មេធាវី៖ ការធ្វើដំណើរចេញពីផ្ទះរបស់លោក កឹម សុខា មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីនោះឡើយ

កម្ពុជា ច្បាប់
06/07/2020 – 08:53
ដោយ៖ វណ្ណ សុគន្ធា
RFI

លោក កឹម​ សុខា នៅឯចម្ការ ខេត្តត្បូងឃ្មុំ
លោក កឹម​ សុខា នៅឯចម្ការ ខេត្តត្បូងឃ្មុំ © សហការី

លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ក្នុង​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ចម្ការ​ក្នុង​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ។ ​ការ​ចាក​ចេញ​ពី​ផ្ទះ​របស់​លោក​នេះ ​ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ខ្លះ​បរិហារ​ថា ​លោក​បាន​ដើរ​ចេញ​ពី​បន្ទាត់​ក្រហម​ដែល​គូស​កំណត់​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង ​តុលាការ​ខ្មែរ។ ​ប៉ុន្តែ​មេ​ធាវី​លោក​ កឹម សុខា បាន​ចេញ​មក​ច្រាន​ចោល​ការ​បរិហារ​នេះ​ ដោយ​ថា​ ការ​ធ្វើ​ដំណើរ​របស់​លោក​ កឹម សុខា គឺ​ស្រប​ទៅ​តាម​ការ​សម្រេច​របស់​តុលាការ​គ្រប់​លក្ខ​ខណ្ឌ​ទាំង​អស់។

លោកស្រី ម៉េង សុភារី សហមេធាវីម្នាក់របស់លោក កឹម សុខា តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ បា​នចេញមកអះអាងថា ការធ្វើដំណើរចេញពីផ្ទះរបស់លោក កឹម សុខា គឺគោរពតាមកាតព្វកិច្ចដែលកំណត់ដោយតុ​លាការ គឺមិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីឡើយ។ លោកស្រីមេធាវីអះអាងបែបនេះ ដោយសំអាងលើសេចក្តីសម្រេចចុងក្រោយ៣ចំណុចរបស់សាលាដំបូងរាជធានីភ្នំពេញចំពោះលោក កឹម សុខា គឺទី១. ការមិនត្រូវចេញក្រៅព្រំប្រទល់ដែនព្រះរាជាណាចក្រកម្ពុជា ដែលមានន័យថា លោក កឹម សុខា អាចធ្វើដំណើរបាននៅទូទាំងប្រទេសកម្ពុជា លើកលែងតែការធ្វើដំណើរទៅក្រៅប្រទេស។

ចំណុចទី២. គឺមិនត្រូវធ្វើសកម្មភាពនយោបាយ។ ត្រង់ចំណុចនេះ លោកស្រីមេធាវីម៉េង សុភារី បានបកស្រាយថា បើទោះបីលោក កឹម សុខា មានសិទ្ធិធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាក៏ដោយ តែលោកមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។ និងចំណុចទី៣. គឺត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។ បើតាមលោកស្រី ម៉េង សុភារី ការចេញក្រៅផ្ទះរបស់លោកកឹម សុខានេះ មិនបានល្មើសនឹងចំណុចណាមួយដែលកំណត់ដោយតុលាការនោះឡើយ។

ការបកស្រាយរបស់មេធាវីលោក កឹម សុខា នាពេលនេះ ធ្វើឡើងបន្ទាប់ពីមានមជ្ឈដ្ឋានខ្លះដែលទំនងមួយចំនួនជាអ្នកគាំទ្រអតីតគណបក្សប្រឆាំងបានបរិហារតាមហ្វេសប៊ុកពីការចេញពីផ្ទះរបស់លោក កឹម សុខា ថា បានដើរចេញពីបន្ទាត់ក្រហមដែលកំណត់ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ខ្លះថែមទាំងសរសេរបែបអបអរសាទរ ហើយខ្លះទៀតលើកជាចង្ងល់ថា តើលោក កឹម សុខា ព្រមចុះចាញ់ហើយឫទើបអាចដើរ​ចេញពីបន្ទាត់ក្រហមបានបែបនេះ។ មិនតែប៉ុណ្ណោះ ក៏មានដែរអ្នកដែលហៅលោក កឹម សុខា ថា ជាជនក្បត់ជាតិ។

ត្រង់ចំណុចនេះ លោកស្រីមេធាវី ម៉េង សុភារី បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ លោក កឹម សុខា មិនមែនជាជនក្បត់ជាតិទេ។ មិនមែនជាជនក្បត់ជាតិ ដោយសារតែលោក កឹម សុខា មិនទាន់មានសាលក្រម ឬសាលក្រមស្ថាពរសម្រេចផ្តន្ទាទោសពីបទក្បត់ជាតិឡើយ ហើយតាមច្បាប់កម្ពុជា ជនណាដែលមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរ ជននោះនៅតែចាត់ទុកជាជនគ្មានទោស។ បន្ថែមពីលើបញ្ហានេះ លោកស្រីមេធាវី ក៏បានបកស្រាយឱ្យដឹងដែរថា ការជួបជាមួយបណ្តាទូតបរទេសនានារបស់លោក កឹម សុខា នាពេលកន្លងមក មិនបានល្មើសនឹងការកំណត់របស់តុលាការទេ​ ផ្ទុយទៅវិញ គឺគោរពទៅតាមសេចក្តីសម្រេចកែប្រែកាតព្វកិច្ចរបស់តុលាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ៕

What Next?

Recent Articles

2 Responses to "មេធាវី៖ ការធ្វើដំណើរចេញពីផ្ទះរបស់លោក កឹម សុខា មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីនោះឡើយ"

  1. Anonymous says:

    I knew that please do not trying to gain any political idea

  2. so socheath says:

    ទណ្ឌិត សម រង្ស៉ី យករូបបុរសសរសៃប្រសាទ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា «ចងកព្រោះជំពាក់បំណុលធនាគារ»

    (ភ្នំពេញ)៖ ដើម្បីបំពុលបណ្តាញសង្គមកាន់តែខ្លាំងក្លាឡើង ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោក រងផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយការរីករាលដាលជំងឺកូវីដ១៩ អាពូជឆ្កែ សម រង្ស៉ី
    មេក្រុមឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានយករូបបុរសសរសៃប្រសាទម្នាក់ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា គាត់ចងកព្រោះជំពាក់លុយធនាគារទៅវិញ។
    អាពូជឆ្កែ សម រង្ស៉ី បានសរសេរនៅលើ Facebook របស់វាថា៖ ថ្ងៃនេះ តាមព័ត៌មានទទួលបាន
    ពីបណ្តាញសង្គម មានពលរដ្ឋខ្មែរយ៉ាងតិច ២នាក់ បានចងកសម្លាប់ខ្លួន ដោយសារតែមិនអាចប្រឈមមុខបញ្ហាបំណុលជុំខ្លួន។ ធនាគារចេះតែមកគំរាមរឹបអូសទ្រព្យសម្បត្តិបន្តិចបន្តួច ដែលនៅសេសសល់»។
    រូបភាពសពដែលអាពូជឆ្កែ សម រង្ស៉ី បានយកមកបង្ហោះបំភាន់សាធារណជននេះ គឺសពបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ ដែលបានចង «ក» សម្លាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយទទួលមរណភាព រូបភាពសពបុរសមានបញ្ហាសតិនេះ ត្រូវបានជនអនាមិកយកទៅបង្ហោះតាមបណ្ដាញសង្គមថា ជនរងគ្រោះសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។
    ពាក់ព័ន្ធនឹងករណីនេះ ស្រ្តីជាប្រពន្ធជនរងគ្រោះអ្នកស្រី សេម ជ្រឿន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានចេញមុខមកបដិសេធ ថ្កោលទោស និងច្រានចោលទាំងស្រុងចំពោះជនទាំងឡាយ ដែលយករូបសពប្តីរបស់គាត់ ទៅបង្ហោះបំភ្លៃការពិតបង្កាច់បង្ខូចថា «គាត់ចងកដោយសារជំពាក់លុយធនាគារ» ប៉ុន្តែការពិតប្តីរបស់គាត់មានជំងឺសរសៃប្រសាទ។
    អ្នកស្រី សេម ជ្រឿន ប្រពន្ធជនរងគ្រោះ បានថ្លែងថា «ក្រុមគ្រួសារខ្ញុំ មិនបានជំពាក់លុយធនាគារណាមួយនោះទេ ហើយប្ដីខ្ញុំចង «ក» សម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគារ រឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៏ចង «ក» សម្លាប់ខ្លួន»។
    អ្នកស្រីបានបន្តថា កន្លងមកប្ដីអ្នកស្រីដែលមានជំងឺសសៃប្រសាទ ធ្លាប់បានបានចង «ក» និងលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែត្រូវបានញាតិជិតខាង និងក្រុមគ្រួសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៏ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រូសារមិននៅផ្ទះ គាត់ក៏បានចង «ក» សម្លាប់ខ្លួនតែម្ដង។
    ជាមួយនោះដែរអ្នកប្រើប្រាស់ Facebook បានចូល Comment នៅលើ Facebook របស់អាពូជឆ្កែ
    សម រង្ស៉ី ថា «សូមលោកពូ កុំបំពុលសង្គមអីបានទេ ! ខាងគ្រួសារនៃសពគាត់បានបញ្ជាក់ហើយថា បងប្រុសមិនមែនស្លាប់ដោយសារធនាគាររឹបអូសទេ ! ឈប់បានឈប់ទៅ !»។
    ដោយឡែកអ្នកប្រើប្រាស់ Facebook «Seang Piseth» ក៏បានសរសេរថា៖ «គ្រួសារខ្ញុំកំពុងមានទុក្ខបែរជាផេកទាំងពីរនេះវាប្រឌិតរឿងថោកទាបទៅវិញ។ ចិត្តអ្នកឯងសត្វឬក៏ចិត្តនរក??រឿងពិតមិនដូចដែលផេកទាំង២នេះផុសនោះទេ»។
    សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ ឬមានការថមថយនូវចំណូលមួយចំនួន ដោយសារតែផលប៉ះពាល់ លើសេដ្ឋកិច្ចទាំងមូល។ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម បានយកឱកាសនេះ បង្កចលាចល តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុល កុំឱ្យសងបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតទៅទៀត។ ដើម្បីសម្រេចមហិច្ចតានេះ អាពូជឆ្កែសម រង្ស៉ី បានរៀបចំក្រុមឆ្កែបរិវា របស់ ដើម្បីធ្វើយុទ្ធនាការ បំភាន់សាធារណជនជាបន្តបន្ទាប់៕