អ្នកស្រី អ៊ូ ទេពផល្លីន៖ «រដ្ឋាភិបាលដោះស្រាយបញ្ហាមិនទាន់ចំជំងឺនៅឡើយទេ»

ភ្ញៀវប្រចាំថ្ងៃ
07/07/2020 – 13:34
ដោយ៖ ញឹម សុផល
RFI

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម © សហការី

នៅ​ថ្ងៃ​អង្គារ​នេះ ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត​ និង​ខារ៉ាអូខេ​ (KTV) ​ទាំង​អស់ ​នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរ​ការ​ឡើង​វិញ​ ​ដោយ​ប្រែក្លាយ​ ក្លឹប​កម្សាន្ត​ និង​ខារ៉ាអូខេ​ ទៅ​ជា​ភោជនីយដ្ឋាន។ ​ក៏​ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​ តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ស្នើ​សុំ​លិខិត​អនុញ្ញាត​អាជីវកម្ម​ តាម​យន្ត​ការ​ច្រក​ចេញ​ចូល​តែ​មួយ​ និង​គោរព​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​វិធាន​នៃ​ក្រសួង​សុខាភិបាល​ ក្នុង​ការ​ទប់​ស្កាត់​នូវ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​វិធាន​សុវត្ថិ​ភាព​របស់​ក្រសួង​ទេសចរណ៍​។ ​អ្នកស្រី ​អ៊ូ ​ទេព​ផល្លីន ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា​ថ្លែងថា ​នេះ​គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ​ក៏​ប៉ុន្តែ​រដ្ឋា​ភិបាល​គួរ​មាន​គោល​នយោបាយ​ជួយ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​ ដែល​កម្មករ​និយោជិត​ជួប​ប្រទះ​បន្ទាប់​ពី​ការ​បិទ​វិស័យ​នេះ​អស់​ពេល​៤​ខែ​កន្លង​ទៅ​។

What Next?

Recent Articles