អតីត​មេទ័ព​រាជានិយម​ហ៊្វុនស៊ិនប៉ិច ចង់​បាន​យុត្តិធម៌​ជូន​ជន​រងគ្រោះ ដែល​ត្រូវ​សម្លាប់​ក្នុង​រដ្ឋប្រហារ កាល​ពី ២៣ឆ្នាំ​មុន

ដោយ ជីវិតា
2020-07-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។

រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។ AFP File Photo


អតីត​មេ​ទ័ព​រាជានិយម​នៃ​គណបក្ស​ហ៊្វុនស៊ិប៉ិច បើ​ទោះ​ជា​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ប្រើ​ពាក្យ​ថា «រដ្ឋ​ប្រហារ» ក៏​ដោយ​ចុះ ក៏​នៅ​តែ​ចង់​បាន​យុត្តិធម៌ ជូន​ពល​ទាហាន និង​មន្ត្រី​របស់​លោក​រាប់​សិប​នាក់ ដែល​ត្រូវ​បាន​ទាហាន​លោក ហ៊ុន សែន សម្លាប់​ក្រៅ​ច្បាប់ នៅ​ពី​ថ្ងៃ​ទី៥-៦ កក្កដា កាល​ពី ២៣​ឆ្នាំមុន ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្មោះត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន។ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​តែងតែ​ច្រាន​ចោល​សំណើសុំ​ស៊ើប​អង្កេត ដោយ​អះអាង​ថា ការ​សម្លាប់​នៅ​ពេល​នោះ គឺ​ជា​ការ​បង្ក្រាប​កម្លាំង​ទ័ព​អនាធិបតេយ្យ។

តើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ពី​សំណាក់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ទី២ ទម្លាក់​នាយក​រដ្ឋមន្ត្រី​ទី១ ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ នៅ ពេល​នោះ​មាន​សភាព​យ៉ាង​ណា​ខ្លះ?

ក្នុង​ខួប ២៣ឆ្នាំ​នៃ​រដ្ឋប្រហារ​នេះ លោក ជី វិតា មាន​សេចក្ដី​រាយការណ៍​លម្អិត​អំពី​រឿង​នេះ៖


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អតីត​មេទ័ព​រាជានិយម​ហ៊្វុនស៊ិនប៉ិច ចង់​បាន​យុត្តិធម៌​ជូន​ជន​រងគ្រោះ ដែល​ត្រូវ​សម្លាប់​ក្នុង​រដ្ឋប្រហារ កាល​ពី ២៣ឆ្នាំ​មុន"

  1. Sosocheath says:

    ហ៊ុនសែន អគ្គមហាបុរសរដ្ឋ សន្តិភាពនៃកម្ពុជា ! (ទី៤)
    …….
    អង្គការសង្គមសុីវិលសុីលុយបរទេសទាំងនេះ ជានិច្ចកាល
    តែងយកពាក្យថាសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ
    មកធ្វេីលេស ក្នុងការវាយប្រហារលេីការដឹកនាំរបស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូតចេញពីការបោះឆ្នោត
    ដែលរៀបចំឡេីងដោយUNTAC ។
    របស់ដែលជាទីសម្អប់របស់ពួកគេ គឺរបបរាជានិយម
    ដែលអាស្រ័យដោយរដ្ឋធម្មនុញ្ញ និងពួកអ្នកដែលគេចោទថា
    មាននិន្នាការនិយមកុម្មុយនិស្ត ។
    ចាប់ពីពេលនោះមក គោលការណ៍ប្រជាធិបតេយ្យ ដែលបានរៀបចំឡេីងនៅកម្ពជាដោយUNTAC រហូតបង្កេីតបាននូវ
    រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល ក្រោមបាវចនា ជាតិ សាសនា
    ព្រះមហាក្សត្រ ត្រូវបានបំផ្លាញជាបណ្តេីរៗតាមរយះការជ្រៀត
    ចូលកិច្ចការចូលកិច្ចការផ្ទៃក្នុងកម្ពុជា ផ្អែកលេីរបាយការណ៍
    ភូតកុហកបោកប្រាស របស់ក្រុមអាយ៉ងពួកគេក្រោមស្លាកអង្គការសិទ្ធិមនុស្សអាដហុក លីកាដូ ក្រុមសហជីព
    សមាគម និងអង្គការសង្គមសុីវិល និងគណបក្សនយោបាយ
    ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលគ្រប់សកម្មភាព
    របស់ពួកគេ ធ្វេីយ៉ាងណាបង្កេីតឲ្យបាននូវចលនាបះបោរ
    ពីទីជនបទ សំដៅហ៊ុំព័ន្ធទីក្រុង ដេីម្បីវាយផ្តួលរំលំរាជ
    រដ្ឋាភិបាលស្របច្បាប់ ក្រោមសម្រែកទាមទារឲ្យមានការ
    ផ្លាស់ប្តូរ ។
    ការឃុបឃិតដេីម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ពួកគេបានរួមគ្នាប្រេីប្រាស់លេីគ្រប់វិធី ។
    ពួកគេបានខិតខំយ៉ាងខ្លាំង ក្នុងការប្រេីប្រាសព័ត៍មានប្រឌឹត
    ភូតកុហក តាមរយះប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយ
    វិជ្ជាជីវៈ រួមមានវិទ្យុអាសុីសេរី (RFA) VOA,VOD និងពពួក
    ប្រព័ន្ធផ្សព្វផ្សាយបរទេស រួមនិងប្រព័ន្ធផ្សព្វផ្សាយ មមិសមាន់ក្នុងស្រុកផ្សេងទៀត ដែលផ្សាយតាមបណ្តាញសង្គម
    ហ្វេសប៊ុក ដេីម្បីធ្វេីការញុះញង់ ចោទប្រកាន់ផ្ទុយពីការពិត
    ដេីម្បីឲ្យមានការស្អប់ខ្ពេីមដល់រាជរដ្ឋាភិបាល ក្នុងគោលបំណង ធ្វេីឲ្យមានអស្ថិរភាពសង្គម និងបង្ករឲ្យមាន
    ភាពឈឺចាប់ដល់ប្រជាជនកម្ពុជា ។
    (តទៅទី៥)

  2. Anonymous says:

    there are so many Cambodian nationalist that this evil monster HUN NAL has been murder. K5 was the most lost of Cambodian people and during POL POT this guy was also murder Cambodian for the Vietcong interested policy . I knew this evil monster can not hiding from the truth .

  3. Anonymous says:

    The two criminals never respected Parish Accord and the bloody Veitcong germs are pushing the Veitcong mafia dictator to do the coup ‘ so This Veitcong mafia dictator and Rannaroth are the same monsters’ They wanted the power but at the end khmer people were so suffer ‘ and the earning are Youn-hanoi ‘ and the dogs of hanoi are rise up’