លោក ហ៊ុន សែន ប្រាប់​​មន្ត្រី​​ថា​ ដល់​ពេល​​វះ​កាត់​​ជន​​ឃុប​ឃិត​​គ្នា​​យក​​ដី​​រដ្ឋ​និង​​ដី​​ពល​រដ្ឋ​​

នយោបាយ | ព័ត៌មានជាតិ
លោក ញឹម សុខន | ០៦ កក្កដា ២០២០ | ម៉ោង ១៧:៤០
VOD

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​មន្ត្រី​ថា ដល់ពេល​វះកាត់​ជនខិលខូច​ឃុបឃិត​គ្នា​រំលោភ​យក​ដី​រដ្ឋ​ និង​ដី​ពលរដ្ឋ​ហើយ ខណៈ​តុលាការ​កំពុង​សាកសួរ​ឧកញ៉ា​ម្នាក់ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ជម្លោះដីធ្លី​មួយ​កន្លែងនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។

តាមរយៈ​សេចក្តី​សម្រេច​មួយ​ចុះនៅ​ថ្ងៃសុក្រ​សប្ដាហ៍​មុន លោក ហ៊ុន សែន ថ្លែង​ថា ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ត្រូវ​ដកហូត​ត្រឡប់មកវិញ​នូវ​ដី​ដែល​បុគ្គល​ឈ្មោះ សង ថន បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុសច្បាប់។

មេដឹកនាំ​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​ខេត្តបាត់ដំបង​ត្រូវ​រក្សាទុក​ដី​នោះធ្វើជា​ការបែងចែក​ទៅ​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រើន​រំឭក​ដែរ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ធ្វើការងារ​នេះ​បន្ត​ទៀត ដោយ​អះអាង​ថា ដំណាក់កាល​នេះជា​ពេល​ដែល​ត្រូវ​ធ្វើការ​វះកាត់​ជនខិលខូច​ទាំងឡាយ​ណា​ដែល​ឃុបឃិត​គ្នា​យក​ដី​រដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ។

លោក ហ៊ុន សែន ថា៖ «គឺ​ត្រូវ​ផ្តន្ទា​ទោស ហើយនឹង​ឈាន​ដល់​ការ​ដកហូត​មុខតំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្សប្រជាជន​កម្ពុជា​តែម្តង។ ចំពោះ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​ចេញពី​អំពើទុច្ចរិត គឺ​ត្រូវ​ធ្វើ​មោឃភាព​ចោល»។

កាលពី​ថ្ងៃទី២៧ ខែមិថុនា មួយ​សប្តាហ៍​មុន​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​ពាក់ព័ន្ធ​ជម្លោះ​ដី​ធ្លីនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។

នៅ​ថ្ងៃ​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​អភិបាលស្រុក​គាស់ក្រឡ លោក ម៉ៅ សុ​ចាន់ ផង​ដែរ។

នៅ​ថ្ងៃទី១ ខែកក្កដា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​កោះហៅ​អភិបាលរងខេត្ត​ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី គឺ​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ មក​សាកសួរ​ដូចគ្នា។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក  គុជ គឹម​ឡុង ឱ្យដឹង​តាម​បណ្តាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តុលាការ​កំពុង​បន្ត​នីតិវិធី​សាកសួរ​ឧកញ៉ា សង ថន និង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់។

លោក គុជ គឹម​ឡុង ប្រាប់​ថា៖ «សូម​បញ្ជាក់​ជូន​បង ការងារ​ហ្នឹង​លោក​ព្រះរាជអាជ្ញា​រង​កំពុងតែ​សាកសួរ​នៅឡើយ ហើយ​នៅពេល​ដែល​សាកសួរ​ចប់ និង​សម្រេច​យ៉ាងណា ខ្ញុំ​នឹង​ប្រាប់​នៅពេល​ក្រោយ»។

វីអូឌីមិន​អាច​ទាក់ទង​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បានទេ ដោយ​ទូរសព្ទ​របស់​លោក​គ្មាន​អ្នកទទួល។

មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្តបាត់ដំបង លោក យិន ម៉េងលី ហៅ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​ថា នឹង​ធ្វើឱ្យ​ពលរដ្ឋ​មានឱកាស​ស្តារ​ជីវភាព​ឡើងវិញ ក្រោយពី​ជម្លោះដីធ្លីបាន​អូស​បន្លាយ​ចាប់តាំងពី​ឆ្នាំ២០១៥មកម្ល៉េះ។

លោក យិន ម៉េ​ងលី ផ្តល់​ជា​យោបល់​ថា អាជ្ញាធរ​គួរ​ចាត់វិធានការ​នេះ​តាំងពី​យូរ​មក​ មិន​គួរ​រង់​ចំាំ​នាយក​រដ្ឋមន្ត្រី​ស្រែក​ទើប​នាំគ្នា​ធ្វើ​នោះ​ទេ ដែល​លោក​ថា ទម្លាប់​បែបនេះ​នឹង​បង្ក​ឱ្យពលរដ្ឋ​ដែល រង​ការរំលោភ​បំពាននៅកន្លែង​ផ្សេងទៀត​បន្ត​រងគ្រោះ បើ​គ្មាន​ការ​លូកដៃ​ពី​រដ្ឋាភិបាល​នោះ។

លោក យិន ម៉េ​ងលី ប្រាប់​ថា៖ «អាជ្ញាធរ​នៅ​មូលដ្ឋាន​នេះជា​អ្នក​រស់នៅ​ជាមួយ​ពលរដ្ឋ​ យើង​នាំគ្នា​ចាត់ចែង​តាម​នីតិវិធី​ទៅ ​កុំ​ចំា​តែ​សម្តេច​ស្រែក ​ចុះបើ​សម្តេច​អត់​ស្រែក ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នាំគ្នា​ដេកលក់​អស់​ទៅ»។

បើ​តាម​លោក យិន ម៉េ​ងលី ឧកញ៉ា សង ថន មាន​ដី​នៅ​ស្រុក​គាស់ក្រឡ ៥ពាន់​ហិ​កតា ដី​ជិត ១ពាន់​ហិ​កតាដែលកំពុង​មាន​ជម្លោះ​​ជាមួយ​ពលរដ្ឋ ២២២គ្រួសារ។

តំណាង​អ្នកមាន​ជម្លោះដីធ្លី​នៅ​ឃុំ​តាជេស ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង អ្នកស្រី អ៊ុំ សុភី និយាយ​ថា ជម្លោះដីធ្លី​របស់​ពួក​គេ​ជាង ១៤ឆ្នាំ​មក​ហើយ​ជាមួយ​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម

អ្នកស្រី អ៊ុំ សុភី និយាយ​ទៀត​ថា ក្រុមហ៊ុន KDC បាន​ឃុបឃិតជាមួយ​អាជ្ញាធរ​ធ្វើ​របង​ព័ទ្ធ​យក​ដី​អ្នកភូមិ​ទំហំ ៥១២ហិ​កតា ខណៈ​ទិញ​ត្រឹមតែ ១៩៥ហិ​កតា ដែល​អ្នកស្រី​ថា ធ្វើឱ្យ​ប៉ះពាល់​អ្នកភូមិ ១០៨គ្រួសារ។

អ្នកស្រី អ៊ុំ សុភី ប្រាប់​ថា៖  «សុំ​ឱ្យ​រដ្ឋាភិបាល​ចាត់ការ​មន្ត្រី​របស់​គាត់​ផង លោកជំទាវ ស៊ុយ សែម ហ្នឹង​មក​រំលោភ​ដី​ពួក​ខ្ញុំ​យូរឆ្នាំហើយ គាត់​អត់មាន​តាំងចិត្ត​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ទេ អូស​បន្លាយ​ទុកឱ្យ​ពួក​ខ្ញុំ​ធ្លាក់ខ្លួន​ក្រីក្រ អត់​ព្រម​កាត់​ដី​ឱ្យ​ពួក​ខ្ញុំ​ទេ ហើយ​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ត្រូវការ​ដី ដី​ជា​អាយុជីវិត​របស់​ពួក​ខ្ញុំ»។

សិទ្ធិ​កាន់កាប់​ដីធ្លី​ជាផ្នែក​មួយដែល​សហភាព​អឺរ៉ុបដាក់​លក្ខខណ្ឌ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA «អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ» របស់​ខ្លួន។

អង្គការ​តម្លាភាព​អន្តរជាតិ​កាលពី​ថ្ងៃទី២៣ ខែមករាដើមឆ្នាំ​នេះ បាន​ចេញផ្សាយ​របាយការណ៍​មួយ​បង្ហាញថា កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ពុករលួយ​ជាងគេ​នៅ​តំបន់​អាស៊ាន។

របាយការណ៍បាន​សិក្សា​លើ ១៨០ប្រទេស​លើ​ពិភពលោក ក្នុងចំណោម១៨០នោះ កម្ពុជា​ទទួល​បាន​ពិន្ទុ ២០ក្នុងចំណោម ១០០ពិន្ទុ ដែល ១០០ពិន្ទុ ជា​ប្រទេស​គ្មាន​អំពើពុករលួយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ប្រាប់​​មន្ត្រី​​ថា​ ដល់​ពេល​​វះ​កាត់​​ជន​​ឃុប​ឃិត​​គ្នា​​យក​​ដី​​រដ្ឋ​និង​​ដី​​ពល​រដ្ឋ​​"

  1. Anonymous says:

    Cambodian should not believe any words from this evil mouse . please look he so dump by his look how can he be my leader

  2. so socheath says:

    ទណ្ឌិត សម រង្ស៉ី យករូបបុរសសរសៃប្រសាទ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា «ចងកព្រោះជំពាក់បំណុលធនាគារ»

    (ភ្នំពេញ)៖ ដើម្បីបំពុលបណ្តាញសង្គមកាន់តែខ្លាំងក្លាឡើង ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោក រងផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយការរីករាលដាលជំងឺកូវីដ១៩ អាពូជឆ្កែ សម រង្ស៉ី
    មេក្រុមឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានយករូបបុរសសរសៃប្រសាទម្នាក់ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា គាត់ចងកព្រោះជំពាក់លុយធនាគារទៅវិញ។
    អាពូជឆ្កែ សម រង្ស៉ី បានសរសេរនៅលើ Facebook របស់វាថា៖ ថ្ងៃនេះ តាមព័ត៌មានទទួលបាន
    ពីបណ្តាញសង្គម មានពលរដ្ឋខ្មែរយ៉ាងតិច ២នាក់ បានចងកសម្លាប់ខ្លួន ដោយសារតែមិនអាចប្រឈមមុខបញ្ហាបំណុលជុំខ្លួន។ ធនាគារចេះតែមកគំរាមរឹបអូសទ្រព្យសម្បត្តិបន្តិចបន្តួច ដែលនៅសេសសល់»។
    រូបភាពសពដែលអាពូជឆ្កែ សម រង្ស៉ី បានយកមកបង្ហោះបំភាន់សាធារណជននេះ គឺសពបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ ដែលបានចង «ក» សម្លាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយទទួលមរណភាព រូបភាពសពបុរសមានបញ្ហាសតិនេះ ត្រូវបានជនអនាមិកយកទៅបង្ហោះតាមបណ្ដាញសង្គមថា ជនរងគ្រោះសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។
    ពាក់ព័ន្ធនឹងករណីនេះ ស្រ្តីជាប្រពន្ធជនរងគ្រោះអ្នកស្រី សេម ជ្រឿន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានចេញមុខមកបដិសេធ ថ្កោលទោស និងច្រានចោលទាំងស្រុងចំពោះជនទាំងឡាយ ដែលយករូបសពប្តីរបស់គាត់ ទៅបង្ហោះបំភ្លៃការពិតបង្កាច់បង្ខូចថា «គាត់ចងកដោយសារជំពាក់លុយធនាគារ» ប៉ុន្តែការពិតប្តីរបស់គាត់មានជំងឺសរសៃប្រសាទ។
    អ្នកស្រី សេម ជ្រឿន ប្រពន្ធជនរងគ្រោះ បានថ្លែងថា «ក្រុមគ្រួសារខ្ញុំ មិនបានជំពាក់លុយធនាគារណាមួយនោះទេ ហើយប្ដីខ្ញុំចង «ក» សម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគារ រឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៏ចង «ក» សម្លាប់ខ្លួន»។
    អ្នកស្រីបានបន្តថា កន្លងមកប្ដីអ្នកស្រីដែលមានជំងឺសសៃប្រសាទ ធ្លាប់បានបានចង «ក» និងលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែត្រូវបានញាតិជិតខាង និងក្រុមគ្រួសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៏ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រូសារមិននៅផ្ទះ គាត់ក៏បានចង «ក» សម្លាប់ខ្លួនតែម្ដង។
    ជាមួយនោះដែរអ្នកប្រើប្រាស់ Facebook បានចូល Comment នៅលើ Facebook របស់អាពូជឆ្កែ
    សម រង្ស៉ី ថា «សូមលោកពូ កុំបំពុលសង្គមអីបានទេ ! ខាងគ្រួសារនៃសពគាត់បានបញ្ជាក់ហើយថា បងប្រុសមិនមែនស្លាប់ដោយសារធនាគាររឹបអូសទេ ! ឈប់បានឈប់ទៅ !»។
    ដោយឡែកអ្នកប្រើប្រាស់ Facebook «Seang Piseth» ក៏បានសរសេរថា៖ «គ្រួសារខ្ញុំកំពុងមានទុក្ខបែរជាផេកទាំងពីរនេះវាប្រឌិតរឿងថោកទាបទៅវិញ។ ចិត្តអ្នកឯងសត្វឬក៏ចិត្តនរក??រឿងពិតមិនដូចដែលផេកទាំង២នេះផុសនោះទេ»។
    សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ ឬមានការថមថយនូវចំណូលមួយចំនួន ដោយសារតែផលប៉ះពាល់ លើសេដ្ឋកិច្ចទាំងមូល។ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម បានយកឱកាសនេះ បង្កចលាចល តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុល កុំឱ្យសងបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតទៅទៀត។ ដើម្បីសម្រេចមហិច្ចតានេះ អាពូជឆ្កែសម រង្ស៉ី បានរៀបចំក្រុមឆ្កែបរិវា របស់ ដើម្បីធ្វើយុទ្ធនាការ បំភាន់សាធារណជនជាបន្តបន្ទាប់៕