អ្នកវិភាគ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​សូហាតូទី​២ នៅ​អាស៊ាន

ដោយ ទីន ហ្សាការីយ៉ា
2020-06-25
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

 រូប​ហ្វេសប៊ុក លោក ហ៊ុន សែន


ក្រុម​អ្នកវិភាគ​លើកឡើង​ថា ទម្រង់​នៃ​ការដឹកនាំ​របស់​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្នុង​តំបន់​មាន​លំនាំ​ប្រហាក់ប្រហែល​គ្នា​ដូចជា កម្ពុជា​សព្វថ្ងៃ លោក ហ៊ុន សែន កំពុង​ប្រែក្លាយ​ការដឹកនាំ​ទៅជា​របប​ផ្ដាច់ការ​មិន​ខុស​ពី​អតីត​មេដឹកនាំ​ផ្ដាច់ការ​នៅ​អាស៊ាន ដូចជា​ឥណ្ឌូណេស៊ី លោក ស៊ូហាតូ (Soeharto ) និង​អតីត​ប្រធានាធិបតី ហ្វីលីពីន លោក ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos) ជាដើម។
អ្នកវិភាគ​ចាត់​ទុក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​ស៊ូហាតូ​ទី២ ដែល​ជា​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្នុង​តំបន់ ដោយ​លោក​កំពុង​រៀបចំ តួនាទី​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​ទុក​ឱ្យ​កូន​បន្តវេន​ទៀត។អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ដែល​អះអាង​ថា នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​អ្នក​ជំនួស​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នោះ គឺជា​ការ​គំរាម​ទុកជាមុន​ថា តួនាទី​ជា​នាយ​កក​រដ្ឋមន្ត្រី​នេះ មិន​អាច​ប្រគល់​ឱ្យ​អ្នកណា​បាន​ឡើយ ក្រៅពី​លោក​រក្សាទុក​សម្រាប់​ពេលវេលា​សមស្រប​ណាមួយ ដើម្បី​ផ្ទេរ​ឱ្យ​កូន​របស់​លោក​។ លោក គឹម សុខ បន្ថែម​ថា លោក ហ៊ុន សែន បាន​បង្ហាញ​កាន់តែ​ច្បាស់​អំពី​គោលបំណង​របស់​​លោក​ក្នុង​ការ​ក្ដោបក្ដាប់​អំណាច​សម្រាប់​ត្រកូល​ហ៊ុន ដែល​មិន​អាច​ផ្ទេរ​ឱ្យ​ត្រកូល​ផ្សេង​បាន ទោះបីជា​មនុស្ស​នៅ​ក្នុង​គណបក្ស​របស់​លោក​ក្ដី​៖ «ដូច​លោក ហ៊ុន សែន គំរាម​អ៊ីចឹង គឺ​គំរាម​ផ្ទៃក្នុង​ហ្នឹង​កំពុង​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ណាស់ មានន័យថា​ពលរដ្ឋ​ងើបឡើង បក្ស​ប្រឆាំង​ងើបឡើង ជា​ពេល​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​អំណាច​ផ្ដាច់ការ​បាន បើ​មិន​អីចឹង​ទេ ផែនការ​របស់​លោក ហ៊ុន សែន នឹង​ទទួល​ជោគជ័យ»។

លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ឯ​ទីស្នាក់ការ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​លើក​សរសើរ​ខ្លួនឯង​ថា ជា​មេដឹកនាំ​ពូកែ ដែល​អាច​គ្រប់គ្រង​ប្រទេស​បាន​រហូតដល់​ជិត ៤០ឆ្នាំ។ លោក​បន្ត​ថា បច្បុប្បន្ន​នេះ ក្រៅពី​លោក គ្មាន​អ្នកណា​អាច​ដឹកនាំ​ប្រទេស​បានទេ ហើយ​លោក​នឹង​បន្ត​កាន់អំណាច​យ៉ាងតិច​បំផុត​១០ ឆ្នាំ​ទៀត​។ លោក​បញ្ជាក់​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ទិសដៅ​គ្រប់គ្រង​អំណាច​រយៈពេល​វែង តួយ៉ាង​ការ​កសាង​ទីស្នាក់ការ​កណ្ដាល​តម្លៃ​ជិត​៤០​លាន​ដុល្លារ​អាមេរិក​នោះ​ជាដើម គឺជា​ការ​វិនិយោគ​សម្រាប់​រយៈពេល ៥០​ឆ្នាំ ទៅ ១០០​ឆ្នាំ​ខាងមុខ៖ «វា​រត់​ទៅ​ជ្រក​ក្បាល​នៅ​ស្រុក​គេ ហើយ​វា​អផ្សុក វា​គ្មាន​អ្វី​ធ្វើ វា​គិតតែ live (​ផ្សាយ​ផ្ទាល់​ទៅ និយាយ​ទៅ ផ្ទេរ​អំណាច​ទៅ​។ រហូត​ដល់ពេល​ប្រជុំ​សភា​ថា លោក ហ៊ុន សែន ខកចិត្ត​ខ្លាំង​ណាស់ ព្រោះ​អត់​បាន​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​។ ស្អី​អញ​នៅ​ធ្វើ​(​នាយករដ្ឋមន្ត្រី​ហ្អា​អ្នកណា​មាន​សមត្ថភាព​មក​ជំនួស ហ៊ុន សែន បច្ចុប្បន្ន​នេះ​ឥលូវ​និយាយ​ឱ្យ​វា​ពិត ចេញ​មុខ​មក​។ ក្នុង​តួអង្គ​នៃ​គណបក្ស​ប្រជាជន អត់​មាន​អ្នកណា​ទេ​។ មានតែ​ពួក​អ្នក​ឯង​ទេ ដែល​ចង់​ធ្វើ ប៉ុន្តែ​អ្នក​ប្រហែលជា​ចាំជាតិ​ក្រោយ នៅ​ពេល​ដែល ហ៊ុន សែន មាន​វត្តមាន​នៅ​ទីនេះ»។

អ្នកវិភាគ​លើកឡើង​ថា លោក ហ៊ុន សែន ប្រកាស​បែបនេះ មិនមែន​ជា​ការ​គំរាម​ដល់​គណបក្សប្រឆាំង​ដែល​មិន​អាច​ទៅ​ដណ្ដើម​អំណាច​ពី​លោក​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការប្រកាស​នេះ មានបំណង គំរាម​មនុស្ស​ផ្ទៃក្នុង​បក្ស​របស់​ប្រជាជន​កម្ពុជា ថា​គ្មាន​អ្នកណាម្នាក់ អាច​ដណ្ដើម​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ដែល​លោក​រក្សាទុក​សម្រាប់​កូនប្រុស​របស់​លោក​នោះ​បាន​ទេ​។ លោក គឹម សុខ បន្ថែម​ថា មនុស្ស​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​មនុស្ស​ល្អ និង​មាន​សមត្ថភាព​ជាង​លោក ហ៊ុន សែន និង​កូន​របស់​លោក​ទៅទៀត ដូច្នេះ​ផែនការ​គ្រោង​ផ្ទេរ​អំណាច​ឱ្យ​កូន​ត​ពូជ​ពង្ស​នេះ ប្រាកដជា​មានការ​ជំទាស់​ផ្ទៃក្នុង​ហើយ ទើប​លោក​ហ៊ុន សែន បែរ​ជា​គំរាម​ជា​សាធារណៈ​ដើម្បី​ទប់ស្កាត់​ជាមុន​ដូច្នេះ​៖ «នៅ​ក្នុង​ជួរ​បក្ស​មិនមែន​អត់​មាន​មនុស្ស​ជំនួស​ទេ មាន​មនុស្ស​ជាច្រើន​ចង់​ជំនួស ហើយ​មនុស្ស​ចង់​ជំនួស​នោះ​មាន​ស្មារតី​ជាតិនិយម​ជាង​លោក ហ៊ុន សែន ខ្លាំង​ណាស់ តែ​លោក ហ៊ុន សែន ទប់ស្កាត់»។

លោក ហ៊ុន សែន ក្រាញ​អំណាច​បាន​យូរ​ជាងគេ បើ​ប្រៀបធៀប​និង​មេដឹកនាំ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​។ ការដឹកនាំ​របស់​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្នុង​តំបន់ មាន​លំនាំ​ដឹកនាំ​ប្រទេស ប្រហាក់ប្រហែល​គ្នា ដែល​ក្រាញ​អំណាច​យូរ​ឆ្នាំ​មិន​ចង់​ចុះ​ចេញពី​អំណាច​ដោយ​ប្រើប្រាស់ ប្រជាធិបតេយ្យ ជា​ខែល​សម្រាប់​បិទបាំង​មហិច្ឆតា​លោភលន់​អំណាច​របស់​ខ្លួន។ មេដឹកនាំ​របៀប​នោះ​មាន លោក ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos) អតីត​ប្រធានាធិបតី​ហ្វីលីពីន​កាន់អំណាច​រយៈពេល ២១​ឆ្នាំ​។ លោក ស៊ូហាតូ (Soeharto ) អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្រាញ​អំណាច​រយៈពេល​ជាង ៣០​ឆ្នាំ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាច ជិត ៤០​ឆ្នាំ ជាដើម​។ ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ទាំងនេះ ពោរពេញ​ដោយ​អំពើពុករលួយ ប្រើប្រាស់​អំពើ​ហិង្សា​ជា​គោល និង​តុលាការ​ជា​ឧបករណ៍​នយោបាយ ព្រមទាំង​គាបសង្កត់ បំបិទ​សេរីភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន បង្កើត​បក្ខពួក​និយម​ជាដើម។

អ្នកវិភាគ​នយោបាយ និង​ជា​អតីត​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន ផង​នោះ លោក បណ្ឌិត សូ ណារ៉ូ មាន​ប្រសាសន៍​ថា ការដឹកនាំ​រដ្ឋ​បច្ចុប្បន្ន​នេះ មិនមែន​ជា​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ទេ គឺជា​ប្រព័ន្ធ​គ្រួសារ​និយម និង​បក្ខពួក​និយម​។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន បង្កើត​ប្រព័ន្ធ​នេះ​ដើម្បី​ពង្រឹង​អំណាច​គ្រួសារ​និង​កូនចៅ​របស់​លោក។

លោក​បណ្ឌិត សូ ណារ៉ូ បញ្ជាក់​ថា លោក ហ៊ុន សែន ពង្រឹង​អំណាច​របស់​លោក​តាមរយៈ​តែងតាំង​មន្ត្រី ហើយ​បើ​លោក​ចង់​ដក​តួនាទី​វិញ​ក៏​ធ្វើឡើង​ស្រេច​ចិត្ត​ដែរ ដូច្នេះ​មន្ត្រី​ទាំងនោះ​ខ្លាច​លោក ហ៊ុន សែន មិន​ខុស​ពី​មន្ត្រី​ឥណ្ឌូណេស៊ី​គោរព​ដោយ​ភ័យខ្លាច​លោក សូហាតូ ដែរ។ តែ​យ៉ាង​នេះ​ក្ដី របប​ផ្ដាច់ការ​របស់​សូ​ហា​តូ​នៅ​ទីបំផុត​ទៅ​ក៏​នៅតែ​ដួល​រំលំ​ដោយសារតែ​កម្លាំង​ពុះកញ្ជ្រោល​របស់​មហាជន នៅ​ពេល​ឥណ្ឌូណេស៊ី​មាន​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​នៅ​ឆ្នាំ​១៩៩៨៖ «៣០​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​សូហាតូ ក៏​រីកចម្រើន​ដែរ តែ​សូហាតូ​ពុករលួយ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​រចនាសម្ព័ន្ធ​ធ្លាក់​ក្នុង​វិបត្តិ តែ​ខ្ញុំ​មើល​ឃើញ​ថា ប្រទេស​នោះ​មាន​វិបត្តិ​សង្គម វិបត្តិ​នយោបាយ​មិនទាន់​គ្រប់គ្រាន់​ទេ ទាល់​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច​ទៀត​ប្រទេស​ច្របូកច្របល់ ហើយ​ពលរដ្ឋ​រួមគ្នា​ងើបឈរ​ឡើង»។

មេដឹកនាំ​ផ្ដាច់ការ​ទាំង សូហាតូ ម៉ាកូស និង លោក ហ៊ុន សែន ប្រើប្រាស់​វិស័យ​យោធា គឺជា​មូលដ្ឋាន​ខ្នងបង្អែក​នៃ​ការដឹកនាំ​របស់​ខ្លួន ធ្វើជា​ឈ្នាន់​សម្រាប់​ទ្រទ្រង់ និង​ការពារ​អំណាច​ត​កូន​ត​ចៅ​។ ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នកវិភាគ​មើល​ឃើញ​ថា ការដឹកនាំ​បែប​ផ្ដាច់ការ គាបសង្កត់ និង​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​នេះ នឹង​មិន​បាន​យូរ​អង្វែង​ឡើយ​។ ជាក់ស្ដែង​ដូចជា អតីត​មេដឹកនាំ ហ្វីលីពីន ម៉ា​កូ​ស ដោយសារតែ​ពលរដ្ឋ​ពុះកញ្ជ្រោល​ងើប​បះ​បោះ​កាន់តែ​ខ្លាំង​នៅ​ទូទាំង​ប្រទេស ធ្វើបាតុកម្ម​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​នេះ​វិញ​។ នៅ​ពេល​នោះ អ្វី​ដែល​គួរ​ឱ្យ​កត់សំគាល់ គឺ​ទាហាន និង​ឧត្ដមសេនីយ៍​មួយ​ចំនួន លែង​ស្ដាប់​បញ្ជា ម៉ាកូស បែរជា​មក​សហការ​ជាមួយ​ពលរដ្ឋ ដើម្បី​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ ចេញពី​អំណាច​នៅ​ឆ្នាំ​១៩៨៦ ទៅវិញ។

មេដឹកនាំ​ផ្ដាច់ការ​មួយ​រូប​ទៀត គឺ លោក ស៊ូហាតូ ក៏​មិន​មាន​វាសនា​ល្អ​ដែរ​នៅ​ទី​បញ្ចប់ បើ​ទោះ​ជា​លោក​ប្រើ​អំណាច​យ៉ាង​ផ្ដាច់ការ និង​ប្រើ​កងកម្លាំង​យោធា ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​យ៉ាងណាក៏ដោយ ក៏ កម្លាំង​មហាជន​ពុះកញ្ជ្រោល​ចង់​ផ្លាស់ប្ដូរ​មេដឹកនាំ​រូប​នេះ ដោយសារ​រង​ការឈឺចាប់​អត់ទ្រាំ​នឹង​ការគាបសង្កត់​លែង​បាន​ទៀតហើយ​រួមគ្នា ធ្វើការ​មហា​បាតុកម្ម​តវ៉ា ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ ស៊ូហាតូ។ នៅ​ទីបំផុត លោក ស៊ូ​ហា​តូ បាន​បង្ខំចិត្ត​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​១៩៩៨។

សម្រាប់​នៅ​កម្ពុជា​វិញ អ្នកវិភាគ​ថា លោក ហ៊ុន សែន ក៏​ប្រហែល​អាច​មាន​វាសនា​ដូច​មេដឹកនាំ​ផ្ដាច់ការ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​ដែរ បើសិនជា​លោក​មិន​ធ្វើ​កំណែ​ទម្រង់ ងាក​ទៅ​របប​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ឱ្យ​ពិតប្រាកដ​ទេ​នោះ ពី​ព្រោះ​ថា កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​វិបត្តិ​សង្គម វិបត្តិ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច ហើយ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ការ​គោរព​ច្បាប់​សិទ្ធិមនុស្ស​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នកវិភាគ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​សូហាតូទី​២ នៅ​អាស៊ាន"

  1. Anonymous says:

    please do not say like that to my SAMACH AKAK HENA BATHDAI PENCHO HUN NAL ..OK. he was not PDACHKA in face he just KBOTHCHEATHTA . without my SAMACH this country never have half Vietnamese population in KAMPOUCHEA . wakeup Cambodia or Khmer it is your last change to recue your country. look in LON NOL to POL POT regime there was not even one Vietnamese in KAMPOUCHEA just right now DOME is every where . monument are every province this country is start to turn to be Vietnamese village soon . after all the uneducated evil monster HUN NAL was and always KBOTH his CHEATH . I think time for him to go hell soon so that KAMPOUCHEA can stay alive.

  2. so socheath says:

    អាពូជសំផឹង គឹម សុខ អាខ្ទើយ ពូជសំផឹងសូណារ៉ូ អ្នកវិភាគ កាដួយម៉ែវាស្អី ?
    ពួកអានេះ ចេះត្រឹមព្រុសដូចឆ្កែសោះហ្នឹង !
    អេហេ ! ស្អីអ្នកវិភាគ ?
    មើលអ្ហែងឲ្យវាវិភាគ កាដួយម៉ែអ្ហែង បន្តិចមើល អា ទីន ហ្សាការីយ៉ា
    ថាតើបបេកាដួយម៉ែអ្ហែង រីកឬក៏រួម សិរលៀនត្លិន ឬលឹប កាដួយប្រហោងធ្លុងឬរួម
    ​ព្រោះត្រគៀកម៉ែអ្ហែង បើកចំហឲ្យវាមើល សម្រាប់វិភាគស្រាប់ ?
    បើវាវិភាគអាហ្នឹងត្រូ បានអញជៀវាថា ជាអ្នកវិភាគដ៏អស្ចារ្យមែន !

  3. Sosocheath says:

    ក្រុមជនក្នុងអតីតគណបក្សសង្គ្រោះជាតិ ជាក្រុម
    ឧក្រិដ្ឋជននយោបាយ !
    …….
    មានហេតុផលតាមរយះសកម្មភាពជាក់ស្តែង ឃេីញនឹងភ្នែក
    ជាច្រេីនដែលមិនចាំបាច់ប្រេីគំនឹតវិភាគ តែអាចដាក់ការ
    សន្និដ្ឋានបានដោយប្រាកដ ដែលតាមរយះសកម្មភាពទាំងនោះគឺថា ក្រុមជនក្នុងអតីតគណបក្សសង្គ្រោះជាតិ គឺសុទ្ធសឹងជាក្រុមឧក្រឹដ្ឋជននយោបាយ។
    ព្រោះថាជំហរនៃការដឹកនាំនយោបាយរបស់សមរង្ស៊ី និង
    កឹមសុខា គឺស្រដៀងគ្នានឹងការដឹកនាំរបស់ពួកMafia ។
    ជំហរដឹកនាំនេះ ត្រូវបានចងក្រងក្រុមធ្វេីសកម្មភាពដាច់ដោយឡែកពីគ្នា តែត្រូវសកម្មប្រព្រឹត្តការងារតាមមុខ
    នាទី ដែលសកម្មជនពួកគេ ត្រូវបានបញ្រ្ជៀតចូល ទៅក្នុង
    សមាសធាតុ ជាអ្នកជំនួញ ជាអ្នកសារព័ត៍មាន ទៅក្នង
    សមាគម សហជីព អង្គការសង្គមស៊ីវិល ក្រុមអ្នកវិភាគ
    តាមក្រសួង ស្ថាប័ន កម្លាំងប្រដាប់អាវុធ ដែលមានតួរនាទីសំខាន់ក្នុងជាតិ តាមរយះការអប់រំផង សន្យាផ្តល់មុខតំណែង
    តួនាទីផង ពិសេសគឺការបំផុសលុបបំបាត់ជំនឿ លេីការដឹកនាំ
    ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូតចេញ
    ពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស
    តាមរយះការបង្ករហេតុរបស់ពួកគេដេីម្បី ទម្លាក់កំហុស។
    តែថា ចំណុចខ្សោយរបស់ពួកគេ នោះគឺការមិនចេះរួម
    សាមគ្គីគ្នា ប្រកាន់បក្សពួក ប្រជែងយកអំណាចគ្នាដេីម្បី
    ត្រួតត្រា ។
    ជាការពិតណាស់ ក្នុងការដឹកនាំរបស់ពួកគេ សមរង្ស៊ី នឹង
    កឹមសុខា បានចែកគ្នាប្រព្រឹត្តនៅអំពេីពុករលួយក្នុងបក្ស យ៉ាង
    កោលាហល ។
    មូលនិធិទូរទស្សន៍ព្រះអាទិត្យរាប់លានដុល្លារ ត្រូវបានបាត់បង់
    តាមរយះមធ្យោបាយទម្លាក់កំហុសដាក់រាជរដ្ឋាបាល ដែល
    បានត្រូវឲ្យពួកគេរកទីតាំងបង្កេីតស្ថានីយ៍នៅក្រៅក្រុង ។
    មូលនិធិសប្បុរសជននៅក្រៅប្រទេស ដែលមានសមាណចិត្ត
    ជួយទ្រទ្រង់គណបក្សសង្រោះជាតិទៀតសោត ត្រូវបានយកមកពុសច្រៀកចែកគ្នាចាយ តាំងពីអ្នកនៅក្រៅ រហូតអ្នកក្នុង
    ប្រទេសដែលមានមុខនាទីធំដុំក្នុងបក្ស តួរយ៉ាងកឹមសុខា
    ហ៊ានយកលុយរាប់ពាន់ដុល្លារ ដែលជាកម្លាំងញេីសឈាម
    បងប្អូនខ្មែរក្រីក្រ រស់ដោយសារធ្វេីក្ញុំគេនៅក្រៅប្រទេស
    ហេីយដែលបានជួយបរិច្ចាគថវិកាជួយគណបក្សសង្គ្រោះជាតិ
    មកចិញ្ចឹមប្រពន្ធចុង ចិញ្ចឹមស្រីក្មេង ភូតភរ បោកប្រាស់
    ប្រព្រឹត្តតែអំពេីអនាចារ ដូចមានកេីតរឿងក្តីក្តាំ នៅក្នុង
    តុលាការកន្លងមកនេះស្រាប់ ។
    នៅមាន ត

  4. Anonymous says:

    OH…. YE…………. when HUN NAL going hell please do not forget to take SO SOCHEATH whit you also. the reason why this poor animal has to go whit you is>> he is your right hand killer . I tell you what no matter what you are crying GOD will not help you any way. I knew along time ago that this evil will has his day . YES.. his day is coming let see what can he do to stay alive.

Leave a Reply

Submit Comment