គ្រូ​បង្រៀន​​ម្នាក់ និង​​កូន​​ធ្វើ​​អត្ត​ឃាត​​ដោយ​សារ​​បញ្ហា​​ជីវ​ភាព ​និង​​មាន​​ជម្លោះ​​ក្នុង​​គ្រួសារ​​

ព័ត៌មានជាតិ | សង្គម | សន្ដិសុខ | សេដ្ឋកិច្ច
លោក ណាត សុភាព | ១៧ មិថុនា ២០២០ | ម៉ោង ១៧:១៦
VOD

អ្នកស្រី ខៀវ នី​តា ប្អូនស្រីរបស់អ្នកស្រី ខៀវ ចាន់​ស៊ី​ណែ​ត ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតពីបញ្ហាក្នុងគ្រួសាររបស់អ្នកស្រី ខៀវ ចាន់ស៊ីណែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ណាត សុភាព)

អ្នកស្រី ខៀវ នី​តា ប្អូនស្រីរបស់អ្នកស្រី ខៀវ ចាន់​ស៊ី​ណែ​ត ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតពីបញ្ហាក្នុងគ្រួសាររបស់អ្នកស្រី ខៀវ ចាន់ស៊ីណែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ណាត សុភាព)


សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹង​ថា បងស្រី​របស់​គាត់​ជា​គ្រូបង្រៀន និង​កូនប្រុស​របស់​បងស្រី​នោះ រស់នៅ​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើ​អត្តឃាត​បន្តបន្ទាប់​គ្នា​កាលពី​សប្តាហ៍​មុន ដោយសារ​បញ្ហា​ជីវភាព បំណុល​ និង​ជម្លោះ​ក្នុង​គ្រួសារ។ 

អ្នកស្រី ខៀវ នី​តា អះអាង​ថា បងស្រី​របស់​គាត់​ឈ្មោះ ខៀវ ចាន់​ស៊ី​ណែ​ត អាយុ ៤៩ឆ្នាំ ជា​គ្រូបង្រៀន​កម្រិត​ថ្នាក់​បឋមសិក្សា បាន​ចងក​សម្លាប់​ខ្លួន កាលពី​ថ្ងៃទី១១ ខែមិថុនា នៅផ្ទះ​ស្ថិតនៅ​ក្នុង​ភូមិ​ដំណាក់​ធំ១ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ក្រោយ​អ្នកស្រី​ខៀវ ចាន់​ស៊ី​ណែ​ត ស្លាប់​ប៉ុន្មាន​ម៉ោង កូនប្រុស​របស់​គាត់​ឈ្មោះ ចាន់ មាស​ពិសាល បាន​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពានអាកាស​ស្ទឹងមានជ័យ​ដែរ។

អ្នកស្រី ខៀវ នី​តា បញ្ជាក់​ថា បងស្រី​របស់​គាត់​សម្លាប់​ខ្លួននេះ ​មិនមែន​តែ​រឿង​បំណុល​មួយ​មុខ​ទេ គឺ​ពាក់ព័ន្ធ​បញ្ហា​ក្នុង​គ្រួសារ​ ទំនាស់​ជាមួយ​កូនប្រុស​ផង​ដែរ។

អ្នកស្រី​មានប្រសាសន៍​ថា៖ «រឿង​កូន​យក​ទៅ​បំផ្លាញ​ផ្សេង​ៗ មិនមែន​តែ​ជំពាក់​ធនាគារ​នោះ​ទេ ព្រោះ​ធនាគារ​ជំពាក់​តែ ១០លាន​រៀល​លុយ​ខ្មែរទេ ព្រោះ​កូន​វា​បំផ្លាញ​យូរហើយ តែ​យើង​អត់​ដឹង គាត់​អត់​ប្រាប់​ទេរហូតដល់​គាត់​ស្លាប់​ គាត់​អត់​ប្រាប់​ថា គាត់​ស្លាប់​ដោយសារតែ​មូល​ហេ​តុ​អញ្ចេះ​ៗដែរ គាត់​អត់​និយាយ​ទេ គាត់​ចងក​សម្លាប់​ខ្លួន​ទៅ​តែម្តង»។

អ្នកស្រី ខៀវ នី​តា បញ្ជាក់​ថា មុន​ពេល​បងស្រី​គាត់​ស្លាប់ គឺ​គាត់​ធ្លាប់​ប្រាប់​ថា កូនប្រុស​នោះ​ធ្លាប់​បំផ្លាញ​លុយ​របស់​គាត់​ប្រហែល ១០ម៉ឺន​ដុល្លារ ខណៈ​បច្ចុប្បន្ន​នេះ ​បងស្រី​គាត់​ជំពាក់​ធនាគារ​ប្រហែល ១០លាន​រៀល ប៉ុន្តែ​ មិន​ស្គាល់ឈ្មោះ​ធនាគារ​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ក្រោយពី​បងស្រី​គាត់​សម្លាប់​ខ្លួន គាត់​បានបាន​សរសេរ​លិខិត​មួយ​ផ្តាំ​ទៅ​គ្រូបង្រៀន​ម្នាក់​ឱ្យជួយ​យក​លុយ​ប្រាក់ខែ ឬប្រាក់​ដែល​ទទួល​បាន​ពីសា​លា​រៀន​ផ្តល់​ឱ្យ សង​ទៅ​ធនាគារ​ផង​ដែរ។

នៅពេល​អ្នកសារព័ត៌មាន​វី​អូ​ឌី​ចុះទៅ​ដល់កន្លែង​កើតហេតុ បាន​សួរនាំ​អ្នកជិតខាងដែលសុំមិនបញ្ចេញឈ្មោះ បាន​ឱ្យដឹង​ប្រហាក់​ប្រហែលគ្នា​ថា ម្តាយ ​និង​កូនប្រុស​ដែល​សម្លាប់​ខ្លួនឯង ​តែងតែមាន​ជម្លោះ​ទាស់​ទែង​គ្នា​ជា​ញឹប​ញាប់ ដោយ​ដាក់​ការសង្ស័យ​ថា បញ្ហា​ជីវភាព​គ្រួសារ ទើប​ធ្វើឱ្យពួក​គេ​គិត​ខ្លី​បែបនេះ។

ចៅសង្កាត់​ស្ទឹងមានជ័យ២ លោក ទូច សំ​អុល មានប្រសាសន៍​ស្រដៀង​អ្នកជិតខាង​ដែរ​ថា ទំនាស់​ក្នុង​គ្រួសារ​រវាងម្តាយ​និង​កូនប្រុស​នោះ ដោយសារតែ​បញ្ហា​ជីវភាព​ខ្វះខាត។

លោក​មានប្រសាសន៍​ថា៖ «កូន​វា​ធ្វើបាប​ម្តាយ​ពេក ហើយ​ម្តាយ​ជំពាក់​លុយ​គេ គ្រាន់តែ​ប្រភព​វា​មិន​ច្បាស់លាស់ គ្រាន់តែ​បាន​ព័ត៌មាន​ប៉ុ​ណ្ណឹង​ឯង ហើយ​កូន​ដល់ឮថា​ម្តាយ​ស្លាប់ វា​តូចចិត្ត​ក៏​ទៅ​លោតលើ​ស្ពាន​[ស្លាប់​]ដែរ​ទៅ»។

ចៅសង្កាត់​អះអាង​ថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​សព​ឱ្យទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​នន្ទ​មុនី នៅ​ជិត​ផ្ទះ​សព ដែល​នៅ​ថ្ងៃទី១៧ ខែមិថុនា​នេះ គម្រប់​ខួប ៧ថ្ងៃ​ផង​ដែរ។

មន្ត្រី​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ សុំ​មិន​បញ្ចេញ​ឈ្មោះ មានប្រសាសន៍​ថា ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ឃើញថា សព​ម្តាយ​នោះ​ពិតជា​ចងក និង​កូន​លោត​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​សម្លាប់​ខ្លួន​ប្រាកដ​មែន។ ករណីនេះ លោក​ថា មន្ត្រី​ជំនាញ​បាន​បញ្ជូន​សព​ទៅ​ឱ្យសាច់ញាតិ​ធ្វើបុណ្យ​តាមប្រពៃណី ដោយ​មិន​មានការ​ស៊ើប​អងេ្ក​តអ្វី​បន្ថែម​នោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP​-Center​) លោក យង់ គឹម​អេង មានប្រសាសន៍​ថា អ្នកគ្រូ​បង្រៀន និង​កូនបង្កើត​ម្នាក់​លោត​លើ​ស្ពាន​ស្ទឹងមានជ័យ​សម្លាប់​ខ្លួន​នោះ​ ទំនងជា​មាន​បញ្ហា​សម្ពាធ​ផ្លូវចិត្ត និង​ជំ​ពាក់​បំណុល​ធនាគារដែល​គ្មាន​លទ្ធភាព​សង។

លោក​បន្ត​ថា ដើម្បីកុំឱ្យមាន​បញ្ហា​នេះ​កើតឡើង​លើ​អ្នកដទៃ​ទៀត រដ្ឋាភិបាល​ត្រូវ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ យកចិត្ត​ទុកដាក់​អប់រំ​ផ្លូវចិត្ត​លើ​ក្រុម​គ្រួសារ​ក្រីក្រ ជាពិសេស​អ្នក​ដែល​ជំពាក់បំណុល​ធនា​គារ ទើប​ទប់ស្កាត់​ការ​សម្លាប់​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​មានប្រសាសន៍​ថា៖ «នៅក្នុង​ដំណាក់កាល​នេះ​ មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើនណាស់ ព្រោះ​សម្ពាធ​ខាង​ផ្លូវចិត្ត​ផង រឿង​ស្ថានភាព​កូ​វីដ១៩ផង សម្ពាធ​បំណុល​មាន​ច្រើន សូម្បី​តែ​ក្មេងៗក៏​មាន​សម្ពាធ​ផ្លូវចិត្ត​ដូចគ្នា ទាំងអស់​ហ្នឹងហើយ​ដែល​ត្រូវការ​ឱ្យមានការ​គិត​គូ​រពី​វិ​ស័យ​ផ្សេង​ៗ ការ​គិត​គូ​រពី​បញ្ហា​សុខភាព​ផ្លូវចិត្តឱ្យបាន​ច្រើន​ផង​ដែរ»។

អ្នកស្រី ខៀវ នី​តា អះអាង​ទៀត​ថា បង​ស្រី​របស់​គាត់​ឈ្មោះ ខៀវ ចាន់​ស៊ី​ណែ​ត អាយុ ៤៩ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ជាង ២០ឆ្នាំ ជា​មនុស្ស​ស្មោះត្រង់​ មិន​ចេះ​លេងល្បែង និង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដល់​ឪពុក​ម្តាយ និង​បងប្អូន​ម្តង​ណា​ឡើយ។ 

ទាក់ទង​ជាមួយ​បញ្ហា​ជីវភាព​ខ្វះខាត​នេះ មានការ​សិក្សា​មួយ​នៅក្នុង​ប្រទេស​ថៃ ​គ្រាន់តែ​រយៈពេល ២១ថ្ងៃ​ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២០ នៅក្នុង​ប្រទេស​ថៃ​ មាន​ករណី​ប៉ុនប៉ង​សម្លាប់​ខ្លួន​ចំនួន ៣៨នាក់ ក្នុង​នោះ​សម្លាប់​ខ្លួន​បានសម្រេច​ចំនួន ២៨នាក់ ​ដោយសារ​ជីវភាព​ខ្វះខាត។

ការសិក្សា​នេះ​ធ្វើឡើង​រួមគ្នា​រវាង​ក្រុម​ស្រាវជ្រាវ​មក​ពីសា​កល​វិទ្យាល័យ ឈៀង​ម៉ៃ ជូ​ឡា​ឡុង​កន តា​ម៉ា​ម៉ាត ថា​ក់​ស៊ីន ខុន​ខាន និង​សាកល​វិទ្យាល័យ ប៊ូ​រ៉ា​ផា ហើយ​ក្នុង​របាយការណ៍​ការសិក្សា​នេះ ​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​យកចិត្ត​ទុកដាក់​លើ​ជីវភាព​របស់​ពលរដ្ឋ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

6 Responses to "គ្រូ​បង្រៀន​​ម្នាក់ និង​​កូន​​ធ្វើ​​អត្ត​ឃាត​​ដោយ​សារ​​បញ្ហា​​ជីវ​ភាព ​និង​​មាន​​ជម្លោះ​​ក្នុង​​គ្រួសារ​​"

  1. so socheath says:

    ទីបំផុតទណ្ឌិត សម រង្ស៉ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

    (បារាំង)៖ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ។

    នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា នៅទីក្រុងប៉ារីស ប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

    ការសម្រេចដាក់នៅក្រោមការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់បុគ្គល សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការ ចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។

    ការចោទប្រកាន់នេះគឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

    ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី មិនបានធ្វើការជំទាស់នឹងពាក្យសម្ដីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។

    តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕
    មិនដឹងថា វិទ្យុលាងក្ត RFA និងវិទ្យុមាត់ឆ្កែ VOA VOD ហ៊ានផ្សាយឬអត់ទេ !

  2. Anonymous says:

    YOUR COMMENT IS IN THE WRONG ARTICAL YOU DUMP ASS . she should not end her life give up to the uneducated animal killer HUN SEN . HOH ….GOD we can not help our people are we I do not know what else . just let it go white tear because we are very much wanted them to be free. come on you guy help yourself first be for some body else can go and help you . GOD BLESS CAMBODIA

  3. Anonymous says:

    This case of short thinking’ the lady killed herself because of poor and can’t do anything to help herself ‘ that poor woman’. Life must struggle and should have a solution ‘ . O K blame on veitcong germ so so cheat and his veitcong mafia dictator;s boss

  4. so socheath says:

    មានតែមីសំផឹងម៉ែអ្ហែងទេ ដែលក្រីក្រ អាមូស ! Anonymous
    ម៉ែអ្ហែងក្រ ដល់ថ្នាក់យកកាដួយ ដូរសក្តិ៍ ពីអាខា អាស៊ី ដែលទីបំផុត
    បានត្រឹមសក្តិ៍ខ្យល់ ស្មោះ !
    ចំណែកអ្នកគ្រូម្នាក់នេះ មានលុយ ម៉ឺន សែនដុល្លារ ឈឺចិត្តព្រោះកូនបំផ្លាញ
    ទើបសម្លាប់ខ្លួនអាឡប់ !

  5. Anonymous says:

    WELL …this animal will never change I tell you that

  6. so socheath says:

    អូហូ !
    អាចុយម៉្រាយ ! អាក្បត់ជាតិ អាពូជក្បត់ជាតិ អាមារយាទតិរច្ឆាន
    ថោកជាងឆ្កែសមរង្ស៊ី វាហ៊ានអួតថា ហ៊ុនសែន
    ធ្លាក់ចូលអន្ទាក់វាផង ?
    អញ្ចឹងលិខិតសារភាពរបស់អ្ហែង ដែលនិយាយថា
    ការចោទប្រកាន់របស់អ្ហែង លេីហ៊ុនសែនកន្លងមក
    ដែលមិនមែនជាការពិត អ្ហែងគឹតថាម៉េចដែរ
    អាសមរង្ស៊ី អាថោកជាងឆ្កែ។
    ឯកសារ លិខិតស្នាមសារភាពរបស់អ្ហែងមានអីតេី!
    គឺត្រូវបានតម្កល់ទុកយ៉ាងសង្ហារ នៅវិទ្យុទូរទស្សន៍
    អប្សរាក៏មានដែរ ។អញធ្លាប់ធ្វេីការនៅទីនោះ ទទួល
    ខុសត្រូវការងារនយោបាយ ជាមួយ ឯ/ឧសុខ ឥសាន
    អញដឹងអីតេី !
    អាពូជក្បត់ជាតិ ដល់ដំណាក់កាលត្រូវព្យួរ ក ហេីយ
    នៅអួតកេីតទៀត ?
    អ្ហែងស្អីក៏ខ្លាំងជាង អាកឹមសុខា ដែលកំពុងភ័យរាគអាចម៍
    កន្លះខោរាល់ថ្ងៃម្លេះ ?
    មិនចាំបាច់អ្ហែងមកជាប់គុកនៅស្រុកខ្មែរទេ ។
    នៅបារាំក៏ឈ្មោះថាគុកដែរ អាឡប់ !

    មេីលវានិយាយ !

    …….
    ១៨ មិថុនា ២០២០ / 18 June 2020 – Hun Sen’s complaint before the French Courts (*) – Plainte de Hun Sen devant le tribunal français (**)

    ហ៊ុន សែន ធ្លាក់ចូលក្នុងអន្ទាក់ខ្ញុំហើយ ! គាត់បានប្តឹងខ្ញុំពីបទបរិហាកេរ្តិ៍ នៅចំពោះមុខតុលាការ ប្រទេសបារាំង។ ធ្វើដូច្នេះ គាត់ផ្តល់ឱកាសមាសដ៏កម្រឲ្យខ្ញុំ ដើម្បីលាតត្រដាងអំពើឧក្រិដ្ឋរបស់គាត់ និងក្រុមគ្រួសារគាត់ នៅចំពោះមុខតុលាការឯករាជ្យមួយ ជាលើកទី១ ៖ អំពើភេរវកម្មគប់គ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧, ការលួចសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលិកា ដែលជាស្រីកំណាន់របស់គាត់ ពីសំណាក់ភរិយាគាត់ ប៊ុន រ៉ានី ដោយមានការយល់ព្រមពីគាត់ កាលពីឆ្នាំ ១៩៩៩, ការធ្វើឃាតមកលើលោក ជា វិជ្ជា ក្នុងឆ្នាំ ២០០៤, ការធ្វើឃាត មកលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ ២០១២, ការធ្វើឃាតមកលើលោក កែម ឡី ក្នុងឆ្នាំ ២០១៦ ។ល។ តាមការពិត ពាក្យបណ្តឹងរបស់ ហ៊ុន សែន នេះ នាំមកនូវក្តីសង្ឃឹមឲ្យយើងវិញទេ ក្នុងការតស៊ូរបស់យើង ដើម្បីបញ្ចប់និទណ្ឌភាព នៅកម្ពុជា។

    (*) Hun Sen has fallen into my trap! By lodging a defamation complaint against me before the French courts, he gives me a golden opportunity to expose his crimes before an independent tribunal for the first time ever:

Leave a Reply

Submit Comment