លោក ហ៊ុន សែន ​និយាយ​ថា ​គណបក្ស​របស់​លោក​នឹង​គ្រប់គ្រង​ប្រទេស​ដល់​១០០​ឆ្នាំ

នយោបាយ
23 មិថុនា 2020
សាយ មុន្នី
វីអូអេខ្មែរ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ប្រារព្ធ​ខួប​ទី​៦៦ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ REUTERS/Samrang Pring
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ប្រារព្ធ​ខួប​ទី​៦៦ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ REUTERS/Samrang Pring

វ៉ាស៊ីនតោន — លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​និង​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​នេះ ​នឹង​បន្ត​គ្រប់គ្រង​នយោបាយ​រហូត​ដល់​១​សតវត្សរ៍។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន ​Reuters ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា ដោយ​បាន​ស្រង់​សម្តី​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​និយាយ​នៅ​ពេល​លោក​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ក្នុង​ខេត្ត​កណ្តាល។​

កាសែត​ដដែល​បាន​រាយ​ការណ៍​ថា​ ​លោក ហ៊ុន សែនបាននិយាយសំដៅ​ទៅ​គណបក្ស​ប្រឆាំង​ឲ្យរង់​ចាំ​ទាល់​តែ​ជាតិ​ក្រោយ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ចង់​ដណ្តើម​អំណាច។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើង​គ្រប់គ្រង​ប្រទេស​ចាប់តាំង​ពី​ឆ្នាំ​១៩៧៩ បន្ទាប់​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ ដោយ​សារ​ការ​ចូល​ឈ្លានពាន​ពី​កងទ័ព​វៀតណាម។​

បច្ចុប្បន្ន​គណបក្ស​នេះ​គ្រប់គ្រង​អាសនៈ​ទាំង​១២៥​នៃ​រដ្ឋសភា​ជាតិ ក្រោយ​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ឆ្នាំ​២០១៨ ដោយ​គ្មាន​ការ​ចូល​រួម​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​និង​ជា​គូ​ប្រកួត​ដ៏​ប្រកៀក​ប្រកិត​ ដែល​ត្រូវ​រំលាយ​ដោយ​តុលារការ​រដ្ឋាភិបាល​របស់​លោក។​

រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិនិង​អន្តរជាតិ​ជាច្រើន​ថ្កោល​ទោសចំពោះ​ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គមស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យមុន​ការ​បោះឆ្នោត៕​

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ​និយាយ​ថា ​គណបក្ស​របស់​លោក​នឹង​គ្រប់គ្រង​ប្រទេស​ដល់​១០០​ឆ្នាំ"

  1. Anonymous says:

    what do you mean Mr uneducated evil monster????? OH you mean in the next sixty years this nation will be completely over is I’m I right?? the evil face like you whit all your animal words was enough to make Cambodian sick of it. the time to rising up to kick that evil out is now this animal have so many problem right now . his internal and world community are waiting to kick his ass soon. I still wonder if any one understand in this critical time why world community still gave some money to Cambodia?? I tell you what ?? they are worry about the mast human lost if starvation happen in Cambodia. the reason they did not trust HUN NAL leadership can handle this crises . what so ever I tell you what ?? the future in this region are under a uncertainty situation . the great sing of ww3 is there just waiting for it’s day . every thing will be a mass in this region please look carefully to HUN NAL action . 290 military truck can be a trick watch for some more activity in the future. soon HUN NAL>> WILL BE DEAD ANY WAY TIME IS GETTING SHORT.

  2. Hahaha… បេីសិនជា​បុរស​សង្ហារ​ដេីរ​បញ្រ្ចាស​់អាច​រស់​នៅ​បាន​១០០​ឆ្នាំ​ទៀត​ដេីម្បី​បន្ត​រ​ដឹកនាំ​ប្រទេស​ខ្មែរ​តទៅ​ទៀត​ ខ្ញុំ​ក៏​នឹង​បន្តរស់​នៅ​ដេីម្បី​ចាំមើល​ដែរ….​

  3. Anonymous says:

    Veitcong mafia dictator gone mad ‘ haha’ he will give his position to his son and he will go to hell soon and waiting his friends down hell and veitcong boss hanoi’

Leave a Reply

Submit Comment