សកម្មជន​គណបក្ស​ប្រឆាំង​​មិន​ទទួល​យក​ចោទ​ប្រកាន់​​​​​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​ថា អ្នក​នៅ​ក្រៅ​ស្រុក​​​ជា​ក្រុម​ក្បត់ជាតិ

ដោយ ជាតិ ចំណាន
2020-06-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក ម៉ៅ វិបុល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង និង​​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ។

(ឆ្វេង) លោក ម៉ៅ វិបុល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង និង​​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ។

 រូប៖ ហ្វេសប៊ុក​លោក​ទាំង​ពីរ


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រតិកម្ម​នឹង​ការ​លើក​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​ចោទ​ប្រកាន់​ក្រុម​បក្ស​ខ្លួន​ថា ជា​ក្រុម​ក្បត់​ជាតិ​គឺ​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា នៅ​កម្ពុជា​ពុំ​មាន​ពលរដ្ឋ​ណា​មាន​សកម្មភាព​ជា​ជន​ក្បត់ជាតិ​នៅ​ឡើយ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក ម៉ៅ វិបុល ​ថ្លែង​ថា ​ពួក​លោក​ជា​ក្រុម​អ្នក​រងគ្រោះ​នយោបាយ​ពុំ​មែន​ជា​អ្នក​ក្បត់​ជាតិ​នោះ​ទេ​ ហើយ​មូលហេតុ​ដែល​ពួក​លោក​ខាំ​ស្មៅ​តស៊ូ​នៅ​ក្រៅ​ប្រទេស​នេះ ពី​ព្រោះ​ចង់​ស្ដារ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ឡើង​វិញ៖ «ចៅហ្វាយ​ខេត្ត​មន្ត្រី​ឯករាជ​មិន​មែន​ជា​មន្ត្រី​គណបក្ស​នយោបាយ​ទេ ហើយ​គាត់​និយាយ​ការពារ​តែ​បក្ស​ប្រជាជន​ មន្ត្រី​ទាំង​នោះ​ស៊ី​ប្រាក់​ខែ​ពលរដ្ឋ​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ តែ​មិន​បម្រើ​ពលរដ្ឋ​ទៅ​បម្រើ​លោក ហ៊ុន សែន ទៅ​វិញ​ដែល​ធ្វើ​ឱ្យ​ប្រទេស​អាប់អន់​កិត្តិយស។ អីចឹង​ចោទ​ពួក​យើង​ខ្ញុំ​ជា​ឧទ្ទាម​ក្រៅ​ច្បាប់​ គឺ​ខុស​ទាំង​ស្រុង​តែ​ម្ដង ខ្ញុំ​អត់​ទទួល​បាន​ទេ​ ។ពួក​យើង​ខ្ញុំ​មាន​ច្បាប់​ទម្លាប់​ទាំង​អស់ តែ​លោក​ហ៊ុន សែន បាន​បំផ្លាញ​ ឥឡូវ​ហ្នឹង​លោក ហ៊ុន សែន ខុស​ច្បាប់​កាន់​តែ​ធ្ងន់ធ្ងរ ជា​ពិសេស​មន្ត្រី​ដែល​ស៊ី​ប្រាក់​ខែ​រាស្ត្រ​ទៅ​បំផ្លាញ​រាស្ត្រ​ទៅ​វិញ»

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ដែល​ភៀស​ខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស​ម្នាក់​ទៀត លោក ឃ្លាំង ប៊ុន​ឡាយ ​មាន​ប្រសាសន៍​ថា ​​ពួក​លោក​ភៀស​ខ្លួន​ដោយសារ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា ហើយ​ប្រមូល​យក​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​លោក​ជាង​៥ពាន់​អាសន្ន​(៥.០០៧)ដែល​ប្រជាពលរដ្ឋ​បោះ​ជូន​យក​​​ទៅ​ហែក​ចែក​គ្នា​គ្រប់គ្រង។ លោក​យល់​ថា ការ​ធ្វើ​បែប​នេះ​ជា​ទង្វើ​ខុស​ច្បាប់ ដូច្នេះ​បាន​ជា​លោក​សម្រេច​ចិត្ត​ភៀស​ខ្លួន ​ដើម្បី​​ចូល​រួម​ជា​មួយ​អ្នក​ស្នេហាជាតិ​ដទៃ​ទៀត ទាមទារ​​​យក​អំណាច​ទាំង​នោះ​ប្រគល់​ជូន​ម្ចាស់​ឆ្នោត​វិញ៖ «មន្ត្រី​គណបក្ស​ប្រជាជន​កាល​ណា​គេ​ចង់​បាន​ឡើង​តំណែង ឬ​បាន​មុខ​មាត់​គេ​តែង​តែ​ធ្វើ​ការ​វាយ​ប្រហារ ឬ​ក៏​កម្ទេច​​គណបក្ស​ប្រឆាំង​ ហើយ​គេ​និយាយ​​បំពង​សំឡេង​ទៅ​ឱ្យ​លោក​ហ៊ុន សែន​ ឮ ដើម្បី​គេ​ហ្នឹង​ទទួល​បាន​​តំណែង​បន្ថែម​ទៀត​។ តែ​ផ្ទុយ​ទៅ​វិញ​គឺ​​ពួក​មន្ត្រី​គណបក្ស​ដែល​ដឹក​នាំ​ប្រទេស​ហ្នឹង​ឯង​អ្នក​ដែល​បំផ្លាញ​ជាតិ​ ដូច​ជា​កាប់​បំផ្លាញ​ព្រៃ និង​កាត់​ដី​ឱ្យ​ជន​ជាតិ​វៀតណាម​៤០​ហិកតារ​នៅ​ខេត្ត​កំពង់ឆ្នាំង»

ប្រតិកម្ម​របស់​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​អះអាង​ថា ​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​នេះ​បំពេញ​ការងារ​សម្រេច​បាន​យ៉ាង​ធំធេង​ជួយ​ដល់​ប្រទេស​ជាតិ ជា​ពិសេស​ទប់​ស្កាត់​ក្រុម​ប្រឆាំង​ជោគជ័យ​កាល​ពី​ខែ​វិច្ឆិកា​​ឆ្នាំ​កន្លង​ទៅ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​៤​មិថុនា ចាត់ទុក​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថា ជា​ក្រុម​ក្បត់ជាតិ​ដដែល​។​លោក​បញ្ជាក់​ថា ​​ ភាព​​ជោគជ័យ​នេះ​ ដោយសារ​តែ​​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ ទើប​​​​កងកម្លាំង​ប្រដាប់​អាវុធ​​​ក្នុង​ខេត្ត​របស់​លោក​ទប់​ស្កាត់​ក្រុម​ក្បត់ជាតិ​ទាំង​នោះ​មិន​ឱ្យ​ចូល​មក​កម្ពុជា​បាន​សម្រេច៖ «ដូច​ខ្ញុំ​បញ្ជាក់​ជូន​ពី​ខាង​ដើម​អីចឹង​ដោយសារ​មាន​សន្តិភាព​ជួរមុខ​ ដែល​ពួក​ក្រុម​ក្បត់​គ្រោង​ថា​​យក​ខេត្ត​បន្ទាយមានជ័យ​ក្រុង​ប៉ោយប៉ែត​ហ្នឹង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ទៅ​អត់​រួច​ទេ​ដោយសារ​យើង​ធ្វើ​ការ​សហការ​មាន​ន័យ​ថា​មាន​ការ​ដឹក​នាំ​​ចង្អុល​បង្ហាញ​ពី​ប្រមុខ​រដ្ឋាភិបាល​ មាន​សម្ដេច ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់​ទាំង​អស់​ បាន​ធ្វើ​ឱ្យ​ក្រុម​ការងារ​នៅ​ខេត្ត​របស់​យើង​ពង្រឹង​បាន​ហើយ​ទប់​ស្កាត់​បាន​ទាំង​អស់​​​មិន​មាន​បញ្ហា​អី​ទាំង​ហើយ​ធ្វើ​ឱ្យ​ពួក​វា​ចូល​មក​អត់​កើត»

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក នី សុខា ​​កត់​សំគាល់​​ថា ​​​​លោក​មើល​មិន​ឃើញ​​​ពលរដ្ឋ​ណា​ម្នាក់​ជា​​ជន​ក្បត់​ជាតិ​​នៅ​កម្ពុជា​នោះ​ទេ។​លោក​បញ្ជាក់​ថា​ករណី​អាជ្ញាធរ​ដាក់​កង​កម្លាំង​ទប់​ស្កាត់​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ២០១៩ នោះ​ គឺ​ជា​រឿង​ជម្លោះ​គណបក្ស​​នយោបាយ ពុំ​មែន​ជា​ក្រុម​ក្បត់ជាតិ​ឡើយ៖‍ «ខ្ញុំ​គិត​ថា​បញ្ហា​ដែល​យើង​ប្រើ​កម្លាំង​ដើម្បី​បំបិទ​មាត់​ ឬ​បំបិទ​ការ​តស៊ូ​ការ​ទាមទារ​របស់​ក្រុម​ណា​មួយ​នោះ​ គួរ​តែ​បញ្ឈប់​ការ​ប្រើ​សកម្មភាព​​បែប​នេះ​ទៅ​ ហើយ​យើង​ងាក​មក​ស្វែង​រក​ការ​ដោះស្រាយ​គ្នា​តាម​មធ្យោបាយ​​ចរចា​ដោយ​សន្តិវិធី​ឬ​ក៏​ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រទេស​មាន​ការ​ឯកភាព​​ជាតិ​ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​​ស្វែង​រក​សន្តិភាព​ជូន​ពលរដ្ឋ»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មាន​ផែន​ការ​វិល​ចូល​ស្រុក​វិញ តាម​ច្រក​ព្រំដែន​កម្ពុជា​និង​ថៃ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក៏​ប៉ុន្តែ​ត្រូវ​បាន​របប​លោក ហ៊ុន សែន កងកម្លាំង​ទប់ស្កាត់​នៅ​តាម​ព្រំដែន​ធ្វើ​ឱ្យ​មិន​អាច​ចូល​ទៅ​ដល់​កម្ពុជា​តាម​ការ​គ្រោង​ទុក។​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គណបក្ស​ប្រឆាំង​នេះ​អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ១០០​នាក់​ដាក់​ពន្ធនាគារ ដោយ​ប្រកាន់​ថា ជា​ក្រុម​ក្បត់ជាតិ។ ពួក​គេ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ចុង​ឆ្នាំ​ដដែល​នោះ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​លើកលែង​ទោស​ដល់​ពួក​គាត់។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​ជាតិ​និង​អន្តរជាតិ​នានា​បាន​ថ្កោលទោស នឹង​ការ​ចាប់​ខ្លួន​នេះ​ ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង និង​បាន​អំពាវនាវ​ឱ្យ​លោក​ ហ៊ុន សែន ​បញ្ឈប់​ការ​ចាប់​ពួក​គេ​ដាក់​គុក​តាម​អំពើ​ចិត្ត​​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

7 Responses to "សកម្មជន​គណបក្ស​ប្រឆាំង​​មិន​ទទួល​យក​ចោទ​ប្រកាន់​​​​​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​ថា អ្នក​នៅ​ក្រៅ​ស្រុក​​​ជា​ក្រុម​ក្បត់ជាតិ"

  1. so socheath says:

    អ្ហែងចង់ដឹងថាក្បត់ជាតិឬមិនក្បត់ជាតិ ចូលខ្លួនមកអាពូជឆ្កែ !

  2. Anonymous says:

    we knew this beast regime from the top to the bottom all of them have the same evil mind. from the top evil monster to the baby evil just the same old fucking dump evil top comment are the same. at first they point their fingers to every one said those Cambodian are KBOTH his CHEATH or extremis but of cause they are the true extremis and KBOTH their own CHEATH . I knew the old guy on top comment must be the killer . in some time I felling so sad to see all these un educated people speaking. what can I do to help them to get better education and trying to understand what is right and what is wrong. we knew the un educated person are always rough, madness, short temper, and so violence just like HUN NAL call HUN SEN next name CHOUP SAMLAP . HUN SEN murder Dr KEM LAI no thought about it he used his baby evil to do that but so sad this evil monster HUN SEN trying to cover up by set up the strange story that cam from his uneducated dump head pretending the baby evil’s name CHOUP SAMLAP . what in the world can it be if they are the educated person they should not made that stupid story. I never heart any Cambodian put their children’s name CHOUP SAMLAP in Cambodian word( Mr meet to kill )sound so funny . I’m a Cambodian born and I knew Cambodia and it’s people will lost their country to Vietnam soon. my tear is coming when I miss my parent that they past their way for long time by those un educated people. I still remembers their face just only in memory I’m wishing I can rewind the clock back wart to touch all those un educated killer so that they can think be for they murder any one. I just want to tell every one for me when I saw the person talking violence or not suitable to be an educate person I felling so sad jus want to bring them to a place feeding them good give them the education that human should have so that we can live in peace together . GOD bless Cambodia and it’s people

  3. @ So Socheath, please read your comments again “ អ្ហែងចង់ដឹងថាក្បត់ជាតិឬមិនក្បត់ជាតិ ចូលខ្លួនមកអាពូជឆ្កែ !” This is your comments. បេី​អញ្ចឹង​គ្រប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស​សុទ្ធតែ​ជា​ជនក្បត់​ជាតិ​មែនទេ​? ហេីយ​នេះក៏​បង្ហាញ​អោយឃេីញថា​ បក្សលួចប្លន់​របស់លោកឯង​គឺ​គ្មាន​បានការ​អ្វី​ ក្រៅ​តែ​ពី​ដេីរ​ចោទ​ និងមួល​បង្កាច់​គេ​តែ​ប៉ុណ្ណោះ​! បងប្អូន​ដែល​គាត់​បង្ខំ​ចិត្ត​រត់​ឬក៏​ភៀសខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស​គឺ​ ពួក​គាត់​ មិន​អាច​រស់​នៅ​ក្នុងរបប​ផ្ដាច់ការ​នេះបានឡេីយ។ ព្រោះ​ពួក​គាត់​ដឹង​មុនយ៉ាង​ច្បាស់​ថា​ ពួក​គាត់​ទាំង​នោះ​និង​ប្រឈម​នូវ​ការ​តាម​ប្រមាញ់​ចាប់​ពួក​គាត់​នៅថ្ងៃ​ណា​មួយ​មិន​ខាន​។ របបជន​ផ្ដាច់ការ​ ហ៌ុន​សែន​នេះអមទៅ​ដោយ​មនុស្ស​ដូច​ So Socheath គ្មាន​ដឹង​អ្វី​ ក្រៅ​តែ​ចេះ​ kiss ass និង​អែបអប​ដេីម្បី​បាន​ ហ៊ុន​សែន​បោះ​ អាចម៍​អោយ​ស៊ី​ឡើយ​។ So Socheath, have you ever though that one day everything’s will changed and just let say that the current government is no longer in power, what would you do then ? Where can you go? Or you can go live abroad but , you don’t want to be called អាក្បត់ជាតិ​ right? Think hard buddy, that time will come, it’s not a matter of how but when….. I hope you don’t have nightmares when you go to sleep….

  4. so socheath says:

    ផ្លាស់ប្តូរក្តរឱអ្ហែង !
    តាល់តែយូរបានផ្លាស់ប្តូរ !
    ពួកអាថោកជាងឆ្កែបក្សសង្គ្រោះផេះដូចពួកអ្ហែង គ្មានវាសនា បានដឹកនាំជាតិទេ
    អាឆ្កែ សែនអាក្រក់ ។
    អេហេ ! សួរថាអញរត់ទៅណា ពេលពួកអ្ហែងកាន់អំណាច ?
    កោតទៅរួច ! ពួកអ្ហែងងាប់តៃហោង រលាយខ្សុរដូចអំបិលត្រូវទឹក បែរជាអួតថា
    បានកាន់អំណាចតាមរយះការផ្លាស់ប្តូរកើត ?
    តាមវិធីណា ?
    បាតុកម្មបដិវត្តន៍ពណ៍ ?
    បង្កើតឧទ្ទាមទ័ពព្រៃ ?
    អាពូជឆ្កែ កុំដេកយល់សប្តិ៍ !
    ប្រជាជនកម្ពុជាមិនគាំទ្រទង្វើក្បត់ជាតិរបស់ពួកអ្ហែងទេ !

  5. អាកញ្ជះយួនសែនថោក says:

    មិនយូរទេប្រជាពលរដ្ឋខ្មែរនឹងដូររបបពួកអា ហួស សម័យ ហើយអាអាចម៍ so socheath កូនមីយួនកញ្ចាស់។

  6. so socheath says:

    ចម្រៀងដែលច្រៀងចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយ វាគ្រាន់
    តែជាការព្រុសតម្លង់ កុំឲ្យភ្លេចថាវាជាអម្បូរឆ្កែប៉ុណ្ណោះ!
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា ការច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដើម្បីដូរយក
    បាយស៊ីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណើរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួម
    ជិតស្និទពីសំណាក់រដ្ឋាភិបាលចិននិងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែល
    មានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បើយើងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការ
    បោះឆ្នោតជាតិដែលរៀបចំឡើងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កើតឡើង ហើយឈ្មោះប្រទេសត្រូវបានដាក់ថា
    ព្រះរាជាណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារ
    ភ្លើងសង្គ្រាមស៊ីវិល កម្ពុជាបានរង់ចាំយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេស
    មហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពតែថាការរង់ចាំវាហាក់ដូចជាការកាប់
    បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង អត់ស្រាកស្រាន្ត ទាក់ទងនិង
    សេរីភាព សិទ្ធិមនុស្ស ដំណើការប្រជាធិតេយ្យ តាមអ្វីដែលបក្សអាយ៉ងនិយមលោកសេរី
    និងពួកដែលជ្រកក្រោមស្លាកសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាម
    បញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលើកឡើង តាមរយះរបាយការណ៍
    ភូតកុហកដែលគ្មានការពិតពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច គឺជា
    រឿងដែលញុះញង់បង្ករឡើងដោយពួកគេដើម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដើម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដែលប្រសូតចេញពីឆន្ទះ
    ប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ( នៅមាន ត )

  7. so socheath says:

    ទីបំផុតទណ្ឌិត សម រង្ស៉ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

    (បារាំង)៖ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ។

    នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា នៅទីក្រុងប៉ារីស ប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

    ការសម្រេចដាក់នៅក្រោមការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់បុគ្គល សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការ ចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។

    ការចោទប្រកាន់នេះគឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

    ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី មិនបានធ្វើការជំទាស់នឹងពាក្យសម្ដីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។

    តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕
    មិនដឹងថា វិទ្យុលាងក្ត RFA និងវិទ្យុមាត់ឆ្កែ VOA VOD ហ៊ានផ្សាយឬអត់ទេ !