លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅក្នុង​ដំណើរការ​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ទៅដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន។

ព័ត៌មានជាតិ | សេដ្ឋកិច្ | អភិបាលកិច្ច
កញ្ញា ខាន់ លក្ខិណា | ៣០ មិថុនា ២០២០ | ម៉ោង ១៨:១២
VOD

សាលា​បឋម​សិក្សា​យុគន្ធរ

ទិដ្ឋភាពតំបន់រស់នៅរបស់ប្រជាសហគមន៍មួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ រូបភាព៖ ឃុត សុគន្ធ


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅក្នុង​ដំណើរការ​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ទៅដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន។

លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​នៅ​កម្ពុជា​នោះ បាន​ព្រមាន​បែបនេះ​នៅក្នុង​សំ​ណេរលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃនេះ។

ក្នុង​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ឱ្យចៀសវាង​ការ​ដាក់បញ្ចូល​សាច់ញាតិ​ខ្លួនឯង​ទៅ​ក្នុង​បញ្ជី​ពលរដ្ឋ​ក្រីក្រ ឬងាយ​រងគ្រោះ ដែល​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ។

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ងាយ​រងគ្រោះ​បណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃពុធ​សប្ដាហ៍​មុន ហើយ​លោក​ថ្លែង​ថា រដ្ឋាភិបាល​នឹង​ត្រូវ​ចំណាយ​ប្រាក់ ២៥លាន​ដុល្លារ​ក្នុង​មួយ​ខែៗ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ ៥៦ម៉ឺន​គ្រួសារ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា​ពលរដ្ឋ​ក្រីក្រ ឬងាយ​រងគ្រោះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅក្នុង​ដំណើរការ​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ទៅដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន។"

  1. Anonymous says:

    I bet ‘ there will be alot of leech

  2. Anonymous says:

    I knew one of animal used to comment in media said?? Cambodian are getting rich every one have at lease one or two cars and villa . look in this pitcher you can see every villas no one poor only the rich can live here.