លោក ហ៊ុន សែន បន្តរំឭកពីវិមានស្នាក់ការធំស្កឹមស្កៃបង្ហាញពីបារមីបក្សរឹងរាំ

គណបក្សនយោបាយ | ព័ត៌មានជាតិ
លោក ពៅ មេត្តា | ២៨ មិថុនា ២០២០ | ម៉ោង ១៥:៤៣
VOD

ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ(រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន)

ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ(រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រីបន្តរំឭកពីវិមានស្នាក់ការធំស្កឹមស្កៃទើបសាងសង់ហើយរួចរាល់នោះគឺលោកថា បង្ហាញពីបារមីរឹងមាំរបស់គណបក្សលោក ជាបក្សធំជាងគេមានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។​

លោកនាយករដ្ឋមន្ត្រីបានសរសេរសារនៅលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញបង្ហាញពីឥទ្ធិពលរបស់គណបក្សលោក និងការគាំទ្រពីប្រជាពលរដ្ឋ។

លោកសរសរថា៖«វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសន្តិភាព​ សាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ»។​

ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ កសាងអស់លុយជាង៣០លានដុល្លារ ត្រូវសូត្រចូលប្រើប្រាស់នៅថ្ងៃអាទិត្យទី២៨ខែមិថុនាឆ្នាំ២០២០នេះ។​

នៅក្នុងខែមិថុនានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងជាញឹកញាប់ ពីស្នាក់ការកណ្តាលថ្មីនេះ ដែលបង្ហាញពីភាពរឹងមាំ នៅក្នុងបក្ស ហើយមានផែនការដឹកនាំប្រទេសពី៥០ទៅ១០០ឆ្នាំទៀត៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន បន្តរំឭកពីវិមានស្នាក់ការធំស្កឹមស្កៃបង្ហាញពីបារមីបក្សរឹងរាំ"

  1. Anonymous says:

    Try to help Ang ka loure samark mith ‘ kadong jy ‘.

  2. ប្រជាជន says:

    ពិតជាមិនអាចប្រកែកបាន!អាគារនេះនឹងក្លាយទៅជាសារមន្ទីរហ៊ុនសែនប្រល័យជាតិនៅពេលអនាគតដ៏ខ្លីខាងមុខដូចពាក្យគេថា។មានតែមេបក្សឆ្កួតលីលាផ្ដាច់ការទេដែលសាងសង់ទីស្នាក់ការបែបនេះបំផ្លាញប្រាក់កាក់ឥតប្រយោជន៌ប្រជារាស្រ្ដឃើញពេលណាក្ដៅក្រហាយពេលនឹង។

  3. Anonymous says:

    north KOREA can destroy a big building witch is more value then this but we do don’t want to do that . this building can use as a storage , VEMEAN CHHESS CHHESS we can put it as VEMAN CHANH CHANH all monument in every province we pull it down to make more room for traffic , good people who was in that leadership we keep working with them as in Cambodia’s leadership for all Cambodian, all Vietcong brain washed let them go to live in HANOUY that all

Leave a Reply

Submit Comment