ប្រាក់អតីតភាពការងារ៖ សហជីពនឹងដាក់លិខិតទៅប្រមុខរដ្ឋាភិបាលដើម្បីស្នើសុំកិច្ចអន្តរាគមន៍

កម្ពុជា សេដ្ឋកិច្ច
06/07/2020 – 09:02
ដោយ៖ ញឹម សុផល
RFI

កម្មករ កម្មការនី (រូបភាពតំណាងទូទៅ)
កម្មករ កម្មការនី (រូបភាពតំណាងទូទៅ) © Internet

ក្រុម​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន​ដែល​មិន​មាន​និន្នាការ​រដ្ឋាភិបាល​ នឹង​ដាក់​លិខិត​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ ​ដើម្បី​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ ជម្រុញ​ឲ្យ​មាន​ការ​បើក​ប្រាក់​អតីត​ភាព​ដល់​កម្មករ​ និយោជិត​ ក្នុង​មួយ​ឆ្នាំ​២ដង​។ ​អ្នកស្រី​ យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​លើក​ឡើង​ថា​ក្រសួង​ការងារ​មិន​បាន​ឆ្លើយ​តប​អ្វី​ទាំង​អស់​មក​អ្នក​សហជីព​ ខណៈ​ដែល​ក្រសួង​មួយ​នេះ​ បាន​ទទួល​ញត្តិ​របស់​អ្នក​សហជីព​កាល​ពី​២​សប្តាហ៍​កន្លងទៅ​ ហើយ​សន្យា​ថា​នឹង​មាន​ការ​ឆ្លើយ​តប​នៅ​សប្តាហ៍​មុន​។ ​មេ​ដឹក​នាំ​សហជីព​ជា​ស្ត្រី​រូប​នេះ​ បញ្ជាក់​ថា​សហជីព​កម្មករ​ និង​បង្ហោះ​សារ​យុទ្ធនាការនៅ​ថ្ងៃ​ខាង​មុខ​ ដើម្បី​បង្ហាញ​ពី​ការ​លំបាក​ និង​តម្រូវ​ការ​ចាំ​បាច់​នូវ​ប្រាក់​អតីត​ភាព​ការងារ​របស់​កម្មករ​ និយោជិត ​ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​ជា​វិជ្ជមាន។ផ្សាយពាណិជ្ជកម្ម

សូមស្តាប់អ្នកស្រី យ៉ាង សោភ័ណ្ឌ៖

សូមរំលឹកថា កាលពីខែមិថុនាឆ្នាំ២០១៩ ក្រសួងការងារបានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមច្បាប់កម្ពុជា ឲ្យបើកប្រាក់អតីតភាពដល់កម្មករ និយោជិត ចំនួន២ដងក្នុងមួយឆ្នាំ ដោយគិតរយៈពេល៦ខែម្តង។ ក៏ប៉ុន្តែសេចក្តីសម្រេចរបស់ក្រសួងការងារត្រូវបានពន្យាពេលដោយក្រសួងខ្លនឯងផ្ទាល់កាលពីខែមិថុនាឆ្នាំ២០២០ ​ដោយមានការ​អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ពន្យារពេល​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ២០១៩ និង២០២០ ទៅ​ឆ្នាំ២០២១វិញ។ សេចក្តីសម្រេចនេះ បានធ្វើឲ្យក្រុមសហជីព ការពារសិទ្ធិកម្មករចំនួនជាង១០សហជីព សម្តែងនូវការតវ៉ា ដោយស្នើឲ្យរដ្ឋាភិបាលអនុវត្តការបើកប្រាក់បំណាច់អតីតភាពជូនកម្មករ និយោជិតដូចដើមវិញ ដោយសារអំឡុងពេលនៃការរាត្បាតនៃមេរោគកូវីដ១៩នេះ កម្មករ និយោជិត មានស្ថានភាពជីវភាពលំបាកជាងនិយោជក។

What Next?

Recent Articles