លោក ហ៊ុន សែន ថា​បក្ស​​កាន់​អំ​ណា​ច​កំ​ពុង​​បន្ត​​មាគ៌ា​​សន្តិភាព​​ប្រជា​ធិប​តេយ្យ​​

នយោបាយ | ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក ញឹម សុខន | ២៩ មិថុនា ២០២០ | ម៉ោង ១៤:៤៤
VOD

ហ៊ុន សែន មកពីចូលរួមវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំណេះសំណាលជាមួយមន្ត្រីដែលទៅទទួលលោកនៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត និងផ្លូវ» លើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី


លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន យក​ថ្ងៃខួប ៦៩ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​គណបក្សប្រជាជន​កម្ពុជា ផ្ញើ​សារ​ថា បក្ស​​កាន់អំណាច​មួយ​នេះ កំពុង​បន្តដំណើរ​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិ​វឌ្ឍន៍ ដើម្បី​បុព្វហេតុ​ជាតិ។

តាមរយៈ​ហ្វេសប៊ុក​ខ្លួន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​កាលពី​ម្សិលមិញ​ថា៖ «ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្សប្រជាជន​កម្ពុជា បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា ដើម្បី​កម្ពុជា​មាន​ឯករាជ្យ សន្ដិ​ភាព សេរីភាព ប្រជាធិបតេយ្យ អព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម»។

ក្នុង​លិខិត​ដាច់ដោយឡែក​មួយទៀត​របស់​គណបក្សប្រជាជន​កម្ពុជា លោក ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស បាន​ថ្លែង​ថា រយៈពេល​ជាង ៤១ឆ្នាំ​កន្លងមក​នេះ គណបក្ស​កាន់អំណាច​មួយ​នេះ បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ការ​លំបាក​រាប់មិនអស់។

មេ​បក្ស​កាន់អំណាច​រូប​នេះ ថ្លែង​ទៀត​ថា សមិ​ទ្ធផល​ទាំងនោះ គណបក្ស​សម្រេច​បាន​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន រាប់ទាំងការ​រំដោះប្រទេស​ចេញពី​របប​ខ្មែរក្រហម ការ​បង្រួបបង្រួម​ជាតិ​ជាដើម។

លោក ហ៊ុន សែន និយាយ​នៅក្នុង​សារលិខិត​នោះ​ថា៖ «[បក្ស​កាន់អំណាច​] កំពុង​បន្ត​ឈានទៅមុខ​ប្រកបដោយ​ភាព​ជឿជាក់​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត  ប៉ា ច័ន្ទ​រឿន មានប្រសាសន៍​ថា ការ​រីកចម្រើន​របស់​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​មកនេះ រហូត​រដ្ឋាភិបាល​ប្រើពាក្យ​ថា អរគុណ​សន្តិភាព លោក​ថា វា​បាន​កើត​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កិច្ច​ព្រមព្រៀង​នោះ​តម្រូវឱ្យកម្ពុជា​គោរព​គោលការណ៍​ប្រជាធិបតេយ្យ។

លោក ប៉ា ច័ន្ទ​រឿន និយាយ​ទៀត​ថា ការសិក្សា​ជាច្រើន​បង្ហាញថា ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ ក្រោយ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ។

អ្នកឃ្លាំមើល​រូប​នេះ និយាយ​ថា កម្ពុជា​អាច​នឹង​ជួប​ហានិភ័យ បើ​សារ​នយោបាយ​នេះ ខ្វះ​ការទទួលខុសត្រូវ។

លោក ប៉ា ច័ន្ទ​រឿន ប្រាប់​ថា៖  «នៅក្នុង​ពិភពលោក​នេះ​ក៏​ឆ្លុះបញ្ចាំង​ដែរ ប្រទេស​ជាច្រើន​ដែល​ប្រជាជន​មាន​សុខ​សន្តិភាព ​មាន​សុ​ភមង្គ​លខ្ពស់​ជាងគេ​ហ្នឹង ​គឺជា​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ មិនមែន​ជារបប​ដែល​ប្រកាន់​របប​ផ្តាច់​ការ ឬក៏​របប​បែប​កុម្មុយនីស្ត​នោះ​ឡើយ»។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និយាយ​ថា សារ​របស់​មេដឹកនាំ​បក្ស​កាន់អំណាច ហាក់​ផ្ទុយ​ទៅ​នឹង​របត់​នយោបាយ​ដែល​បាន​កើតឡើង។

លោក មាជ សុវណ្ណារ៉ា សរសេរលើបណ្ដាញ​សង្គម​ថា៖  «ខ្ញុំ​មើលទៅ​រដ្ឋាភិបាល​អះអាង​ដូចជា​ប្រើ​រូបមន្ត​ដូច​កុម្មុយនីស្ត​ដដែល ​គ្រាន់តែ​ជា​ស្រមោល​នៃ​លទ្ធិប្រជាធិបតេយ្យ​ត្រង់ថា បក្ស​ធំជាង​រដ្ឋ រដ្ឋ​ធំជាង​រាស្ត្រ វា​ខុសពី​ប្រជាធិបតេយ្យ​ រាស្ត្រ​ធំជាង​រដ្ឋ រដ្ឋ​ធំជាង​បក្ស ដែលគេ​ចែក​គ្នា​ដាច់​អ៊ីចឹង»។

លោក មាជ សុវណ្ណារ៉ា និយាយ​ទៀត​ថា មាគ៌ា​សន្តិភាព​បែប​លទ្ធិប្រជាធិបតេយ្យ ត្រូវ​ធានា​ដល់​ការប្រកួត​អំណាច​មួយ​ដោយ​តម្លាភាព កើត​ចេញពី​ឆន្ទៈ​ពលរដ្ឋ​ពិតប្រាកដ និង​មាន​ការ​គំា​ទ្រ​ពី​សហគមន៍​អន្តរជាតិ​ មិន​ផាត់​គណបក្ស​មួយ​មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស​ដូច​បច្ចុប្បន្ន​ទេ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​នាំមុខ​គេ​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើមេដឹកនាំ​បក្ស​កាន់អំណាច​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​មានការចាប់​ឃុំខ្លួន​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​រំលាយ​គណបក្ស​នេះ​អំឡុង​ឆ្នាំ២០១៧។

កាលពី​សប្តាហ៍​មុន​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) និង​សមាគម​ស្បែកជើង​នៅ​កម្ពុជា (CFA​) បាន​ស្នើ​ជាថ្មី​ទៀត​ទៅ​គណៈកម្មការ​អឺរ៉ុប ឱ្យ​ពន្យារពេល​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ឬ EBA ពី​កម្ពុជា ដែល​អឺរ៉ុប​គ្រោង​ដក​ជំ​ហាន​ដំបូង ២០ភាគរយ​នៅ​ខែសីហា​ខាងមុខ។

ក្រុម​អ្នក​វិនិយោគ​ទាំងនោះ ព្រួយបារម្ភ​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​អាច​នឹង​ដួល​រលំ​ក្រោយ​បាត់បង់​ចំណែក ២០ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ថា​បក្ស​​កាន់​អំ​ណា​ច​កំ​ពុង​​បន្ត​​មាគ៌ា​​សន្តិភាព​​ប្រជា​ធិប​តេយ្យ​​"

  1. Anonymous says:

    HAS……. HAS,,,,,,, HAS……. HAAAAAAAAAAAAAAAAAAAAA. what do you say Mr I can not hear what you say please can any one tell me what this guy is saying. OH….. some body asking me where is this country. YES… as you knew this country was a great country on art is KAMPOUCHEA ok . as you can hear my SADAM MAPKEAK SENA BATHDAI PENCHO always saying peace and Democratic and wine.. wine policy of HUN NAL call HUN SEN next name CHHOUP SAMLAP always wine. but now only Cambodian is lost some of them now have no food to fill their stomach . some one may die from hunger soon

  2. Anonymous says:

    Haha so funny’ mr sen did the coup 1997 and killing a lot of khmer people to grab power’ then give everything Youn-hanoi wanted ‘now his crimes can’t count ‘ and his friends are the same criminals people ‘ so they are criminals ‘. This beast regime fully of criminals people who lead this country’

Leave a Reply

Submit Comment