អង់គ្លេស​ជំរុញ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​បន្ថែម​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​និងសិទ្ធិ​បញ្ចេញ​មតិ

កម្ពុជា-អង់គ្លេស
20/06/2020 – 12:09
ដោយ៖ អ៊ឹម រចនា
RFI

លោក​ស្រី Rita French តំណាង​គណៈប្រតិភូ​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។
លោក​ស្រី Rita French តំណាង​គណៈប្រតិភូ​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។ © Rita French

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៤៣​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នា​ថ្ងៃ​សុក្រ​ទី​១៩​មិថុនា តំណាង​ប្រតិភូ​នៃ​ប្រទេស​អង់គ្លេស​បាន​ជំរុញ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​។ សម្រាប់​កម្ពុជា អ្វី​ដែល​ប្រតិភូ​នៃ​ប្រទេស​អង់គ្លេសលើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ គឺធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​។ តំណាង​កម្ពុជា​គូស​បញ្ជាក់​ថា កម្ពុជា​គោរព​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិស្រប​តាម​ច្បាប់​។ និង​ថា ការ​ញុះញង់ អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ពុំ​មាន​ន័យ​ស្មើ​នឹង​ការ​បញ្ចេញ​មតិ​នោះ​ឡើយ​។

«យើង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជាចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​។» នេះ​គឺ​ជា ការ​លើក​ឡើង​របស់​លោក​ស្រី Rita French ប្រតិភូ​តំណាង​ចក្រភព​អង់គ្លេស ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៤៣​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ស្ដី​ពី​របៀបវារៈ​ទី​១០ នៅ​ថ្ងៃ​ទី​១៩​មិថុនា​។

ការ​លើក​ឡើង​របស់​តំណាង​ប្រទេស​អង់គ្លេស​ដូច្នេះ ត្រូវ​បាន​ភាគី​កម្ពុជា​ចាត់​ទុក​ថា ជា​ការ​បំពាន​ទៅ​លើ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​។ បំពាន​ព្រោះ​បើ​តាម​​លោក អាន សុខខឿន ​ដែល​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៩​មិថុនា​នេះ មាន​របៀបវារៈ​ផ្ដោត​លើ​ជំនួយ​បច្ចេកទេស​និង​ការ​កសាង​សមត្ថភាព ប៉ុន្តែ​អង់គ្លេស​បាន​ជំរិត​ឲ្យ​ប្ដូរ​ទិស​ដៅ​កិច្ច​ប្រជុំ​ឆ្ពោះ​ទៅ​ហេតុផល​នយោបាយ​។ សម្រាប់​កម្ពុជា ទង្វើ​របស់​អង់គ្លេស​ដូច្នេះ គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ក្រលែត​អំពី​ការ​ធ្វើ​នយោបាយ​ភាវូបនីយកម្ម​នៅ​ក្នុង​កិច្ចការ​សិទ្ធិ​មនុស្ស​។

ឆ្លើយ​តប​នឹងការ​លើក​ឡើងរបស់​​តំណាង​ចក្រភព​អង់គ្លេស​ តំណាង​កម្ពុជា​បាន​គូស​បញ្ជាក់ត្រឡប់​ទៅ​វិញ​​ថា កម្ពុជា​គោរព​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់​ ក្នុង​នោះ កម្ពុជា​បាន​អនុញ្ញាត​ឲ្យប្រព័ន្ធផ្សព្វផ្សាយ​អនឡាញ​និង​បោះពុម្ពផ្សាយ ស្ថានីយ៍​ទូរទស្សន៍ និង​វិទ្យុ​សរុប​ជាង​១ពាន់​អង្គភាព​ដំណើរការ ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ជាមុន​។ ចំណែក​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​មាន​ចំនួន​ជាង​៨​លាន​នាក់ ដែល​បាន​បញ្ចេញ​មតិ​យោបល់​ជា​សាធារណៈ​ដោយ​សេរី​។

យ៉ាង​ណា​ក៏​ដោយ លោក អាន សុខខឿន សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ករណីកិច្ច ការ​ទទួល​ខុស​ត្រូវ​ពិសេស និង​ដែន​កំណត់ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​សេចក្ដី​ប្រកាស​ជាសកល​ស្ដី​ពី​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​កតិកា​សញ្ញា​អន្ដរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​។ និង​ថា ការ​ញុះញង់ អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ពុំ​មាន​ន័យ​ស្មើ​នឹង​ការ​បញ្ចេញ​មតិ​នោះ​ឡើយ​។ នេះបើ​តាម​លោក អាន សុខខឿន ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​។

ទាក់ទង​នឹង​បញ្ហា​ប្រជាធិបតេយ្យ​វិញ លោក អាន សុខខឿន អះអាង​ថា កម្ពុជា​ផ្ដល់​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ពហុបក្ស​និយម ដោយ​បង្កើត​ឲ្យ​មាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​មិន​ជាប់​ឆ្នោតចំនួន​១៥​។ តាមរយៈ​យន្តការ​​​នេះ លោក អាន សុខខឿន ថា បញ្ហា​ដែល​ប៉ះពាល់​ដល់​យុត្តិធម៌​សង្គម​ជា​ច្រើន​ត្រូវ​បានឧត្តមក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​លើក​យក​ទៅ​​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​៕

What Next?

Recent Articles

2 Responses to "អង់គ្លេស​ជំរុញ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​បន្ថែម​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​និងសិទ្ធិ​បញ្ចេញ​មតិ"

  1. Anonymous says:

    Haha so funny’harse’ Please don’t ever dream about Human right or Democracy in cambodia’ O K ‘ .Ms ‘ please look at the parish Accord ‘ and look at the invasion of Hanoi to cambodia 1979 ‘ and they install their dogs since then and they still used tac-tic to lie to international and cheat U N and the world ‘ now at border Hanoi still invade some part of cambodia so their brain and their dogs never care about Human Right or Democracy ‘ . Cambodia and her people are in the cage of Veitcong mafia dictator and his groups and serve to hanoi only’

  2. so socheath says:

    ហាស ! ហាស
    បះបោរ ?
    ហែកកាដួយម៉ែអ្ហែងឲ្យបះបោរមែនទេ ?
    តែមីកាដួយស្អុយហ្នឹង វាងាប់តៃហោងបាត់ហើយ !
    ចំណែក​ក្រុមសង្គ្រោះការដួយ សង្គ្រោះក្តវិញ មេវា អាមួយជាប់គុក ​អាមួយរត់ចោលស្រុក ហើយ
    អាប៉ុន្មានក្បាលអាចក់ មីជែម ក៏ជាប់គុក ។ ដូចនេះ ទោះអូសក្បាលខ្មោចឪអ្ហែងមកបះបោរទៀត
    ក៏ទៅមិនរួចដែរ អាពូជឆ្កែ !