រដ្ឋាភិបាលកាត់ដីបឹងតាមោកជិត៣០០ហិកតាសម្រាប់រៀបចំអគ្គបញ្ជាការដ្ឋានកងទ័ព

កម្ពុជា សង្គម
06/07/2020 – 08:35
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB

ផ្ទៃ​ដី​បឹង​តា​មោក​​ជិត​៣០០​ហិកតា​ទៀត​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រេច​កាត់​ជូន​ក្រសួង​ការពារ​ជាតិ​ដើម្បី​រៀបចំ​អគ្គបញ្ជា​ការ​ដ្ឋាន​កង​យុទ្ធពល​ខេមរៈភូមិន្ទ ​និង​ប្រើ​ប្រាស់​ជា​កន្លែង​ដឹក​នាំ​បញ្ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង។ នេះបើយោងតាម​អនុក្រឹត្យចុះថ្ងៃទី២២​មិថុនា​២០២០ ​ដែល​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ទទួល​បាននៅថ្ងៃ៦កក្កដានេះ។

ការ​កាត់​ផ្ទៃ​ដី​បឹង​តាមោក​ទំហំ ២ ៩៨៥ ៤៧២ ម៉ែត្រក្រឡា ឬ​ស្មើ​នឹងជិត​៣០០​ហិកតា​នៅពេលនេះ គឺជាលើកទី៤​ហើយ។​ កាលពីថ្ងៃទី១៣​ មីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏បានសម្រេច​កាត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវនេះ ទំហំ ៧៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឱ្យទៅសាលារាជធានីភ្នំពេញ​ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។

បន្ទាប់មក​នៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បានជូនដំណឹងពីការកាត់ផ្ទៃបឹងតាមោក ទំហំ៣៤ហិកតាបន្ថែមទៀត ដោយក្នុងនោះ គឺ៣០ហិកតា ត្រូវប្រគល់ទៅលោកស្រី គីម ហ៊ាង ជាតំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។តែលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ពុំបានផ្តល់ព័ត៌មានលម្អិតទេថា ការផ្តល់ផ្ទៃបឹងតាមោក ៣០ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ក្នុងបំណងអ្វីទេ។ ចំណែក អនុក្រឹត្យ កាលខែ សីហា ឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចថា ត្រូវកាត់ផ្ទៃបឹងតាមោកទំហំ២០ហិកតាសម្រាប់បង្កើតជាទីផ្សារ​បន្លែថ្មីជំនួសឲ្យទីតាំងចាស់​នៅ​ផ្សារ​ដើមគរ។

សូមជម្រាបថា បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃទឹកនិងផ្ទៃដីសរុប ៣ ២៣៩,៧ ហិកតា តាមការកំណត់​នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

យ៉ាងណាក៏ដោយ ការកាត់​ផ្ទៃបឹង​ធម្មជាតិមួយនេះ​ទៅចាក់ដីលុប​ក្រោម​រូបភាពអភិវឌ្ឍន៍នោះ បានបង្កើត​ក្តី​បារម្ភ​ដល់ អង្គការសមាគមធាងត្នោត។ អង្គការនេះលើកឡើង​នៅក្នុង​របាយការណ៍​របស់ខ្លួនថា ការលុបបឹងធម្មជាតិដ៍សំខាន់មួយនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅដ្ឋាន​ ដូចជាការ​បណ្តេញ​កាលពី​ថ្ងៃទី១១​មិថុនា​ឆ្នាំ​២០២០​នេះជាដើម៕

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាលកាត់ដីបឹងតាមោកជិត៣០០ហិកតាសម្រាប់រៀបចំអគ្គបញ្ជាការដ្ឋានកងទ័ព"

  1. Anonymous says:

    do whatever you always wanted no one can stop you I knew it will stop by itself after you going hell

  2. so socheath says:

    ទណ្ឌិត សម រង្ស៉ី យករូបបុរសសរសៃប្រសាទ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា «ចងកព្រោះជំពាក់បំណុលធនាគារ»

    (ភ្នំពេញ)៖ ដើម្បីបំពុលបណ្តាញសង្គមកាន់តែខ្លាំងក្លាឡើង ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោក រងផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយការរីករាលដាលជំងឺកូវីដ១៩ អាពូជឆ្កែ សម រង្ស៉ី
    មេក្រុមឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានយករូបបុរសសរសៃប្រសាទម្នាក់ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា គាត់ចងកព្រោះជំពាក់លុយធនាគារទៅវិញ។
    អាពូជឆ្កែ សម រង្ស៉ី បានសរសេរនៅលើ Facebook របស់វាថា៖ ថ្ងៃនេះ តាមព័ត៌មានទទួលបាន
    ពីបណ្តាញសង្គម មានពលរដ្ឋខ្មែរយ៉ាងតិច ២នាក់ បានចងកសម្លាប់ខ្លួន ដោយសារតែមិនអាចប្រឈមមុខបញ្ហាបំណុលជុំខ្លួន។ ធនាគារចេះតែមកគំរាមរឹបអូសទ្រព្យសម្បត្តិបន្តិចបន្តួច ដែលនៅសេសសល់»។
    រូបភាពសពដែលអាពូជឆ្កែ សម រង្ស៉ី បានយកមកបង្ហោះបំភាន់សាធារណជននេះ គឺសពបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ ដែលបានចង «ក» សម្លាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយទទួលមរណភាព រូបភាពសពបុរសមានបញ្ហាសតិនេះ ត្រូវបានជនអនាមិកយកទៅបង្ហោះតាមបណ្ដាញសង្គមថា ជនរងគ្រោះសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។
    ពាក់ព័ន្ធនឹងករណីនេះ ស្រ្តីជាប្រពន្ធជនរងគ្រោះអ្នកស្រី សេម ជ្រឿន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានចេញមុខមកបដិសេធ ថ្កោលទោស និងច្រានចោលទាំងស្រុងចំពោះជនទាំងឡាយ ដែលយករូបសពប្តីរបស់គាត់ ទៅបង្ហោះបំភ្លៃការពិតបង្កាច់បង្ខូចថា «គាត់ចងកដោយសារជំពាក់លុយធនាគារ» ប៉ុន្តែការពិតប្តីរបស់គាត់មានជំងឺសរសៃប្រសាទ។
    អ្នកស្រី សេម ជ្រឿន ប្រពន្ធជនរងគ្រោះ បានថ្លែងថា «ក្រុមគ្រួសារខ្ញុំ មិនបានជំពាក់លុយធនាគារណាមួយនោះទេ ហើយប្ដីខ្ញុំចង «ក» សម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគារ រឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៏ចង «ក» សម្លាប់ខ្លួន»។
    អ្នកស្រីបានបន្តថា កន្លងមកប្ដីអ្នកស្រីដែលមានជំងឺសសៃប្រសាទ ធ្លាប់បានបានចង «ក» និងលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែត្រូវបានញាតិជិតខាង និងក្រុមគ្រួសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៏ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រូសារមិននៅផ្ទះ គាត់ក៏បានចង «ក» សម្លាប់ខ្លួនតែម្ដង។
    ជាមួយនោះដែរអ្នកប្រើប្រាស់ Facebook បានចូល Comment នៅលើ Facebook របស់អាពូជឆ្កែ
    សម រង្ស៉ី ថា «សូមលោកពូ កុំបំពុលសង្គមអីបានទេ ! ខាងគ្រួសារនៃសពគាត់បានបញ្ជាក់ហើយថា បងប្រុសមិនមែនស្លាប់ដោយសារធនាគាររឹបអូសទេ ! ឈប់បានឈប់ទៅ !»។
    ដោយឡែកអ្នកប្រើប្រាស់ Facebook «Seang Piseth» ក៏បានសរសេរថា៖ «គ្រួសារខ្ញុំកំពុងមានទុក្ខបែរជាផេកទាំងពីរនេះវាប្រឌិតរឿងថោកទាបទៅវិញ។ ចិត្តអ្នកឯងសត្វឬក៏ចិត្តនរក??រឿងពិតមិនដូចដែលផេកទាំង២នេះផុសនោះទេ»។
    សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ ឬមានការថមថយនូវចំណូលមួយចំនួន ដោយសារតែផលប៉ះពាល់ លើសេដ្ឋកិច្ចទាំងមូល។ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម បានយកឱកាសនេះ បង្កចលាចល តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុល កុំឱ្យសងបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតទៅទៀត។ ដើម្បីសម្រេចមហិច្ចតានេះ អាពូជឆ្កែសម រង្ស៉ី បានរៀបចំក្រុមឆ្កែបរិវា របស់ ដើម្បីធ្វើយុទ្ធនាការ បំភាន់សាធារណជនជាបន្តបន្ទាប់៕