អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​៖ ​កម្ពុជា​គួរតែបញ្ចប់ការបង្ក្រាបលើអ្នកប្រឆាំង

កម្ពុជា-នយោបាយ
18/06/2020 – 09:19
ដោយ៖ វ៉ា សំណព្វ
RFI

phil robertson human rights watch
phil robertson human rights watch © សហការី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ (Human Rights Watch) បាន ចេញ​សេចក្តី​ថ្លែងការណ៍​មួយកាលពីថ្ងៃទី ១៧  មិថុនា ​ដោយទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​បញ្ចប់ការ​បង្ក្រាប​លើអ្នកប្រឆាំង​នៅ​កម្ពុជា​ជាពិសេស​ការ​បង្ក្រាប​ចុងក្រោយ​នេះ។ ​បើតាម​អង្គការអន្តរជាតិ​មួយ​នេះ បានកត់សំគាល់​ថា ​ចាប់តាំងពី​ខែមករា​ឆ្នាំ២០២០​មក អាជ្ញាធរ កម្ពុជាបាន​ចាប់ឃុំ​ខ្លួន​ មនុស្ស​ចំនួន​១៥​នាក់ ​ដែល​រងការ​ចោទប្រកាន់ ​ក្រោមហេតុផល​នយោបាយ។

សេចក្តីថ្លែងការណ៍ របស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ​ Human​ Rights  Watch បានលើកឡើងថា ​អាជ្ញាធរកម្ពុជា ​គួរតែ ប្រញាប់​ដោះលែង ​អ្នកដែលកំពុងជាប់ពន្ធគារនិងអ្នកផ្សេងទៀត  ដែលទើប នឹងត្រូវបាន ចាប់ខ្លួន សរុប ៣២នាក់  ក្នុងនោះ រួមទាំង មន្ត្រីអតីត គណបក្សប្រឆាំង ចំនួន ២៣នាក់ ផងដែរ  ដែលត្រូវ បានចោទប្រកាន់ ក្នុងរឿង នយោបាយ ។  ប៉ុន្តែ លោក  ជិន ម៉ាលីន  អ្នកនាំពាក្យ ក្រសួងយុត្តិធម៌  ហើយក៏ជា អ្នកនាំពាក្យ គណៈកម្មាធិការ សិទ្ធិមនុស្ស រដ្ឋាភិបាល កម្ពុជា បានថ្លែង ថា  រដ្ឋាភិបាល មិន អាចជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុង របស់ តុលាការ បានទេ។

នៅក្នុង សេចក្តីថ្លែងការណ៍ របស់ខ្លួន  កាលពីថ្ងៃទី  ១៧  មិថុនា  អង្គការឃ្លាំ​មើលសិទ្ធិមនុស្សអន្តរជាតិ  Human Rights Watch បានរកឃើញ​ថា ចាប់តាំងពីការ ផ្ទុះឡើង នៃជំងឺកូវីដ – ១៩  ចាប់ពី ខែមករា រហូតមក ដល់​ខែ​មិថុនា ឆ្នាំ២០២០ នេះ អាជ្ញាធរកម្ពុជា បានចាប់ មនុស្ស ១៥នាក់  ក្រោមបទចោទពាក់ព័ន្ធ នឹង រឿងនយោបាយ ដែលត្រូវបាន ប្រឌិតឡើង ។ របាយការណ៍ បន្តថា  ជាមួយគ្នានេះ  មនុស្ស៨០នាក់ ផ្សេងទៀត  ដែលត្រូវបាន ចាប់ខ្លួន ពាក់ព័ន្ធនឹងរឿង នយោបាយ ត្រូវ បានដោះលែង វិញ​ តែពួកគេ​នៅតែ​ប្រឈម​នឹងការចាប់ខ្លួន​ម្តងទៀត​នៅពេលណាមួយ​។ ​នេះបើតាមសេចក្តី​ថ្លែងការណ៍​។

លោក​ Phil Robertson ​អនុប្រធាន​ប្រចាំតំបន់​អាស៊ី​នៃអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិបាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា​ រដ្ឋា​ភិបាល​​កម្ពុជា​គួរតែបញ្ចប់​ការយក​បញ្ហានៃ​ជំងឺកូវីដ​១៩​ ជាខែល​ដើម្បី​បង្ក្រាប​​ទៅលើអ្នក​ប្រឆាំង​នៅកម្ពុជា ​ហើយថា​សហគមន៍​អន្តរជាតិ ​និងប្រទេស​ម្ចាស់ជំនួយ ​ត្រូវតែ​បញ្ជាក់ជំហរ​ឲ្យច្បាស់​ទៅកាន់​ប្រមុខរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ​ថា ​មិនអាច​យកលេស​រឿងមេរោគកូវីដ​១៩​ ដើម្បី​ប្រព្រឹត្ត​អំពើរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរនៅ​កម្ពុជា​បានទៀត​នោះទេ​។ ​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស ​លើកជា​យោបល់​ថា​៖​ «​រាល់ម្ចាស់​ជំនួយ ​និង​រដ្ឋាភិបាល​បរទេស​ពាក់ព័ន្ធ ​គួរតែអំពាវនាវ​ជា​សាធារណៈឲ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោះលែង​អ្នកជាប់ឃុំ​ទាំងអស់​ ដែលពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​»​ នេះ​។​ ប៉ុន្តែ ​លោក ជិន ម៉ាលីន ​បានរិះគន់​ចំពោះការ​បំពេញការងារ​របស់​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស  ​Human Rights Watch ​ថា ​លែងមាន​គោលការណ៍ ​និង​ផ្អែកតែ​លើគំនុំបុគ្គល​ទៅវិញ​។ ​សម្រាប់​លោក ជិន ម៉ាលីន ​សេចក្តីថ្លែងការណ៍​របស់ ​Human Rights Watch ​គួរតែណែនាំ​ឲ្យ​អតីត​សកម្មជន​គណបក្សប្រឆាំង​គោរពច្បាប់វិញ​ប្រសើជាង​។

យ៉ាងណាក្តី​ ក្រៅពី​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិនេះ ​អង្គការសង្គមស៊ីវិល​ចំនួន​៣០នៅ​កម្ពុជា ​ក៏បានចេញ​សេចក្តីថ្លែងការណ៍រួមគ្នាមួយ ​កាលពីពេលថ្មីៗនេះ ​ដោយសំដែង​ការព្រួយ​បារម្ភលើ​ការ​បន្តចាប់ខ្លួន​សកម្មជននយោបាយ​នៅកម្ពុជា​នារយៈពេល​ចុងក្រោយនេះ​។ លើស​ពីការព្រួយបារម្ភ ​ក្រុមអង្គការ​ក្នុងស្រុកទាំងនោះ ​ក៏បានស្នើ​ឲ្យដល់​អ្នក​នយោបាយ​កាន់អំណាច ​និងអ្នក​ប្រឆាំង ​វិលចូល​តុចរចា​ ដើម្បី​ដោះស្រាយ​នយោបាយរួម​ ដោយឈរ​លើគោលការណ៍​ប្រជាធិបតេយ្យ ​ហើយតម្កល់​ផលប្រយោជន៍​ជាតិជាធំ​៕

What Next?

Recent Articles

3 Responses to "អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​៖ ​កម្ពុជា​គួរតែបញ្ចប់ការបង្ក្រាបលើអ្នកប្រឆាំង"

  1. Anonymous says:

    So funny sir’ Don’t ever dream about destroy opposition’ haha’ you should knew that ‘ all dictators in the world never care about nation or people’ all they care are money, power, women

  2. Anonymous says:

    HUN SEN already said wait till the pig can fly .

  3. so socheath says:

    អូហូ !
    អាចុយម៉្រាយ ! អាក្បត់ជាតិ អាពូជក្បត់ជាតិ អាមារយាទតិរច្ឆាន
    ថោកជាងឆ្កែសមរង្ស៊ី វាហ៊ានអួតថា ហ៊ុនសែន
    ធ្លាក់ចូលអន្ទាក់វាផង ?
    អញ្ចឹងលិខិតសារភាពរបស់អ្ហែង ដែលនិយាយថា
    ការចោទប្រកាន់របស់អ្ហែង លេីហ៊ុនសែនកន្លងមក
    ដែលមិនមែនជាការពិត អ្ហែងគឹតថាម៉េចដែរ
    អាសមរង្ស៊ី អាថោកជាងឆ្កែ។
    ឯកសារ លិខិតស្នាមសារភាពរបស់អ្ហែងមានអីតេី!
    គឺត្រូវបានតម្កល់ទុកយ៉ាងសង្ហារ នៅវិទ្យុទូរទស្សន៍
    អប្សរាក៏មានដែរ ។អញធ្លាប់ធ្វេីការនៅទីនោះ ទទួល
    ខុសត្រូវការងារនយោបាយ ជាមួយ ឯ/ឧសុខ ឥសាន
    អញដឹងអីតេី !
    អាពូជក្បត់ជាតិ ដល់ដំណាក់កាលត្រូវព្យួរ ក ហេីយ
    នៅអួតកេីតទៀត ?
    អ្ហែងស្អីក៏ខ្លាំងជាង អាកឹមសុខា ដែលកំពុងភ័យរាគអាចម៍
    កន្លះខោរាល់ថ្ងៃម្លេះ ?
    មិនចាំបាច់អ្ហែងមកជាប់គុកនៅស្រុកខ្មែរទេ ។
    នៅបារាំក៏ឈ្មោះថាគុកដែរ អាឡប់ !

    មេីលវានិយាយ !

    …….
    ១៨ មិថុនា ២០២០ / 18 June 2020 – Hun Sen’s complaint before the French Courts (*) – Plainte de Hun Sen devant le tribunal français (**)

    ហ៊ុន សែន ធ្លាក់ចូលក្នុងអន្ទាក់ខ្ញុំហើយ ! គាត់បានប្តឹងខ្ញុំពីបទបរិហាកេរ្តិ៍ នៅចំពោះមុខតុលាការ ប្រទេសបារាំង។ ធ្វើដូច្នេះ គាត់ផ្តល់ឱកាសមាសដ៏កម្រឲ្យខ្ញុំ ដើម្បីលាតត្រដាងអំពើឧក្រិដ្ឋរបស់គាត់ និងក្រុមគ្រួសារគាត់ នៅចំពោះមុខតុលាការឯករាជ្យមួយ ជាលើកទី១ ៖ អំពើភេរវកម្មគប់គ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧, ការលួចសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលិកា ដែលជាស្រីកំណាន់របស់គាត់ ពីសំណាក់ភរិយាគាត់ ប៊ុន រ៉ានី ដោយមានការយល់ព្រមពីគាត់ កាលពីឆ្នាំ ១៩៩៩, ការធ្វើឃាតមកលើលោក ជា វិជ្ជា ក្នុងឆ្នាំ ២០០៤, ការធ្វើឃាត មកលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ ២០១២, ការធ្វើឃាតមកលើលោក កែម ឡី ក្នុងឆ្នាំ ២០១៦ ។ល។ តាមការពិត ពាក្យបណ្តឹងរបស់ ហ៊ុន សែន នេះ នាំមកនូវក្តីសង្ឃឹមឲ្យយើងវិញទេ ក្នុងការតស៊ូរបស់យើង ដើម្បីបញ្ចប់និទណ្ឌភាព នៅកម្ពុជា។

    (*) Hun Sen has fallen into my trap! By lodging a defamation complaint against me before the French courts, he gives me a golden opportunity to expose his crimes before an independent tribunal for the first time ever:

Leave a Reply

Submit Comment