អ្នកវិភាគ​ថា ដំណើរការ​ក្តី និង​យុត្តិធម៌​សម្រាប់​លោក កឹម សុខា អាស្រ័យ​លើ​លោក ហ៊ុន សែន

ដោយ វ៉ែន សុមេធ
2020-07-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក Chantha Muth


អ្នកវិភាគ​នយោបាយ​យល់ឃើញ​ស្របគ្នា​ថា ដំណើរការ​ក្តី និង​យុត្តិធម៌​សម្រាប់​លោក កឹម សុខា អាស្រ័យ​លើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​នៅ​កម្ពុជា​លែង​មាន​តុល្យភាព​អំណាច​រវាង​សភា រដ្ឋាភិបាល និង​តុលាការ​តទៅ​ទៀត​ហើយ​។ អ្នកវិភាគ​មើល​ឃើញ​ទៀត​ថា លោក ហ៊ុន សែន កំពុង​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ផ្អឹប​សំណុំរឿង​លោក កឹម សុខា ទុក ហើយ​បញ្ចេញ​ខ្សែអាត់​សំឡេង​ចាស់ៗ​មួយ​ចំនួន ដើម្បី​បង្កើត​ការ​មិន​ទុកចិត្ត​គ្នា​ក្នុង​ចំណោម​អ្នកគាំទ្រ​បក្ស​ប្រឆាំង។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ដំណើរការ​ក្តី​លោក កឹម សុខា មាន​ការ​ផុសផុល​ខ្លាំង​កាលពី​ប៉ុន្មាន​ខែ​មុន ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​ចង់​បង្ហាញ​ឱ្យ​សហភាព​អឺរ៉ុប​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​បន្ត​ទៀត​។ ម្យ៉ាងវិញទៀត ការ​ពន្លឿន​រឿង​ក្តី​នៅ​ពេល​នោះ គឺ​ដើម្បី​ងាយស្រួល​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ចិត្ត​ថា តើ​ត្រូវ​លើកលែងទោស​ឱ្យ​លោក កឹម សុខា ឬមួយ​មាន​សេណារីយ៉ូ​ផ្សេង​ទៀត។

ទោះជា​យ៉ាងណា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ មើល​ឃើញ​ថា នៅ​ពេល​ជំងឺ​កូវីដ​-១៩ ផ្ទុះឡើង ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បាន​ជាប់រវល់​នឹង​ការ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​រៀងៗ​ខ្លួន ធ្វើ​ឱ្យ​ដំណើរ​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពន្យារ​ពេល ដូច្នេះ​ការ​ជម្រះ​ក្តី​លោក កឹម សុខា ក៏​ត្រូវ​អូស​បន្លាយ​តាម​នោះ​ដែរ​។ ជាពិសេស លោក​ជឿ​ថា រដ្ឋាភិបាល​ទំនងជា​យល់ថា ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មិន​ប៉ះពាល់​ខ្លាំង ទើប​បាន​ជា​រដ្ឋាភិបាល​មិន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​សហភាព​អឺរ៉ុប៖ «នាយករដ្ឋមន្ត្រី​គាត់​តែងតែ​លើកឡើង អ្វី​ដែល​គាត់​លើកឡើង​គឺជា​កិច្ចការ​មួយ​ដែល​តុលាការ​មិន​អាច​មាន​អ្វី​ប្រឆាំង​ទេ ហើយ​យន្តការ​នៃ​អង្គ​នីតិប្រតិបត្តិ តុលាការ និង​នីតិប្បញ្ញត្តិ​ហ្នឹង គឺ​វា​អត់​មាន​តុល្យភាព​អំណាច (Check and Balance) គ្នា​កើត​ទេ ខ្ញុំ​មើល​ទៅ​។ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​នៅតែ​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​ដទៃ​ទៀត​ដដែល​ទេ»។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ជំនុំជម្រះ​ក្តី​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល កាលពី​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ​២០២០​។ សវនាការ​ធ្វើ​ឡើង​ជាប្រចាំ​រៀងរាល់​សប្ដាហ៍ តែ​មក​ដល់​ចុង​ខែ​មីនា ចៅក្រម​ក៏បាន​ប្រកាស​ផ្អាក​ការ​ជម្រះ​ក្តី​នេះ​វិញ តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​បន្ទប់​សវនាការ។

ទោះជា​យ៉ាងណា នៅ​ពេល​ស្ថានភាព​កូវីដ​-១៩ ហាក់​បាន​ធូរស្បើយ​ហើយក៏​ដោយ ក៏​តុលាការ​មិន​បាន​ប្រញាប់ប្រញាល់​លើក​រឿង​នេះ​មក​ជម្រះ​ឡើងវិញ​នោះ​ដែរ។

អាស៊ីសេរី​បាន​ទាក់ទង​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ មិន​បាន​ទេ នៅ​ថ្ងៃ​ទី​០៥ កក្កដា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល។

ស្រប​ពេល​ដំណើរការ​ក្តី​លោក កឹម សុខា ហាក់​ស្ងប់ស្ងាត់ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ចាប់ផ្ដើម​យក​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន កាលពីមុន យក​មក​ផ្សព្វផ្សាយ​ឡើងវិញ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​សំឡេង​គណបក្ស​សង្គ្រោះជាតិ​ជា​ពីរ រវាង​ក្រុម​និយម​លោក សម រង្ស៊ី និង​ក្រុម​និយម​លោក កឹម សុខា។ លោក​ជឿ​ថា សំណុំរឿង​លោក កឹម សុខា នេះ មិន​អាច​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​បានទេ ព្រោះ​ជា​ករណី​នយោបាយ ដែល​កូន​សោរ​ស្ថិត​នៅ​ក្នុង​ដៃ​លោក ហ៊ុន សែន៖ «អ្នក​នយោបាយ​ដែល​បង្កើត​សេណារីយ៉ូ​ហ្នឹង គាត់​ចង់​ឱ្យ​បំភ្លេច​ចោល​នូវ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បំពាន​ហ្នឹង និង​ការ​ដក​យក​កៅអី​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​របស់​សង្គ្រោះ​ជាតិ​ហ្នឹង​។ អ៊ីចឹង យើង​ឃើញ​ថា ដោយសារតែ​អត់​មាន​អ្វី​ចោទ​ដាក់​បន្ទុក​បន្ថែម​លើ​លោក កឹម សុខា ហើយ​វិធីសាស្ត្រ​ក៏​នៅតែ​ញុះញង់​ឱ្យ​អ្នក​ទាំង​អស់ហ្នឹង​មានការ​ឈ្លោះ​ទាស់ទែង​គ្នា ប៉ុន្តែ​គោលបំណង​គឺ​ចង់​ឱ្យ​បំភ្លេច​ចោល​នូវ​ទង្វើ​ដែល​ខ្លួនឯង​ធ្វើ​ទាំង​បំពាន​ហ្នឹង​។ អ៊ីចឹង​ជា​រួម​មក រឿង​ហ្នឹង​វា​ត្រូវការ​ការ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ»។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បដិសេធ​ការ​លើកឡើង​នេះ ដោយ​លោក​អះអាង​យ៉ាង​ខ្លី​ថា ដំណើរការ​ក្តី​លោក កឹម សុខា ធ្វើ​ឡើយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់។

ទោះជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​ក៏ដោយ ក៏​សហគមន៍​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា នេះ​ជា​ករណី​នយោបាយ​សុទ្ធសាធ​។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ព្រមទាំង​អង្គការ​ជាតិ​-​អន្តរជាតិ​ជាច្រើន នៅតែ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "អ្នកវិភាគ​ថា ដំណើរការ​ក្តី និង​យុត្តិធម៌​សម្រាប់​លោក កឹម សុខា អាស្រ័យ​លើ​លោក ហ៊ុន សែន"

  1. Anonymous says:

    for century HUN SEN is the dumper leader that Cambodian ever had . to be a good dog of Vietcong and China this uneducated animal monster can not think even a bit about his nation. for example Vietcong took so many years to get the honest dog like HUN SEN this evil took the second roll after king CHHAIYATHA N02 but it worse then that king this evil HUN SEN not just murder his own people the sad thing he was he let Vietcong did whatever they wanted. the king CHHAIYATHA N02 was bad because he loved Vietcong ass so much and gave land to them . even those we knew POL POT was the communist person but at lease he did not like Vietcong at all. I just wanted to say the two regime be for HUN SEN regime never like Vietcong and they never gave any piece of land to Vietcong and they not even let one Vietcong live in Cambodia . only HUN SEN the uneducated evil monster love Vietcong so much he gave every thing or any thing to traded for his powers. please look if we Cambodian let the uneducated animal stay in powers for too long this nation can be over at any time soon. please rising on time that we have right now and do not let it going too fare

  2. so socheath says:

    អាកូនមីកាដួយអាយះ !
    បើនិយាយដូចអាចុយម៉្រាយអ្ហែងហ្នឹង គេមិនចាំបាច់បង្កើតច្បាប់
    បង្កើតក្រសួងយុត្តិធម៍ទេ អាពូជសំផឹង !
    អាពូជតិរច្ឆាន !
    អ្ហែងរៀនដល់ថ្នាក់បណ្ឌឹត តែគំនឹត អន់ជាងឆ្កែ មានមាត់
    ចេះតែនិយាយអត់ប្រយោជន៍ អាពូជសំផឹង !

  3. Sosocheath says:

    ហ៊ុនសែន អគ្គមហាបុរសរដ្ឋ សន្តិភាពនៃកម្ពុជា ! (ទី៤)
    …….
    អង្គការសង្គមសុីវិលសុីលុយបរទេសទាំងនេះ ជានិច្ចកាល
    តែងយកពាក្យថាសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ
    មកធ្វេីលេស ក្នុងការវាយប្រហារលេីការដឹកនាំរបស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូតចេញពីការបោះឆ្នោត
    ដែលរៀបចំឡេីងដោយUNTAC ។
    របស់ដែលជាទីសម្អប់របស់ពួកគេ គឺរបបរាជានិយម
    ដែលអាស្រ័យដោយរដ្ឋធម្មនុញ្ញ និងពួកអ្នកដែលគេចោទថា
    មាននិន្នាការនិយមកុម្មុយនិស្ត ។
    ចាប់ពីពេលនោះមក គោលការណ៍ប្រជាធិបតេយ្យ ដែលបានរៀបចំឡេីងនៅកម្ពជាដោយUNTAC រហូតបង្កេីតបាននូវ
    រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល ក្រោមបាវចនា ជាតិ សាសនា
    ព្រះមហាក្សត្រ ត្រូវបានបំផ្លាញជាបណ្តេីរៗតាមរយះការជ្រៀត
    ចូលកិច្ចការចូលកិច្ចការផ្ទៃក្នុងកម្ពុជា ផ្អែកលេីរបាយការណ៍
    ភូតកុហកបោកប្រាស របស់ក្រុមអាយ៉ងពួកគេក្រោមស្លាកអង្គការសិទ្ធិមនុស្សអាដហុក លីកាដូ ក្រុមសហជីព
    សមាគម និងអង្គការសង្គមសុីវិល និងគណបក្សនយោបាយ
    ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលគ្រប់សកម្មភាព
    របស់ពួកគេ ធ្វេីយ៉ាងណាបង្កេីតឲ្យបាននូវចលនាបះបោរ
    ពីទីជនបទ សំដៅហ៊ុំព័ន្ធទីក្រុង ដេីម្បីវាយផ្តួលរំលំរាជ
    រដ្ឋាភិបាលស្របច្បាប់ ក្រោមសម្រែកទាមទារឲ្យមានការ
    ផ្លាស់ប្តូរ ។
    ការឃុបឃិតដេីម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ពួកគេបានរួមគ្នាប្រេីប្រាស់លេីគ្រប់វិធី ។
    ពួកគេបានខិតខំយ៉ាងខ្លាំង ក្នុងការប្រេីប្រាសព័ត៍មានប្រឌឹត
    ភូតកុហក តាមរយះប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយ
    វិជ្ជាជីវៈ រួមមានវិទ្យុអាសុីសេរី (RFA) VOA,VOD និងពពួក
    ប្រព័ន្ធផ្សព្វផ្សាយបរទេស រួមនិងប្រព័ន្ធផ្សព្វផ្សាយ មមិសមាន់ក្នុងស្រុកផ្សេងទៀត ដែលផ្សាយតាមបណ្តាញសង្គម
    ហ្វេសប៊ុក ដេីម្បីធ្វេីការញុះញង់ ចោទប្រកាន់ផ្ទុយពីការពិត
    ដេីម្បីឲ្យមានការស្អប់ខ្ពេីមដល់រាជរដ្ឋាភិបាល ក្នុងគោលបំណង ធ្វេីឲ្យមានអស្ថិរភាពសង្គម និងបង្ករឲ្យមាន
    ភាពឈឺចាប់ដល់ប្រជាជនកម្ពុជា ។
    (តទៅទី៥)

  4. Anonymous says:

    WELL … some animal hurting so much when you poking right on their wound. we can tell how educated this animal is by seeing some animal word and manipulating every untrue situation to suit his owner. I knew this kind of dog is not good for the nation if he is a real Cambodian he should think he is a part in responsible person for this poor nation. but… too bad if he just burking to get his owner happy and give some food to him that mean he was never get enough education . I do not want to talking too long to this guy because it is useless

  5. Anonymous says:

    Veitcong germs and Veitcong mafia dictator are the monsters of this planet and folloed the Hanoi ‘the aggressors and the robbers ‘