​ក ឯម សុវណ្ណ​រ៉ា និយាយ​ថា ការ​បង្កើន​កម្តៅ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ មិនមែន​ជា​ដំណោះស្រាយ​បញ្ហា​ដែល​កម្ពុជា​កំ​ពុង​ជួបប្រទះទេ តែថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ គឺ​ការផ្សះផ្សា​ជាតិ បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​រាប់​លាន​នាក់ កំពុង​រង​ផល​ប៉ះពាល់​ពី​កូ​វីដ១៩។

លោក​ថា៖ «បញ្ហា​ដែល​ចង់​ដោះស្រាយ​ហ្នឹង ​គឺ​គណបក្ស​កាន់អំណាច​ត្រូវ​ឆ្លើយតបទៅនឹង​សហគមន៍​អឺរ៉ុប​ បើមិនដូច្នោះទេ ​វា​អាច​នឹង​បាត់​អត្រា​អនុគ្រោះ​ពន្ធ ២០ភាគរយ ​អាហ្នឹង​ដឹង​តែ​បាត់​ហើយ។ ទី២ ច្បាប់​លាង​លុយ​ហ្នឹង​ជា​ឧបសគ្គ​មួយ​ធំ ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ឆ្លើយតប​ក្នុង​ទម្រង់​ណាមួយ​ដែល​ធ្វើឱ្យ​អឺ​រ៉ុប​ពន្យារ​ពេល»។

មួយវិញទៀត អ្នកឃ្លាំមើល​រូប​នេះ បង្ហាញ​ការយល់ឃើញ​ថា សារ​នយោបាយ​ដែល​មេដឹកនាំ​ប្រកាស​ជា​សាធារណៈ​ពី​វិធាន  «ផ្តាច់​ក្បាល បំបែក​ដងខ្លួន» នេះ​ វា​ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យ​ពលរដ្ឋ​ដឹង​កាន់តែ​ច្បាស់​ផង​ដែរពី​ឥទ្ធិពល​នយោបាយ និង​ប្រព័ន្ធ​អនុវត្ត​ន៍ច្បាប់។

លោក​ថា៖ «ការ​និយាយ ​និង​ការ​លើកឡើង​របស់​អ្នកនយោបាយ​ហ្នឹង​ អាច​ថា ​ការដឹកនាំ ឬអំណាច​របស់​តុលាការ​ហ្នឹង​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន​ អាច​បញ្ជា​ អាច​ធ្វើ​អី​បាន និងខំ​លាក់លៀម ប្រជាពលរដ្ឋ​មិនបាន​ដឹង ក៏​ដឹង​ដែរ កុំថាឡើយ​ដល់​សហ​គន៍​អឺរ៉ុប»។

សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត និង​កិច្ចការ​ពិភពលោក​នៃ​សាកលវិទ្យាល័យ Occidental នៅ​សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល ហៅ​សារ​របស់​មេដឹកនាំ​កម្ពុជា​នេះ​ថា វា​បង្ហាញ​ពី​កម្សោយ​របស់​បក្ស​ប្រជាជន​ទៅវិញ​ទេ ដោយ​ថា បើ​បក្ស​កាន់អំណាច​នឹង​មិន​រំលាយ​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ​ទេ។

លោក អៀ សុផល និយាយ​ទៀត​ថា ល្បែង​នយោបាយ​ដែល​មេដឹកនាំ​បក្ស​កាន់អំណាច​កំពុង​លេង មើលឃើញ​ទៅ​ដូចជា​ខ្លាំង ព្រោះ​ដៃ​គូ​ប្រកួត​របស់​គាត់​កំពុង​រង​របួស។

ប៉ុន្ដែ​ លោក​ថា ​ក្នុងរយៈពេល​វែង ​វា​នឹង​ទន់ខ្សោយ​វិញ ព្រោះថា «សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នឹង​មិនឈប់​ទេ រហូតដល់​រដ្ឋាភិបាល​កម្ពុជាត្រឡប់​មក​គោរព​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក្នុង​ប្រទេស​វិញ»

អ្នកវិភាគ​នយោបាយ​មាន​អាសយ​ដ្ឋាន​នៅ​ក្រៅប្រទេស​ លោក គឹម សុខ ហៅ​សារ​នយោបាយ​នេះ បាន​ដើរ​ផ្ទុយពី​បញ្ហា​ប្រឈមរបស់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​កូ​វីដ១៩។

អ្នកឃ្លាំមើល​រូប​នេះ បង្ហាញ​ការ​ព្រួយបារម្ភ​ថា វិបត្តិ​សង្គម​វា​នឹងអាច​កើតឡើង បើ​ដំណោះស្រាយ​មិន​ឆ្លើយតបទៅនឹង​ទំហំ​នៃ​ផល​ប៉ះពាល់។

លោក​ថា៖ «សង្គ្រា​មន​យោ​បាយ​ព័ទ្ធ​បំបាក់​កម្លាំង​បក្ស​ប្រឆាំង​នេះ​ ដោយ​លោក ហ៊ុន សែន នេះ ​គឺ​ស្មើ​នឹង​លោក ហ៊ុន សែន ប្រកាស​នយោបាយ​ប្រឆាំង​នឹង​ការឈឺចាប់​របស់​ប្រជារាស្ត្រ​ខ្មែរ​កាន់តែ​ច្រើន​នៅ​ទូទាំង​ប្រទេស ​យុទ្ធវិធី​បែបនេះ​បាន​ជោគជ័យ​នៅពេល​ដែល​គូប្រជែង​ខ្លាច ប៉ុន្តែ​បើ​អ្នក​ប្រជាធិបតេយ្យ​ និង​ប្រជារាស្ត្រ​អស់​ការ​អត់ធ្មត់​វិញ ​គឺ​ដួល​ឆាប់ ​និង​រលាយ​ទាំងស្រុង»។

យ៉ាងនេះ​ក្តី​ លោក ឯម សុវណ្ណ​រ៉ា ផ្តល់​ជា​យោបល់​ថា កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន បើ​អ្នកនយោបាយ​ខ្មែរតម្កល់​បញ្ហា​ជាតិ​ជាធំ ធ្វើស​ម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក ​គ្មាន​អ្នកឈ្នះ​ហើយក៏​គ្មាន​អ្នក​ចាញ់ រៀប​ចំការ​បោះឆ្នោត​មួយ​មាន​លក្ខ​ខណ្ឌ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌​ តាម​យន្តការ​ប្រជាធិបតេយ្យ មានការ​គាំទ្រ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​លើ​ពិភពលោក​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "វិភាគ៖ តើ​​យុទ្ធនា​ការ​​បំបែក​​បក្ស​​ប្រឆាំង​​ជា​​ដំណោះ​ស្រាយ​​បញ្ហា​​បច្ចុប្បន្ន​​ឬ​ទេ​​?​"

  1. Anonymous says:

    WELL .every Cambodian knew that the CPP was a party leaded by an un educated man . foreigner gave name as a strong man in Cambodia was right . this evil monster was so strong at making a lot of problem, murdering innocent Cambodian, manipulation any situation in fever to stay in powers, and he change constitution to suit his leadership, not even that this evil monster became a monster dictator until this day. every Cambodian knew where was this monster came from at first we knew he was a pagoda kid he been feed by the people around his village sacrificing food to the monk to hold buddha at the temple . 1969 this evil monster joint Khmer rue in the forest in his province . we also knew in 1970 there as no Khmer rue military only Vietcong military came first . those Vietcong soldier mix with some Cambodian they said they are Khmer PEAK KHANG CHEING . our people was over warming to see them came every solder had a pin whit SIHANOU pitcher in it and all of them said in un clear Cambodian language they came to help SAMDACH SIHANOU. we knew at that time Vietcong military started their fight whit Cambodian soldier at the border province and they push so fast to wart Cambodian capital . 1972 all those Khmer rue that had learn from communist Vietcong started to form their own military to fight Cambodian LON NOL military . I quest HUN NAL was the one to joint . not that long this young evil monster was got up from lower position to higher as a Khmer rue military commander . from the first battlefield came along for so many HUN NAL was the strongest fighter among their group . up until the whole took over the country in 1975 . after all we knew that this former Khmer rue have at lease murder so many LON NOL’s soldiers witch was also Cambodian . after 1975 Cambodian only knew the king SIHANOU was the leader but that was not true it was not HUN NAL it also not SIHANOU there it came POL POT , KHEIV SAMPON , NOUN CHEA. the new name POL POT all Cambodian never have hart during the war that mad all Cambodian so confusing . Cambodian live in POL POT regime was so unfortunate every one did not think they can stay alive. not so long there it come again revolution by Vietcong and their poppet in 1979. at first all we knew was PEN SOVANN was the leader then it go CHANN SY witch mad Cambodian confusing even more. then it came Vietcong found his true poppet was HUN NAL call HUN SEN this person that Vietcong trust the most the reason why they trust him it was only one reason >>Vietcong wanted to get their Vietnamese people in to Cambodia and they got their K5 plan. you quest what??every person beside HUN SEN they was not agree whit Vietcong started from those day only HUN SEN ,HENG SAMRIN, CHEA SIM, witch Vietcong trained and trust the most got in powers . we knew K5 was murder at lease twenty thousand Cambodian and also the killing to be the only one master was also in that time. this is the long story it will never end if I trying to write but just a short cut . now I talking after Vietcong invaded Vietcong have been criticized from all nation around the world then it come to PARIS peace talk that had Vietcong in that talk also . we knew Vietcong have no choice but to have their poppet agree whit some condition that world community agree upon . did you know who as it HUN SEN the evil right now. we Cambodian knew Vietcong had leaded our nation for ten years in 1979 to the end of 1999 did we though Vietcong really wanted to got out ??I do not think so. even those Vietcong out they just said so they still hide their military in HUN SEN military force and also some agent in internal of CPP . the problem never ending up to this day the evil can not give this nation free from their master that right you can see every thing is so strange . HUN SEN the evil of this nation will never give up unless all Cambodian rising up put him down for good. yes I’m talking after so long of patience that we asking him to come back to our blood nation. GOD bless Cambodia and it’s people

  2. Anonymous says:

    *** today is the day that VIETCONG took over the lower Cambodian land in seventy one years it still hot if we are talking about a life of our people in our land there it must be some of them witness at those day still alive right now. I just want to know about the un educated evil monster knew the history of Cambodia . please do not talking about SOK ESAN he is nothing instate he is only good at VIETCONG policy . but for HUN NAL he should have known better then his dog. at last my massage to our young generation >>please make some research about Cambodia history you will not hesitate I think you may crying if you fine out every thing. so sad HUN NAL the evil monster did not let our young study about our own nation’s history . if you study more about Cambodia you will fine out who really is KBOTH CHEATH. GOD bless Cambodia and it’s people

  3. so socheath says:

    អាល្ងង់មាននី !
    អានេះ​វិ​ភាគ ដោយយកសារ៉ុងទទូរ​ក្បាលសោះ ។