កម្ពុជានិងវៀតណាមជំរុញឱ្យយុវជនស្វែងយល់អត្ថន័យទំនាក់ទំនងប្រទេសទាំងពីរ

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ពៅ មេត្តា |១១ កក្កដា ២០២០ | ម៉ោង ១០:៥១
VOD

លោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម(ស្តាំ) និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ជួបគ្នានៅវិមានសន្តិភាពក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម(ស្តាំ) និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ជួបគ្នានៅវិមានសន្តិភាពក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៩ (រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)


ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម បានឯកភាពគ្នាក្នុងការជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលាយដល់ប្រជាជនពិសេសក្រុមយុវជនឱ្យបានដឹងពីអត្ថន័យប្រវត្តិសាស្ត្រនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។​

ក្នុងកិច្ចសន្ទនាតាមទូរសព្ទរវាងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម កាលពីថ្ងៃទី៩ខែមិថុនា ភាគីទាំង២បានសរសើរគ្នាទៅវិញទៅមកពីការរីកចម្រើននៃប្រទេសទាំង២។​

នៅក្នុងកិច្ចសន្ទនានោះភាគីទាំង២ ក៏បានឯកភាពគ្នាក្នុងការជំរុញការផ្សព្វផ្សាយដល់យុវជនឱ្យយល់ដឹងអត្ថន័យជាប្រវត្តិសាស្ត្រនៃការទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរ។ នេះ បើតាមខ្លឹមសារសង្ខេបពីលទ្ធផលនៃការសន្ទនារបស់មេដឹកនាំទាំង២ផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុករបស់ ស្ថានទូតវៀតណាមប្រចាំកម្ពុជា។​

ខ្លឹមសារសង្ខេប៖«ជំរុញឱ្យខ្លាំងថែមទៀតនូវការផ្សព្វផ្សាយឱ្យបានទូលាយដល់ប្រជាជន ជាពិសេសស្រទាប់យុវវ័យឱ្យបានយល់​ដឹងអំពីទំនាក់ទំនងកម្ពុជា-វៀតណាម និងបន្តសហការគ្នារៀបចំបណ្តាកម្មវិធីប្រកបដោយអត្ថន័យប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងអនុវត្តឱ្យបានល្អនូវពិធីសារកិច្ចសហប្រតិបត្តិការស្តីពីការពារជាតិនិងសន្តិសុខ»។

នៅក្នុងកិច្ចសន្ទនានោះ ភាគីទាំង២ក៏បានសម្រេចឯកភាពក្នុងការចរចា ដោះស្រាយក្នុងការកំណត់ខ្សែបន្ទាប់ព្រំដែនដែលមិនទាន់ឯកភាពគ្នា និងទទួលស្គាល់បង្គោលព្រំដែនដែលបោះបានចំនួន​៨៤%៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "កម្ពុជានិងវៀតណាមជំរុញឱ្យយុវជនស្វែងយល់អត្ថន័យទំនាក់ទំនងប្រទេសទាំងពីរ"

  1. Anonymous says:

    First veitname must respect human right in khmer land at south veitname’ let khmer people learning about khmer history’ .Second veitname must give Tral Island back to cambodia ‘ . Third veitname must get out from cambodia land specially all tens ‘ then khmer happy’

  2. Anonymous says:

    I knew what they mean but I’m not agree Cambodia and Vietnamese is my blood nation WELL if you know what I mean. the only Democracy that can save this nation it can also eliminated the word raise between every citizen and the country will be surly belonging to Cambodia not UNITED ENDOCHEN

Leave a Reply

Submit Comment