លោក កឹម សុខា ប្ដេជ្ញា​ធ្វើ​ឲ្យ​ខ្មែរ​រួបរួម​គ្នា ដើម្បី​ជាតិ​ខ្មែរ​ខ្លាំង និង​មាន​កិត្តិយស

ដោយ ហេង រស្មី
2020-06-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ ហ្វេសប៊ុកលោក កឹម សុខា ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២០


លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ក្ដី​ប្រាថ្នា​ជា​ថ្មី​ម្ដង​ទៀត ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា ដើម្បី​ឲ្យ​ជាតិ​ខ្មែរ រឹងមាំ និង​មាន​កិត្តិយស មិន​មាន​អ្នក​ណា អាច​ប្រមាថ​បាន​ទៀត។ ក្តី​ប្រាថ្នា​របស់​លោក​នេះ ធ្វើឡើង​ក្នុង​ឱកាស​ខួប​កំណើត​របស់​លោក​គម្រប់ ៦៨ឆ្នាំ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​យល់​ថា សារ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ គ្រាន់​តែ​ធ្វើ​ឡើង​ឲ្យ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ។

នៅ​ក្នុង​ឱកាស​ខួបកំណើត​របស់​លោក​នៅ​ថ្ងៃ​ទី២៧ ខែមិថុនា លោក កឹម សុខា បាន​ឆ្លៀត​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដ៏​កម្រ និង​វែង​អន្លាយ​មួយ អម​ជាមួយ​រួប​ភាព ៧សន្លឹក​ដែល​លោក​បាន​ថត​ជាមួយ​ម្ដាយ​ចាស់ ជាមួយ​ក្រុម​គ្រួសារ និង​ជាមួយ​ពលរដ្ឋ​កម្ពុជា កាល​លោក​នៅ​មាន​សេរី​ភាព​ពេញលេញ។ ក្នុង​សារ​នោះ លោក កឹម សុខា បាន​សម្ដែង​នូវ​កតញ្ញូ​ឬ​ការ​ដឹង​គុណ​របស់​លោក ចំពោះ​ឪពុក​ម្ដាយ​របស់​លោក ប្រទេស​កម្ពុជា និង​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។

លោក​រៀបរាប់​ថា លោក​ចងចាំ​ជា​និច្ច​នូវ​ដំបូន្មាន​របស់​ឪពុក​ម្ដាយ ដែល​តែងតែ​អប់រំ​ថា កើត​មក​ជា​មនុស្ស ត្រូវ​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ មានតម្លៃ មានប្រយោជន៍ មិនមែន​សម្រាប់​តែ​ខ្លួន​ឯង និង​គ្រួសារ​ទេ គឺ​ត្រូវ​គិត​ពី​សង្គម ពី​ប្រទេស​ជាតិ និង​ពី​មនុស្ស​ជាតិ​ជា​សំខាន់។

ចំពោះ​ប្រទេស​កម្ពុជា​វិញ លោក កឹម សុខា ចាត់​ទុក​ថា ជា​មាតុភូមិ ជា​ទឹក​ដី​កំណើត ឬ​ជា​ផ្ទះ​នៃ​ជីវិត​របស់​លោក ហើយ​លោក​ចង់​ឃើញ​មាតុភូមិ​ខ្ញុំ​មួយ​នេះ មាន​សេចក្ដី​សុខ មាន​សន្តិភាព​ពិត​ឋិតថេរ និង​មាន​ការ​រីក​ចម្រើន​សម្រាប់​ខ្មែរ​គ្រប់​គ្នា។ លោក​បញ្ជាក់​ថា គ្មាន​ហេតុ​ផល​អ្វី​ទៅ​បំផ្លាញ ឬ​នាំ​អ្នក​ដទៃ ឬ​គាំទ្រ​អ្នក​ណា​មក​បំផ្លាញ​ប្រទេស​កម្ពុជា ដែល​ជា​ជម្រក​តែ​មួយ​គត់​សម្រាប់​ជីវិត​លោក​ឡើយ។ លោក​ចូលរួម​គាំទ្រ​នូវ​ជំហរ​ការពារ​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា ព្រមទាំង​សន្យា​ថា នឹង​មិន​បោះបង់ ឬ​រត់​ចោល​មាតុភូមិ​កម្ពុជា​ឡើយ។

ចំណែក​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ មេ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​ថា ជា​បង​ប្អូន​រួម​ឈាម ជា​ចៅហ្វាយ និង​ជា​អ្នក​មាន​គុណ​របស់​លោក​ដែរ។ លោក​អះអាង​ថា លោក ឈឺ​ចាប់​ណាស់ នៅ​ពេល​ដែល​ឃើញ​ខ្មែរ​កាប់​សម្លាប់​គ្នា ជេរ​ប្រមាថ​គ្នា ចោទ​ប្រកាន់​មួល​បង្កាច់​គ្នា សង​សឹក​បំផ្លាញ​គ្នា ជាពិសេស​ខ្មែរ​បែក​បាក់​គ្នា មិន​អាច​រួបរួម​ជាតិ​បាន។

មេ​បក្ស​ប្រឆាំង​រូប​នេះ សរសេរ​ទៀត​ថា លោក​នៅតែ​មាន​គោល​បំណង មាន​ក្តី​សង្ឃឹម និង​មាន​ការ​ព្យាយាម​ឲ្យ​ខ្មែរ​រួបរួម​គ្នា ដើម្បី​ជាតិ​ខ្មែរ​រឹងមាំ ប្រកបដោយ​កិត្តិយស ​មិន​អាច​អ្នក​ណា​ប្រមាថ​បាន​។

ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​លោក កឹម សុខា នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បញ្ជាក់​ថា ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ដោយ​យក​បរទេស​មក​ធ្វើ​ជា​ចៅហ្វាយ​នាយ​ក្នុង​បញ្ហា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា គឺ​មិន​អាច​ទៅ​រួច​ឡើយ៖ «បើ​អ្នក​នយោបាយ​យក​បរទេស ធ្វើ​ជា​គំរូ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អ្នក​នយោបាយ​បែប​នេះ គឺ​ជា​អ្នក​នយោបាយ​បំផ្លាញ​ជាតិ។ ប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា គឺ​ធ្វើ​បែប​កម្ពុជា មិន​មែន​ទៅ​យក​គំរូ​តាម​បរទេស ហើយ​ឲ្យ​ប្រទេស​ជា​អ្នក​វាយ​តម្លៃ​ទេ គឺ​ប្រជាជន​កម្ពុជា​អ្នក​វាយ​តម្លៃ​ខ្លួន​ឯង​ផ្ទាល់។ នេះ​ហើយ គឺ​ជា​ឯកភាព​បង្រួបបង្រួម​ជាតិ»

ចំណែក​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី យល់​ថា ក្តី​ប្រាថ្នា​របស់​លោក កឹម សុខា នេះ គឺ​មិន​ខុស​គ្នា​ពី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ ព្រោះ​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ កំពុង​ទទួល​រង​នៅ​ការ​បែកបាក់​ធ្ងន់ធ្ងរ៖ «អ្វី​ដែល​យើង​ចង់​បាន​គឺ ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​មាន​ឯកភាព​ជាតិ។ នេះ​គឺ​ជា​រឿង​សំខាន់។ រាល់​ថ្ងៃ​នេះ យើង​កំពុង​តែ​ប្រឈម​ជា​មួយ​នឹង​ការ​បែកបាក់​គ្នា។ អ្នក​នយោបាយ​ចង់​ឈ្នះ​ចង់​ចាញ់​រហូត​ដល់​ពេល​ខ្លះ​ភ្លេច​ទាំង​គោលដៅ​រួម​សម្រាប់​កសាង​ជាតិ គឺ​ថា ធ្វើ​ម៉េច​ក៏​ដោយ ឲ្យ​តែ​ខ្លួន​ឯ​ងឈ្នះ»។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩ ​ បានសម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា គឺ​អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ ប៉ុន្តែ​មិន​ឱ្យ​ចាក​ចេញ​ពី​កម្ពុជា ឡើយ​ ហើយក៏​មិន​ឲ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​ដែរ។ ក្រៅពី​នេះ​ តុលា​ការបាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

ទោះ​ជា​យ៉ាង​ណា ក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ ដែល​ឃ្លាំ​មើល​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា ព្រម​ទាំង​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ចាត់​ទុក​ថា ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​នេះ ជា​រឿង​នយោបាយ ដោយសារ​​លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​​កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ បន្ទាប់​ពី​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ មាន​កម្លាំង​គាំទ្រ​ប្រកៀកប្រកិត​ជាមួយ​គណបក្ស​កាន់​អំណាច។

ក្នុង​ឱកាស​ខួប​កំណើត​របស់​លោក​នេះ ក្រុម​អ្នក​គាំទ្រ ក៏​បាន​បង្ហោះ​សារ​បង្ហាញ​ក្តី​នឹក​រលឹក និង ជូន​ពរ​លោក កឹម សុខា ឲ្យ​ឆាប់​ទទួល​បាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ពេញលេញ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "លោក កឹម សុខា ប្ដេជ្ញា​ធ្វើ​ឲ្យ​ខ្មែរ​រួបរួម​គ្នា ដើម្បី​ជាតិ​ខ្មែរ​ខ្លាំង និង​មាន​កិត្តិយស"

  1. Anonymous says:

    WELL … every thing in Cambodia right now is changing nothing is real . under VIETCONG poppet ruling they can tur black to white so easy . your wish can be working unless you take a good corporation to all nationalist. if you depending on that evil monster he never change his direction in favor of his own nation. that blind evil was already committed himself to be VIETCONG slave. you knew yourself you are not KBOTH CHEATH and you knew who was KBOTH CHEATH and who else not among those evil leadership . for me and all Cambodian are watching if you are walking wrong way you too can be put in responsible . Cambodia love CNRP that mean they love you if you have done the right way but if you are walking to the other way people will not care about you . please do not under estimated Cambodian this day they know every thing going on around the world. take care and be safe you already have protection from international community that have been asked by us

  2. so socheath says:

    ហាស !ហាស
    អាក្តឆ្កែកឹម សុខា ចេះតែមានហ្មង !
    រួបរួមជាមួយអ្ហែង រួបរួមជាមួយឆ្កែវិញល្អជាង !
    អ្ហែងភ្លេចហើយមែនទេ ! ហ៊ុនសែនអើយចុះចេញទៅ
    មិនចុះដោយសម្រួល គឺធាក់ទម្លាក់ហើយ !
    តើនេះជាការរួបរួមរបស់អ្ហែងមែនទេ ?
    អានេះ យកឈាមជនស្លូតត្រង់ ដែលលង់ក្នុងការភូតភរ បោកប្រាសរបស់អ្ហែង
    ក្រាលប្លន់យកអំណាចពីអ្នកឈ្នះឆ្នោត តើនេះជាការរួបរួម ជាការមិនយក
    ខ្មែរណាជាសត្រូវរបស់អ្ហែងមែនទេ ?
    យ៉ាប់អានេះថោកជាងឆ្កែ តែបែរជាខំព្រុសដូចឆ្កែកើត !

  3. Sosocheath says:

    បេីពួកអាពូជឆ្កែ ពួកអ្ហែង គឹតដល់
    គោលដៅរួមរបស់ជាតិ ដេីម្បីការអភិវឌ្ឍន៍
    ជាតិពួកអ្ហែងមិននាំគា្នធ្វេីបដិវត្តន៍ពណ៌
    បង្កើតចលាចលក្នុងសង្គមកម្ពុជាដេីម្បីប្លន់
    ដណ្តេីមអំណាចពីអ្នកឈ្នះឆ្នោតទេ
    អាចុយម្រ៉ាយមាស នី ។
    ទង្វេីចោរប្លន់របស់ពួកអ្ហែង តេីនាំឲ្យមនុស្ស
    ស្លាប់ របួស ពិការប៉ុន្មានអ្នកអាចុយម៉្រាយ!
    អញចាំមេីលពួកអ្ហែងហ៊ានប្តឹងទៅ
    តុលាការអន្តរជាតិអីតេី !
    តែពួកអាកូនមីកាដួយអាយះអ្ហែងអស់ហ្នឹង
    មិនហ៊ានទេ ព្រោះខ្លាចសំណុំរឿងហ្នឹង
    ស្រោចលេីក្បាលពួកអ្ហែងវិញ ។
    អាពូជសំផឹង កុំចេះតែហ៊ាន !
    ការចេះដឹងរបស់អ្ហែងដែលអួតថាបណ្ឌឹត
    នេះវានៅស្ទេីរណាស់ អាផេះចង្ក្រាន !
    អាចុយម៉្រាយ !
    ដូចអ្ហែងចេះនិយាយតែអែង?

  4. Anonymous says:

    I’m felling so sad to the guy comment in this article . that why the expression said >>the dangerous of the lace of education just like a blind person can not see just repeated what he has heart . I knew this SO SOCHEATH guy must have been worse then a blind person I call it blind brain it worse ten time of blind education . if I’m not wrong he must has been murder so many Cambodian . the person like him always live like animal and die like animal also

  5. Sosocheath says:

    ជនតិរច្ឆានលួចដីរដ្ឋ ប្លន់ដីរាស្ត្រគួរបន្ថែមច្បាប់
    ប្រហារជិវិតទេីបវារាងចាល!
    ដាក់គុក២-៣ខែលែងវិញ វាមិនមែន
    ជាជម្រេីសក្នុងការពង្រឹង
    និតិរដ្ឋទេ ។
    ឲ្យគេនិយាយថាយេីងផ្តាច់ការទៅចុះ។
    តែថា ឧក្រិដ្ឋជនបំផ្លាញ
    សន្តិភាពជាតិ វាជាឧបសគ្គហេីយ
    នាំមកនូវមហន្តរាយ
    ដល់សន្តិភាពជាតិទាំងមូល។
    បិតាប្រជាធិបតេយ្យ មានច្បាប់
    ប្រហារជិវិតអីតេី ! រឿងអីយេីង
    ធ្វេីមិនបាន!
    ពួកប្រេី ចែកចាយគ្រឿងញាន
    ជនក្បត់ជាតិ បាញ់ចោលទាំងអស់ នោះសន្តិភាព
    ជាតិ និងស្ថិតស្ថេរជានិរន្ត ។
    នយោបាយបំផ្លាញជាតិ របស់
    បក្សសង្គ្រោះកាដួយ និងក្ត របស់អតីតបក្សសង្គ្រោះជាតិ
    ក្រោមការចងដឹកនាំ ចង្អុលបង្ហាញរបស់អ្នកជំនាញ
    បដិវត្តន៍ពណ៍បរទេស វាសាហាវណាស់ កុំមេីលស្រាលឲ្យសោះ។
    ខ្ញុំមិនមែនប្រដៅអ្នកច្បាប់ទេ !
    តែវាជាការធានាដល់សុខសន្តិភាពជាតិទាំងមូល ។
    មានសន្តិភាព មានខឿនការពារជាតិរឹងមាំ ខ្លាចអី
    ប្រឈមនិងមនោគមន៍វិជ្ជាបរទេស
    ដែលមានបំណងបំផ្លាញសន្តិភាពជាតិយេីង ។
    ច្បាប់គួរកែប្រែ ត្រូវកែប្រែ !
    វាជាទស្សនះរបស់ខ្ញុំ មិនពាក់ព័ន្ធ
    រដ្ឋាភិបាលទេ ។
    តែខ្ញុំវិញ គឺយ៉ាងនេះ ។
    ព្រោះវាជារឿង បេីយេីងស្លូតពេក វានាំឲ្យខ្លួនឯងស្លាប់ !
    ដូចនេះជនតិរច្ឆាន មិនអាចយកធ្វេីជាគ្នាបានទេ!
    អាណិត សណ្តោសឲ្យជនតិរច្ឆាន វាជាការសម្លាប់
    ជិវិតខ្លួនឯង !

  6. Anonymous says:

    So sdo cheat you are so funny ‘ you said going with the dogs better then kim so kha haha’ you love f*** ing dog haha’youare from the dog youn-hanoi’

Leave a Reply

Submit Comment