សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​រក​ការ​គាំទ្រ​ក្នុង​ការ​ធ្វើ​​ច្បាប់​ដាក់​ទណ្ឌកម្ម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ

ដោយ ខែ សុណង
2020-06-26
RFA

​លោក ហុង លីម អតីត​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)។

​លោក ហុង លីម អតីត​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)។ RFA/Chun Chanboth


មេដឹកនាំ​អង្គការ និង​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី កំពុង​ធ្វើ​ការងារ​ការ​ទូត ដើម្បី​ជំរុញ​ទៅ​រដ្ឋសភា​អូស្ត្រាលី​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ រំលោភ​សិទ្ធិមនុស្ស និង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ។ អ្នក​វិភាគ​ថា អូស្ត្រាលី ដែល​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នឹង​យក​គំរូ​តាម​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ច្បាប់​ដាក់​ទណ្ឌ​លើ​មន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ​មួយ​ចំនួន នា​ពេល​កន្លង​មក។

តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី រួម​មាន មេធាវី  តំណាង​រាស្ត្រ រដ្ឋ​វិកតូរីយ៉ា (Victoria) ប្រធាន​សមាគម និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ជាដើម កំពុង​ជំរុញ​ទៅ​អ្នកនយោបាយ និង​តំណាង​រាស្ត្រ​អូស្ត្រាលី​ចូលរួម​គាំទ្រ ក្នុង​ការ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ។

អតីត​តំណាងរាស្ត្រ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ដើម​កំណើត​ខ្មែរ លោក ហុង លីម ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៦ ខែ​មិថុនា ចាប់​តាំង​ពី​មាន​សំណើ​ធ្វើ​ច្បាប់​នេះ​មក​លោក​បាន​ជួប​ជាមួយ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយ​ចំនួន ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​កន្លង​មក ដើម្បី​ជំរុញ​ទៅ​អ្នក​ទាំង​នោះ​ឱ្យ​យល់​ពី​សារសំខាន់ ដែល​ប្រទេស​អូស្ត្រាលី​ត្រូវ​តែ​មាន​ច្បាប់​នេះ។ លោក​បន្ត​ថា សមាជិក​សភា ដែល​ជួប​បាន​ពួក​គេ​បង្ហាញ​ឆន្ទៈ​គាំទ្រ និង​ចង់​ឱ្យ​មាន​ច្បាប់​នេះ៖ «រដ្ឋសភា​មែនទែន​ទៅ គេ​អត់​ធ្វើ​ការ ប៉ុន្តែ​សមាជិក​សភា​គេ​មិន​ស្រុក​វិញ​យើង​មាន​ឱកាស​តាម​បញ្ឆេះ​គេ ដូច​ជា​ព្រឹក​មិញ​ជា​ដើម​យើង​បាន​ជួប​សមាជិក​សភា»

អតីត​សមាជិក​សភា​រូប​នេះ ឱ្យ​ដឹង​ថា ពេល​នេះ​សំណើ​នៃ​ការ​ធ្វើ​ច្បាប់​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​អ្នក​ទាំង​នោះ​កំពុង​រៀបចំ​ធ្វើ និង​ចងក្រង។ ប៉ុន្តែ​លោក​ថា ពេល​នេះ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ ហើយ​សភា​កំពុង​សម្រាក (វ៉ាកង) ដូច្នេះ​មិន​ទាន់​អាច​បញ្ជូន​សំណើ​ច្បាប់​នេះ​ទៅ​រដ្ឋសភា ដើម្បី​ពិនិត្យ​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​សង្ឃឹម​ថា នៅ​ពេល​សមាជិក​សភា​ចូល​ធ្វើ​ការងារ​រដ្ឋសភា និង​អនុម័ត​ច្បាប់​នេះ៖ «ខ្ញុំ​សង្ឃឹម​ថា រឿង​ហ្នឹង​ចេះ​តែ​ទៅ​មុខ​ហើយ​ព្រោះ​យើង​ចេះ​តែ​ទាមទារ»

ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ការ​សម្រេច​ធ្វើ​ច្បាប់​ណា​មួយ​របស់​អូស្ត្រាលី គឺ​សិទ្ធិ​របស់​ប្រទេស​នេះ។ លោក​ថា សព្វថ្ងៃ​នេះ​ទំនាក់ទំនង​ការ​ទូត​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ«ជា​សិទ្ធិ​សេរីភាព ហើយនិង​អធិបតេយ្យ​របស់​អូស្ត្រាលី​យើង​មិន​ហ៊ាន​លូក​កកូរកកាយ​រឿង​ហ្នឹង​ទេ»

សហរដ្ឋអាមេរិក​បាន​ឈាន​មុខ​គេ​ក្នុង​ការ​អនុម័ត​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់​ទណ្ឌកម្ម​បុគ្គល​ពីរ​នាក់​នៅ​កម្ពុជា​គឺ មន្រ្តី​ជំនិត​របស់​លោក ហ៊ុន សែន រួម​មាន​មេ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេស​រដ្ឋមន្ត្រី និង​លោក ទ្រី ភាព ជា​ឈ្មួញ​ឈើ​នៅ ​កម្ពុជា​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ យល់​ថា រដ្ឋាភិបាល​រដ្ឋាភិបាល​អូស្ត្រាលី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជា​ប្រទេស ដែល​ត្រូវ​ធ្វើ​ច្បាប់​នេះ។ លោក​ពន្យល់​ថា ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កិច្ច​ព្រមព្រៀង​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។ លោក គឹម សុខ យល់​ថា​បើ ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផ្សេង​ទៀត រួម​គ្នា​ដាក់​ទណ្ឌកម្ម​លើ​របប​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ឱ្យ​របប​នេះ​វិល​មក​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ជា​ដំបង​ដ៏​ធំ​មួយ​ទៀត ដែល​ត្រូវ​វាយ​លើ​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ហើយ​បើ​ដំបង​នេះ​ពី​សហគមន៍​អន្តរជាតិ និង​ពី​សម្ព័ន្ធមិត្ត​ប្រទេស​ប្រជាធិបតេយ្យ ជា​ពិសេស ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​កាន់​តែ​ច្រើន វាយ​លើ​ក្រុម​លោក ហ៊ុន សែន បើ​ទោះ​បី​ក្រុម​លោក ហ៊ុន សែន នៅ​តែ​មានៈ​រក្សា​អំណាច​ទំនើង​ចិត្ត​បែប​សព្វថ្ងៃ​ក៏​មិន​បាន​រលូន​ដែរ»

កាល​ពី​ក្នុង​អំឡុង​ទសវត្ស​ទី​៩០ ប្រទេស​អូស្ត្រាលី​ធ្លាប់​ដើរតួ​សំខាន់​ក្នុង​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ដែល​មាន​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​នា​សម័យ​នោះ គឺ​លោក ហ្គារ៉េត អេវាន គឺជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

ខ្មែរ​នៅ​អូស្ត្រាលី និង​អ្នក​វិភាគ រំពឹងថា រដ្ឋាភិបាល​ប្រទេស​នេះ​ និង​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ ដែល ពុករលួយ រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដូច​ដែល​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​រក​ការ​គាំទ្រ​ក្នុង​ការ​ធ្វើ​​ច្បាប់​ដាក់​ទណ្ឌកម្ម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ"

  1. Anonymous says:

    please do what you can to help our nation I knew our mother is getting tied because of ..CHUN KBOTH CHEATH if we are not help her on time she will past the way without just and will not coming back.

  2. Sosocheath says:

    ជនតិរច្ឆានលួចដីរដ្ឋ ប្លន់ដីរាស្ត្រគួរបន្ថែមច្បាប់
    ប្រហារជិវិតទេីបវារាងចាល!
    ដាក់គុក២-៣ខែលែងវិញ វាមិនមែន
    ជាជម្រេីសក្នុងការពង្រឹង
    និតិរដ្ឋទេ ។
    ឲ្យគេនិយាយថាយេីងផ្តាច់ការទៅចុះ។
    តែថា ឧក្រិដ្ឋជនបំផ្លាញ
    សន្តិភាពជាតិ វាជាឧបសគ្គហេីយ
    នាំមកនូវមហន្តរាយ
    ដល់សន្តិភាពជាតិទាំងមូល។
    បិតាប្រជាធិបតេយ្យ មានច្បាប់
    ប្រហារជិវិតអីតេី ! រឿងអីយេីង
    ធ្វេីមិនបាន!
    ពួកប្រេី ចែកចាយគ្រឿងញាន
    ជនក្បត់ជាតិ បាញ់ចោលទាំងអស់ នោះសន្តិភាព
    ជាតិ និងស្ថិតស្ថេរជានិរន្ត ។
    នយោបាយបំផ្លាញជាតិ របស់
    បក្សសង្គ្រោះកាដួយ និងក្ត របស់អតីតបក្សសង្គ្រោះជាតិ
    ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់អ្នកជំនាញ
    បដិវត្តន៍ពណ៍បរទេស វាសាហាវណាស់ កុំមេីលស្រាលឲ្យសោះ។
    ខ្ញុំមិនមែនប្រដៅអ្នកច្បាប់ទេ !
    តែវាជាការធានាដល់សុខសន្តិភាពជាតិទាំងមូល ។
    មានសន្តិភាព មានខឿនការពារជាតិរឹងមាំ ខ្លាចអី
    ប្រឈមនិងមនោគមន៍វិជ្ជាបរទេស
    ដែលមានបំណងបំផ្លាញសន្តិភាពជាតិយេីង ។
    ច្បាប់គួរកែប្រែ ត្រូវកែប្រែ !
    វាជាទស្សនះរបស់ខ្ញុំ មិនពាក់ព័ន្ធ
    រដ្ឋាភិបាលទេ ។
    តែខ្ញុំវិញ គឺយ៉ាងនេះ ។
    ព្រោះវាជារឿង បេីយេីងស្លូតពេក វានាំឲ្យខ្លួនឯងស្លាប់ !
    ដូចនេះជនតិរច្ឆាន មិនអាចយកធ្វេីជាគ្នាបានទេ!
    អាណិត សណ្តោសឲ្យជនតិរច្ឆាន វាជាការសម្លាប់
    ជិវិតខ្លួនឯង !

  3. Anonymous says:

    The robbers in cambodia are the dogs of Youn-hanoi that they teach them to steal and rob our khmer nation’. Remember’ 1979 Youn-hanoi invaded cambodia without permission from U N and robbed everything from cambodia and installed their dogs to rob from khmer people till now’ so please don’t let Veitcong dogs comming to AUSTRALIA’

Leave a Reply

Submit Comment