អាជ្ញាធរ​ក្រុង​បាត់ដំបងរារាំង​​ព្រះសង្ឃ​​ជាង ១០អង្គ មិន​ឱ្យ​សម្ដែង​មតិ​ទាមទារ​​សិទ្ធី​​សេរីភាព​សម្រាប់​ព្រះ​សង្ឃ

ដោយ ឡេង ម៉ាលី
2020-06-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះសង្ឃ​ជាង ១០អង្គ​សូត្រ​ព្រះធម៌​សម្ដែង​មតិ នៅ​ត្តពោធិ៍វាល ក្រុង​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០២០ ទាមទារ​សិទ្ធិ​សេរីភាព​ពេញលេញ​សម្រាប់​ព្រះសង្ឃ​ចូលរួម​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម។

ព្រះសង្ឃ​ជាង ១០អង្គ​សូត្រ​ព្រះធម៌​សម្ដែង​មតិ នៅ​ត្តពោធិ៍វាល ក្រុង​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០២០ ទាមទារ​សិទ្ធិ​សេរីភាព​ពេញលេញ​សម្រាប់​ព្រះសង្ឃ​ចូលរួម​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម។

 រូប៖ គេផ្ដល់ឱ្យ


អាជ្ញាធរ​ក្រុង​បាត់ដំបង​រារាំង​មិន​ឱ្យ​ក្រុម​ព្រះសង្ឃ​ជាង ១០អង្គ​សូត្រ​ព្រះធម៌​សម្ដែង​មតិ ទាមទារ​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង ឱ្យ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ព្រះសង្ឃ ដើម្បី​បាន​ចូលរួម​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម នៅ​រសៀល​ថ្ងៃ​ទី២២ មិថុនា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់ថា ការ​ជួប​ប្រជុំ​គ្នា​នេះ ជា​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ដោយ​ស្រប​ច្បាប់។

ការ​សូត្រ​ព្រះធម៌​របស់​ក្រុម​ព្រះសង្ឃ​នេះ មាន​ដាក់​បដា​ផង ដែល​មាន​ខ្លឹមសារ​ទាមទារ​ឱ្យ​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ព្រះសង្ឃ​បន្ត​ទៀត។ ក្រុម​ព្រះសង្ឃ​អង្គុយ​សមាធិ​សូត្រ​ព្រះធម៌​ព្រះពុទ្ធ​សាសនា​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ក្រុង​បាត់ដំបង។

តំណាង​ក្រុម​ព្រះសង្ឃ​ជួយ​ព្រះសង្ឃ​ខេត្ត​បាត់ដំបង ព្រះតេជ​ព្រះគុណ ជិន សុចាន់ មាន​ថេរ​ដីកា ថា ការ​សូត្រ​ព្រះធម៌​នេះ ដើម្បី​ដាក់​សម្ពាធ​ដល់​ព្រះ​មេ​គណ​ខេត្ត​បាត់ដំបង ឱ្យ​ផ្ដល់​សិទ្ធិ​សេរីភាព​ជូន​ដល់​ព្រះ​សង្ឃ ដើម្បី​ឱ្យ​បាន​ចូលរួម​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម​ដូច​ដើម​ឡើង​វិញ៖ «ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ព្រះសង្ឃ​នេះ អាត្មា​មើល​ឃើញ​ថា វា​ជា​សកម្មភាព​មួយ​រឹតត្បិត​សិទ្ធិ សេរីភាព​ព្រះ​សង្ឃ​ក្នុង​ការ​ចូល​រួម​សង្គម។ អាត្មា​ធ្លាប់​អាន​សៀវភៅ​របស់​អាចារ្យ ហែម ចៀវ លោក​ថា ញាតិ​ញោម គឺ​ជា​ឆ្នាំ​បាយ​របស់​ព្រះ​សង្ឃ អ៊ីចឹង​បើ​សិន​ញាតិ​ញោម​អត់មាន​អី​ហូប​គ្រប់​គ្រាន់​ព្រះ​សង្ឃ​ក៏​លំបាក​ដែរ។ អ៊ីចឹង​ហើយ​ដោយ​មើល​ឃើញ​ទុក្ខ​លំបាក​របស់​ញាតិ​ញោម​ខ្លះ សង្ឃ​ក៏​ចូលរួម​សកម្មភាព​ហ្នឹង​ខ្លះ ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​សង្គម​ជាតិ​ផង​ដែរ»

ព្រះ​អង្គ​បន្ត​ថា អាជ្ញាធរ​ក្រុង​បាត់ដំបង​ប្រមាណ ៣០នាក់​ស្លៀក​ពាក់​ស៊ីវិល​ចុះ​ទៅ​យាយី​រំខាន និង​ដក​យក​បដា​ចេញ​ពី​ដៃ​របស់​ព្រះ​សង្ឃ ខណៈ​ដែល​ព្រះ​អង្គ​កំពុង​អង្គុយ​សមាធិ​សូត្រ​ព្រះធម៌​សម្ដែង​មតិ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ក្រុង​បាត់ដំបង លោក ផេង សុទ្ធី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ត្រូវ​បាន​ចុច​ផ្ដាច់​វិញ។

ប៉ុន្តែ​តំណាង​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ សួន ឈឿន មាន​ថេរ​ដីកា​ថា មូលហេតុ ដែល​អាជ្ញាធរ​ដក​យក​បដា​ចេញ​ពី​ព្រះសង្ឃ ដោយសារ​ក្រុម​ព្រះ​សង្ឃ​ទាំង​នោះ​ធ្វើ​សកម្មភាព​បែប​បង្ហាញ​នៅ​ក្នុង​ទី​វត្ត​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់ធ្នាប់​ក្នុង​សង្គម។ ព្រះ​អង្គ​បញ្ជាក់​ទៀត​ថា ការ​តម្រូវ​ឱ្យ​ព្រះ​សង្ឃ​ធ្វើ​កិច្ច​សន្យា​កន្លង​ទៅ ពុំ​មែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​ព្រះ​សង្ឃ​នោះ​ទេ ក៏​ប៉ុន្តែ​ជា​ការ​រក្សា​របៀប​រៀប​រយ​នៅ​ក្នុង​វត្ត៖ «អ៊ីចឹង​បាន​ថា នៅ​ក្នុង​គោល​បំណង​របស់​មន្ត្រី​សង្ឃ​ក៏​ដូច​ជា​រដ្ឋាភិបាល អត់​ចង់​ឱ្យ​មាន​ពិធី​អី ដែល​ប៉ះ​ពាល់​ដល់​សាសនា​អ៊ីចឹង​ទេ។ថ្ងៃ​ក្រោយ បើ​ចង់​បាន​អី​ចង់​សំណូមពរ​អី ដាក់​លិខិត​មក​ដល់​សាលា​គណ​ចូល​ផ្ទាល់​មក ស្រួល​និយាយ​ពិភាក្សា​គ្នា​អត់​ឱ្យ​ដាក់​ជា​បដា​រូបភាព​អី មើល​ទៅ​ដូច​ជា​ធំធេង​ណាស់​វា​ប៉ះ​ពាល់​ធ្ងន់​ណាស់»

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​ព្រះសង្ឃ​នេះ​កើត​ឡើង​ដោយសារ​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង​មិន​ព្រម​ដោះ​ស្រាយ​តាម​ការ​ស្នើ​របស់​ព្រះ​សង្ឃ។ លោក​បន្ត​ថា ក្រុម​ព្រះ​សង្ឃ​ធ្វើ​កូដកម្ម​ពិត​ជា​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពី​មន្ត្រី​សង្ឃ​ខេត្ត​នេះ​ប្រាកដ​មែន៖ «អ៊ីចឹង​ការ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សិទ្ធិ​សេរីភាព​របស់​ព្រះ​សង្ឃ​ដោយ​អហិង្សា​នេះ គឺ​ពុំ​មាន​អ្វី​ខុស​ច្បាប់​ទេ ហើយ​យន្តការ​ដែល​ល្អ​នោះ​មេ​គណ​ខេត្ត​គួរ​តែ អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​ជួប ដើម្បី​លើក​ឡើង​នូវ​ទុក្ខ​កង្វល់ ដែល​ព្រះ​អង្គ​មាន ហើយ​រួម​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​ថា តើ​ឥឡូវ​យើង​បាន​អី ហើយ​យើង​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឱ្យ​អាច​ដំណើរការ​ទៅ​បាន ទាំង​ព្រះ​សង្ឃ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព ហើយ​មិន​មាន​ប៉ះពាល់​ដល់​សង្គម​ក៏​ដូច​ជា​សាសនា​ដែរ»

កាលពីថ្ងៃទី១០ឧសភាព្រះចៅ​អធិការ​វត្ត​ទួល​តា​ឯក និង​វត្ត​មួយ​ចំនួន​ទៀត​នៅ​ក្រុង​បាត់ដំបង បាន​និមន្ត​ព្រះសង្ឃ​ចំនួន ៥អង្គ ក្នុង​នោះ​ព្រះ​សង្ឃ ៣អង្គ​ហៅ​ទៅ​ព្រមាន និង ២អង្គ​ទៀត​បង្ខំ​ឱ្យ​ព្រះ​អង្គ​ធ្វើ​កិច្ច​សន្យា​ឱ្យ​ឈប់​ចូលរួម​ការងារ​សង្គម​បន្ត​ទៀត។ កាល​ពី​ថ្ងៃ​ទី៩ ឧសភា​ក្រុម​ព្រះសង្ឃ​ទាំង​នោះ​បាន​ចូលរួម​ការងារ​សង្គម​ជាមួយ​ក្រុម​យុវជន ថាវរៈ ចំនួន ៩នាក់​ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​នៅ​ក្រុង​បាត់ដំបង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ឱ្យ​ពន្យារ​ពេល​សង​បំណុល​របស់​ពលរដ្ឋ​ទៅ​ស្ថាប័ន​ទាំង​នោះ ដោយសារ​ពួក​គាត់​អត់​ការងារ​ធ្វើ​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​គ្រឹះស្ថាន​ទាំង​នោះ​នៅ​តែ​បន្ត​ទារ​ប្រាក់​ពី​ពលរដ្ឋ។

ក្រុម​ព្រះសង្ឃ​តវ៉ា​បាន​រំសាយ​ការ​ជួប​ជុំវិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល បន្ទាប់​ពី​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ បាន​សន្យា​ថា មន្ត្រី​សង្ឃ​ខេត្ត​នឹង​ប្រជុំ​ដោះ​ស្រាយ​រឿង​នេះ​នៅ​ពេល ដែល​ព្រះ​មេ​គណ​ខេត្ត​និមន្ត​ត្រឡប់​មក​ពី​រាជធានី​ភ្នំពេញ​នៅ​ចុង​សប្ដាហ៍​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្រុម​ព្រះសង្ឃ​តវ៉ា គ្រោង​ប្រមូល​ព្រះសង្ឃ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​មន្ត្រី​សង្ឃ​ខេត្ត​មិន​បាន​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដល់​ព្រះ​សង្ឃ​នោះ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អាជ្ញាធរ​ក្រុង​បាត់ដំបងរារាំង​​ព្រះសង្ឃ​​ជាង ១០អង្គ មិន​ឱ្យ​សម្ដែង​មតិ​ទាមទារ​​សិទ្ធី​​សេរីភាព​សម្រាប់​ព្រះ​សង្ឃ"

  1. so socheath says:

    អាពូជឆ្កែ ​ ជិន សុចាន់ បើចង់ធ្វើនយោបាយសឹក !
    អាចុយម៉្រាយ ! សាសនាព្រះពុទ្ធ មានកន្លែងណាឲ្យ ​ពូជសំផឹងអ្ហែង វ៉ល់ក្នុងកិច្ចការគ្រហស្ថ
    វ៉ល់នឹងធ្វើនយោបាយ អាកូនមីកាដួយងាយះស្ញេញ ?

  2. Anonymous says:

    I’m asking for that evil identity you will get a good price from it. please give me a sing

  3. Anonymous says:

    OH ….NO …this guy is 100%evil . I quest the monk and people should get together to ask that evil monster HUN NAL bout what going on whit KIM SOKHA court of justice

  4. Anonymous says:

    WOW ….I looking closely on three hundreds thousand dollars HUN NAL’s watch it not suitable on SO SOCHEATH hand ever because this guy just HUN NAL’s dog

Leave a Reply

Submit Comment