ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ចំនួន​៣ ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់

ដោយ មាន ឫទ្ធិ
2020-07-01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះ​មហាក្សត្រ​ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី ថ្លែង​ក្នុង​ពិធីបើ​សន្និសីទ​​អំពី​ការ​ប្រែប្រួល​អាកាសធាតុ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥។

ព្រះ​មហាក្សត្រ​ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី ថ្លែង​ក្នុង​ពិធីបើ​សន្និសីទ​​អំពី​ការ​ប្រែប្រួល​អាកាសធាតុ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥។ AFP


ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​ចំនួន​បី ជា​ការ​ប្រញាប់។ ច្បាប់​ថ្មី​ទាំង​បី​នោះ​ត្រូវ​ព្រះមហាក្សត្រ​ដាក់​ឲ្យ​ប្រើប្រាស់ កាល​ពី​ថ្ងៃ​ទី២៧ ខែមិថុនា រួម​មាន ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ មាន ៨ជំពូក និង ២៤មាត្រា និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម មាន ៩ជំពូក និង ៤៧មាត្រា។ ចុង​ក្រោយ​គឺ ច្បាប់​ស្ដីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​មាន ៦ជំពូក និង ៤៤មាត្រា។ ច្បាប់​ទាំង​បី​នេះ ត្រូវ​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​របប​ឯក​បក្ស អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​កាល​ពី​ដើម និង​ពាក់​កណ្ដាល​ខែ​មិថុនា ក្រោយ​គណៈកម្មការ​អឺរ៉ុប សម្រេច​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ មាន​វិសាលភាព​ចំពោះ​សកម្មភាព​បទ​ល្មើស​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ រីឯ​ច្បាប់​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​កំណត់​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​កម្ពុជា និង​រដ្ឋ​បរទេស ពាក់ព័ន្ធ​នឹង​ការ​បង្កក ការ​ចាប់​យក និង​ការ​រឹបអូស​ទ្រព្យ រួម​ទាំង​បទ​ល្មើស​ព្រហ្មទណ្ឌ​នានា មាន​វិសាលភាព​អនុវត្ត​ជាមួយ​រដ្ឋ​ពាក់ព័ន្ធ​ទាំង​អស់ បើ​ទោះ​ជា​រដ្ឋ​ទាំង​នោះ​មិន​មាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កម្ពុជា​ក៏​ដោយ។

ទោសទណ្ឌ​ដែល​ច្បាប់​ថ្មី​ទាំង​នេះ​ដាក់​ចេញ រួម​មាន បទ​សម្អាត​ប្រាក់ អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​រហូត​ដល់ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៥រយ​លាន​រៀល ស្មើ​នឹង​ប្រមាណ ១២ម៉ឺន​ដុល្លារ។ រីឯ បទ​ហិរញ្ញប្បទាន​ភេរវកម្ម អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​រហូត​ដល់ ២០ឆ្នាំ។ ដោយ​ឡែក ចំពោះ​បទ​ល្មើស​នៃ​ការ​ប្រគល់​ទ្រព្យ​សម្បត្តិ ដល់​ជន ឬ​អង្គភាព ដែល​ច្បាប់​ហាមប្រាម អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ទៅ​ពីរ​រយ​លាន​រៀល ស្មើ​នឹង ៥ម៉ឺន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ចំនួន​៣ ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់"

  1. Anonymous says:

    every one expected the king to be able to care for his nation . the king should be the most powerful person in any kingdom . in every kingdom if any major problem the king come up to solve the problem . the king or queen in the world they are the main representative for each nation they are every much caring for their nation. in the old day every nation most of it was represented by king or queen but some was gone because they can not fighting white their enemy .for KAMPOUCHEA right now come to the this point if the KING has no DOM he is also the same normal people . there will be no one love the king no more because they think it is useless for them.

  2. Anonymous says:

    Like father like son’ but the powerful wick behind their back since decade 60. Father helping veitcong to killed khmer people’ now son and his puppet government gave Tal Island to youn-hanoi’ so all they never care about nation ‘ they only helping Youn- hanoi to flow in cambodia illegally ‘ Same of khmer kroam’.The crooks will go to hell thousands years ‘