សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ សោក​ស្ដាយ​ដែល​មិន​បាន​បម្រើ​រាស្ត្រ បោះ​ឆ្នោត​គាំទ្រ​ពួក​គេ

ដោយ ម៉ៅ សុធានី
2020-06-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ជិន សុខង៉េង ​ជួប​ប្រជុំ​ជា​មួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​​​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ចៅ​សង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth

លោក ជិន សុខង៉េង ​ជួប​ប្រជុំ​ជា​មួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​​​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ចៅ​សង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth

 RFA/Hang Savyouth


សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ សំដែង​ការ​ឈឺ​ចាប់​ជា​ខ្លាំង​ ចំពោះ​ការ​ប្លន់​យក​តំណែង​របស់​ពួក​គាត់ ពី​របប​ក្រុង​ភ្នំពេញ ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លង​មក​នេះ។ ពួក​គាត់​សោក​ស្ដាយ​ណាស់ ដែល​មិន​បាន​បម្រើ​រាស្ត្រ និង​ចាត់ចែង​ការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់ តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង កាល​ពី ៣ឆ្នាំ​មុន។

ចៅសង្កាត់ និង​មេ​ឃុំ ព្រម​ទាំង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស បង្ហាញ​ជំហរ​រឹង​មាំ និង​ប្តេជ្ញា​តស៊ូ ជា​មួយ​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ប្រទេស ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍន៍ ពិត​ប្រាកដ​នៅ​កម្ពុជា នៅ​ថ្ងៃ​អនាគត។ ការ​ប្ដេជ្ញា របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នេះ ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ទី៤ ខែ​មិថុនា ដែល​ជា​ខួប​លើក​ទី៣ នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ២០១៧ កន្លង​មក​នេះ។

ចៅ​សង្កាត់​សាលា​កំរើក នៅ​ខេត្ត​សៀមរាប លោក ជិន សុខង៉េង បាន​បង្ហោះ​សារ​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា​ថា លោក​នៅ​ចាំ​មិន​ភ្លេច​ទេ កាល​ពី ៣ឆ្នាំ​មុន ដែល​គណបក្ស​សង្គ្រោះ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ពាក់​កណ្ដាល​ប្រទេស។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ជាអកុសល គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​គណបក្ស​កាន់​អំណាច ដែល​ទង្វើ​នេះ គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត៖ «ការ​រំលាយ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ រំលោក​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ ក្នុង​នាម​ខ្ញុំ តំណាង​ឲ្យ​ម្ចាស់​ឆ្នោត ខ្ញុំ​សូម​រក្សា​គោល​ជំហរ​រឹងមាំ ស្មោះត្រង់​ជាមួយ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ។ ខ្ញុំ​នៅ​តែ​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ តស៊ូ​ជាមួយ​គ្នា ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​សិទ្ធិ​សេរីភាព ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ការ​អភិវឌ្ឍន៍​ពិត​ប្រាកដ»

កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ខែ​មិថុនា ឆ្នាំ២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​សរុប​ចំនួន ៥.០០៧​អាសនៈ ក្នុង​នោះ​តំណែង​ជា​មេ​ឃុំ និង​ចៅ​សង្កាត់​ទទួល​បាន​ជាង ៥រយ (៥០០) អាសនៈ ​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​សរុប​ចំនួន ៦ពាន់ ៥រយ ៣ អាសនៈ (៦.៥០៣)។

ចំណែក​មេ​ឃុំ​ឫស្សី​ក្រោក​ម្នាក់​ទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ អ្នកស្រី ឡាញ់ ថាវរី មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី តាម​ទូរស័ព្ទ​ថា អ្នកស្រី ឈឺ​ចាប់​ណាស់ ដែល​តំណែង​របស់​អ្នកស្រី ត្រូវ​បាន​ដក​ហូត​ដោយ​អយុត្តិធម៌​បែប​នេះ។ អ្នកស្រី​បន្ត​ថា របប​លោក ហ៊ុន សែន មាន​ក្តី​បារម្ភ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស ទើប​គណបក្ស​ប្រជាជន​កម្ពុជា ប្លន់​យក​អំណាច​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ នៅ​ពេល​តំណែង​ខ្ញុំ ត្រូវ​បាន​រំលោភ​បំពាន និង​ប្លន់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ មាន​តែ​ពលរដ្ឋ​ទេ ដែល​អាច​ដក​តំណែង​ខ្ញុំ​បាន។ នាង​ខ្ញុំ​នៅ​តែ​តស៊ូ និង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើង​វិញ ដើម្បី​ទៅ​បំរើ​ប្រជា​ពលរដ្ឋ​ខ្ញុំ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ និង​ទុក​ចិត្ត​ខ្ញុំ ដឹក​នាំ​នៅ​ក្នុង​ឃុំ​ឫស្សី​ក្រោក»

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ធ្វើ​ឡើង​ដោយ​គោល​ការណ៍​ច្បាប់ មិន​មែន​ជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ឡើយ។ លោក​បន្ត​ថា កាល​ណា​គណបក្ស​ណា​មួយ ដែល​ត្រូវ​បាន​រំលាយ ជា​ស្វ័យប្រវត្តិ គឺ​តំណាងរាស្ត្រ​និង​សមាជិក​គណបក្ស​នោះ នឹង​រលាយ​ទៅ​ជាមួយ​ដែរ៖ «ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​ប្រព័ន្ធ​សមាមាត្រ។ នៅ​ពេល​ដែល​គណបក្ស​ណា​មួយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់ ពេល​ណា​ដែល​គណបក្ស​នោះ​រលាយ គឺ​តំណែង​ទាំង​នោះ គឺ​រលាយ​ទៅ​ឯង ពេល​នោះ គេ​អត់​គិត​ពី​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ប្រព័ន្ធ​ហ្នឹង​វា​ផ្ដល់​លក្ខណៈ​អ៊ីចឹង»

ទោះបីជាមានការអះអាង​ពី​មន្ត្រី​គណបក្ស​កាន់​អំណាច​យ៉ាង​នេះ​ក៏​ដោយ ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​សហគមន៍​អន្តរជាតិ បាន​រិះគន់​ទង្វើ​របស់​របប​ក្រុង​ភ្នំពេញ​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ទង្វើ​របស់ មេ​ដឹក​នាំ​ឯក​បក្ស​លោក ហ៊ុន សែន នេះ​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ដែល​នឹង​ចាប់​អនុវត្ត នៅ​ខែ​សីហា​ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ថា ការ​ដក​តំណែង​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ គឺ​ជា​ការ​បំផ្លាញ​ឆន្ទៈ​ប្រជា​ពលរដ្ឋ ការ​បំពាន​ច្បាប់ និង​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​កម្រោល និង​ឥត​អៀន​ខ្មាស។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ទោះ​បី​ជា​របប​ឯក​បក្ស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដក​ហូត​មុខ​តំណែង​មេ​ឃុំ ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ទាំង​អស់​ក៏​ដោយ ក៏​ពួក​គាត់ នៅ​តែ​រក្សា​ឆន្ទៈ​ស្មោះត្រង់​នឹង​ម្ចាស់​ឆ្នោត ហើយ​បន្ត​ការ​តស៊ូ​លះបង់ ដោយ​មិន​ខ្លាច​ការ​គំរាម​កំហែង បំភិតបំភ័យ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ សោក​ស្ដាយ​ដែល​មិន​បាន​បម្រើ​រាស្ត្រ បោះ​ឆ្នោត​គាំទ្រ​ពួក​គេ"

  1. so socheath says:

    ឲ្យពួកអាកំណើតឆ្កែ​បក្សសង្គ្រោះផេះបំរើ គ្មានអីក្រៅពីការ ភូតកុហក បោកប្រាស
    លាបពណ៍ចងបាច់នោះទេ !
    អាពូជថោកចេះតែមានហ្មង !

  2. Anonymous says:

    OH…GOD…I do not want to talk about you. please go back to school

  3. so socheath says:

    ចម្រៀងដែលច្រៀងចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយ វាគ្រាន់
    តែជាការព្រុសតម្លង់ កុំឲ្យភ្លេចថាវាជាអម្បូរឆ្កែប៉ុណ្ណោះ!
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា ការច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដើម្បីដូរយក
    បាយស៊ីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណើរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួម
    ជិតស្និទពីសំណាក់រដ្ឋាភិបាលចិននិងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែល
    មានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បើយើងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការ
    បោះឆ្នោតជាតិដែលរៀបចំឡើងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កើតឡើង ហើយឈ្មោះប្រទេសត្រូវបានដាក់ថា
    ព្រះរាជាណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារ
    ភ្លើងសង្គ្រាមស៊ីវិល កម្ពុជាបានរង់ចាំយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេស
    មហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពតែថាការរង់ចាំវាហាក់ដូចជាការកាប់
    បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង អត់ស្រាកស្រាន្ត ទាក់ទងនិង
    សេរីភាព សិទ្ធិមនុស្ស ដំណើការប្រជាធិតេយ្យ តាមអ្វីដែលបក្សអាយ៉ងនិយមលោកសេរី
    និងពួកដែលជ្រកក្រោមស្លាកសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាម
    បញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលើកឡើង តាមរយះរបាយការណ៍
    ភូតកុហកដែលគ្មានការពិតពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច គឺជា
    រឿងដែលញុះញង់បង្ករឡើងដោយពួកគេដើម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដើម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដែលប្រសូតចេញពីឆន្ទះ
    ប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ( នៅមាន ត )

  4. so socheath says:

    ចម្រៀងដែលច្រៀងចេះត្រឹមព្រុសដូចឆ្កែរបស់ពួកគម្រង់នយោបាយ
    វាគ្រាន់តែជាការព្រុសតម្លង់ កុំឲ្យភ្លេចថាវា
    ជាអម្បូរឆ្កែប៉ុណ្ណោះ ! (ត)
    …….
    មានទិដ្ឋភាពជាក់ស្តែងចម្រេីនណាស់ ដែលបង្ករឡេីង
    ដោយពួកអ្នកនយោបាយក្បាលទទូរសារុងសមរង្សុី-កឹមសុខា
    តាមមហិច្ឆិតាប្លន់ដណ្តេីមអំណាចដោយគ្មានការអៀនខ្មាស់
    ពីអ្នកឈ្នះការបោះឆ្នោត តាមមធ្យោបាយបដិវត្តន៍ពណ៍ ដែល
    សមរង្ស៊ីបានទៅសេិក្សាដកពិសោធន៍នៅប្រទេសទុយនីសុី
    ឯកឹមសុខា បានសិក្សាររៀនសូត្រ និងទទួលបញ្ជារអនុវត្តន៍
    ការធ្វេីបដិវត្តន៍ពណ៍តាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី
    ពីគ្រូកាណាដា និងអាមេរិក នេះបេីតាមការសារភាពពីការ
    ឃុបឃឹតជាមួយជនបរទេសដោយបេីកចំហរបស់កឹមសុខា
    ក្នុងការនាំយកចលនាបដិវត្តន៍ពណ៍ មកបំផ្លាញលទ្ធិ
    ប្រជាធិបតេយ្យនៅកម្ពុជា ។
    យុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ របស់មេដឹកនាំ
    ចលនាបដិវត្តន៍ពណ៍ សមរង្សុី-កឹមសុខា ពិតជាសាហាវហួសការស្មាន។
    ពួកគេបានកំណត់យកឈាម
    ជនស្លូតត្រង់ដែលចាញ់ការបោកបញ្ឆោតរបស់ពួកគេ មកក្រាលជាន់
    ប្លន់ដណ្តេីមអំណាច ដោយប្រេីពាក្យមួយឃ្លាថា
    អ្នកដែលចូលរួមផ្តួលរលំរដ្ឋាភិបាលអាយ៉ងយួនហ៊ុនសែន
    គឺជាវិរបុរស ជាវិរៈនារី ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ
    ហេីយដែលរឿងនេះ ទោះបីជនឆោតល្ងង់ណាម្នាក់ក្នុងក្រុមពួកគេ
    ស្លាប់ឬរបួសដោយវិធីជាយថាហេតុណាមួយក៏ដោយ គេតែងទម្លាក់កំហុស
    នៃការស្លាប់នោះមកលេីការទទួលខុសត្រូវរបស់រដ្ឋាភិបាល ហេីយលេីក
    តម្កេីងអ្នកស្លាប់ ថាជាវិរបុរស វិរនារីភ្លាមតែម្តង។
    ទី២សម្រាប់ការបង្ក្រាប ចលនាបដិវត្តន៍ពណ៍របស់ពួកគេ
    ពីកម្លាំងរដ្ឋាភិបាលវិញទៀតសោត ការទម្លាក់កំហុស លេីសេរីភាព
    សិទ្ធិមនុស្ស និងពាក្យថាប្រជាធិបតេយ្យ ត្រូវបានលាន់ឡេីងនឹងទទួលបាន
    នូវការបន្ទរយ៉ាខ្ទ័រខ្ទារ ពីប្រព័ន្ធ្ធផ្សព្វផ្សាយអង្គការសិទ្ធិមនុស្ស ក្រុមសហជីព
    ដែលបំពេញតួរនាទីខ្លួនបែបឧទ្ទាមក្រៅច្បាប់ក្នុងការទម្លាក់យ៉ាងសកម្មគ្មានទី
    បញ្ចប់ មកលេីរដ្ឋាភិបាលកម្ពុជា។
    ពិតហេីយជនដែលប្រៀបបានជាក្រុមឧទ្ទាមក្រៅច្បាប់ទាំងនេះ
    ខ្លះជ្រកកោនក្រោមស្លាកអង្គការលីកាដូ អាដហុក សហជីព
    គ្រូបង្រៀនឯករាជ្យ សហជីពសេរីកម្មករ ប្រព័ន្ធផ្សព្វផ្សាយ
    ឯកជនដែលមិនប្រកបដោយវិជ្ជាជីវ: មានវិទ្យុវីអូអេ វិទ្យុ វីអូឌី
    វិទ្យុអាសុីសេរី ដែលជានិច្ចកាល តែងអញ្ជេីញ ពួកបណ្ឌឹត
    ផែះចង្ក្រាន មកនិយាយតាប៉ែ គ្មានក្បាលគ្មានកន្ទុយ សួរ
    ខាងលិច ឆ្លេីយខាងកេីត មកព្រោកប្រាជ្ញ និយាយសំដៅសម្អុយ
    ទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជាដោយមិនផ្អែក
    លេីទិដ្ឋភាពជាក់ស្តែងនៃអង្គហេតុដែលកេីតមានឡេីង
    ដែលភាសាសាមញ្ញហៅថានិយាយលេីកជ្រុងម្ខាង
    លុបជ្រុងម្ខាង ។
    (នៅមានត)

  5. so socheath says:

    ទីបំផុតទណ្ឌិត សម រង្ស៉ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

    (បារាំង)៖ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ។

    នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា នៅទីក្រុងប៉ារីស ប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

    ការសម្រេចដាក់នៅក្រោមការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់បុគ្គល សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការ ចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។

    ការចោទប្រកាន់នេះគឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

    ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី មិនបានធ្វើការជំទាស់នឹងពាក្យសម្ដីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។

    តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕
    មិនដឹងថា វិទ្យុលាងក្ត RFA និងវិទ្យុមាត់ឆ្កែ VOA VOD ហ៊ានផ្សាយឬអត់ទេ !