គណៈកម្មការអឺរ៉ុប ថាមានតែស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញប៉ុណ្ណោះ ទើបកម្ពុជាអាចបាន EBA ពេញមកវិញ

ដោយ មួង ណារ៉េត
2020-06-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបឆ្វេង៖ មន្រ្តីព័ត៌មានផ្នែកពាណិជ្ជកម្ម របស់គណៈកម្មការអឺរ៉ុប អ្នកស្រី ឃីនហ្កា ម៉ាលីណូវស្កា (Kinga Malinowska)។ រូបស្ដាំ៖ រូបត្លុកនយោបាយរបស់អាស៊ីសេរី។

រូបឆ្វេង៖ មន្រ្តីព័ត៌មានផ្នែកពាណិជ្ជកម្ម របស់គណៈកម្មការអឺរ៉ុប អ្នកស្រី ឃីនហ្កា ម៉ាលីណូវស្កា (Kinga Malinowska)។ រូបស្ដាំ៖ រូបត្លុកនយោបាយរបស់អាស៊ីសេរី។

 European Commission Website


គណៈកម្មការអឺរ៉ុប បញ្ជាក់ជំហរម្តងទៀត ថាមានតែស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញតែប៉ុណ្ណោះ ទើបកម្ពុជាអាចបាន EBA ពេញមកវិញ។

ជំហររបស់គណៈកម្មការអឺរ៉ុបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងលិខិតទីពីររបស់សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដែលសុំឲ្យគណៈកម្មការអឺរ៉ុបពន្យារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ទៅឆ្នាំក្រោយ ព្រោះវិស័យកាត់ដេរ កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩។

ឆ្លើយតបទៅនឹងលិខិតនោះ មន្រ្តីព័ត៌មានផ្នែកពាណិជ្ជកម្ម របស់គណៈកម្មការអឺរ៉ុប អ្នកស្រី ឃីនហ្កា ម៉ាលីណូវស្កា (Kinga Malinowska) ប្រាប់អាស៊ីសេរី តាមសារអេឡិកត្រូនិក កាលពីយប់ថ្ងៃទី ២៤ មិថុនា ថាគណៈកម្មការអឺរ៉ុប បានទទួលលិខិតនោះហើយ និងឆ្លើយតបទៅ GMAC វិញក្នុងពេលឆាប់ៗខាងនេះ។

ប៉ុន្តែ មន្រ្តីនាំពាក្យគណៈកម្មការអឺរ៉ុបរូបនេះ បញ្ជាក់បន្ថែមថា កូនសោរគឺនៅដៃរដ្ឋាភិបាលកម្ពុជា ពោលគឺទាល់តែកម្ពុជា បង្ហាញឲ្យឃើញការខំខិតខំប្រឹងប្រែងជាដុំកំភួន ក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឲ្យពិតប្រាកដប៉ុណ្ណោះ ទើបគណៈកម្មការអឺរ៉ុប  អាចសើរើសេចក្តីសម្រេចរបស់ខ្លួនឡើងវិញបាន។

អ្នកស្រីថាការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនេះ គឺជាលក្ខខណ្ឌតម្រូវ អនុលោមតាមច្បាប់របស់សហភាពអឺរ៉ុប ជាពិសេសលក្ខខណ្ឌសម្រាប់នីតិវិធីដកការអនុគ្រោះពន្ធ។

ទោះជាយ៉ាងនេះក្តី មន្រ្តីគណៈកម្មការអឺរ៉ុបដដែល បន្តថាគណៈកម្មការអឺរ៉ុប នឹងនៅតែស្វះស្វែងរកការចូលរួមប្រកបដោយអត្ថន័យ ពីសំណាក់អាជ្ញាធរកម្ពុជា ហើយនៅតែបន្តឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា យ៉ាងយកចិត្តទុកដាក់ តទៅទៀត។

នេះជាលើកទីពីរហើយ ក្នុងខែ មិថុនានេះ ដែលគណៈកម្មការអឺរ៉ុប បង្ហាញជំហរដដែល ទៅសមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ថាមិនព្រមពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដែលគ្រោងនឹងដកជាធរមាននៅថ្ងៃទី ១២ ខែ សីហានោះទេ បើរដ្ឋាភិបាលកម្ពុជា នៅតែមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។

គណៈកម្មការអឺរ៉ុប ធ្លាប់បានរម្លឹករបបក្រុងភ្នំពេញជាច្រើនដងហើយ ថាកូនសោរគឺនៅលើដៃលោក ហ៊ុន សែន មិនមែននៅលើដៃរបស់គណៈកម្មការអឺរ៉ុបទេ រឿងបាត់ឬមិនបាត់ EBA នេះ។

នៅក្នុងការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ ឌែលឡឺវែរ (Delaware) នៃសហរដ្ឋអាមេរិក អំពីផលប៉ះពាល់ធ្ងន់ធ្ងរ បើសហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធត្រឹមតែ ២០% ក៏ដោយ ខាងសកលវិទ្យាល័យនេះ ផ្តល់អនុសាសន៍ ឲ្យរដ្ឋាភិបាលកម្ពុជា ចរចាជាមួយសហភាពអឺរ៉ុប ដើម្បីបាន EBA ពេញមកវិញ។

ប៉ុន្តែ សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា មិនសរសេរលិខិតទៅស្នើឲ្យរដ្ឋាភិបាលកម្ពុជា កែលម្អបញ្ហាសិទ្ធិមនុស្សទេ តែបែរជាសរសេរទៅគណៈកម្មការអឺរ៉ុបទៅវិញ។

ឆ្លើយតបទៅនឹងជំហរដដែលរបស់គណៈកម្មការអឺរ៉ុបបែបនេះ ប្រធានសមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា សិទ្ធិសម្រេចយ៉ាងណាគឺជាសិទ្ធិរបស់គណៈកម្មការអឺរ៉ុប។ ឆ្លើយតបទៅនឹងសំណួរអាស៊ីសេរី ថាតើលោកនឹងសរសេរលិខិតជាលើកទី ៣ ទៅគណៈកម្មការអឺរ៉ុបទៀត ឬយ៉ាងណា លោកថាចាំគិតទៀត ចាំឃើញចម្លើយទីពីរពីគណៈកម្មការអឺរ៉ុបផ្ទាល់សិន <<អាហ្នឹង​ជាសិទ្ធិ​របស់​ EU! [អាស៊ីសេរី៖ អ‍‍៊‍ីចឹងលោកមិនសរសេរ​ទៅរដ្ឋាភិបាល​ទេ ទោះបានចម្លើយបែបនេះ?] អត់ទេ! យើងអត់សរសេរ​ទៅ​រាជ​រដ្ឋាភិបាល​ទេ។ [អាស៊ីសេរី៖ ចុះឥឡូវគេថាអត់ពន្យារឲ្យទេ លោកនឹង​សរសេរ​លិខិតទៅទៀត?] ឥឡូវ​អត់​ទាន់ដឹងទេ! ចាំយើង​ទទួល​លិខិត​ឆ្លើយ​ពី​ខាង​ EU សិន>>

មន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីសហជីពឯករាជ្យ សុទ្ធតែយល់ស្របគ្នាថា អ្វីដែលសមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ធ្វើនោះ គឺជាការអេះមិនចំរមាស់ ឬដាក់ថ្នាំមិនត្រូវកន្លែងរបួសទេ។ ពួកគាត់ស្នើឲ្យសមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ក្លាហានហ៊ានប្រាប់ការពិតទៅរដ្ឋាភិបាលកម្ពុជា ថាអ្នកដែលធ្វើឲ្យបាត់ EBA មិនមែន EU ទេ គឺរបបក្រុងភ្នំពេញ។

ប៉ុន្តែលោក ខេន លូ ថារឿងរំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យនោះ គឺជារឿងនយោបាយ ខាង​លោកជាវិស័យឯកជន មិនលូកដៃចូលកិច្ចការនយោបាយទេ ទុកឲ្យអ្នកនយោបាយចាត់ចែង។

អាស៊ីសេរីនៅតែមិនទាន់អាចសុំការបំភ្លឺ ពីមន្រ្តីនាំពាក្យរដ្ឋាភិបាលជុំវិញរឿងនេះបានទេ។ ប៉ុន្តែ កន្លែងមកលោក ហ៊ុន សែន ប្រកាន់ជំហរដាច់ខាត ថាមិនធ្វើតាមសហភាពអឺរ៉ុបជាដាច់ខាត ព្រោះបើធ្វើតាម គឺដូចជាឱនក្បាលដាក់បរទេសពេក។ ម្យ៉ាងលោកធ្លាប់អួតអាងថា បើអត់ EBA ក៏កម្ពុជាមិនស្លាប់ដែរ ព្រោះយូរនឹងឆាប់ គេគង់នឹងដក EBA ទាំងអស់ដដែល។

ទោះជាយ៉ាងនេះក្តី នោះគឺជាសម្តីលោក ហ៊ុន សែន មុនមានវិបត្តិជំងឺកូវីដ-១៩។ ក្រោយផ្ទុះជំងឺកូវីដ-១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះស្ទើរដល់កម្រិតសូន្យនេះ លោក ហ៊ុន សែន មិនទាន់ថ្លែងការណ៍អ្វីមួយ ជុំវិញរឿង EBA នេះនៅឡើយទេ។

ស្របពេលជាមួយគ្នានេះ មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលិនឯណោះ ដែលចោទថាការបាត់ EBA គឺដោយសារក្រុមប្រឆាំងនោះ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ២៤ ខែ មិថុនា ថារដ្ឋាភិបាលកម្ពុជា នៅតែបន្តធ្វើការជាមួយគណៈកម្មការអឺរ៉ុប ដើម្បីរកដំណោះស្រាយរួមមួយ។

ថាតើរបបក្រុងភ្នំពេញអាចស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញយ៉ាងណា ឲ្យបានមុនថ្ងៃកំណត់ ដែលគណៈកម្មការអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ ២០%នោះ គឺកម្ពុជានៅសល់ពេលខ្លីណាស់ ព្រោះនៅសល់ពេលមិនដល់ ៧ សប្តាហ៍ទៀតប៉ុណ្ណោះ។

គណៈកម្មការអឺរ៉ុប នឹងដកការអនុគ្រោះពន្ធ ២០% ពីកម្ពុជា នៅថ្ងៃទី ១២ ខែ សីហា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "គណៈកម្មការអឺរ៉ុប ថាមានតែស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញប៉ុណ្ណោះ ទើបកម្ពុជាអាចបាន EBA ពេញមកវិញ"

  1. so socheath says:

    EBA ?………
    អេហេ ! ស្អីអាមាត់វៀចមួង ណារ៉េតជាអ្នកវិភាគ ទៀតហើយ ?
    មើលអ្ហែងឲ្យវាវិភាគ កាដួយ​ប្រពន្ធអ្ហែង បន្តិចមើល អា ​​មួង ណារ៉េត
    ថាតើបបេកាដួយ​ប្រពន្ធអ្ហែង រីកឬក៏រួម សិរលៀនត្លិន ឬលឹប កាដួយប្រហោងធ្លុងឬរួម
    ​ព្រោះត្រគៀក​ប្រពន្ធអ្ហែង បើកចំហឲ្យ​អ្ហែងមើល ចុយរាល់ថ្ងៃសម្រាប់វិភាគស្រាប់ ?
    បើអ្ហែងវិភាគអាហ្នឹងត្រូវ បានអញជៀអ្ហែង​ថា ជាអ្នកវិភាគដ៏អស្ចារ្យមែន !
    តែថា អ្ហែងចុយរាល់ថ្ងៃ មិនស្រួល អ្ហែងមិនដឹងថា ប្រពន្ធអ្ហែង វាឆ្អែតឆ្អល់លែងចង់ចុយផង!
    ព្រោះថា អ្ហែងចេះត្រឹមចុយ ដូចចាបស្រុកទេអាឡប់ !

  2. អាសែនថោក says:

    អស់ផ្លូវហើយអា so socheath កូនមីតិរច្ឆាន!

  3. Sosocheath says:

    ក្រុមជនក្នុងអតីតគណបក្សសង្គ្រោះជាតិ ជាក្រុម
    ឧក្រិដ្ឋជននយោបាយ !
    …….
    មានហេតុផលតាមរយះសកម្មភាពជាក់ស្តែង ឃេីញនឹងភ្នែក
    ជាច្រេីនដែលមិនចាំបាច់ប្រេីគំនឹតវិភាគ តែអាចដាក់ការ
    សន្និដ្ឋានបានដោយប្រាកដ ដែលតាមរយះសកម្មភាពទាំងនោះគឺថា ក្រុមជនក្នុងអតីតគណបក្សសង្គ្រោះជាតិ គឺសុទ្ធសឹងជាក្រុមឧក្រឹដ្ឋជននយោបាយ។
    ព្រោះថាជំហរនៃការដឹកនាំនយោបាយរបស់សមរង្ស៊ី និង
    កឹមសុខា គឺស្រដៀងគ្នានឹងការដឹកនាំរបស់ពួកMafia ។
    ជំហរដឹកនាំនេះ ត្រូវបានចងក្រងក្រុមធ្វេីសកម្មភាពដាច់ដោយឡែកពីគ្នា តែត្រូវសកម្មប្រព្រឹត្តការងារតាមមុខ
    នាទី ដែលសកម្មជនពួកគេ ត្រូវបានបញ្រ្ជៀតចូល ទៅក្នុង
    សមាសធាតុ ជាអ្នកជំនួញ ជាអ្នកសារព័ត៍មាន ទៅក្នង
    សមាគម សហជីព អង្គការសង្គមស៊ីវិល ក្រុមអ្នកវិភាគ
    តាមក្រសួង ស្ថាប័ន កម្លាំងប្រដាប់អាវុធ ដែលមានតួរនាទីសំខាន់ក្នុងជាតិ តាមរយះការអប់រំផង សន្យាផ្តល់មុខតំណែង
    តួនាទីផង ពិសេសគឺការបំផុសលុបបំបាត់ជំនឿ លេីការដឹកនាំ
    ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូតចេញ
    ពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស
    តាមរយះការបង្ករហេតុរបស់ពួកគេដេីម្បី ទម្លាក់កំហុស។
    តែថា ចំណុចខ្សោយរបស់ពួកគេ នោះគឺការមិនចេះរួម
    សាមគ្គីគ្នា ប្រកាន់បក្សពួក ប្រជែងយកអំណាចគ្នាដេីម្បី
    ត្រួតត្រា ។
    ជាការពិតណាស់ ក្នុងការដឹកនាំរបស់ពួកគេ សមរង្ស៊ី នឹង
    កឹមសុខា បានចែកគ្នាប្រព្រឹត្តនៅអំពេីពុករលួយក្នុងបក្ស យ៉ាង
    កោលាហល ។
    មូលនិធិទូរទស្សន៍ព្រះអាទិត្យរាប់លានដុល្លារ ត្រូវបានបាត់បង់
    តាមរយះមធ្យោបាយទម្លាក់កំហុសដាក់រាជរដ្ឋាបាល ដែល
    បានត្រូវឲ្យពួកគេរកទីតាំងបង្កេីតស្ថានីយ៍នៅក្រៅក្រុង ។
    មូលនិធិសប្បុរសជននៅក្រៅប្រទេស ដែលមានសមាណចិត្ត
    ជួយទ្រទ្រង់គណបក្សសង្រោះជាតិទៀតសោត ត្រូវបានយកមកពុសច្រៀកចែកគ្នាចាយ តាំងពីអ្នកនៅក្រៅ រហូតអ្នកក្នុង
    ប្រទេសដែលមានមុខនាទីធំដុំក្នុងបក្ស តួរយ៉ាងកឹមសុខា
    ហ៊ានយកលុយរាប់ពាន់ដុល្លារ ដែលជាកម្លាំងញេីសឈាម
    បងប្អូនខ្មែរក្រីក្រ រស់ដោយសារធ្វេីក្ញុំគេនៅក្រៅប្រទេស
    ហេីយដែលបានជួយបរិច្ចាគថវិកាជួយគណបក្សសង្គ្រោះជាតិ
    មកចិញ្ចឹមប្រពន្ធចុង ចិញ្ចឹមស្រីក្មេង ភូតភរ បោកប្រាស់
    ប្រព្រឹត្តតែអំពេីអនាចារ ដូចមានកេីតរឿងក្តីក្តាំ នៅក្នុង
    តុលាការកន្លងមកនេះស្រាប់ ។
    នៅមាន ត

  4. Anonymous says:

    OH …….. NO …… why this uneducated animal poppet angry so much . OH… YES … I can see all this animal did not know how to make money depending on EBA if no EBA this animal group will have no money to survive . I knew 2020 is the end of this evil uneducated monster group no matter what they going to do it can not change . the time do or die still be the last choy it not too late yet but it is coming right now. the word not reflecting the true situation in Cambodia is out date now . EU just asking some thing in reality no more joke or any kind of manipulation . I just wonder to this animal killer how did they think they can hiding from the truth ?? I understood the people whit bloody sin can not stay quiet even those no one knew it those evil will showing their true color one day . it is right now that HUN NAL call HUN SEN next name CHHOUP SAMLAP every action of evil was making all Cambodian seeing clearly , I knew Cambodian is the peaceful people when they know some one good but when they know clearly some one the kind of evil killer I do not think they want to keep any peace of those evil killer .

  5. Anonymous says:

    please watch on >>www. youtube.com/watch?v=g7AyHteicws

  6. Anonymous says:

    please watch this video. www. youtube.com/watch=cycsepysguA

  7. Sosocheath says:

    ជនតិរច្ឆានលួចដីរដ្ឋ ប្លន់ដីរាស្ត្រគួរបន្ថែមច្បាប់
    ប្រហារជិវិតទេីបវារាងចាល!
    ដាក់គុក២-៣ខែលែងវិញ វាមិនមែន
    ជាជម្រេីសក្នុងការពង្រឹង
    និតិរដ្ឋទេ ។
    ឲ្យគេនិយាយថាយេីងផ្តាច់ការទៅចុះ។
    តែថា ឧក្រិដ្ឋជនបំផ្លាញ
    សន្តិភាពជាតិ វាជាឧបសគ្គហេីយ
    នាំមកនូវមហន្តរាយ
    ដល់សន្តិភាពជាតិទាំងមូល។
    បិតាប្រជាធិបតេយ្យ មានច្បាប់
    ប្រហារជិវិតអីតេី ! រឿងអីយេីង
    ធ្វេីមិនបាន!
    ពួកប្រេី ចែកចាយគ្រឿងញាន
    ជនក្បត់ជាតិ បាញ់ចោលទាំងអស់ នោះសន្តិភាព
    ជាតិ និងស្ថិតស្ថេរជានិរន្ត ។
    នយោបាយបំផ្លាញជាតិ របស់
    បក្សសង្គ្រោះកាដួយ និងក្ត របស់អតីតបក្សសង្គ្រោះជាតិ
    ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់អ្នកជំនាញ
    បដិវត្តន៍ពណ៍បរទេស វាសាហាវណាស់ កុំមេីលស្រាលឲ្យសោះ។
    ខ្ញុំមិនមែនប្រដៅអ្នកច្បាប់ទេ !
    តែវាជាការធានាដល់សុខសន្តិភាពជាតិទាំងមូល ។
    មានសន្តិភាព មានខឿនការពារជាតិរឹងមាំ ខ្លាចអី
    ប្រឈមនិងមនោគមន៍វិជ្ជាបរទេស
    ដែលមានបំណងបំផ្លាញសន្តិភាពជាតិយេីង ។
    ច្បាប់គួរកែប្រែ ត្រូវកែប្រែ !
    វាជាទស្សនះរបស់ខ្ញុំ មិនពាក់ព័ន្ធ
    រដ្ឋាភិបាលទេ ។
    តែខ្ញុំវិញ គឺយ៉ាងនេះ ។
    ព្រោះវាជារឿង បេីយេីងស្លូតពេក វានាំឲ្យខ្លួនឯងស្លាប់ !
    ដូចនេះជនតិរច្ឆាន មិនអាចយកធ្វេីជាគ្នាបានទេ!
    អាណិត សណ្តោសឲ្យជនតិរច្ឆាន វាជាការសម្លាប់
    ជិវិតខ្លួនឯង !

Leave a Reply

Submit Comment