ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​ អ.ស.ប​ បារម្ភ​ពី​ការ​គាបសង្កត់​​សេរីភាព​បញ្ចេញមតិ​ទាក់ទង​នឹង​កូវីដ១៩

ដោយ ទីន ហ្សាការីយ៉ា
2020-06-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet។

ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet។

 AFP


ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប លើកឡើង​ថា ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិច (Asia-Pacific) រួម​ទាំង​កម្ពុជា​ផង បាន​ប្រើ​លេស​ជំងឺ​កូវីដ-១៩ ដើម្បី​បង្ក្រាប​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ និង​សារព័ត៌មាន រហូត​ដល់​មាន​ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ​ដែល​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ច្រាន​ចោល​ការ​លើកឡើង​នេះ ហើយ​អះអាង​ថា អាជ្ញាធរ​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​កន្លង​មក គឺ​ជា​ការអនុវត្ត​តាមច្បាប់​របស់​កម្ពុជា ដើម្បី​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។

ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺណែវ (GENVA) ប្រទេស​ស្វី​ស (Switzeland) ថា រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​កម្ពុជា​ផង បាន​ប្រើប្រាស់​វិធានការ​គាបសង្កត់ ដើម្បី​រារាំង​ការ​និយាយ​ស្ដី​ស្របច្បាប់ រួម​ទាំង​ចាប់ខ្លួន​មនុស្ស​ផង ក្រោម​ហេតុផល​ថា ការពារ​ពី​ភាព​ចលាចល​សង្គម ក្នុង​ពេល​ជំងឺ​កូវីដ​១៩ កំពុង​រាតត្បាត។

អ្នកស្រី​បន្ថែម​ថា សម្រាប់​នៅ​ប្រទេស​កម្ពុជា ការិយាល័យ​នៃ​ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ចងក្រង​ជា​ឯកសារ​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​មនុស្ស​ចំនួន ៣០​នាក់ រាប់ទាំង​ស្ត្រី​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​អាយុ ១៤ ឆ្នាំ ដោយសារតែ​ការ​និយាយ​អធិប្បាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩។ អ្នកស្រី​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​រៀបចំ​ផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល“ ។ មក​ទល់​ពេល​នេះ​មនុស្ស​ចំនួន​១៤​នាក់ កំពុង​ជាប់ពន្ធនាគារ​នៅ​ឡើយ ក្នុង​នោះ​១០​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។

ឆ្លើយ​បទ​ទៅ​នឹង​បញ្ហា​នេះ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មានប្រសាសន៍ថា តុលាការ​ចាប់ខ្លួន​មនុស្ស​កន្លងមក គឺ​អនុវត្ត​តាមច្បាប់ មិនមែន​ជា​ការរំលោភ​សិទ្ធិមនុស្ស​អ្វី​ឡើយ​៖ «រដ្ឋាភិបាល​​ដូចជា​មិនដែល​ចាប់ខ្លួន​អ្នក​រិះគន់​រឿង​កូវីដ​នោះ​ទេ ហើយ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស​តែប៉ុណ្ណោះ ដែល​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម»។

ទោះបីជា​យ៉ាង​នេះ ភរិយា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ធន គឺ​អ្នកស្រី សេង ចាន់ថា អះអាង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ស្វាមី​អ្នកស្រី​ទាំង​គ្មាន​ដីកា​ពី​តុលាការ ហើយ​ថា លោក ស៊ុន ធន តាំង​ពី​របប​ឯក​បក្ស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក មិន​ដែល​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទេ​។ អ្នកស្រី​ថា ការ​ចាប់​ខ្លួន​ស្វាមី​ជា​រឿង​អយុត្តិធម៌៖ «ការ​ចាប់ខ្លួន​ប្ដី​ខ្ញុំ​អយុត្តិធម៌​បំផុត ព្រោះ​ប្ដី​ខ្ញុំ​មិនបាន​ទៅ​បំផ្លាញ​ជាតិ លក់​ជាតិ​នោះ​ទេ កាលពីមុន​ប្ដី​ខ្ញុំ​ធ្វើ​នយោបាយ​បាន​ជួយ​ពលរដ្ឋ​ច្រើន ជួយ​សង្គម​ច្រើន មិន​បាន​ទៅ​បំផ្លាញ​ជាតិ​ដូច​ការចោទប្រកាន់​ឡើយ ខ្ញុំ​ចង់​ឱ្យ​គេ​ដោះលែង​គាត់​វិញ»។

ទាក់ទង​នឹង​ការ​ចាប់ខ្លួន​មនុស្ស​នេះ អ្នកស្រី មីស្សែល បាស្សេឡេត បន្ថែម​ថា នៅ​ក្នុង​គ្រា​លំបាក​ដែល​មិន​ច្បាស់លាស់​ដោយសារតែ​ជំងឺ​កូវីដ​១៩​នេះ “ អាជ្ញាធរ​រដ្ឋ​គួរតែ​បើកទូលាយ​ឱ្យ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ អ្នកកាសែត អ្នក​ការពារ​សិទ្ធិមនុស្ស និង​សាធារណជន​ទូទៅ ឱ្យ​បញ្ចេញ​មតិយោបល់​លើ​ប្រធានបទ​សំខាន់ៗ ដែល​ជា​ផលប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ ដូចជា ការ​ផ្តល់​កិច្ច​គាំពារ​សុខភាព ការ​គ្រប់គ្រង​វិបត្តិ​សុខភាព វិបត្តិ​សេដ្ឋកិច្ច​-​សង្គម និង​ការចែក​ជំនួយ​សង្គ្រោះ​បន្ទាន់​ជាដើម​”។

ការ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ត្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​មនុស្ស​បន្ថែម​ទៀត ចំពោះ​បុគ្គល​ណា​ដែល​លោក​ចោទ​ថា ធ្វើការ​តាម​បញ្ជា​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក ហ៊ុន សែន អះអាង​ថា ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​៖ «អាហ្អែង​កុំអាល​មើលស្រាល​អញ​ពេក​ហា អញ​សូម​ប្រាប់​ហែង​ថា ហែង​កុំ​ភ្លេច​ណា ហែង​ចង្អុល​ប្រាប់​អ្នកណា​ធ្វើ​សកម្មភាព​ខាងក្នុង​អញ​ចាប់​ខ្លួន​ទាំងអស់ អញ​សូម​ប្រាប់​ហែង​តែ​ប៉ុណ្ណឹង​ទេ»។

នៅ​ក្នុង​កំឡុង​ពេល​ជំងឺ​កូវីដ-១៩ រាតត្បាត​នេះ ក្រៅពី​អាជ្ញាធរ​ចាប់ខ្លួន​ពលរដ្ឋ និង​អ្នកកាសែត​ដាក់​ពន្ធនាគារ​នោះ របប​ឯក​បក្ស​ក៏​ធ្វើ​ច្បាប់​ស្ដីពី​ការ​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​ដែរ ដែល​ច្បាប់​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​ចាត់ទុកថា ជា​ច្បាប់​ដើម្បី​គាបសង្កត់ និង​បិទ​សិទ្ធិ ពលរដ្ឋ អង្គការ សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន។

ជាក់ស្ដែង​ដូចជា​បទល្មើស​មាន​ចែង​នៅ​ក្នុង​មាត្រា​មាត្រា​៥ ផ្ដល់​អំណាច​លើសលប់​ឱ្យ​ទៅ​រដ្ឋាភិបាល ហើយ​មាត្រា ៧ មាត្រា ៨ និង មាត្រា​៩ សក្ដានុពល​នៃ​ការប្រើប្រាស់​ច្បាប់​នេះ ដើម្បី​តម្រង់​គោលដៅ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រជាពលរដ្ឋ គឺ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ដាក់​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​សភាព​ធ្ងន់ធ្ងរ ចំពោះ​ការ​មិន​គោរព​តាម​វិធានការ​សម្រាប់​ទាំង​បុគ្គល និង​នីតិបុគ្គល។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​បន្ត​ថា ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ រដ្ឋាភិបាល​មិន​គួរ​បន្តឹង​មតិ​ប្រឆាំង ឬ​លំហូរ​ដោយ​សេរី នៃ​ព័ត៌មាន និង​ការ​ជជែក​ដេញដោល​ឡើយ ពី​ព្រោះ​ថា ទស្សនៈ​ចម្រុះ នឹង​ជំរុញ​ឱ្យ​មាន​ការ​យល់ដឹង​កាន់តែ​ច្រើន​ថែមទៀត អំពី​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​ពលរដ្ឋ​កំពុង​ប្រឈម និង​ជួយ​ពលរដ្ឋ ឱ្យ​រឹត​តែ​ជម្នះ​បាន​នូវ​បញ្ហា​ទាំងនោះ​។​ការ​ជជែក​ដេញដោល ឬ​លំហូរ​សេរីភាព​បញ្ចេញមតិ​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងឡាយ​ក្នុង​ការ​កសាង​ស្តារ​ឡើង​វិញ បន្ទាប់ពី​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩​បាន​បញ្ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​ អ.ស.ប​ បារម្ភ​ពី​ការ​គាបសង្កត់​​សេរីភាព​បញ្ចេញមតិ​ទាក់ទង​នឹង​កូវីដ១៩"

  1. so socheath says:

    មីឆ្កួត និយាយតាមអារម្មណ៍រវើរវាយសុទ្ធ !

  2. Anonymous says:

    what do you say to her??? I think only you is CHHKOUTH

  3. so socheath says:

    ចម្រៀងដែលច្រៀងចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយ វាគ្រាន់
    តែជាការព្រុសតម្លង់ កុំឲ្យភ្លេចថាវាជាអម្បូរឆ្កែប៉ុណ្ណោះ!
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា ការច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដើម្បីដូរយក
    បាយស៊ីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណើរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួម
    ជិតស្និទពីសំណាក់រដ្ឋាភិបាលចិននិងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែល
    មានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បើយើងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការ
    បោះឆ្នោតជាតិដែលរៀបចំឡើងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កើតឡើង ហើយឈ្មោះប្រទេសត្រូវបានដាក់ថា
    ព្រះរាជាណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារ
    ភ្លើងសង្គ្រាមស៊ីវិល កម្ពុជាបានរង់ចាំយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេស
    មហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពតែថាការរង់ចាំវាហាក់ដូចជាការកាប់
    បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង អត់ស្រាកស្រាន្ត ទាក់ទងនិង
    សេរីភាព សិទ្ធិមនុស្ស ដំណើការប្រជាធិតេយ្យ តាមអ្វីដែលបក្សអាយ៉ងនិយមលោកសេរី
    និងពួកដែលជ្រកក្រោមស្លាកសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាម
    បញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលើកឡើង តាមរយះរបាយការណ៍
    ភូតកុហកដែលគ្មានការពិតពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច គឺជា
    រឿងដែលញុះញង់បង្ករឡើងដោយពួកគេដើម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដើម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដែលប្រសូតចេញពីឆន្ទះ
    ប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ( នៅមាន ត )

  4. so socheath says:

    ចម្រៀងដែលច្រៀងចេះត្រឹមព្រុសដូចឆ្កែរបស់ពួកគម្រង់នយោបាយ
    វាគ្រាន់តែជាការព្រុសតម្លង់ កុំឲ្យភ្លេចថាវា
    ជាអម្បូរឆ្កែប៉ុណ្ណោះ ! (ត)
    …….
    មានទិដ្ឋភាពជាក់ស្តែងចម្រេីនណាស់ ដែលបង្ករឡេីង
    ដោយពួកអ្នកនយោបាយក្បាលទទូរសារុងសមរង្សុី-កឹមសុខា
    តាមមហិច្ឆិតាប្លន់ដណ្តេីមអំណាចដោយគ្មានការអៀនខ្មាស់
    ពីអ្នកឈ្នះការបោះឆ្នោត តាមមធ្យោបាយបដិវត្តន៍ពណ៍ ដែល
    សមរង្ស៊ីបានទៅសេិក្សាដកពិសោធន៍នៅប្រទេសទុយនីសុី
    ឯកឹមសុខា បានសិក្សាររៀនសូត្រ និងទទួលបញ្ជារអនុវត្តន៍
    ការធ្វេីបដិវត្តន៍ពណ៍តាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី
    ពីគ្រូកាណាដា និងអាមេរិក នេះបេីតាមការសារភាពពីការ
    ឃុបឃឹតជាមួយជនបរទេសដោយបេីកចំហរបស់កឹមសុខា
    ក្នុងការនាំយកចលនាបដិវត្តន៍ពណ៍ មកបំផ្លាញលទ្ធិ
    ប្រជាធិបតេយ្យនៅកម្ពុជា ។
    យុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ របស់មេដឹកនាំ
    ចលនាបដិវត្តន៍ពណ៍ សមរង្សុី-កឹមសុខា ពិតជាសាហាវហួសការស្មាន។
    ពួកគេបានកំណត់យកឈាម
    ជនស្លូតត្រង់ដែលចាញ់ការបោកបញ្ឆោតរបស់ពួកគេ មកក្រាលជាន់
    ប្លន់ដណ្តេីមអំណាច ដោយប្រេីពាក្យមួយឃ្លាថា
    អ្នកដែលចូលរួមផ្តួលរលំរដ្ឋាភិបាលអាយ៉ងយួនហ៊ុនសែន
    គឺជាវិរបុរស ជាវិរៈនារី ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ
    ហេីយដែលរឿងនេះ ទោះបីជនឆោតល្ងង់ណាម្នាក់ក្នុងក្រុមពួកគេ
    ស្លាប់ឬរបួសដោយវិធីជាយថាហេតុណាមួយក៏ដោយ គេតែងទម្លាក់កំហុស
    នៃការស្លាប់នោះមកលេីការទទួលខុសត្រូវរបស់រដ្ឋាភិបាល ហេីយលេីក
    តម្កេីងអ្នកស្លាប់ ថាជាវិរបុរស វិរនារីភ្លាមតែម្តង។
    ទី២សម្រាប់ការបង្ក្រាប ចលនាបដិវត្តន៍ពណ៍របស់ពួកគេ
    ពីកម្លាំងរដ្ឋាភិបាលវិញទៀតសោត ការទម្លាក់កំហុស លេីសេរីភាព
    សិទ្ធិមនុស្ស និងពាក្យថាប្រជាធិបតេយ្យ ត្រូវបានលាន់ឡេីងនឹងទទួលបាន
    នូវការបន្ទរយ៉ាខ្ទ័រខ្ទារ ពីប្រព័ន្ធ្ធផ្សព្វផ្សាយអង្គការសិទ្ធិមនុស្ស ក្រុមសហជីព
    ដែលបំពេញតួរនាទីខ្លួនបែបឧទ្ទាមក្រៅច្បាប់ក្នុងការទម្លាក់យ៉ាងសកម្មគ្មានទី
    បញ្ចប់ មកលេីរដ្ឋាភិបាលកម្ពុជា។
    ពិតហេីយជនដែលប្រៀបបានជាក្រុមឧទ្ទាមក្រៅច្បាប់ទាំងនេះ
    ខ្លះជ្រកកោនក្រោមស្លាកអង្គការលីកាដូ អាដហុក សហជីព
    គ្រូបង្រៀនឯករាជ្យ សហជីពសេរីកម្មករ ប្រព័ន្ធផ្សព្វផ្សាយ
    ឯកជនដែលមិនប្រកបដោយវិជ្ជាជីវ: មានវិទ្យុវីអូអេ វិទ្យុ វីអូឌី
    វិទ្យុអាសុីសេរី ដែលជានិច្ចកាល តែងអញ្ជេីញ ពួកបណ្ឌឹត
    ផែះចង្ក្រាន មកនិយាយតាប៉ែ គ្មានក្បាលគ្មានកន្ទុយ សួរ
    ខាងលិច ឆ្លេីយខាងកេីត មកព្រោកប្រាជ្ញ និយាយសំដៅសម្អុយ
    ទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជាដោយមិនផ្អែក
    លេីទិដ្ឋភាពជាក់ស្តែងនៃអង្គហេតុដែលកេីតមានឡេីង
    ដែលភាសាសាមញ្ញហៅថានិយាយលេីកជ្រុងម្ខាង
    លុបជ្រុងម្ខាង ។
    (នៅមានត)