អ្នកស្រាវជ្រាវ​អឺរ៉ុប៖ ការបាត់បង់​ព្រៃ​ឈើ​របស់​កម្ពុជា ជា​ការបាត់បង់​ធំធេង​ជាងគេ​បំផុត​មួយ

បរិស្ថាន
25 មិថុនា 2020
សាយ មុន្នី
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

អ្នកស្រាវជ្រាវអឺរ៉ុបចេញ​របាយ​ការណ៍​អំពី​ការបាត់បង់​ព្រៃឈើ​របស់​កម្ពុជា ដោយ​សង្ឃឹម​ថា ឯកសារនេះ នឹង​ជួយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ក្នុងការការពារ​ព្រៃឡង់ តែមន្ត្រី​ក្រសួង​បរិស្ថាន​ថា ក្រសួងគ្មាន​ភាពចាំបាច់​ឆ្លើយតបនឹង​ជនទីបី​ក្រៅ​ក្របខណ្ឌ​នៃកិច្ចសហ​ប្រតិបត្តិការ​គ្រប់គ្រង និងអភិរក្ស​ព្រៃឡង់​នោះទេ។រដ្ឋធានីវ៉ាស៊ីនតោន និងភ្នំពេញ — 

អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​មួយ​ក្នុង​ទ្វីប​អឺរ៉ុប​បាន​លើក​ឡើង​ថា ​ការ​បាត់បង់ព្រៃ​ឈើ​ក្នុង​ប្រទេសកម្ពុជាមាន​ទំហំ​ធំធេង​ជាង​គេ​បំផុត​ទី​១០​លើ​សកល​លោក។​

នៅ​ក្នុង​លិខិត​ចំហ​មួយ​ដែល​ចែក​ចាយ​ដល់​អ្នក​សារ​ព័ត៌មាន​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ​អ្នកស្រី Ida Theilade សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ ​University of Copenhagen ​នៃប្រទេស​ដាណឺម៉ាក​ បាន​រៀបរាប់​ថា ​កម្ពុជា​បាន​បាត់​បង់​ព្រៃឈើចំនួន​២៦​ភាគរយ​ ឬ​ ស្មើ​នឹង​ជាង​២​ លាន​ហិកតា​ ចាប់តាំង​ពី​ឆ្នាំ​២០០០​មក។​

កាល​ពី​ឆ្នាំ​មុន កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​ទំហំ​៦៣០០០ ​ហិកតា។​ ប្រទេស​នេះ ​បាត់​បង់​ឈើ​២៦%​ក្នុង​ឆ្នាំ២០០០​ ស្មើ​នឹង​ផ្ទៃ​ព្រៃ​២,៣​លាន​ហិចតា។ ​នេះ​បើ​យោង​តាម​លិខិត​ដដែល​ ដែល​បាន​គូស​បញ្ជាក់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​តំបន់​ការពារ​ព្រៃឡង់ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។​

អ្នកស្រី ​Ida Theilade ដែល​បាន​ធ្វើ​ការ​ផ្នែក​គ្រប់គ្រង ​និង​អភិរក្ស​ព្រៃ​ក្នុង​តំបន់​ត្រូពិក​ជាង​២៥​ឆ្នាំ​មក​ហើយ​នោះ បាន​សរសេរ​ទៀត​ថា​ ​ការ​បាត់​បង់​ព្រៃឡង់​ដែល​ជា​តំបន់​ការពារ​ធម្មជា​គឺ​មាន​ទំហំធំ​៧៥០​ហិចតា​ក្នុង​ឆ្នាំ​២០១៩ ​កើន​ឡើង​៧៣%​ ប្រៀបធៀប​ឆ្នាំ​២០១៨។

ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០០០​ គីឡូម៉ែត្រ​ក្រឡា​ដោយ​គ្រប់​ដណ្តប់ខេត្តចំនួន​៤​ គឺ​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។​

អ្នក​ស្រី​ Ida Theilade ​បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូនិក​របស់​អ្នក​ស្រីដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​ចំហ​នេះ​ថា៖

​«យើង​សង្ឃឹម​ថា​ ​ឯកសារ​អំពី​ការ​បាត់​បង់​ព្រៃ​ឈើ​ដែល​ភ្ជាប់​មក​ជា​មួយ​នេះ​នឹង​ជួយ​ក្រសួង​បរិស្ថាន​និង​អង្គការ​ដៃ​គូក្នុង​ការ​ការពារ​ដែន​ជម្រក​ការពារ​ធម្មជាតិ​ព្រៃឡង់ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា​ទាំង​អស់»។​

លោក នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋាភិបាល​មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តបនឹង​របាយ​ការណ៍​នេះ​ទេ។​

«ក្រសួង​បរិស្ថានគ្មាន​ភាព​ចាំបាច់​អ្វី​ដែល​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​របស់​ជន​ទីបី​ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទៅ​លើ​ការងារគ្រប់គ្រង ​និង​អភិរក្ស​ព្រៃ​ឡង់​នោះ​ទេ»។​

សកម្មជន​បរិស្ថាន​និង​សហគមន៍​ការពារ​ព្រៃ​ឡង់​ នៅ​តែ​លើក​ឡើង​ថា ​ព្រៃដែល​នៅ​សេស​សល់​របស់​កម្ពុជា​មួយ​នេះ​នៅតែ​កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​រៀង​រាល់​ថ្ងៃ៕

What Next?

Recent Articles

3 Responses to "អ្នកស្រាវជ្រាវ​អឺរ៉ុប៖ ការបាត់បង់​ព្រៃ​ឈើ​របស់​កម្ពុជា ជា​ការបាត់បង់​ធំធេង​ជាងគេ​បំផុត​មួយ"

  1. Sosocheath says:

    ក្រុមជនក្នុងអតីតគណបក្សសង្គ្រោះជាតិ ជាក្រុម
    ឧក្រិដ្ឋជននយោបាយ !
    …….
    មានហេតុផលតាមរយះសកម្មភាពជាក់ស្តែង ឃេីញនឹងភ្នែក
    ជាច្រេីនដែលមិនចាំបាច់ប្រេីគំនឹតវិភាគ តែអាចដាក់ការ
    សន្និដ្ឋានបានដោយប្រាកដ ដែលតាមរយះសកម្មភាពទាំងនោះគឺថា ក្រុមជនក្នុងអតីតគណបក្សសង្គ្រោះជាតិ គឺសុទ្ធសឹងជាក្រុមឧក្រឹដ្ឋជននយោបាយ។
    ព្រោះថាជំហរនៃការដឹកនាំនយោបាយរបស់សមរង្ស៊ី និង
    កឹមសុខា គឺស្រដៀងគ្នានឹងការដឹកនាំរបស់ពួកMafia ។
    ជំហរដឹកនាំនេះ ត្រូវបានចងក្រងក្រុមធ្វេីសកម្មភាពដាច់ដោយឡែកពីគ្នា តែត្រូវសកម្មប្រព្រឹត្តការងារតាមមុខ
    នាទី ដែលសកម្មជនពួកគេ ត្រូវបានបញ្រ្ជៀតចូល ទៅក្នុង
    សមាសធាតុ ជាអ្នកជំនួញ ជាអ្នកសារព័ត៍មាន ទៅក្នង
    សមាគម សហជីព អង្គការសង្គមស៊ីវិល ក្រុមអ្នកវិភាគ
    តាមក្រសួង ស្ថាប័ន កម្លាំងប្រដាប់អាវុធ ដែលមានតួរនាទីសំខាន់ក្នុងជាតិ តាមរយះការអប់រំផង សន្យាផ្តល់មុខតំណែង
    តួនាទីផង ពិសេសគឺការបំផុសលុបបំបាត់ជំនឿ លេីការដឹកនាំ
    ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូតចេញ
    ពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស
    តាមរយះការបង្ករហេតុរបស់ពួកគេដេីម្បី ទម្លាក់កំហុស។
    តែថា ចំណុចខ្សោយរបស់ពួកគេ នោះគឺការមិនចេះរួម
    សាមគ្គីគ្នា ប្រកាន់បក្សពួក ប្រជែងយកអំណាចគ្នាដេីម្បី
    ត្រួតត្រា ។
    ជាការពិតណាស់ ក្នុងការដឹកនាំរបស់ពួកគេ សមរង្ស៊ី នឹង
    កឹមសុខា បានចែកគ្នាប្រព្រឹត្តនៅអំពេីពុករលួយក្នុងបក្ស យ៉ាង
    កោលាហល ។
    មូលនិធិទូរទស្សន៍ព្រះអាទិត្យរាប់លានដុល្លារ ត្រូវបានបាត់បង់
    តាមរយះមធ្យោបាយទម្លាក់កំហុសដាក់រាជរដ្ឋាបាល ដែល
    បានត្រូវឲ្យពួកគេរកទីតាំងបង្កេីតស្ថានីយ៍នៅក្រៅក្រុង ។
    មូលនិធិសប្បុរសជននៅក្រៅប្រទេស ដែលមានសមាណចិត្ត
    ជួយទ្រទ្រង់គណបក្សសង្រោះជាតិទៀតសោត ត្រូវបានយកមកពុសច្រៀកចែកគ្នាចាយ តាំងពីអ្នកនៅក្រៅ រហូតអ្នកក្នុង
    ប្រទេសដែលមានមុខនាទីធំដុំក្នុងបក្ស តួរយ៉ាងកឹមសុខា
    ហ៊ានយកលុយរាប់ពាន់ដុល្លារ ដែលជាកម្លាំងញេីសឈាម
    បងប្អូនខ្មែរក្រីក្រ រស់ដោយសារធ្វេីក្ញុំគេនៅក្រៅប្រទេស
    ហេីយដែលបានជួយបរិច្ចាគថវិកាជួយគណបក្សសង្គ្រោះជាតិ
    មកចិញ្ចឹមប្រពន្ធចុង ចិញ្ចឹមស្រីក្មេង ភូតភរ បោកប្រាស់
    ប្រព្រឹត្តតែអំពេីអនាចារ ដូចមានកេីតរឿងក្តីក្តាំ នៅក្នុង
    តុលាការកន្លងមកនេះស្រាប់ ។
    នៅមាន ត

  2. Anonymous says:

    HAS….. all these animal did not think some one know what they are doing . please take a look at every comment and making judgment between the real educated person”s words and uneducated evil killer’s words then you know what the deference .

  3. so socheath says:

    ហាស ! ហាស
    អាពូជឆ្កែ Anonymous អ្ហែងអ្នកចេះដឹង ទទួលបានការអប់រំខ្ពស់មែនទេ ?
    អាពូជសំផឹង ចេះតែមានហ្មង !
    អ្ហែងនិយាយមកមើល កន្លែងនាដែលអញនិយាយខុសរឿង ដែលពួកអ្ហែងប្រព្រឹត្តឡើង ?
    ឆ្លើយមកមើល ងាកូនមីកាដួយស្អុយ !
    ភាកបន្ត អញជូនអ្ហែងមើល ថ្ងៃស្អែកនេះហើយ !
    ពេលនេះអញរវល់ គ្មានពេលកំដរអ្ហែងទេ អាពូជក្បត់ជាតិ អាក្បត់ជាតិសមរង្ស៊ី !
    ល្ងង់ចុយតែម៉ែវាមែន អាក្បត់ជាតិនេះវើយ !

Leave a Reply

Submit Comment