លោក​ សម រង្ស៉ី ​ថាការ​ចាប់​សកម្មជន​ខ្លួន​បង្ហាញ​ពី​ការ​ភ័យខ្លាច​ការ​ងើប​ប្រឆាំង​រដ្ឋាភិបាល

នយោបាយ
14 មិថុនា 2020
សុខ ខេមរា
វីអូអេខ្មែរ

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

លោក សម រង្ស៊ី រិះគន់លោក ហ៊ុន សែន រឿងការចាប់ខ្លួនសកម្មជនជំទាស់


វ៉ាស៊ីនតោន — ការ​ចាប់ខ្លួន​ក្រុមមន្ត្រី​គណបក្ស​ជំទាស់ ​និង ​សកម្មជន​នយោបាយ​កើតឡើង​បន្តបន្ទាប់​ក្នុងពេល​មាន​បញ្ហា​ការរាត​ត្បាត​ជំងឺ​កូវីដ១៩ ​និង​ក្នុងពេល​កម្ពុជា​ត្រូវ​សហភាព​អឺរ៉ុប​ប្រកាស​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ​ចំពោះ​ទំនិញ​នាំចេញ ដោយសារ​តែបញ្ហា​ការ​ចោទ​ប្រកាន់​រឿងធ្លាក់​ចុះ​ប្រជាធិប តេយ្យ​និង​សិទ្ធិមនុស្ស​ តែ​ក្រុម​មេដឹកនាំ​នយោបាយ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​បន្ត​វាយ​ប្រហារ​គ្នា ​និង​ប្រជែង​យក​ប្រៀប​រៀង​ខ្លួន។

លោក​ សម រង្ស៉ី ​ដែល​ជា​មេដឹកនាំ​ក្រុម​ជំទាស់​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស ​បាន​បន្ត​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា​បន្ត​ចាប់ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​ ដោយភ័យខ្លាច​នឹង​ការងើប​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស។

ថ្លែង​ប្រាប់ ​VOA ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​ក្រោយ​ពេល​លោក​បាន​ដាក់​លិខិតទៅកាន់​ស្ថាប័ន​សិទ្ធិមនុស្ស អំពីការ​ចាប់ខ្លួន​សកម្មជន​លោកថ្មីៗ​នេះ លោក​ សម រង្ស៉ី ​បាន​អះអាង​ថានោះ​គឺ​ជា​ការភ័យ​ខ្លាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៖

«ចំពោះ​គាត់​ប្រជា​ពលរដ្ឋ​ដែលបាត់​បង់​ប្រាក់​ចំណូល ​លុយធនាគារ ​លុយ​អង្គការ​វ័ណ្ឌក ​ដូច្នេះប្រជា​រាស្ត្រ​មាន​បំណង​តតាំង​ងើបឈរ​ប្រឆាំង​រូបគាត់ ​អីចឹង​ហើយ​គាត់ភ័យ​ គាត់មិន​ដឹង​ធ្វើអ្វី​គាត់រករឿង​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ តែរឿង​នេះ​ជារឿង​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​មិនមែន​រឿងគណបក្ស​សង្គ្រោះជាតិ​ទេ»។

លោក​ សម រង្ស៉ី​ បន្ត​ថា​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋទេ​ក្នុងពេល​មាន​បញ្ហា​កូវីដ១៩ ដែលធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​បញ្ហា​ជីវភាព​ ហើយ​មិនអាច​សន្សំ​ប្រាក់សង​បំណុល​ធនាគារ​នេះ។

«លោក​ ហ៊ុន សែន​ របប​គាត់ហ្នឹង​កាន់​តែធ្ងន់ធ្ងរ​ហើយ​ គាត់ធ្វើ​បាប​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង នយោបាយ​សេដ្ឋកិច្ច​គាត់​កាន់តែ​បរាជ័យ ​គាត់​នៅតែ​បណ្តោយ​ឲ្យធនាគារ ​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​អី​ទាំងអស់​ហ្នឹង​មក​កៀប​សង្កត់​ប្រជារាស្ត្រ​គឺ​របប​គាត់​មិនអាច​នៅ​ស្ថិតស្ថេរ​បាន​ទេពីព្រោះ​គាត់​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​ ដូច្នេះ​គាត់​មិន​អាច​នៅ​ដល់ការ​បោះឆ្នោត​អី ​២០២២ ​និង​ ២០២៣ ​ទេ ​ គាត់​ធ្វើ​អាក្រក់​អីចឹង ​គឺរបប​គាត់ដួល​កាន់តែ​ឆាប់»។ SEE ALSO:អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ​រួច​បញ្ជូន​មក​ភ្នំពេញ​

ក្រុម​សកម្មជន​គណបក្ស​ជំទាស់​មួយ​ចំនួន​ចុងក្រោយ​នេះ​រួមទាំង​លោក ​ស៊ុន ធន់ ​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​គណបក្ស​ជំទាស់​និង​ជា​សមាជិក​សមាគម​គ្រួ​បង្រៀនឯករាជ្យ​ត្រូវចាប់​ខ្លួន​មិនដឹង​មូលហេតុ​ក្នុងសប្តាហ៍ថ្មីៗ​នេះ។​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​រាប់​សិប​នាក់​ត្រូវចាប់​ខ្លួនដោយសារ​តែមាន​ការចោទ​ប្រកាន់​ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ​និង​ ប្រឆាំង​រដ្ឋាភិបាល។

លោក​សំ សុគង់​មេធាវី​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​អះអាង​ថា ​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​បាន​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​ប្រមាណ​១០០​នាក់​ដែល​ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​ដោយ​មាន​ដីកា​ខ្លះ​និង​មិន​មាន​ដីកា​ខ្លះ។​លោក​បន្ត​ថា ​បច្ចុប្បន្ន​នេះ​លោក​កំពុង​ការពារ​ក្តី​ឲ្យ​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួនយ៉ាងតិច​១៦​នាក់​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ​រួម​គំនិត​ក្បត់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់៕

លោក ​សម រង្ស៉ី​ដែល​បាន​ដាក់​លិខិត​ទៅកាន់​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ ​អសប ​និង ​សហភាពអឺរ៉ុប​ដើម្បី​ទាមទារ​ឲ្យមាន​អន្តាគមន៍​ពីសហគមន៍​អន្តរជាតិ​ចំពោះការ​ចាប់ខ្លួន​ក្រុម​សកម្មជនជំទាស់​នេះ​ បាន​ចាត់ទុក​ថាការ​ចាប់ខ្លួន​នេះនឹង​បន្ថែម​ទម្ងន់​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​និងប្រជាធិបតេយ្យ​ ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​កំពុងតែ​ប្រឈម​ស្រាប់។

«ហើយ​ម្យ៉ាងទៀត​គាត់​យល់​ច្រឡំហើយ​ គាត់​ស្មានថា​ធ្វើអីចឹង​គេមិន​ប្រតិកម្ម ​ឥឡូវ​ហ្នឹងអន្តរជាតិ​ប្រតិកម្ម​កាន់តែ​ខ្លាំងឡើងៗ​ពីព្រោះ​គាត់កំពុង​តែ​ប្រឈមមុខ​រឿង​នាំទំនិញ​ចេញ​ទៅ​លក់នៅខាង​ក្រៅ EBA។ ​សមាគម​រោងចក្រ​កាត់ដេរ​គឺទៅ​អង្វរ​សហភាព​អឺរ៉ុប​ថាឲ្យ​ពន្យា​កុំឲ្យ​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ ​ប៉ុន្តែ​គាត់ធ្វើ​អីចឹង​មិនខ្មាស់​គេទេ ​អឺរ៉ុប​គេចង់​ឲ្យគាត់​គោរព​សិទ្ធិមនុស្ស ​គោរពប្រជាធិបតេយ្យ ​តែគាត់​មកធ្វើ​គណបក្ស​ប្រឆាំង ​ធ្វើបាប​ប្រជារាស្ត្រ​អីចឹង​ ហើយ​គាត់នឹង​ស្មានថាគេនឹង​ពន្យា​ទណ្ឌកម្ម​ដែលគេ​ដាក់មក​លើ​របប​គាត់»។

ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​នៅក្រៅ​ប្រទេស​រួម​ទាំង​លោក ​សម រង្ស៉ី​ ផងត្រូវ​ស្ថិត​នៅ​ក្រោមការចោទ​ប្រកាន់​ថាជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ ដែល​មន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​វាយបក​និង​អះអាង​ថា​នេះ​ជាល្បែង​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​យូរ​ឆ្នាំមក​ហើយ ​តែមិន​បាន​ជោគជ័យ​ ហើយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវចាត់​វិធានការ។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក ​សុខ ឥសាន​អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​បាន​ថ្លែងថា​ជារឿង​ធម្មតា​និង​ជា​វប្បធម៌របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ ដែលបរិហារ​មកលើ​រាជរដ្ឋាភិបាល​ យាយី​ ធ្វើ​ទុក្ខបុក្ខ​ម្នេញ​ចូល​មកក្នុង​ប្រទេស ​តែ​លោក​ថាគេ​ពុំគួរ​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ទេ​ ដែល​លោក​ថា​អង្គការ​ចាត់​តាំងមួយនេះ​ត្រូវរំលាយ​ចោល​ដោយ​តុលាការ​កំពូល​រួច​ទៅ​ហើយ។

«មេ​ឧទ្ទាម​ក្រៅច្បាប់​និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​សុទ្ធតែ​ខុសច្បាប់​ទាំងអស់​រួមទាំង​អ្នកគាំទ្រ​ផង​។ បើថា​គាំទ្រ​នូវ​នយោបាយ​ឬ​ឧបាយ​កល​របស់​អ្នកក្រៅច្បាប់​ អ្នកហ្នឹង​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ អីចឹង​ការ​ចាត់​វិធានការ​របស់​រាជ​រដ្ឋាភិបាល​គឺជា​ការ​ត្រឹមត្រូវ ​មិនមែន​ជាការ​រំលោភ​សិទ្ធិ​មនុស្សដូចខ្ញុំ​ជម្រាប​ខាង​ដើម​អីចឹង»។

លោក ​សុខ ឥសាន​បាន​បន្ថែម​ថា៖

«យើងដឹង​ហើយថា​បើសិន​ណា​ជា​រាជ​រាដ្ឋាភិបាល​ធ្វើឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដើរថយ​ក្រោយ​ឬមួយក៏មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​ ប្រាកដ​ណាស់​ប្រទេស​កម្ពុជា​មិនមានសន្តិភាព​ពេញលេញ​ហើយ​មិនមាន​ស្ថិរភាព​នយោបាយ​ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប ដោយភាព​សុខដុមរមនា​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ទេ»។

លោក​បាន​បន្ថែម​ថាការ​ប៉ុនប៉ង​របស់​ក្រុម​ប្រឆាំងបំផុស​ពលរដ្ឋ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កើត​ឡើង​ជាច្រើន​ឆ្នាំមក​ហើយ​។

«ហើយសួរ​ថាវា​បាន​ប្រយោជន៍​អីតាំងពី​២០១៣ ​ហើយ​ឥឡូវ​ជិត​១០ឆ្នាំ​ទៅហើយ។ ​តែ​យើងឃើញ​ហើយថា​តើ​ទណ្ឌិត​ សម រង្ស៉ី​ និយាយ​វាមាន​ប្រសិទ្ធភាព​ទេ ​គ្មាន​ប្រជាជន​ណា​យក​ត្រចៀកស្តាប់ទេ​បាទ​។​ នេះ​គ្រាន់តែ​ល្បិច​កល្ប​បោក​ប្រាស់​យកចំណេញ​នយោបាយ​មួយ​ពេលៗ​តែ​ប៉ុណ្ណោះទេ​ តែដល់​វាច្រើន​ឆ្នាំ ​ច្រើនដង​ដែល​គេ​ហៅថា​រាប់ដង​ទៅហើយ​ប្រជាជន​គេ​មើល​ឃើញ»។

កាលពី​ពេលថ្មីៗ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ព្រមាន​ចាប់ខ្លួន​ក្រុមជំទាស់​ ដែល​មាន​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​និងធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច ​ដែលលោក​ចាត់ទុក​ថាជា​អំពើ​ភេរវកម្ម​ហើយថែម​ទាំងបាន​ព្រមាន​ដល់អ្នក​ដែល​ចង់​ឆ្លៀត​ឳកាស​មានបញ្ហា​កូវីដ១៩​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាលរបស់​លោក។

«ហ្អែង​ចង់​បង្កើត​ចលាចល​ដោយ​បំផុស​មនុស្ស​មិនឲ្យ​សងលុយ​ដល់​ធនាគារ ​រួចហើយ​ធ្វើឲ្យធនាគារ​រលំ​ រួចហើយ​ហ្អែង​ទាញ​យកផល​ដើម្បី​ផ្តួលរំលំ ​អញមិន​ទុក​ឱកាស​ឲ្យហ្អែងទេ​ ហ្អែង​ត្រូវដឹង ​ហើយអញ​ប្រាប់ហ្អែង​ឲ្យត្រង់ ​ប្រាប់ហ្អែង​ឲ្យច្បាស់​រាប់ទាំង​អាអ្នក​ធ្វើ​សកម្មភាព​ក្នុង​ស្រុក ហ្អែង​ធ្វើ​អញ​ចាប់ហើយ​ វិទ្ធង្សនា​សេដ្ឋកិច្ច​ ភេរវកម្ម។ ​វិទ្ធង្សនា ​ភេរវកម្ម​មិន​សំដៅ​ទៅលើ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​គ្រាប់មីន​នោះទេ ​អ្នកឯង​ធ្វើវិទ្ធង្សនា​សេដ្ឋកិច្ច​បំផ្លាញជាតិ​យ៉ាង​ដូច្នេះ​គ្មានរឿងត្រូវ​ទុកអ្នក​ឯងទេ ​រឿង​សិទ្ធិមនុស្ស​ទុកមួយ​ឡែក​សិន​ រឿងអី​និយាយ​ដល់​សិទ្ធិមនុស្ស ​សិទ្ធមិនឲ្យ​បំផ្លាញ​ទេ ​ឥឡួវ​មើល​នៅ​អាមេរិក»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក​ ហ៊ុន សែន​ ដែល​ទំនង​ជានិយាយ​យោង​ទៅលើ​ក្រុម​ជំទាស់​នៅ​បរទេស​ រួមទាំង​លោក សម រង្ស៉ី ​ដែល​ធ្លាប់​បាន​និយាយ​ពីការ​ដួលរលំ​របស់​ធនាគារ​នៅកម្ពុជា​នោះ ​បាន​បញ្ជាក់​ពីការ​ត្រៀម​ថវិកា​៥០០​រយលាន​ដើម្បី​ជួយជាទុន​បង្វិល​នៃធនាគារ​និង​វិធានការ​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​មក​បញ្ជាក់​ឲ្យដឹង​ជា​សាធារណ:​ថ្មីៗនេះ​ដែរ​ ក្រៅពី​លើក​យក​ស្ថានការណ៍​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​មក​ចំអក​ដល់អ្នកការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​រិះគន់កម្ពុជា។

«ពេល​កម្ពុជា​ទប់​បាតុកម្ម ​គេថា​កម្ពុជា​រំលោភ​លើ​សិទ្ធិមនុស្ស​ដល់ទៅ​ប្រទេស​ដ៏ទៃ​ទប់បាតុកម្ម ​គេថា​វិធានការ​ការពារ​សណ្តាប់​ធ្នាប់​សង្គម​ ខុសគ្នា​ខ្លាំងម្ល៉េះ ​រឿងហ្នឹង​មិនខុស​ពីប្រទេស​ចិន lockdown​បិទ​តំបន់​វូហាន​ នៅក្នុង​ខេត្ត​ហឺប៉ី ​គេថា​បំពាន​សិទ្ធពលរដ្ឋ ​ដល់ទៅ​ពេល​ប្រទេសលោក​ខាងលិច​បិទប្រទេស​ បិទ​ទីក្រុង​ គេថា​វិធានការ​ការពារ​កូវីដ ​អីចឹង​ម៉េច​ក៏ស្តង់ដា​ដល់ទៅ​២ ដល់​ទៅ​៣​យ៉ាង​ដូច្នេះ»។

លោក ​សុខ ឥសាន​វិញបាន​ថ្លែង​បន្ទ​ដោយ​យោង​ទៅលើ​ព្រឹត្តិការណ៍​ថ្ងៃទី៩​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​ដែល​ទាក់ទងនឹង​ផែនការ​វិលត្រឡប់​មកកម្ពុជា​របស់​លោក​ សម រង្ស៉ី ​ត្រូវ​អាក់​ខាន​ ដែល​លោក​អះអាង​ជា​ឯកតោ​ភាគី​ថា​មិនមាន​អ្នក​គាំទ្រ​ ដោយ​បន្ថែម​ថា​ពេលនេះ​រដ្ឋាភិបាល​មាន​ការ​គាំទ្រ​ពីមហា​អំណាច​អាមេរិក​ ចិន​ និង​បណ្តា​ប្រទេស​ធំៗ​ជាច្រើន​ទៀត​ ហើយ​ក៏បន្ត​កិច្ចសហប្រតិបត្តិការ​ល្អលើ​វិស័យ​ជាច្រើន​ដូចជា​ការ​ដោះមីន​ផងដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ​ មន្ត្រី​សហភាព​អឺរ៉ុប​មួយចំនួន​និង​មន្ត្រី​សិទ្ធិមនុស្ស​អ.ស.ប. ​មិន​អាចទាក់ទង​បាន​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បានទេ​ចំពោះការ​តវ៉ាថ្មី​បន្ថែម​របស់​លោក​ សម រង្ស៉ី។​ មន្ត្រីសិទ្ធិមនុស្ស​នៅក្នុង​ទីក្រុង​ហ្សឺណែវ​មិនបាន​ឆ្លើយតប​នឹងសំណួរ​របស់​VOA​និងឆ្លើយ​ទូរស័ព្ទ​របស់​VOA​ នៅ​ឡើយ​ដែរ។

នៅក្នុង​សារ​លិខិត​របស់​លោក​ កាលពី​ថ្ងៃទី៧​ខែ​មិថុនា​ទៅកាន់​លោកស្រី​ រ៉ូណាស្មីត អ្នក​រាយ​ការណ៍​ពិសេស​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​លោក ​សម រង្ស៉ី ​បាន​រៀបរាប់​ពីការ​ធ្វើទុក្ខ​បុកម្នេញ​ថ្មីៗ​លើ​សកម្មជន​ក្រុម​ជំទាស់​ និង ​កំណើន​នៃក្តី​បារម្ភចំពោះ​ការ​បង្ក្រាប​ក្នុង​ប្រទេស​កម្ពុជា​ថ្មីៗនេះ។​សារ​លិខិតនេះ​ត្រូវ​គេដឹង​ថា​លោក​សម​រង្ស៉ី​បានបញ្ជូន​ទៅកាន់​ស្ថាប័ន​សហភាពអឺរ៉ុប​ផ្សេង​ទៀត​ផងដែរ។

«នៅពេល​ដែល​ចំណាប់​អារម្មណ៍​របស់​ពិភពលោក​និង​មេដឹកនាំ​ជាតិ​និង​អន្តរជាតិ​ផ្តោត​ទៅលើ​តែការ​ជួយ​សង្គ្រោះ​ជីវិត​ជន​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩​ដ៏ធ្ងន់ធ្ងរ​នោះ​ ការ​រាតត្បាត​ជា​សាកល​ត្រូវបាន​ប្រើប្រាស់​ទាំង​បំពាន​ដោយ​របប​គ្រប់គ្រង​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​រលក​នៃការកៀប​សង្កត់​លើអ្នក​ដែលហ៊ាន​បញ្ចេញ​ទស្សន:សេរី ​សេសសល់​តិចតួច»។

លោក ​សម រង្ស៉ី ​បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​និង​ស្ថាប័ន​អន្តរជាតិ​បន្ត​ជួយ​ស្តារ​សិទ្ធិមនុស្ស​និងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រទេស​ស៊ុយអែត​ បាន​ប្រកាស​ឲ្យដឹង​កាលពីថ្ងៃ​ទី១២ ​ខែមិថុនា ​អំពីការ​ផ្តោតការ​យក​ចិត្តទុកដាក់​របស់ខ្លួន​ទៅលើ​កិច្ចសហប្រតិ្ត​ផ្នែកការ​អភិវឌ្ឍន៍​នៃការ​ពង្រឹង​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិប​តេយ្យ។

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​នេះ បាន​រៀបរាប់ថា​លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ​មាន​ការ«​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ»។​

លោក​ Peter Eriksson​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​ស៊ុយ​អែត ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា៖​

«ការណ៍​នេះ​ បង្ក​ការ​លំបាក​ដល់​ការ​បន្ត​ការ​សហការ​ដែល​ជិតស្និទ្ធ​និង​ទូលំទូលាយ។ ដូច្នេះ​រដ្ឋាភិបាល​[ស៊ុយអែត]​បាន​ជ្រើស​រើស​បង្វែរ​កិច្ច​ប្រឹងប្រែង​ការ​អភិវឌ្ឍន៍​របស់​យើង​ដើម្បី​ផ្តល់​ការ​គាំទ្រ​ប្រសើរ​ជាង​នេះ​ដល់​ការ​ផ្លាស់ប្តូរទាក់​ទង​នឹង​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​[កម្ពុជា]»។

រូបឯកសារ៖ ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អ្នកស្រី Michelle Bachelet ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ស្តីពី​ស្ត្រី​ដែល​មាន​ដើមកំណើត​អាហ្វ្រិក​នៅ​ទីក្រុង San Jose កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩។
រូបឯកសារ៖ ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អ្នកស្រី Michelle Bachelet ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ស្តីពី​ស្ត្រី​ដែល​មាន​ដើមកំណើត​អាហ្វ្រិក​នៅ​ទីក្រុង San Jose កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ (អ.ស.ប)​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​គឺ​អ្នកស្រី មីស្សែល បាស្សេឡេត ​(Michelle Bachelet) កាលពីសប្តាហ៍ថ្មីៗនេះ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ចំនួន១២​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វ្រិក​រួម​ទាំង​កម្ពុជា​ផង ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​នេះ បាន​បញ្ជាក់​ថា​ ​នៅ​កម្ពុជា​មាន​ករណី​ចាប់​ខ្លួន​បុគ្គល​ចំនួន​៣០​នាក់ រួម​ទាំង​ស្ត្រី​៦​នាក់ ​និង​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែរ ដោយ​សារ​តែ​ការ​និយាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាក់​ទង​នឹង​ជំងឺ​កូវីដ១៩។​

បុគ្គល​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចែកចាយ​ «ព័ត៌មាន​ក្លែងក្លាយ» ឬ​«ព័ត៌មាន​មិន​ពិត»​ និង​ពី​បទ​ «ញុះញង់​ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ» ​ហើយ​និង​បទ «រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល»​ ជាដើម។​

បច្ចុប្បន្ន​ មនុស្ស​១៤​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង ដែល​ក្នុង​នោះ​១០​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជារំលាយ​កាល​ពី​ឆ្នាំ​២០១៧។

កាល​ពី​ខែ​កុម្ភៈ ​ សហភាព​អឺរ៉ុប​បាន​សម្រេច​ថា ​ នឹង​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ» ​ឬ ​Everything But Arms ​(EBA)​ ដែល​កម្ពុជា​ទទួល​បាន​តាំង​ពី​ឆ្នាំ​២០០១។​ ការ​ព្យួរ​នេះ​ នឹង​ប៉ះពាល់​ទឹក​ប្រាក់​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប។ ​ការ​សម្រេច​ព្យួរ​នេះ​ ក្រោម​ហេតុ​ផល​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ការ​ព្យួរ​នេះ​ នឹង​ចូល​ជា​ធរមាន ​ចាប់​ពី​ថ្ងៃ​ទី​១២​ខែ​សីហា​ឆ្នាំ​២០២០។

ក្រុមមន្ត្រី​រដ្ឋាភិបាល​នៃគណបក្ស​គ្រប់គ្រង​ប្រទេស​រួមទាំង​លោក​ សុខ ឥសាន​ ផងមិន​បាន​ខ្វល់នឹងការ​រិះគន់​របស់​បរទេស​ជាពិសេស​លោក​ខាងលិច​នោះ​ បាន​បញ្ជាក់​ខ្លីថា ​កម្ពុជា​ត្រូវទទួល​រងការវាយ​តម្លៃពី​ភាពខ្មៅ​ងងឹត​មិនឆ្លុះ​បញ្ចាំង​ពីការ​ពិតនោះ​យូរមក​ហើយ៕

What Next?

Recent Articles

9 Responses to "លោក​ សម រង្ស៉ី ​ថាការ​ចាប់​សកម្មជន​ខ្លួន​បង្ហាញ​ពី​ការ​ភ័យខ្លាច​ការ​ងើប​ប្រឆាំង​រដ្ឋាភិបាល"

  1. Anonymous says:

    people should know who is KBOTH CHEATH ?? who is in powers for so many years and what going on in your country. every thing is gone from Cambodia this country still be the poorest in this region. KIM SOKHA and SAM RANSY that the evil uneducated monster HUN NAL call HUN SEN next name CHHOUP SAMLAP say these two guy was KBOTH CHEATH this is not logic and no reason to say . how can they KBOTH their CHEATH the reason ..they was not even in powers ,they did not have the right to sing and gave any peace of land to VEITCONG, they did not cut even one tree , they not excepted CHINA came to destroy this nation, over all they did not do any thing that you can tell they are KBOTH your CHEATH. how about that evil HUN SEN people should knew all about him I do not wanted to say again and again . the question is?? how long do I have to educate these people WELL every thing is up to you OK do not cry , if you think you have born as the slave just let it be I should not care about you any more.

  2. Anonymous says:

    OH ….GOD … I scare HUN NAL want to buy a lot of many military truck from CHINA . soon HE will buy those fighter jet so powerful even can kill the world . why this evil make missile or nuke so every one will scare him . I tell you what if the world not top this evil on time there will be another north KORIA the second .

  3. Sosocheath says:

    ចម្រៀងដែលច្រៀងចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយ វាគ្រាន់
    តែជាការព្រុសតម្លង់ កុំឲ្យភ្លេចថាវាជាអម្បូរឆ្កែប៉ុណ្ណោះ!
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និង
    ដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់សំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាលចិន
    និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិល កម្ពុជាបានរង់ចាំ
    យ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេស
    មហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព
    តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀង
    ជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិង
    សេរីភាព សិទ្ធិមនុស្ស សំណេីការប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា
    តាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ( នៅមាន ត )

  4. Anonymous says:

    YES … the election 1993 by UNTAC who won on that day ?? is it HUN NAL call HUN SEN next name CHHOUP SAMLAP. ?? I remembers that was military cue and who murder so many Cambodian in RANARITH side . if I’m not wrong that evil in that comment must be involved . we Cambodian have very high expectation that our nation will be peace for many years to come but so sad the evil uneducated monster came to destroy those unity. PARIS peace agreement was Cambodian constitution but in 2097 this evil monster did one more cue it was constitution’s cue . after all this evil monster stay in powers for this long by did the cue again his opponent . sorry guy no matter what you are trying to cover up your old wound it will not make that manipulation working any more do you know why every thing have been record though out day one after PARIS peace agreement . it just like what I said if all Cambodian really want to live like this or in this regime you also can but please do not crying for help . I tell you what I never will support this evil monster regime as long as I’m still on art. GOD BLESS CABODIA

  5. so socheath says:

    ចម្រៀងដែលច្រៀងចេះត្រឹមព្រុសដូចឆ្កែរបស់ពួកគម្រង់នយោបាយ
    វាគ្រាន់តែជាការព្រុសតម្លង់ កុំឲ្យភ្លេចថាវា
    ជាអម្បូរឆ្កែប៉ុណ្ណោះ ! (ត)
    …….
    មានទិដ្ឋភាពជាក់ស្តែងចម្រេីនណាស់ ដែលបង្ករឡេីង
    ដោយពួកអ្នកនយោបាយក្បាលទទូរសារុងសមរង្សុី-កឹមសុខា
    តាមមហិច្ឆិតាប្លន់ដណ្តេីមអំណាចដោយគ្មានការអៀនខ្មាស់
    ពីអ្នកឈ្នះការបោះឆ្នោត តាមមធ្យោបាយបដិវត្តន៍ពណ៍ ដែល
    សមរង្ស៊ីបានទៅសេិក្សាដកពិសោធន៍នៅប្រទេសទុយនីសុី
    ឯកឹមសុខា បានសិក្សាររៀនសូត្រ និងទទួលបញ្ជារអនុវត្តន៍
    ការធ្វេីបដិវត្តន៍ពណ៍តាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី
    ពីគ្រូកាណាដា និងអាមេរិក នេះបេីតាមការសារភាពពីការ
    ឃុបឃឹតជាមួយជនបរទេសដោយបេីកចំហរបស់កឹមសុខា
    ក្នុងការនាំយកចលនាបដិវត្តន៍ពណ៍ មកបំផ្លាញលទ្ធិ
    ប្រជាធិបតេយ្យនៅកម្ពុជា ។
    យុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ របស់មេដឹកនាំ
    ចលនាបដិវត្តន៍ពណ៍ សមរង្សុី-កឹមសុខា ពិតជាសាហាវហួសការស្មាន។
    ពួកគេបានកំណត់យកឈាម
    ជនស្លូតត្រង់ដែលចាញ់ការបោកបញ្ឆោតរបស់ពួកគេ មកក្រាលជាន់
    ប្លន់ដណ្តេីមអំណាច ដោយប្រេីពាក្យមួយឃ្លាថា
    អ្នកដែលចូលរួមផ្តួលរលំរដ្ឋាភិបាលអាយ៉ងយួនហ៊ុនសែន
    គឺជាវិរបុរស ជាវិរៈនារី ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ
    ហេីយដែលរឿងនេះ ទោះបីជនឆោតល្ងង់ណាម្នាក់ក្នុងក្រុមពួកគេ
    ស្លាប់ឬរបួសដោយវិធីជាយថាហេតុណាមួយក៏ដោយ គេតែងទម្លាក់កំហុស
    នៃការស្លាប់នោះមកលេីការទទួលខុសត្រូវរបស់រដ្ឋាភិបាល ហេីយលេីក
    តម្កេីងអ្នកស្លាប់ ថាជាវិរបុរស វិរនារីភ្លាមតែម្តង។
    ទី២សម្រាប់ការបង្ក្រាប ចលនាបដិវត្តន៍ពណ៍របស់ពួកគេ
    ពីកម្លាំងរដ្ឋាភិបាលវិញទៀតសោត ការទម្លាក់កំហុស លេីសេរីភាព
    សិទ្ធិមនុស្ស និងពាក្យថាប្រជាធិបតេយ្យ ត្រូវបានលាន់ឡេីងនឹងទទួលបាន
    នូវការបន្ទរយ៉ាខ្ទ័រខ្ទារ ពីប្រព័ន្ធ្ធផ្សព្វផ្សាយអង្គការសិទ្ធិមនុស្ស ក្រុមសហជីព
    ដែលបំពេញតួរនាទីខ្លួនបែបឧទ្ទាមក្រៅច្បាប់ក្នុងការទម្លាក់យ៉ាងសកម្មគ្មានទី
    បញ្ចប់ មកលេីរដ្ឋាភិបាលកម្ពុជា។
    ពិតហេីយជនដែលប្រៀបបានជាក្រុមឧទ្ទាមក្រៅច្បាប់ទាំងនេះ
    ខ្លះជ្រកកោនក្រោមស្លាកអង្គការលីកាដូ អាដហុក សហជីព
    គ្រូបង្រៀនឯករាជ្យ សហជីពសេរីកម្មករ ប្រព័ន្ធផ្សព្វផ្សាយ
    ឯកជនដែលមិនប្រកបដោយវិជ្ជាជីវ: មានវិទ្យុវីអូអេ វិទ្យុ វីអូឌី
    វិទ្យុអាសុីសេរី ដែលជានិច្ចកាល តែងអញ្ជេីញ ពួកបណ្ឌឹត
    ផែះចង្ក្រាន មកនិយាយតាប៉ែ គ្មានក្បាលគ្មានកន្ទុយ សួរ
    ខាងលិច ឆ្លេីយខាងកេីត មកព្រោកប្រាជ្ញ និយាយសំដៅសម្អុយ
    ទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជាដោយមិនផ្អែក
    លេីទិដ្ឋភាពជាក់ស្តែងនៃអង្គហេតុដែលកេីតមានឡេីង
    ដែលភាសាសាមញ្ញហៅថានិយាយលេីកជ្រុងម្ខាង
    លុបជ្រុងម្ខាង ។
    (នៅមានត)

  6. Anonymous says:

    CHAM REING CHREING TOV OV ME VEA it took a hole day to set up his comment . too bad copy and past every article that was not right in the story. this is what I said AH LNGOUNG TVER CHEA NEAK CHESS that made Cambodia come up to this situation

  7. so socheath says:

    ទីបំផុតទណ្ឌិត សម រង្ស៉ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

    (បារាំង)៖ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ។

    នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា នៅទីក្រុងប៉ារីស ប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

    ការសម្រេចដាក់នៅក្រោមការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់បុគ្គល សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការ ចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។

    ការចោទប្រកាន់នេះគឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

    ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី មិនបានធ្វើការជំទាស់នឹងពាក្យសម្ដីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។

    តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕
    មិនដឹងថា វិទ្យុលាងក្ត RFA ហ៊ានផ្សាយឬអត់ទេ !

  8. Sosocheath says:

    ក្រុមជនក្នុងអតីតគណបក្សសង្គ្រោះជាតិ ជាក្រុម
    ឧក្រិដ្ឋជននយោបាយ !
    …….
    មានហេតុផលតាមរយះសកម្មភាពជាក់ស្តែង ឃេីញនឹងភ្នែក
    ជាច្រេីនដែលមិនចាំបាច់ប្រេីគំនឹតវិភាគ តែអាចដាក់ការ
    សន្និដ្ឋានបានដោយប្រាកដ ដែលតាមរយះសកម្មភាពទាំងនោះគឺថា ក្រុមជនក្នុងអតីតគណបក្សសង្គ្រោះជាតិ គឺសុទ្ធសឹងជាក្រុមឧក្រឹដ្ឋជននយោបាយ។
    ព្រោះថាជំហរនៃការដឹកនាំនយោបាយរបស់សមរង្ស៊ី និង
    កឹមសុខា គឺស្រដៀងគ្នានឹងការដឹកនាំរបស់ពួកMafia ។
    ជំហរដឹកនាំនេះ ត្រូវបានចងក្រងក្រុមធ្វេីសកម្មភាពដាច់ដោយឡែកពីគ្នា តែត្រូវសកម្មប្រព្រឹត្តការងារតាមមុខ
    នាទី ដែលសកម្មជនពួកគេ ត្រូវបានបញ្រ្ជៀតចូល ទៅក្នុង
    សមាសធាតុ ជាអ្នកជំនួញ ជាអ្នកសារព័ត៍មាន ទៅក្នង
    សមាគម សហជីព អង្គការសង្គមស៊ីវិល ក្រុមអ្នកវិភាគ
    តាមក្រសួង ស្ថាប័ន កម្លាំងប្រដាប់អាវុធ ដែលមានតួរនាទីសំខាន់ក្នុងជាតិ តាមរយះការអប់រំផង សន្យាផ្តល់មុខតំណែង
    តួនាទីផង ពិសេសគឺការបំផុសលុបបំបាត់ជំនឿ លេីការដឹកនាំ
    ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូតចេញ
    ពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស
    តាមរយះការបង្ករហេតុរបស់ពួកគេដេីម្បី ទម្លាក់កំហុស។
    តែថា ចំណុចខ្សោយរបស់ពួកគេ នោះគឺការមិនចេះរួម
    សាមគ្គីគ្នា ប្រកាន់បក្សពួក ប្រជែងយកអំណាចគ្នាដេីម្បី
    ត្រួតត្រា ។
    ជាការពិតណាស់ ក្នុងការដឹកនាំរបស់ពួកគេ សមរង្ស៊ី នឹង
    កឹមសុខា បានចែកគ្នាប្រព្រឹត្តនៅអំពេីពុករលួយក្នុងបក្ស យ៉ាង
    កោលាហល ។
    មូលនិធិទូរទស្សន៍ព្រះអាទិត្យរាប់លានដុល្លារ ត្រូវបានបាត់បង់
    តាមរយះមធ្យោបាយទម្លាក់កំហុសដាក់រាជរដ្ឋាបាល ដែល
    បានត្រូវឲ្យពួកគេរកទីតាំងបង្កេីតស្ថានីយ៍នៅក្រៅក្រុង ។
    មូលនិធិសប្បុរសជននៅក្រៅប្រទេស ដែលមានសមាណចិត្ត
    ជួយទ្រទ្រង់គណបក្សសង្រោះជាតិទៀតសោត ត្រូវបានយកមកពុសច្រៀកចែកគ្នាចាយ តាំងពីអ្នកនៅក្រៅ រហូតអ្នកក្នុង
    ប្រទេសដែលមានមុខនាទីធំដុំក្នុងបក្ស តួរយ៉ាងកឹមសុខា
    ហ៊ានយកលុយរាប់ពាន់ដុល្លារ ដែលជាកម្លាំងញេីសឈាម
    បងប្អូនខ្មែរក្រីក្រ រស់ដោយសារធ្វេីក្ញុំគេនៅក្រៅប្រទេស
    ហេីយដែលបានជួយបរិច្ចាគថវិកាជួយគណបក្សសង្គ្រោះជាតិ
    មកចិញ្ចឹមប្រពន្ធចុង ចិញ្ចឹមស្រីក្មេង ភូតភរ បោកប្រាស់
    ប្រព្រឹត្តតែអំពេីអនាចារ ដូចមានកេីតរឿងក្តីក្តាំ នៅក្នុង
    តុលាការកន្លងមកនេះស្រាប់ ។
    នៅមាន ត

  9. Sosocheath says:

    ជនតិរច្ឆានលួចដីរដ្ឋ ប្លន់ដីរាស្ត្រគួរបន្ថែមច្បាប់
    ប្រហារជិវិតទេីបវារាងចាល!
    ដាក់គុក២-៣ខែលែងវិញ វាមិនមែន
    ជាជម្រេីសក្នុងការពង្រឹង
    និតិរដ្ឋទេ ។
    ឲ្យគេនិយាយថាយេីងផ្តាច់ការទៅចុះ។
    តែថា ឧក្រិដ្ឋជនបំផ្លាញ
    សន្តិភាពជាតិ វាជាឧបសគ្គហេីយ
    នាំមកនូវមហន្តរាយ
    ដល់សន្តិភាពជាតិទាំងមូល។
    បិតាប្រជាធិបតេយ្យ មានច្បាប់
    ប្រហារជិវិតអីតេី ! រឿងអីយេីង
    ធ្វេីមិនបាន!
    ពួកប្រេី ចែកចាយគ្រឿងញាន
    ជនក្បត់ជាតិ បាញ់ចោលទាំងអស់ នោះសន្តិភាព
    ជាតិ និងស្ថិតស្ថេរជានិរន្ត ។
    នយោបាយបំផ្លាញជាតិ របស់
    បក្សសង្គ្រោះកាដួយ និងក្ត របស់អតីតបក្សសង្គ្រោះជាតិ
    ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់អ្នកជំនាញ
    បដិវត្តន៍ពណ៍បរទេស វាសាហាវណាស់ កុំមេីលស្រាលឲ្យសោះ។
    ខ្ញុំមិនមែនប្រដៅអ្នកច្បាប់ទេ !
    តែវាជាការធានាដល់សុខសន្តិភាពជាតិទាំងមូល ។
    មានសន្តិភាព មានខឿនការពារជាតិរឹងមាំ ខ្លាចអី
    ប្រឈមនិងមនោគមន៍វិជ្ជាបរទេស
    ដែលមានបំណងបំផ្លាញសន្តិភាពជាតិយេីង ។
    ច្បាប់គួរកែប្រែ ត្រូវកែប្រែ !
    វាជាទស្សនះរបស់ខ្ញុំ មិនពាក់ព័ន្ធ
    រដ្ឋាភិបាលទេ ។
    តែខ្ញុំវិញ គឺយ៉ាងនេះ ។
    ព្រោះវាជារឿង បេីយេីងស្លូតពេក វានាំឲ្យខ្លួនឯងស្លាប់ !
    ដូចនេះជនតិរច្ឆាន មិនអាចយកធ្វេីជាគ្នាបានទេ!
    អាណិត សណ្តោសឲ្យជនតិរច្ឆាន វាជាការសម្លាប់
    ជិវិតខ្លួនឯង !

Leave a Reply

Submit Comment