ភរិយា​បណ្ឌិត កែម ឡី និង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​​នៅ​តែ​ប្រារព្ធ​ខួប ៤ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ទោះអាជ្ញធរ​ហាមមិន​ឱ្យ​​ជួប​ជុំ​មនុស្ស​លើស​ពី ២០នាក់

ដោយ​ វ៉ែន សុមេធ
2020-06-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។

ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។

Photo: RFA


ភរិយា​បណ្ឌិត កែម ឡី រួម​ទាំង សហព័ន្ធ និង​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​នៅ​តែ​ព្យាយាម​រៀបចំ​ប្រារព្ធ​ខួប ៤ឆ្នាំ​នៃ​ការ​បាញ់​​សម្លាប់​ បណ្ឌិត កែម ឡី នៅ​ប្រទេស​អូស្ត្រាលី បើ​ទោះ​រដ្ឋាភិបាល​ប្រទេស​នេះ ចេញ​ច្បាប់​រឹតត្បិត​ក្នុង​ការ​ជួប​ជុំ​​ធ្វើ​ពិធី​អ្វី​មួយ​មិន​ឱ្យ​មាន​មនុស្ស​លើស​ពី ២០នាក់ ខណៈ​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត​នៅ​ឡើយ។​ ភរិយា​បណ្ឌិត កែម ឡី និង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំណត់​យក​ថ្ងៃ​សៅរ៍​ទី១១ ខែ​កក្កដា​ខាងមុខ​​​​សម្រាប់​ធ្វើ​ពិធី​បុណ្យ​ខួប​គម្រប់ ៤ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។

តាម​គម្រោង​ពិធី​នេះ​នឹង​ធ្វើ​នៅ​វត្ត ពុទ្ធរង្សីម៉ែលប៊ន (Wat Buddharangsi Melboune) ហៅ​វត្ត​ធំ ដែល​ចាប់​ផ្ដើម​ពី​ម៉ោង ៩ព្រឹក​រហូត​ដល់​ម៉ោង ១២កន្លះ ដោយ​មាន​ពិធី​រាប់បាត្រ និង​ដារ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។ ក្រៅពី​ ពិធី​សាសនា​ក៏​មាន​ការ​ថ្លែង​សន្ទរកថា​របស់​ភ្ញៀវ​កិត្តិយស និង​ការ​ថ្លែង​អំណរគុណ​របស់​លោក​ស្រី ប៊ូ រចនា ភរិយា​​ បណ្ឌិត​ កែម​ ឡី​​ ផង​ដែរ​ ​។​

លោកស្រី ប៊ូ រចនា សរសេរ​លើ​ហ្វេសប៊ុក​ថា ដោយ​​បញ្ហា​​ជំងឺ​កូវីដ-១៩ និង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួបជុំ​គ្នា ដើម្បី​ការពារ​សុវត្ថិភាព​ផង​នោះ ដូច្នេះ​ការ​រៀបចំ​បុណ្យ​​ខួប​ឆ្នាំ​នេះ​មិន​បាន​​ធ្វើ​ធំដុំ​ដូច​រាល់​ឆ្នាំ​ឡើយ។

អ្នក​រៀបចំ​ពិធី​​​បុណ្យ​​​លោកស្រី​ ម៉ាលី​ ណា​​ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ដើម្បី​ការពារ​សុវត្ថិភាព​ពី​ការ​ឆ្លង​​ជំងឺ​កូវីដ-១៩ ​​​ពិធី​បុណ្យ​នេះ​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​អាច​ចូល​ក្នុង​វត្ត​ដើម្បី​ធ្វើ​ពិធី​ម្ដង ២០នាក់ ហើយ​ត្រូវ​ឈរ​ឃ្លាត​ពី​គ្នា​ចម្ងាយ​មួយ​ម៉ែត្រ​កន្លះ​។​ លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា បុណ្យ​ឆ្នាំ​នេះ​គ្មាន​ការ​ពិសា​​អាហារ​ជុំ​គ្នា​ក្នុង​វត្ត​ដូច​ឆ្នាំ​មុនៗ នោះ​ទេ ប៉ុន្តែ​ចំពោះ​ព្រះសង្ឃ គឺ​មាន​ការ​និមន្ត​ឆាន់​ដូច​ធម្មតា៖ «ម្ភៃ​នាក់​ខាង​ក្នុង​ពេល​អ្នក​ខាង​ក្នុង​ចេញ​ទើប​អ្នក​ខាង​ក្រៅ​ចូល​បាន ដើម្បី​អាច​ការពារ​សុវត្ថិភាព​ទាំង​អស់​គ្នា ហើយ​អ្នក​ចូលរួម​សូម​មេត្តា​ជួយ​បាន​ន័យ​ការ​ធ្វើ​បុណ្យ​អាច​ធ្វើ​ទៅ​បាន​ហើយ​ធ្វើ​ដោយ​គោរព​ច្បាប់​ទាំង​អស់​គ្នា»

អ្នក​រៀបចំ​ពិធី​នេះ​ម្នាក់​ទៀត ដែល​អតីត​​សមាជិក​សភា​​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ឱ្យ​ដឹង​ថា សហព័ន្ធ និង​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​រក​វិធី​សាស្ត្រ​យ៉ាង​ណា ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ចូលរួម​បាន​ច្រើន​និង​មិន​ខុស​​ច្បាប់​របស់​អូស្ត្រាលី​ដែល​ដាក់​កំណត់​​ឱ្យ​មាន​ជួបជុំ​​​មិន​លើស​ពី ២០នាក់។ លោក​បន្ត​ថា ទោះ​ឆ្នាំ​នេះ​​​ភ្ញៀវ​អន្តរជាតិ​ដែល​ជា​សមាជិក​សភា​អូស្ត្រាលី​​ពិបាក​​ក្នុង​ការ​ធ្វើ​ដំណើរ​ ឬ​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្ដី ក៏​នឹង​មាន​ការ​ភ្ជាប់​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធើណិត ដែល​អាច​ឱ្យ​អ្នក​ទាំង​នោះ​ថ្លែង​សារ​ពី​ចម្ងាយ​បាន​។​ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រុម​លោក​​កំពុង​ទាក់ទង​និង​ខ្មែរ​​ក្នុង​ស្រុក និង​ខ្មែរ​នៅ​ប្រទេស​ផ្សេងៗ ដើម្បី​ធ្វើ​ពិធី​នេះ៖ «ខ្ញុំ​ជឿ​ថា ភ្ញៀវ​មួយ​ចំនួន ដែល​គេ​មិន​អាច​មក​បាន ពិសេស​អ្នក​មុខ​អ្នក​ការ និង​តំណាង ប៉ុន្តែ​គេ​អាច​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​តាម​ហ្ស៊ូម ឬ​ក៏​តាម​ស្កែប ហើយ​យើង​ចាក់​ផ្សាយ​ទៅ»

បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ ស្តារម៉ាត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ រយៈពេល​បួន​ឆ្នាំ​មកនេះ អាជ្ញាធរ ឬ​តុលាការ​នៃ​របប​ក្រុងភ្នំពេញ​រក​ឃើញ​តែ​មនុស្ស​ម្នាក់​គត់ គឺ​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ក្នុង​រឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ​។ ទោះជា​យ៉ាង​ណា មហាជន​ទូទៅ​សង្ស័យ​ថា ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត ឬ​មិន​អាច​តែ​ជា​មនុស្ស​ម្នាក់​គត់​ក្នុង​ការ​រៀបចំ​ផែន​ការ​បាញ់​សម្លាប់​លោក កែម ឡី នោះ​ទេ។

ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា និយាយ​ថា ចាប់​តាំង​ពី​ប្តី​លោក​ស្រី​ត្រូវ​ឃាតក​បាញ់​សម្លាប់​​រហូត​មក​ដល់​ពេល​នេះ លោក​ស្រី​គ្មាន​សង្ឃឹម​ថា​ តុលាការ​ក្រុង​ភ្នំពេញ​នឹង​អាចរក​ឃាតក​​ពិត​ឃើញ​បាន​ទេ។ លោកស្រី​ នៅតែ​ចោទ​ប្រកាន់​ថា ឃាតកម្ម​លើ​ប្តី​លោក​ស្រី គឺ​ជា​ការ​​រៀបចំ​​គម្រោង​​ទុក​ជា​មុន​របស់​របប​​ក្រុង​ភ្នំពេញ ដូច្នេះ​បើ​ប្រទេស​កម្ពុជា​មិន​ទាន់​ផ្លាស់ប្ដូរ​មេដឹកនាំ​សព្វ​ថ្ងៃ​នេះ​ទេ លោក​ស្រី​យល់​ថា​ តុលាការ​ក្រោម​ការដឹកនាំ​របស់​លោក​ ហ៊ុន​ សែន​ មិន​​​អាច​ផ្ដល់​យុត្តិធម៌​ជូន​គាត់​បាន​ឡើយ៖ «ដូច​ជា​មិន​ដំណើរ​ការ​អី​ទេ យើង​មិន​មាន​មេធាវី​អី​ផង ពី​ព្រោះ​យើង​មិន​សង្ឃឹម​ថា ប្ដឹង​ទៅ​យើង​បាន​យុត្តិធម៌​មក​អ៊ីចឹង​យើង​មិន​ចំណាយ​រក​មេធាវី ដើម្បី​ឱ្យ​គាត់​ពិបាក​ក្នុង​រឿង​របស់​យើង»

លោកស្រី ប៊ូ រចនា ថា នឹង​ព្យាយាម​រៀបចំ​ពិធី​បុណ្យ​ខួប​បួន​ឆ្នាំ​នៃ​មរណភាព​របស់​ប្ដី​លោក​ស្រី​ឱ្យ​បាន​សមរម្យ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ពេល​ខាង​មុខ​នេះ។ ប៉ុន្តែ​លោកស្រី​យល់​ថា ​​ចំពោះ​បង​ប្អូន​ខ្មែរ​ ដែល​គោរព​ស្រលាញ់​ស្វាមី​លោកស្រី​ ទោះ​ពួក​គេ​​ពិបាក​មក​វត្ត​ធ្វើ​បុណ្យ​ក្ដី ក៏​អាច​ធ្វើ​ពិធី​សាសនា​នៅ​ផ្ទះ​​រៀងៗ ខ្លួន​របស់​ពួក​គេ​តាម​លទ្ធភាព​ដែល​​អាច​ធ្វើ​ទៅ​បាន​ដែរ។ រីឯ​ម្ដាយ និង​បងប្អូន​បង្កើត​បណ្ឌិត កែម ឡី នៅ​ប្រទេស​កម្ពុជា​ក៏​គ្រោង​ធ្វើ​ពិធីបុណ្យ​រម្លឹក​ខួប ៤ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា​ខាង​មុខ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ភរិយា​បណ្ឌិត កែម ឡី និង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​​នៅ​តែ​ប្រារព្ធ​ខួប ៤ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ទោះអាជ្ញធរ​ហាមមិន​ឱ្យ​​ជួប​ជុំ​មនុស្ស​លើស​ពី ២០នាក់"

  1. Anonymous says:

    I always mentioning about our nationalist and I knew justice will reveal for Dr KEM LAI soon . I myself already know who was his murder the reason I’m writing to tell you to day is evil that took your life is just about over I swear to GOD if I have any opportunity I will end those evil to pay back to what he has been murder you and so many Cambodian. right at this moment this evil is so strong whit so many problem hunting him every day that make him like a sick dog just going around and bit who ever on his way. I’m writing to you to day is to tell you every thing after you have been away from us till this day we knew that you will not coming back but every thing you have done, every speak , action that help our young to take control of their future we will never forget it. I also want to mention to you after you left us the situation in Cambodian is getting worse from day to day . after that evil been a fulltime slave of our hidden murder enemy of our poor nation this evil go back to CHINA was also the killer during POL POT just to hold his powers . too bad so sad you know what?? 2019 was the year that the pandemic virus call COVID19 that cam from CHINA by a lot of question still to ask CHINA on what was going on . I tell you what this virus has been murder so many people dose not accepting who they are where they live it going all over the world . I tell you what ??this evil not just even think he care of his life he though he own this virus he let CHINESE come in and out without also to bring virus around the world but because of the miracle of ANKOR our nation did not hit that hard as the other it don’t just that problem the whole world was gone upside down economies recession all over the world and the world going in another stage it can be ww3 happen in this region or the other I’m worry that evil may bring our nation involve whit it because he like to be the great fighter. please help our nation as you can see from about because we can trust this evil that he has the sent of hummer . thank for reading my comment

Leave a Reply

Submit Comment