ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ពៅ មេត្តា | ២៦ មិថុនា ២០២០ | ម៉ោង ០៧:៥៧
VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ (ហ្វេសប៊ុកលោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកដល់មន្ត្រីពាក់ព័ន្ធឱ្យពិនិត្យវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ដើម្បីស្រង់ឈ្មោះអ្នកក្រីក្រពិតប្រាកដសម្រាប់រដ្ឋជួយឧត្ថម្ភ ព្រោះថា ពលរដ្ឋខ្មែរខ្លះកន្លងមកហៅមកយកអំណោយ មកច្រើនជាងហៅឱ្យធ្វើការ ហើយអ្នកខ្លះមានទ្រព្យសមរម្យហើយក៏ដេកចាំយកអំណោយដែរ។
ក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ប្រមាណ ៦០ម៉ឺនគ្រួសារ កាលពីថ្ងៃទី២៤ ខែមិថុនា លោកនាយករដ្ឋមន្ត្រី រំឭកឱ្យមន្ត្រីប្រុងប្រយ័ត្នក្នុងការស្រង់យកឈ្មោះពលរដ្ឋដាក់ចូលក្នុងបញ្ជីក្រីក្រ។
លោក ហ៊ុន សែន៖ «សូមផ្តាំអាជ្ញាធរខេត្ត តាមដានឱ្យជាប់ ហើយក្រសួងផែនការធ្វើការឱ្យជាប់ ហើយបញ្ជូនទិន្នន័យនេះមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយើងផ្តល់ឱ្យដល់គ្រួសារដែលធ្លាក់ខ្លួនក្រីក្រ។ ពេលនេះមិនទាន់ក្រ តែខែក្រោយអត់ការងារធ្វើ អត់ប្រាក់ចំណូលអាចក្រ ចឹងចំនួននេះពិតជាកើន។ ប៉ុន្តែ មិនមែនគេប្រកាសក្រ ចេះតែទទួលយកគ្រប់តែរឿងនោះទេ។»
ក្នុងឱកាសនោះ លោកក៏បានលើកឡើងនូវបទពិសោធន៍ ដែលថា ពលរដ្ឋខ្លះហៅមកធ្វើការងារ មកតិច តែពេលហៅផ្តល់អំណោយ មកច្រើន ឬអ្នកមានទ្រព្យសមរម្យហើយក៏ដេកចាំយកអំណោយទៀត។
លោកក ហ៊ុន សែន៖ «យើងធ្លាប់ជួបប្រទះហើយ ទឹកជំនន់ឆ្នាំ២០០០ ទោះបីអ្នកមានស្រូវជង្រុកនៅលើផ្ទះ មានត្រាក់ទ័រនៅក្រោមផ្ទះ ផ្ទះក្បឿងបីខ្នង ក៏ទៅដេកនៅទីទួលមានសុវត្ថិភាព ដើម្បីទទួលជំនួយជាមួយគេដែរ។ ខ្មែរយើងឱ្យតែចែកជំនួយ ចែកជំនួយ និងការធ្វើពលកម្មគឺចំនួនគ្រួសាររួញ។ ឥលូវថា ប្រមូលមនុស្សទៅធ្វើពលកម្ម ថាធ្វើផ្លូវលំ ១០០គ្រួសារ ភូមិដដែលគាត់ប្រកាសថា មានតែ ៨០គ្រួសារទេ ព្រោះគាត់សំអាងថា ទោះបីគាត់រៀបការហើយក៏ដោយ តែគាត់នៅជាមួយម្តាយឱពុកគាត់។ ចឹងមានតែ ៨០គ្រួសារទេ។ ដល់តែពេលថា ហ៎! យកជំនួយទៅចែក ភូមិដដែលហ្នឹងឡើងដល់ ១២០គ្រួសារ។ ឡើងដល់ ១២០ភ្លាម ថា ត្បិតតែខ្ញុំនៅជាមួយម្តាយឪពុកខ្ញុំ តែខ្ញុំស៊ីខ្លួនឯងតើ!»
ក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩នោះ លោកនាយករដ្ឋមន្ត្រី បានបង្ហាញរបាយការណ៍ថា គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ប៊ីលានរៀល (ឬប្រមាណ ២៥លានដុល្លារ) ក្នុងមួយខែៗសម្រាប់បើកផ្តល់ជូន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
what did he mean?? yes ..he said Cambodian is his slave he took your money and you are lucky if he give back some of it to you . please think about it Cambodia is not belonging to Cambodian it’s belonging to HUN NAL call HUN SEN next name CHHOUP SAMLAP