អ្នក​វិភាគ​ថា​ ការ​បញ្ចេញ​សារ​សន្ទនា គ្នា​ឡើង​បង្ហាញ​ថា​ លោក​ ហ៊ុន សែន​ កំពុង​ទាល់​ច្រក

ដោយ ហេង រស្មី
2020-07-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

(ឆ្វេង) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ (ឆ្វេង) ហ្វេសប៊ុក​លោក ហ៊ុន សែន


អ្នក​វិភាគ​នយោបាយ​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ហៅ​ការ​បញ្ចេញ​ខ្សែ​អាត់​ថត​សម្លេង​សន្ទនា គា្ន​រវាង​លោក​ ហ៊ុន សែន​ និង​ លោក​ កឹម​ សុខា​ កាល​ពី​ថ្ងៃទី​ ៣០​ មិថុនា​ កន្លង​ទៅ​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​ ហ៊ុន សែន​ កំពុង​ទាល់​ច្រក​ផ្នែក​នយោបាយ​ក្នុង​ការ​បំបែក​មេដឹក​នាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​ឲ្យ​បែក​ចេញ​ពី​គ្នា។

អ្នក​វិភាគ​នយោបាយ​ និង​សង្គម​លោក​ គឹម សុខ ​ប្រៀបប្រដូច​ការ​បញ្ចេញ​ខ្សែ​អាត់​ថត​សំឡេង​​សន្ទនា​​គ្នា​សារ​ជា​ថ្មី​នេះ​ ស្មើ​ទៅ​នឹង​ សំរាម​ដោយ​សារ​តែ​រឿង​នេះ​បាន​កប់​បាត់​យូរ​ណាស់​មក​ហើយ។លោក​និយាយ​ថា​ រឿង​ខ្សែ​អាត់​សំឡេង​នេះ វា​មិន​មែន​ត្រឹម​តែ​ផ្អូម​ទេ​ គឺ​បាន​ស្អុយ​រលួយ​រសាត់​តាម​ខ្យល់​បាន​អស់​ទៅ​ហើយ។

បន្ថែម​លើ​នេះ លោក​បញ្ជាក់​ថា​ រឿង​នេះ​បាន​បង្ហាញ​ពី​ក្រឡា​ទាល់​ច្រក​ផ្នែក​យុទ្ធសាស្ត្រ​នយាបាយ​អត់​មាន​អ្វី​យក​មក​លេង​ក្នុង​ការ​បំបែក​សម្ពន្ធភាព​រវាង​លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ ឲ្យ​បែក​បាក់​គ្នា​ ទើប​លោក​ ហ៊ុន សែន​​ បញ្ជា​ឲ្យ​ប្រព័ន្ធ​ឃោសនា​ដែល​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​បញ្ចេញ​សំឡេង​សន្ទនា​គ្នា​រវាង​លោក​ ហ៊ុន សែន​ នឹង​កឹម សុខា​ តាម​ទូរស័ព្ទ​តាំង​ពី​ឆ្នាំ​២០១២ ​មក​ម្ល៉េះ៖ «ការ​លេង​ល្បែង​បញ្ចេញ​សារ​ចាស់​ៗ​បែប​នេះ​ក៏​អាច​មាន​ល្បិច​ពីរ​ផ្សេង​ទៀត​ដែរ​កាល​ណា​រឿង​សារ​សំឡេង​ទាក់​ទង​ទៅ​នឹង​សារ​សន្ទនា​ រវាង​លោក​ កឹម សុខា​ នឹង​លោក​ហ៊ុន សែន​វា​អាច​ទាក់​ទាញ​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន។​ដូច្នេះ​ក៏​អាច​បង្វិល​ស្មារតី​នឹង​ទស្សនៈ​របស់​អ្នក​ប្រឆាំង​ខ្លះ​ឲ្យ​ងាក​ចេញ​ពី​ការ​និយាយ​រឿង​យួន​ឈ្លាន​ពាន​ រឿង​វិបត្តិសេដ្ឋកិច្ច​ រឿង​អត់​ការ​ងារ​ធ្វើ វិបត្តិ បំណុល​ និង​គ្រោះ​ទុរភិក្ស​នៅ​ទូទាំង​ប្រទេស»

កាសែត​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹងរបប​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃទី​៣០ មិថុនា​ បាន​បញ្ចេញ​ខ្សែ​អាត់​ថត​សំឡេង​សន្ទនា​ គ្នា​តាម​ទូរស័ព្ទ​រវាង​លោក​ហ៊ុន សែន​ និង​ លោក​កឹម សុខា​ ដែល​មាន​រយៈ​ពេល​៣២​នាទី​ តាំង​ពី​ឆ្នាំ​២០១២​ មុន​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​។​

ខ្លឹមសារ​សន្ទនា​នោះ​បាន​បង្ហាញ​ពី​ចរិត​របស់​លោក​ ហ៊ុន សែន​ បាន​ញុះញង់​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​លោក​ កឹម សុខា​ ក្បត់​លោក​ សម រង្ស៊ី៖ «លើក​នេះ​ខ្ញុំ​មិន​អាច​អត់​អោន​អោយ​លោក​ រង្ស៊ី​បាន​ទេ ខ្ញុំ​សុំទោស​។​ពី​ប្រោះ​ខ្ញុំ​បាន​អត់​អោយ​យោគយល់​ សម្រាប់​រង្ស៊ី​ហ្នឹង​ វា​ច្រើន​លើក​ច្រើន​សារ​ហើយ​។​ហើយ​ថ្ងៃ​ដែល​ឪពុក​ខ្ញុំ​ស្លាប់​គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ចុះ​ហត្ថលេខា​លើក​លែង​ទោស​អោយ​លោក​សម រង្ស៊ី​។ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​ព្យាយាម​ណាស់​ដើម្បី​ធ្វើ​ការ​ជា​មួយ​សម រង្ស៊ី​ រហូត​ដល់​ពេល​ឲ្យ​កូន​ចៅ​ជួបជុំ​គ្នា​ បាយ​ទឹក​អី​ជាមួយ​គ្នា​។​ប៉ុន្តែ​មិន​គួរ​ណា​សម​ រង្ស៊ី​គាត់​អាច​ធ្វើ​ចំពោះ​ខ្ញុំ​របៀប​ហ្នឹង»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន្ត​ បញ្ជាក់​ថា ពាក្យ​ថា​សម រង្ស៊ី និង​ កឹម សុខា​ជា​មនុស្ស​តែមួយ​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​ប្រជារាស្ត្រ​តែ​ប៉ុណ្ណោះ។ ​លោក​និយាយ​ថា​ ចុង​ក្រោយ​មេ​ដឹក​នាំ​ទាំង​ពីរ​បាន​បញ្ចេញ​សារ​វាយ​ប្រហារ​គ្នា​កាន់​តែ​ច្បាស់​តាម​គេហទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​បង្ហាញ​ថា​ មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​មាន​ជំហរ​ផ្ទុយ​គ្នា​រួច​ស្រេច​ទៅ​ហើយ​ចំពោះ​ស្ថាន​ភាព​នយោបាយ​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា៖ «វា​បែក​បាក់​រួច​ទៅ​ហើយ​ប្រៀប​បាន​ដូច​ជា​ទឹក​នឹង​ប្រេង​។​ដូច​យើង​យក​ទឹក​កន្លះ​ដប​យក​ទៅ​ដាក់​ទឹក​កន្លះ​ដប​ហើយ​យក​ក្រឡុក​ចូល​គ្នា​ ហើយ​យក​ដាក់​ឲ្យ​នៅ​ហ្នឹង​ក៍​វា​ចែក​ជា​ពីរ​ដែរ​វា​អត់​អាច​​ចូល​គ្នា​កើត​ទេ។​យើង​ដឹង​ហើយ​អតីត​គណបក្ស​សិទ្ធិមនុស្ស​ អតីត​គណបក្ស​សម រង្ស៊ី​ នេះ​ដែល​ចូល​គ្នា​ពីកាល​ណា​មក​។​គឺ​ថា​ប្រទូសរ៉ាយ​គ្នាក្នុង​ទីលាន​ប្រជាធិបតេយ្យ​ ពេល​ដែល​បោះ​ឆ្នោត​មុន​ឆ្នាំ​៩៣​ ក៍​វាទទឺង​ទទែង​គ្នា។​មួយ​ថា​អញ​ធ្វើ​ជា​ភ្នំ មួយ​ថា​អញ​ធ្វើ​ជា​ស្មៅ​ដុះ​លើ​ភ្នំ»

លោក​ អេង ឆៃអ៊ាង​ អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា​ លោក​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទៅ​ហ្នឹង​អ្វី​ដែល​របប​លោក​ ហ៊ុន សែន​ ប្រើប្រាស់រឿង​ដដែលៗ​ទាក់​ទង​នឹង​អ្វីបាន​បង្កើត​ឡើង​គឺ​ក្នុង​គោល​បំណង​បំបែក​បំបាក់ ចំពោះ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មាន​ភាព​ស្រពិចស្រពិល​រវាង​គ្នា​ទៅ​វិញ​ទី​មក៖ «ពី​ព្រោះ​លោក​ ហ៊ុន សែន​ បាន​ព្យាយាម​យូរ​មក​ហើយ​។​យើង​ដឹង​ហើយ​រឿង​ហ្នឹង​អត់​មាន​អ្វី​ថ្មី​ទេ​។មហាជន​ដឹងពី​ព្រោះ​រហូត​ដល់​ចុង​ក្រោយ​នេះ​ លោក​ហ៊ុន សែន​ចាប់​លោក​កឹម សុខា​ ហើយ​ហ៊ុន សែន​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​។​បន្ទាប់​មក​ដល់​ពេល​នេះ​ ហ៊ុន សែន​ មិន​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ជា​គោល​បំណង​នៅ​ការ​បំបែក​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា​បាន​ហ្នឹង​ហើយ​បាន​ជា​ហ៊ុន សែន​ចេះ​តែ​ព្យាយាម​បន្ត​ទៅ​ទៀត​ហ្នឹង»​​

លោក អេង ឆៃអ៊ាង ​បញ្ជាក់​ថា​ វិធាន​ការ​របស់​លោក​ហ៊ុន សែន​ មិន​អាច​មក​បំបែក​រវាង​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា​​ អោយ​ចេញ​ពី​គ្នា​បានទេ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នក​វិភាគ​ថា​ ការ​បញ្ចេញ​សារ​សន្ទនា គ្នា​ឡើង​បង្ហាញ​ថា​ លោក​ ហ៊ុន សែន​ កំពុង​ទាល់​ច្រក"

  1. so socheath says:

    គោលបំណងនៃអ្នកផុសសម្លេង ដែល
    រំលងច្រេីនឆ្នាំនេះ គឺចង់បង្ហាញថា
    កឹមសុខា គឺជាអាយ៉ងហ៊ុនសែន ។
    ដូចនេះកឹមសុខា មិនចាំបាច់ជាប់គុក
    ឬកាត់ទោសស្អីពីបទសន្ធិដ្ឋភាពជាមួយ
    បរទេសស្អីទេ ។
    តែថា អ្នកផុសបានភ្លេចពីទង្វេី ជាក់ស្តែង
    ដែលកឹមសុខា រួមដៃជាមួយសមរង្សី ក្នុង
    ចលនាបដិវត្តន៍ពណ៍ យកឈាមជនស្លូតត្រង់ តែជឿលេីការបោកប្រាស
    របស់សមរង្ស៊ី និងកឹមសុខា ក្រាលប្លន់
    ដណ្តេីមអំណាចពីហ៊ុនសែន ដែលជាម្រមុខដឹកនាំជាតិស្របច្បាប់
    តាមឆន្ទះប្រជាជនហេីយមេីលទៅ ។
    ត្រូវដឹងថា សារនេះកេីតពីពេលណាផង ។
    ហេីយហេតុអ្វី ទេីបមានការកេីតឡេីង
    នៃសារនេះ ។
    បច្ច័យមានហេតុ បំណុលមានម្ចាស់ !
    ហេស!ហេ
    ឆ្លាតជ្រុលពេកដឹង លោកអ្នកផុស !

  2. Anonymous says:

    the killing field massage that always came from HUN SEN’s Vietcong boss advice

  3. Anonymous says:

    PLESE ASK ME EVERY THING ABOUT.HUN NAL call HUN SEN next NAME CHHOUPSAMLAP . please do not get me wrong no matter what you said about this evil monster I swear to GOD that I will never trust this animal even one word. the deference between him and me I already knew he will never burry the soil or the same country white me. I do not wanted to blame to KIM SOKHA but if I was him I do not think I can be that patient because I’m not GOD. I know it have been too long I just want to see some action it can make every one crazy