សកម្មជន​សិទ្ធិមនុស្ស​ព្រះសង្ឃ លួន សុវ៉ាត បាន​ភៀសខ្លួន​ទៅ​ដល់​ប្រទេស​ស្វីស

ដោយ ខែ សុណង
2020-07-05
RFA

ព្រះតេជព្រះគុណ លួន សុវ៉ាត (ពាក់​កម្រង​ផ្កា) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​និមន្ត​ចេញ​ពី​បន្ទប់​សវនាការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​វត្ត​សាមគ្គីរង្ស៊ី នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ព្រះតេជព្រះគុណ លួន សុវ៉ាត (ពាក់​កម្រង​ផ្កា) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​និមន្ត​ចេញ​ពី​បន្ទប់​សវនាការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​វត្ត​សាមគ្គីរង្ស៊ី នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA


ព្រះសង្ឃ​សកម្ម​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី​ព្រះ​ភិក្ខុ លួន សុវ៉ាត បាន​ភៀសខ្លួន​ទៅ​ដល់​ប្រទេស​ស្វីស​ (Switzerland) ហើយ បន្ទាប់ពី​ព្រះអង្គ​បាន​ភៀស​ទៅ​ប្រទេស​ថៃ ដើម្បី​បញ្ចៀស​ការ​ចាប់​ផ្សឹក​ទាំង​បង្ខំ​មួយ​រយៈ​ពេល​មក។

សកម្មជន​សិទ្ធិមនុស្ស​ព្រះសង្ឃ លួន សុវ៉ាត ត្រូវបាន​រត់គេច​ពី​ការចោទប្រកាន់​របស់​អាជ្ញាធរ​ដែល​ព្រះតេជព្រះគុណ​ចាត់ទុកថា បាន​ប្រឌិត​បទល្មើស​ដោយ​កាត់ត​រូបភាព និង​ធ្វើ​ត្រាប់​តាម​សំឡេង​ព្រះអង្គ​ ដើម្បី​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ក្នុង​ចេតនា​ចង់​ចាប់​ព្រះអង្គ​ផ្សឹក​។ ប៉ុន្តែ​តំណាង​ក្រសួង​ធម្មការ និង​សាសនា អះអាង​ថា ព្រះ​ភិក្ខុ លួន សុ​វ៉ាត មាន​កំហុស​ផ្នែក​វិន័យ​សង្ឃ មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៣ មិថុនា គណៈសង្ឃ​ខេត្ត​សៀមរាប បាន​ប្រកាស​ឱ្យ​ចាប់​ផ្សឹក​ព្រះអង្គ លួន សុវ៉ាត ដែល​គង់​មិន​អចិន្ត្រៃយ៍​នៅ​វត្ត​ស្លែង ភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប ចេញពី​បព្វជិត ក្រោម​ហេតុផល​ថា ព្រះអង្គ​បាន​ប្រព្រឹត្តិ​ខុស​វិន័យ​សង្ឃ​ដោយ​សេព​មេថុនធម្ម ឬ​ការ​រួមភេទ។

ព្រះតេជព្រះគុណ លួន សុវ៉ាត បន្ត​ថា អំឡុង​ពេល​ព្រះអង្គ ភៀស​ព្រះ​កាយ​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ដកហូត​ឡាន​ម៉ាក Lexus 470 ១​គ្រឿង និង​កាមេរ៉ា​ជិត ១០​គ្រឿង របស់​ព្រះអង្គ​ពី​ក្មួយ​របស់​ព្រះអង្គ​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ ព្រះអង្គ លួន សុវ៉ាត ទាមទារ​ឱ្យ​អាជ្ញាធរ​ប្រគល់​សម្ភារៈ​ទាំងអស់ ឱ្យ​ក្រុម​គ្រួសារ​ព្រះអង្គ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​សិទ្ធិមនុស្ស​ព្រះសង្ឃ លួន សុវ៉ាត បាន​ភៀសខ្លួន​ទៅ​ដល់​ប្រទេស​ស្វីស"

  1. Sosocheath says:

    ហ៊ុនសែន អគ្គមហាបុរសរដ្ឋ សន្តិភាពនៃកម្ពុជា ! (ទី៤)
    …….
    អង្គការសង្គមសុីវិលសុីលុយបរទេសទាំងនេះ ជានិច្ចកាល
    តែងយកពាក្យថាសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ
    មកធ្វេីលេស ក្នុងការវាយប្រហារលេីការដឹកនាំរបស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូតចេញពីការបោះឆ្នោត
    ដែលរៀបចំឡេីងដោយUNTAC ។
    របស់ដែលជាទីសម្អប់របស់ពួកគេ គឺរបបរាជានិយម
    ដែលអាស្រ័យដោយរដ្ឋធម្មនុញ្ញ និងពួកអ្នកដែលគេចោទថា
    មាននិន្នាការនិយមកុម្មុយនិស្ត ។
    ចាប់ពីពេលនោះមក គោលការណ៍ប្រជាធិបតេយ្យ ដែលបានរៀបចំឡេីងនៅកម្ពជាដោយUNTAC រហូតបង្កេីតបាននូវ
    រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល ក្រោមបាវចនា ជាតិ សាសនា
    ព្រះមហាក្សត្រ ត្រូវបានបំផ្លាញជាបណ្តេីរៗតាមរយះការជ្រៀត
    ចូលកិច្ចការចូលកិច្ចការផ្ទៃក្នុងកម្ពុជា ផ្អែកលេីរបាយការណ៍
    ភូតកុហកបោកប្រាស របស់ក្រុមអាយ៉ងពួកគេក្រោមស្លាកអង្គការសិទ្ធិមនុស្សអាដហុក លីកាដូ ក្រុមសហជីព
    សមាគម និងអង្គការសង្គមសុីវិល និងគណបក្សនយោបាយ
    ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលគ្រប់សកម្មភាព
    របស់ពួកគេ ធ្វេីយ៉ាងណាបង្កេីតឲ្យបាននូវចលនាបះបោរ
    ពីទីជនបទ សំដៅហ៊ុំព័ន្ធទីក្រុង ដេីម្បីវាយផ្តួលរំលំរាជ
    រដ្ឋាភិបាលស្របច្បាប់ ក្រោមសម្រែកទាមទារឲ្យមានការ
    ផ្លាស់ប្តូរ ។
    ការឃុបឃិតដេីម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ពួកគេបានរួមគ្នាប្រេីប្រាស់លេីគ្រប់វិធី ។
    ពួកគេបានខិតខំយ៉ាងខ្លាំង ក្នុងការប្រេីប្រាសព័ត៍មានប្រឌឹត
    ភូតកុហក តាមរយះប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយ
    វិជ្ជាជីវៈ រួមមានវិទ្យុអាសុីសេរី (RFA) VOA,VOD និងពពួក
    ប្រព័ន្ធផ្សព្វផ្សាយបរទេស រួមនិងប្រព័ន្ធផ្សព្វផ្សាយ មមិសមាន់ក្នុងស្រុកផ្សេងទៀត ដែលផ្សាយតាមបណ្តាញសង្គម
    ហ្វេសប៊ុក ដេីម្បីធ្វេីការញុះញង់ ចោទប្រកាន់ផ្ទុយពីការពិត
    ដេីម្បីឲ្យមានការស្អប់ខ្ពេីមដល់រាជរដ្ឋាភិបាល ក្នុងគោលបំណង ធ្វេីឲ្យមានអស្ថិរភាពសង្គម និងបង្ករឲ្យមាន
    ភាពឈឺចាប់ដល់ប្រជាជនកម្ពុជា ។
    (តទៅទី៥)