អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ទាម​ទារ​ជា​ថ្មី​ទៀត​ឱ្យ​របប​ក្រុង​ភ្នំពេញ បញ្ឈប់​ការ​យាយី​មន្ត្រី​បក្ស​ប្រឆាំង

ដោយ សុជីវី
2020-06-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA Photo: RFA


អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បន្ត​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​នយោបាយ​ប្រឆាំង ដែល​កើត​មាន​តាំងពី​ពេល​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩ មក។ មន្រ្តី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ថា ក្រសួង​មិន​អាច​ធ្វើ​តាម​សំណើ​នេះ​បាន​ឡើយ។

នាយក​រង​អង្គការ Human Rights Watch ​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១៧ មិថុនា​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ល្មម​ដល់​ពេល​​បញ្ឈប់​ការ​ប្រើប្រាស់​កង្វល់​របស់​ពិភពលោក ចំពោះ​ជំងឺ​កូវីដ-១៩ ជា​ខែល ​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង​តទៅទៀត​ហើយ។ ​លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ប្រាប់​លោក ហ៊ុន សែន ឱ្យ​ច្បាស់​ថា គាត់​មិន​អាច​យកលេស​​រឿង​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ ដើម្បី​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បាន​នោះ​ទេ។

ការ​រិះគន់​ធ្ងន់ៗ ចំពោះ​របប​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា ចាប់​តាំងពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ២០២០ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​មនុស្ស ១៥នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត និង​មាន​ចរិត​នយោបាយ។ ជាពិសេស មួយ​សប្ដាហ៍​ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ-១៩ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ៣០នាក់ ដោយ​ចោទ​ថា ពួក​គេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​ថ្មី​នេះ​នៅ​កម្ពុជា។

យូមែន រ៉ៃស៍ វ៉ច្ឆ ពិនិត្យ​ឃើញ​ថា ​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​នោះ រួម​មាន សកម្មជន​បក្ស​ប្រឆាំង កុមារ ពលរដ្ឋ​សាមញ្ញ​ដែល​បញ្ចេញ​មតិ​តាម​ហ្វេសប៊ុក និង​អ្នក​សារព័ត៌មាន ហើយ​មក​ដល់​ខែ​ឧសភា និង​ខែ​មិថុនា​នេះ ប៉ូលិស​បាន​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួន​ថែម​ទៀត ដោយ​​យោង​លើ​បទ​ចោទ​ប្រកាន់​ចាស់ ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ២០១៩ កន្លងទៅ។

ឆ្លើយតប​នឹង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ដដែល​ថា ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ លោក​ថា អង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ គួរ​តែ​ណែនាំ​​សកម្មជន​បក្ស​ប្រឆាំង​គោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន បើ​មិន​ចង់​មាន​ទោស​ទណ្ឌ​ទេ​នោះ៖ «សកម្ម​ភាព​ទាំង​អស់​នោះ មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ទេ។ សកម្មភាព​ទាំង​អស់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ និង​ខាង​​តុលាការ​រក​ឃើញ​ថា មាន​ធាតុ​ផ្សំ​គ្រប់​គ្រាន់​បង្កើត​បាន​ទៅ​ជា​បទ​ល្មើស ហើយ​បទ​ល្មើស​ហ្នឹង វា​មាន​បញ្ញត្តិ​ផ្សេងៗ គ្នា ទៅ​តាម​អង្គហេតុ និង​ធាតុផ្សំ​នីមួយៗ ដែល​ខាង​ស្ថាប័ន​អយ្យការ និង​តុលាការ​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​នៅ​ក្នុង​ដីកា​នៃ​ការ​ចោទ​ប្រកាន់​រួច​ហើយ»

ផ្ទុយ​ពី​ការ​អះអាង​នេះ អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ក៏​យល់​ឃើញ​ស្រដៀង​គ្នា​នឹង​អង្គការ​ យូមែន រ៉ៃស៍ វ៉ច្ឆ ដែរ​ថា វិធានការ​ផ្លូវ​ច្បាប់​លើ​សកម្មជន​បក្ស​ប្រឆាំង ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

កាល​ពី​សប្ដាហ៍​មុន ក្រុម​សង្គម​ស៊ីវិល ៣០ស្ថាប័ន​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ដោយ​សង្កត់​ធ្ងន់​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ​មក​នោះ រំលោភ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​អំពាវ​នាវ​ដល់​អាជ្ញាធរ​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​សារ​រឿង​នយោបាយ​ទាំង​អស់ និង​រក​ដំណោះ​ស្រាយ​នយោបាយ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​វិញ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស៖ «រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ទៅលើ​សំណូម​ពរ​មួយ​ចំនួន ដើម្បី​យើង​ធ្វើការ​កែ​តម្រូវ កែ​សម្រួល​ឱ្យ​ប្រទេស​យើង​ហ្នឹង វា​ជា​ប្រទេស​ដែល​ប្រកាន់​​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិត​ប្រាកដ​នោះ»

កាល​ពី​ខែ​កុម្ភៈ កន្លងទៅ គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​កង្វល់​ផ្នែក​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ក្នុង​នោះ​ក៏​រួម​ទាំង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ក្រុម​គណបក្ស​ប្រឆាំង​ផង​ដែរ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប​ និង​រដ្ឋ​សមាជិក​ទាំងអស់ ត្រូវ​ដាក់​បញ្ចូល​ករណី​បង្ក្រាប​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​សមាជិក​បក្ស​ប្រឆាំង នៅ​ពេល​សម្រេច​ជា​ចុងក្រោយ​ចំពោះ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ទាម​ទារ​ជា​ថ្មី​ទៀត​ឱ្យ​របប​ក្រុង​ភ្នំពេញ បញ្ឈប់​ការ​យាយី​មន្ត្រី​បក្ស​ប្រឆាំង"

  1. so socheath says:

    ទីបំផុតទណ្ឌិត សម រង្ស៉ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

    (បារាំង)៖ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ។

    នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា នៅទីក្រុងប៉ារីស ប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

    ការសម្រេចដាក់នៅក្រោមការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់បុគ្គល សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការ ចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។

    ការចោទប្រកាន់នេះគឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

    ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី មិនបានធ្វើការជំទាស់នឹងពាក្យសម្ដីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។

    តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕
    មិនដឹងថា វិទ្យុលាងក្ត RFA ហ៊ានផ្សាយឬអត់ទេ !

  2. Anonymous says:

    animal will still be animal no matter what?? they never listening to any one even they knew it is wrong thing to do .

  3. Anonymous says:

    The court of French will get the one who committed crimes o k ‘ let mr SY and mr SEN go to court in french and then go to Hague’ Oh’ don’t forget bring so socheat too ‘

  4. so socheath says:

    អូហូ !
    អាចុយម៉្រាយ ! អាក្បត់ជាតិ អាពូជក្បត់ជាតិ អាមារយាទតិរច្ឆាន
    ថោកជាងឆ្កែសមរង្ស៊ី វាហ៊ានអួតថា ហ៊ុនសែន
    ធ្លាក់ចូលអន្ទាក់វាផង ?
    អញ្ចឹងលិខិតសារភាពរបស់អ្ហែង ដែលនិយាយថា
    ការចោទប្រកាន់របស់អ្ហែង លេីហ៊ុនសែនកន្លងមក
    ដែលមិនមែនជាការពិត អ្ហែងគឹតថាម៉េចដែរ
    អាសមរង្ស៊ី អាថោកជាងឆ្កែ។
    ឯកសារ លិខិតស្នាមសារភាពរបស់អ្ហែងមានអីតេី!
    គឺត្រូវបានតម្កល់ទុកយ៉ាងសង្ហារ នៅវិទ្យុទូរទស្សន៍
    អប្សរាក៏មានដែរ ។អញធ្លាប់ធ្វេីការនៅទីនោះ ទទួល
    ខុសត្រូវការងារនយោបាយ ជាមួយ ឯ/ឧសុខ ឥសាន
    អញដឹងអីតេី !
    អាពូជក្បត់ជាតិ ដល់ដំណាក់កាលត្រូវព្យួរ ក ហេីយ
    នៅអួតកេីតទៀត ?
    អ្ហែងស្អីក៏ខ្លាំងជាង អាកឹមសុខា ដែលកំពុងភ័យរាគអាចម៍
    កន្លះខោរាល់ថ្ងៃម្លេះ ?
    មិនចាំបាច់អ្ហែងមកជាប់គុកនៅស្រុកខ្មែរទេ ។
    នៅបារាំក៏ឈ្មោះថាគុកដែរ អាឡប់ !

    មេីលវានិយាយ !

    …….
    ១៨ មិថុនា ២០២០ / 18 June 2020 – Hun Sen’s complaint before the French Courts (*) – Plainte de Hun Sen devant le tribunal français (**)

    ហ៊ុន សែន ធ្លាក់ចូលក្នុងអន្ទាក់ខ្ញុំហើយ ! គាត់បានប្តឹងខ្ញុំពីបទបរិហាកេរ្តិ៍ នៅចំពោះមុខតុលាការ ប្រទេសបារាំង។ ធ្វើដូច្នេះ គាត់ផ្តល់ឱកាសមាសដ៏កម្រឲ្យខ្ញុំ ដើម្បីលាតត្រដាងអំពើឧក្រិដ្ឋរបស់គាត់ និងក្រុមគ្រួសារគាត់ នៅចំពោះមុខតុលាការឯករាជ្យមួយ ជាលើកទី១ ៖ អំពើភេរវកម្មគប់គ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧, ការលួចសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលិកា ដែលជាស្រីកំណាន់របស់គាត់ ពីសំណាក់ភរិយាគាត់ ប៊ុន រ៉ានី ដោយមានការយល់ព្រមពីគាត់ កាលពីឆ្នាំ ១៩៩៩, ការធ្វើឃាតមកលើលោក ជា វិជ្ជា ក្នុងឆ្នាំ ២០០៤, ការធ្វើឃាត មកលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ ២០១២, ការធ្វើឃាតមកលើលោក កែម ឡី ក្នុងឆ្នាំ ២០១៦ ។ល។ តាមការពិត ពាក្យបណ្តឹងរបស់ ហ៊ុន សែន នេះ នាំមកនូវក្តីសង្ឃឹមឲ្យយើងវិញទេ ក្នុងការតស៊ូរបស់យើង ដើម្បីបញ្ចប់និទណ្ឌភាព នៅកម្ពុជា។

    (*) Hun Sen has fallen into my trap! By lodging a defamation complaint against me before the French courts, he gives me a golden opportunity to expose his crimes before an independent tribunal for the first time ever:

Leave a Reply

Submit Comment