បទវិភាគ៖ គំរូ​អាក្រក់​នៃ​ការ​ស្នង​តំណែង​តាម​បែប​ទាយាទ

ដោយ មួង ណារ៉េត
2020-06-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត (ឆ្វេង) ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងកូនលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហ៊ុន ម៉ាណែត (ឆ្វេង) ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងកូនលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

 រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ជា​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម និង​បន្ត​កាន់​អំណាច​នៅ​កម្ពុជា​ជាង ៣៥ ឆ្នាំ​មក​ហើយ​នេះ បាន​លើក​បន្តុប​កូនៗ របស់​លោក ឲ្យ​កាន់​មុខ​តំណែង​ធំៗ ទាំង​ក្នុង​ជួរ​បក្ស និង​រដ្ឋាភិបាល ដើម្បី​ងាយ​ស្រួល​ឲ្យ​ពួក​គេ​ស្នង​តំណែង​ពី​លោក។

តើ​ការ​ត្រួសត្រាយផ្លូវ ដើម្បី​ឲ្យ​កូនៗ របស់​លោក ស្នង​តំណែង​តាម​បែប​ទាយាទ​បែប​នេះ ផ្ដល់​ជា​គំរូ​អាក្រក់​អ្វី​ខ្លះ ដល់​កម្ពុជា?

នៅលើកលោកនេះ នៅ​មាន​ប្រទេស​មិន​ច្រើន​ទេ ដែល​នៅ​បន្ត​អនុវត្ត​វិធី​ស្នង​តំណែង​តាម​បែប​ទាយាទ​នេះ។ ប្រទេស​កូរ៉េ​ខាង​ជើង​ជា​ឧទាហរណ៍។ ប្រទេស​នេះ​ល្បី​ខ្លាំង ខាង​គ្រប់​គ្រង​ប្រទេស​ តាម​បែប​កុម្មុយនិស្ត​ផ្ដាច់ការ​និយម និង​យក​ការ​​គ្រប់គ្រង​ប្រទេស តាម​បែប​គ្រួសារ។ ការ​ស្នង​តំណែង​មេដឹកនាំ គឺ​ធ្វើ​តាម​លក្ខណៈ​លើក​បន្តុប​កូនៗ ខ្លួន​ឯង ឲ្យ​បន្ត​វេន​ត​ជំនាន់។ មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គឹម ជុងអ៊ុន (Kim Jong-un) សព្វថ្ងៃ ស្នង​តំណែង​ពី​ឪពុក​របស់​លោក គឺ​លោក គឹម ជុងអ៊ីល (Kim Jong-il) ដែល​ស្នង​តំណែង​ត​ពី​ឪពុក​លោក គឺ​លោក គឹម អ៊ីលស៊ុង (Kim Il-sung)។ ការ​ស្នង​តំណែង​នេះ គឺ​ប្រព្រឹត្ត​​ឡើង​តៗ គ្នា​បី​ជំនាន់​មក​ហើយ។

ការបោះឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​កំពូល នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី រៀងរាល់ ៤-៥ ឆ្នាំ​ម្ដង។ ប៉ុន្តែ បេក្ខជន​មេ​ដឹក​នាំ​ប្រទេស គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ​នៅ​លើ​សន្លឹក​ឆ្នោត។

ក្រោម​ការ​ដឹក​នាំ​បែប​គ្រួសារ និង​បក្ស​ពួក​និយម​នេះ ប្រជាជន​កូរ៉េ​ខាង​ជើង​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ វេទនា​រាប់​ជំនាន់​មក​ហើយ​ដែរ។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ​វីយែន ផ្នែក​​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ កាលពី​ខែ មីនា ឆ្នាំ២០២០ រក​ឃើញ​ថា ប្រជា​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ជាង ៦០% រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ដែល​ជា​តួ​លេខ​ខ្ពស់​ខ្លាំង​មួយ ជាង​អ្វី​ដែល​ធ្លាប់​គិត។

ឥឡូវ​ការ​ដឹក​នាំ​ប្រទេស​តាម​បែប​គ្រួសារ និង​ទាយាទ​និយម​នេះ កំពុង​លេច​រូប​រាង​កាន់​តែ​ច្បាស់ នៅ​ប្រទេស​កម្ពុជា​ដែរ។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​អាយុ ៣៥ឆ្នាំ គិត​ត្រឹម​ឆ្នាំ២០២០ នេះ ពោល​គឺ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ១៩៨៥ គឺ​មួយ​ជីវិត​របស់​គាត់​ មិន​ដែល​ឃើញ​មុខ​នាយក​រដ្ឋមន្ត្រី​ថ្មី​ទេ គឺ​ឃើញ​តែ​លោក ហ៊ុន សែន​ម្នាក់​តែប៉ុណ្ណោះ។

ប្រជា​ពលរដ្ឋ​ខ្មែរ​កាល​ពី​ឆ្នាំ២០១៣ នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​យ៉ាង​ច្រើន​កុះករ​ ដើម្បី​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី​ដដែល​នេះ។

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ ក៏​ជា​សក្ខីកម្ម​បង្ហាញ​ថា ពលរដ្ឋ​ពាក់​កណ្ដាល​ប្រទេស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត បាន​ប្រឹង​នាំ​គ្នា​បោះ​ទម្លាក់​មេ​ដឹក​នាំ​បច្ចុប្បន្ន ដើម្បី​ប្តូរ​ឈាម​ថ្មី ក្នុង​ការ​ដឹកនាំ​ប្រទេស។ ប៉ុន្តែ ក្រោយ​ការ​បោះ​ឆ្នោត​នោះ បាន​តែ​ប្រាំ​ខែ លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​ប្រឆាំង​ចោល​ទាំង​ស្រុង​តែ​ម្តង ដោយសារ​ប្រជាប្រិយ​គណបក្ស​ប្រឆាំង កើន​ខ្លាំង​រហូត​អាច​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស ស្រប​ពេល​ដែល​ប្រជាប្រិយ​គណបក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ជា​លំដាប់។

ក្រោយ​រម្លាយ​គណបក្ស​ប្រឆាំង​ភ្លាម លោក ហ៊ុន សែន ចាប់​ផ្ដើម​លើក​បន្តុប​កូន​ប្រុស​ទាំង​បី​របស់​លោក ឲ្យ​ឡើង​កាន់​តំណែង​ធំៗ ទាំង​ក្នុង​ជួរ​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​ភ្លាម។

មុខ​តំណែង​ដ៏​លេច​ធ្លោ​ជាង​គេ គឺ​បាន​ទៅ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក។ ក្នុង​រយៈពេល តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក ហ៊ុន ម៉ាណែត បាន​ទទួល​តំណែង​ពី​ឪពុក​លោក ដែល​លើក​បន្តុប​ឲ្យ​មាន​ច្រើន​សន្ធឹក។

តំណែង​កំពូល​​ចុងក្រោយ ដែល​ជា​ឈ្នាន់​ឈាន​ទៅ​ស្នង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី គឺ​តំណែង​ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​ ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង ​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន ហើយ​ក៏​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ លោក ហ៊ុន សែន ក៏បាន​បញ្ចូល​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ទៅ​ក្នុង​គណៈ​មជ្ឈិម​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្មីៗ នេះ​ទៀត​សោត លើក​បន្តុប​លោក ពី​​អនុ​ប្រធាន​យុវជន​ទៅ​ជា​ប្រធាន​យុវជន​ថ្នាក់​មជ្ឈិម​​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត។

ការ​លើក​បន្តុប​តំណែង​ធំៗ ស្អេកស្កះ និង​យ៉ាង​​ប្រញាប់ប្រញាល់​នេះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ប្រឡង​ប្រជែង​វាស់​កម្រិត​សមត្ថភាព ឬ​បទ​ពិសោធន៍​ក្នុង​សមរភូមិ​ប្រយុទ្ធ​នោះ​ទេ តែ​ធ្វើ​ដោយ​ការ​ពេញ​ចិត្ត​របស់​ឪពុក ក្នុង​ការ​លើក​បន្តុប​កូន​ឲ្យ​ឡើង​ធំ ងាយ​ស្រួល​ស្នង​តំណែង​ខ្លួន​តែ​ប៉ុណ្ណោះ។

ការលើកបន្តុបកូនឲ្យកាន់​ការងារ​រដ្ឋ ដែល​បើក​ប្រាក់​ខែ បាន​ពី​កម្លាំង​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​បែបនេះ បើ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​វិញ​ ច្បាស់​ជា​រង​ការ​រិះគន់​ជុំ​ទិស និង​មិន​ជោគជ័យ​នោះ​ទេ។

ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ដើម​ឆ្នាំ២០១៧ គ្រាន់​តែ​តែងតាំង​កូន​ស្រី​បង្កើត​របស់​លោក គឺ​លោកស្រី អ៊ីវ៉ងកា ត្រាំ (Ivanka Trump) ឲ្យ​ធ្វើ​ត្រឹម​ជា​ទីប្រឹក្សា​របស់​លោក​ផង ក៏​រង​ការ​រិះគន់​ជុំ​ទិស។ លោកស្រី អ៊ីវ៉ងកា ត្រាំ (Ivanka Trump) ដែល​រៀន​ចប់​ផ្នែក​ពាណិជ្ជកម្ម ពី​សាកល​វិទ្យាល័យ​ Pennsylvania ធ្វើ​ការ​នេះ​ដោយ​ស្ម័គ្រចិត្ត គឺ​មិន​យក​ប្រាក់ខែ​ផង។

ប៉ុន្តែ​ ងាក​មក​មុខ​តំណែង​របស់​លោក ហ៊ុន ម៉ាណែត ដែល​សព្វថ្ងៃ​ពាក់​ផ្កាយ​បី​ឯ​ណោះ​វិញ គឺ​លោក​បាន​មក​ដោយ​ឪពុក​លើក​បន្តុប និង​ទទួល​ប្រាក់​ខែ​ពេញ​ពី​ញើស​ឈាម​រាស្ត្រ។

មិន​មាន​សេចក្ដីរាយការណ៍​ណា​មួយ ដែល​ថា លោក ហ៊ុន ម៉ាណែត ដែល​បាន​រៀន​សូត្រ​នៅ​ប្រទេស​សេរី និង​ប្រជាធិបតេយ្យ និង​កូន​ប្រុស​ឯ​ទៀត​របស់​លោក ហ៊ុន សែន ចេះ​ប្រកែក​ទៅ​នឹង​ការ​លើក​បន្តុប​តំណែង ដែល​មិន​ឆ្លង​កាត់​ការ​ការ​ប្រឡងប្រជែង​នេះ​ទេ។ តំណែង​ដែល​ឡើង​តាម​ជើង​ខោ​បែប​នេះ គឺ​មិន​ទទួល​បាន​ការ​សាទរ​ទេ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ប្រជា​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន ធ្លាប់​បាន​លើក​ឡើង​អំ​ពី​ការ​ខក​ចិត្ត និង​គំរូ​អាក្រក់ ដែល​មេ​ដឹក​នាំ​ខ្មែរ លើក​បន្តុប​សាច់​សារ​លោហិត​ខ្លួន​ឯង ឲ្យ​កាន់​តំណែង​ខ្ពស់ៗ ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ជា​ការ​មិន​លើក​ទឹក​ចិត្ត​ ឲ្យ​យុវជន​ឯ​ទៀត មាន​សង្ឃឹម​ក្នុង​ការ​ដឹក​នាំ​ប្រទេស ជំនួស​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

ទោះ​បី​លោក ហ៊ុន សែន ប្រកាស​ថា តំណែង​នាយក​រដ្ឋមន្ត្រី គឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​ទៀង​ទាត់​ក៏​ដោយ ក៏​កន្លង​មក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា រង​ការ​រិះគន់​ថា ធ្វើ​ដោយ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

ដូច្នេះ ការបោះឆ្នោត​ណា​មួយ​នៅ​កម្ពុជា គឺ​គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់ ឲ្យ​ទាយាទ​របស់​លោក ហ៊ុន សែន បាន​បន្ត​ក្រាញ​អំណាច​យូរ​ឆ្នាំ​ត​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

8 Responses to "បទវិភាគ៖ គំរូ​អាក្រក់​នៃ​ការ​ស្នង​តំណែង​តាម​បែប​ទាយាទ"

  1. Anonymous says:

    the old Cambodian word said >>the leaf not falling down fare away from the tree . it is very true the only a few was falling a little fare if it had hurricane blow away. for this hun family Cambodian should not dreaming about it .

  2. Anonymous says:

    OH…GOD .. no way I do not want to see the same tree planning on Cambodia soil ever. the jean of evil KBOTH CHEATH should not be hidden under the true history. all Cambodian already knew and seeing in face the evil uneducated HUN NAL call HUN SEN next name CHHOUP SAMLAP witch is the father of this unknown politician can be the same evil like his monster father. as I’m seeing the situation in Cambodia and around the world Cambodia will not have peace without bloody. if we are talking about that evil word he was not just trying to kill his opposition just his word alone you already can tell >> AH,,NES, RENG,,, ANH,,,AH KBOTH CHEATH…. yes he said to himself KBOTHCHEATH please look at his ugly face when he is angry it just like he want to kill some one right away . sorry you evil monster because you open to Democracy world that right you can not do what you always wanted. at last I ‘llsay HUN MANETH can be worse then his dump father

  3. so socheath says:

    គំរូ​អាក្រក់​នៃ​ការ​ស្នង​តំណែង​តាម​បែប​ទាយាទ?
    Posted about 1 day ago | 2 comments 2020-06-23
    អាពូជឆ្កែ មួង ណារ៉េត អញ្ចឹង អាចុយម៉្រាយអែង ចង់ឲ្យផ្ទេរតំណែងឲ្យយមីកាដួយ
    អាយះស្ញេញម៉ែ អ្ហែងមែនទេ ? ។
    កាដួយវាៗមិនដែលលាងផង ស្អុយឡប់ ផ្ទេរឲ្យយ៉ាងម៉េចទៅ អាពូជឆ្កែ !

  4. Anonymous says:

    This is democracy or communist??? so socheat’ come on cambodia toll the world is Democracy’ and vote vote vote ‘ not bloody give position to son or daughter ‘ not communist north korea ‘give to son and grandson ‘ That call communist ‘o k so all khmer must rise up ‘ don’t just sit down let the Youn-hanoi dogs do anything they wanted ‘ must fight with the hanoi dogs ‘

  5. so socheath says:


    អេហេ ! ស្អីអាមាត់វៀចមួង ណារ៉េតជាអ្នកវិភាគ ?
    មើលអ្ហែងឲ្យវាវិភាគ កាដួយ​ប្រពន្ធអ្ហែង បន្តិចមើល អា ​​មួង ណារ៉េត
    ថាតើបបេកាដួយ​ប្រពន្ធអ្ហែង រីកឬក៏រួម សិរលៀនត្លិន ឬលឹប កាដួយប្រហោងធ្លុងឬរួម
    ​ព្រោះត្រគៀក​ប្រពន្ធអ្ហែង បើកចំហឲ្យ​អ្ហែងមើល ចុយរាល់ថ្ងៃសម្រាប់វិភាគស្រាប់ ?
    បើអ្ហែងវិភាគអាហ្នឹងត្រូវ បានអញជៀអ្ហែង​ថា ជាអ្នកវិភាគដ៏អស្ចារ្យមែន !
    តែថា អ្ហែងចុយរាល់ថ្ងៃ មិនស្រួល អ្ហែងមិនដឹងថា ប្រពន្ធអ្ហែង វាឆ្អែតឆ្អល់លែងចង់ចុយផង!
    ព្រោះថា អ្ហែងចេះត្រឹមចុយ ដូចចាបស្រុកទេអាឡប់ !

  6. Anonymous says:

    >>>>>>>>> DANGEROUS OF THE UNEDUCATED EVIL MONSTER LEADER<<<<<<<<< HUN SEN <all Cambodian have to think twit how long can they survive in this region that have a crocodile ;s nation beside us .

  7. Anonymous says:

    wake up Cambodian HUN NAL was not the Cambodian hero , I swear to GOD I knew HUN NAL is KBOTH CHEATH 100% please do not let his family take Cambodia as his hostage . rising up take this evil dictator group out of our Cambodian’s land be for it is too late. please searched the true history of HUN NAL clearly I knew all about him he was an evil KBOTH CHEATH indeed I can swear to GOD about it. I wanted to ask some Cambodian who working whit HUN NAL please help our nation be for it is too late. I’m praying for the sole of our ancestor come to stay on those CPP true Khmer to kick the evil KBOTH CHEATH out in order to save this poor nation. the time is now our ancestor is really need all our countrymen to rescue her from the great danger

  8. Sosocheath says:

    ជនតិរច្ឆានលួចដីរដ្ឋ ប្លន់ដីរាស្ត្រគួរបន្ថែមច្បាប់
    ប្រហារជិវិតទេីបវារាងចាល!
    ដាក់គុក២-៣ខែលែងវិញ វាមិនមែន
    ជាជម្រេីសក្នុងការពង្រឹង
    និតិរដ្ឋទេ ។
    ឲ្យគេនិយាយថាយេីងផ្តាច់ការទៅចុះ។
    តែថា ឧក្រិដ្ឋជនបំផ្លាញ
    សន្តិភាពជាតិ វាជាឧបសគ្គហេីយ
    នាំមកនូវមហន្តរាយ
    ដល់សន្តិភាពជាតិទាំងមូល។
    បិតាប្រជាធិបតេយ្យ មានច្បាប់
    ប្រហារជិវិតអីតេី ! រឿងអីយេីង
    ធ្វេីមិនបាន!
    ពួកប្រេី ចែកចាយគ្រឿងញាន
    ជនក្បត់ជាតិ បាញ់ចោលទាំងអស់ នោះសន្តិភាព
    ជាតិ និងស្ថិតស្ថេរជានិរន្ត ។
    នយោបាយបំផ្លាញជាតិ របស់
    បក្សសង្គ្រោះកាដួយ និងក្ត របស់អតីតបក្សសង្គ្រោះជាតិ
    ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់អ្នកជំនាញ
    បដិវត្តន៍ពណ៍បរទេស វាសាហាវណាស់ កុំមេីលស្រាលឲ្យសោះ។
    ខ្ញុំមិនមែនប្រដៅអ្នកច្បាប់ទេ !
    តែវាជាការធានាដល់សុខសន្តិភាពជាតិទាំងមូល ។
    មានសន្តិភាព មានខឿនការពារជាតិរឹងមាំ ខ្លាចអី
    ប្រឈមនិងមនោគមន៍វិជ្ជាបរទេស
    ដែលមានបំណងបំផ្លាញសន្តិភាពជាតិយេីង ។
    ច្បាប់គួរកែប្រែ ត្រូវកែប្រែ !
    វាជាទស្សនះរបស់ខ្ញុំ មិនពាក់ព័ន្ធ
    រដ្ឋាភិបាលទេ ។
    តែខ្ញុំវិញ គឺយ៉ាងនេះ ។
    ព្រោះវាជារឿង បេីយេីងស្លូតពេក វានាំឲ្យខ្លួនឯងស្លាប់ !
    ដូចនេះជនតិរច្ឆាន មិនអាចយកធ្វេីជាគ្នាបានទេ!
    អាណិត សណ្តោសឲ្យជនតិរច្ឆាន វាជាការសម្លាប់
    ជិវិតខ្លួនឯង !

Leave a Reply

Submit Comment