មន្ត្រី​ជំនិត​លោក ហ៊ុន ម៉ាណែត ២៣រូប ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ហេង រស្មី
2020-06-21
RFA

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក។

 រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


គណបក្សប្រជាជន​កម្ពុជា បានតែងតាំងកូនៗ របស់​មន្ត្រី​ជាន់​ខ្ពស់ និង​ក្រុម​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ចំនួន ២៣នាក់​បន្ថែម​ទៀត ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកវិភាគ យល់ថា ការ​តែងតាំង​នេះ គឺ​ជា​ការ​ពង្រីក​ឥទ្ធិពល​របស់ លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​គណបក្ស​ដែល​កំពុង​ត្រៀម​ទទួល​តំណែង​ពី​លោក ហ៊ុន សែន។

ក្រោយ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​ប្រធាន​យុវជន​បក្ស ពេល​នេះ​ក្រុម​កូនៗ ​មន្ត្រី​ជាន់​ខ្ពស់ និង​មនុស្ស​ជំនិត​របស់​លោក​ជាច្រើន​នាក់ ក៏​ត្រូវ​បាន​គណបក្សប្រជាជន​កម្ពុជា​​តែង​តាំង​ជា​ថ្នាក់​ដឹក​នាំ​យុវជន​អម​ជាមួយ​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

សេចក្តី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២០ ខែ​មិថុនា ឲ្យ​ដឹង​ថា សមាសភាព​អ្នក​ទទួល​បាន ការ​តែងតាំង​ទាំង​នោះ មាន​ដូច​ជា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច លោក ហួត ហាក់ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ដាំ ដារិនី និង​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ា​ដា ជា​ដើម។ ក្នុង​នោះ​ក៏​មាន​កូន​ប្រុស​ពីរ​នាក់​របស់​ទេសរដ្ឋ មន្ត្រី គន់ គីម គឺលោក គីម រិទ្ធី និងលោក គីម សុភៈ ព្រម​ទាំង​មាន​កូន​ប្រុស​ម្នាក់​របស់​អនុប្រធាន​ទី​១ រដ្ឋសភា លោក ងួន ញ៉ិល ​ឈ្មោះ ងួន រាសី ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការ​តែង​តាំង​ក្រុម មនុស្ស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ លោក ហ៊ុន ម៉ាណែត នេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​លក្ខន្តិកៈ​និង​បទ​បញ្ជា​ផ្ទៃក្នុង​របស់​បក្ស។ លើស​ពី​នេះ លោក​មើល​ឃើញ​ថា ក្រុម​យុវជន​ជំនាន់ ក្រោយ​ទាំង​នេះ មាន​ស្នាដៃ​និង​គំរូ​ល្អ​ជា​ច្រើន ជា​ពិសេស​មាន​គោល​ជំហរ​ស្មោះ​ត្រង់​ជា​មួយ​បក្ស​ ប្រទេសជាតិ​និង​ប្រជាជន ព្រម​ទាំង​មាន​សកម្មភាព​ការងារ​ស្រួចស្រាល់ ដោយ​គ្មាន​អល់អែក​ជា​ដើម៖ «ទី១ មិន​ប្រកាន់​ថា យុវជន​ណា ឬ​ឯកឧត្ដម​ណា​ស្គាល់​ជិត​ស្និត ឬ​មិន​ជិតស្និត​ទេ គេ​ផ្អែក​ទៅ​លើ​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​ម្នាក់ៗ។ទី២ ផ្អែក​លើ​សំណូមពរ និង​ភារកិច្ច​នយោបាយ ដែល​ត្រូវ​ប្រើប្រាស់​មន្ត្រី​ទាំង​អស់​នោះ ដើម្បី​ឲ្យ​គាត់​មាន​តួនាទី​ដើម្បី​បំពេញ​ភារកិច្ច​ណា​មួយ»

ក្រុមមនុស្សដែលទទួល​បាន​តែងតាំង​ទាំង​នេះ ភាគ​ច្រើន​សុទ្ធ​សឹងតែ​ជា​អ្នក​ដើរ​ហែហម​អម​ដំណើរ លោក ហ៊ុន ម៉ាណែត ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក​សំឡេង​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​ដូច​ជា​នៅ​ប្រទេស​ប្រទេស ថៃ  កូរ៉េខាងត្បូង  ជប៉ុន  អូស្ត្រាលី  សហរដ្ឋអាមេរិក និង​ទ្វីប​អឺរ៉ុប​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា យុទ្ធនាការ​​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​នោះ ត្រូវ​បាន​សហគមន៍​ខ្មែរ​ចាត់​ទុក​ថា ជា​ការ​​បំបែក​បំបាក់​សាមគ្គីភាព​ក្នុង​​សហគមន៍​របស់​ពួក​គាត់។ លើស​ពី​នេះ ក្នុង​ចំណោម​មនុស្ស​ដែល​ទទួល​បាន​តែងតាំង​នេះ ក៏​មាន​ជាប់​ឈ្មោះ​ថា ជា​ក្រុម​មនុស្ស​ដៃ​ឆៅ​ពាក់ព័ន្ធ​នឹង​រៀបចំ​គម្រោង​ធ្វើ​បាប​សកម្មជន បក្ស​ប្រឆាំង​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ព្រម​ទាំង​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ លើក​ឡើង​ថា ក្នុង​ពេល​វេលា​នេះ លោក ហ៊ុន សែន កំពុង​រៀបចំ​ដាក់​បញ្ជូល​មនុស្ស​មួយ​ក្រុម​ថ្មី ដែល​ស្ថិត​ក្នុង​ចង្កោម​អ្នក​ជំនាន់​ក្រោយ និង​ស្មោះត្រង់​ជាមួយ​កូន​ប្រុស​ច្បង​របស់​គាត់ ដើម្បី​ចាប់​ផ្តើម​ការងារ​ជា​បណ្តើរៗ មុន​នឹង​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​ជា​ផ្លូវការ​ពី​លោក ហ៊ុន សែន។ លោក គឹម សុខ បន្ត​ថា ទោះ​បី​ជា​ក្រុម​អ្នក​នយោបាយ​ចាស់​របស់​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​ទៀត មិន​ពេញ​ចិត្ត​ក៏​ដោយ ក៏​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រឆាំង​ជា​ចំហ​នោះ​ទេ ដោយសារតែ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​ឥទ្ធិពល​ធំធេង​នៅ​គណបក្ស៖ «នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ​គេ​ត្រូវ​ការ​គុណវុឌ្ឍិ និង​ការ​ប្រកួត​ប្រជែង​គ្នា​ច្បាស់លាស់ ចំណែក​សង្គម​កុម្មុយនិស្ត​គេ​រៀបចំ​តាម​បណ្ដាញ​ខ្សែ​រយៈ​បក្ខ​ពួក  អ្នក​ណា​មាន​ឥទ្ធិពល​ជាង គឺ​អ្នក​នោះ រៀបចំ​មនុស្ស​របស់​ខ្លួន​កាន់​តែ​ខ្ពស់​ជាង និង​មាន​អំណាច​ជាង។ ទី២ ភាព​ជាក់ស្ដែង​នៅ​ក្នុង​ការ​រៀបចំ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​របៀប​កុម្មុយនិស្ត​ទាំង​ស្រុង ម្ល៉ោះ​ហើយ​ការ​រៀបចំ​នេះ​មាន​ទំនោរ​នៃ​ការ​ក្ដោប​អំណាច​ផ្ដាច់ការ​ប្រគល់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត»

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​យល់​ថា នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​រចនា​សម្ព័ន្ធ​នានា ដើម្បី​ក្ដោប​អំណាច ក្រោម​ការ​ចាត់ចែង​របស់​លោក ហ៊ុន សែន បែបនេះ គឺ គ្មាន​ផល​ប្រយោជន៍​ធំ​ដុំ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​បន្ត​នូវ​មរតក​ដឹក​នាំ បែប​ផ្ដាច់ការ​ត​វង្ស​ត្រកូល​ដូច​ករណី​ប្រទេស​កូរ៉េ​ខាង​ជើង​យ៉ាង​ដូច្នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "មន្ត្រី​ជំនិត​លោក ហ៊ុន ម៉ាណែត ២៣រូប ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា"

  1. Anonymous says:

    whatever you want to do it all up to you I’m over sea can not doing any thing to you.

  2. Anonymous says:

    this is Vietcong brain washed ‘s son of HUN NAL the evil uneducated animal monster of Cambodia in this century.

  3. Anonymous says:

    Real kim il sung style’ we are khmer people appeal to U N and international not to help this beast regime anymore because this regime only protect the dictator family and his groups’ and they cage cambodia and her people like PRISON NO WALL ‘

  4. I though he graduated from the West Point Academy in the U.S and I also though that he would be smarter than his father but, I guess it just like the old saying said: “ Like father like son “. He is even dumber than his father. He will be thirst for power so he would do anything trying to tell the world that he’s the son of a dictator of Cambodian. This man would be very dangerous to Cambodian people more than his father would ever be. So, my fellow Cambodian, do not take our eyes off or away from this man, otherwise we will be suffered more than we could ever thought.

  5. ពុទ្ធោ! ពុទោ្ធ! says:

    ក្នុង២៣រូបមានកូនយួនជិតពាក់កណ្ដាល ឱ!ខ្មែរអើយខ្មែរធ្លាក់ដល់ដៃអា ម៉ាណែត តើវាសនាជាតិខ្មែរទៅជាយ៉ាងណា?ម៉ាណែតខំធ្វើអោយដូចពុកសែន១០០%កុំអោយអ្នកស្រុកចេះតែសង្ស័យថាកូនអ្នកនេះកូនអ្នកនោះកន្លងមក។

  6. Anonymous says:

    YES for sour the expression said was not wrong but the worse thing is he maybe worse then his father . the reason why I said that >> his father leaded this nation Cambodian still have some land to live but I wonder when this evil’s son come in powers. it does not matter he graduated from west Point if his brain following his father food steep he may be worse then his father.

Leave a Reply

Submit Comment