បក្ស​ប្រឆាំង​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ

ដោយ ជុន ច័ន្ទបុត្រ
2020-07-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy’s Facebook Page Photo courtesy of Sam Rainsy’s Facebook Page


ថ្ងៃ​ទី​១០ កក្កដា​ឆ្នាំ​២០២០ ដែល​ជា​ខួប ៤​ឆ្នាំ​ឃាតក​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ថ្ងៃ​ទី​១០ កក្កដា​នេះ ជា​ថ្ងៃ​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ “​បញ្ចប់​និទ្ទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា“។

យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​រងគ្រោះ​មួយ​ចំនួន ដូចជា​៖

-លោក បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​មាន​ថ្វីមាត់ ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ថ្ងៃ​ទី​១០​កក្កដា ឆ្នាំ​២០១៦។

អ្នកស្រី ពិសិដ្ឋ ពីលីកា តារាភាពយន្ត និង​ជា​អ្នក​រាំ​របាំ​ដ៏​ល្បីល្បាញ ត្រូវ​បាន​បាញ់សម្លាប់ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩។

ព្រះតេជព្រះគណ សំ ប៊ុនធឿន អធិបតី​ពុទ្ធ​មណ្ឌល និង​ជា​អគ្គនាយក​វិបស្សនាធុរៈ​សិក្សា ត្រូវ​បាន​ធ្វើ​គុត នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០០៣។

មេដឹកនាំ​សហជីព​ដ៏​លេចធ្លោ​ ​លោក ជា វិជ្ជា ឃាតក​បាញ់សម្លាប់ នៅ​ថ្ងៃ​ទី​២២ មករា ឆ្នាំ​២០០៤។

អ្នកការពារ​បរិស្ថាន​ដ៏​ក្លាហាន​ ​លោក ឈុត វុទ្ធី ត្រូវ​បាន​បាញ់សម្លាប់​នៅ​ខែត្រ​កោះកុង នៅ​ថ្ងៃ​ទី​២៦​មេសា ឆ្នាំ​២០១២ និង​អ្នក​កាសែត សកម្មជន​នយោបាយ សហជីព និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ជាច្រើន​ទៀត ដែល​ឃាតក​បាញ់សម្លាប់​យ៉ាង​អយុត្តិធម៌​នៅ​ក្នុង​របប​លោក ហ៊ុន សែន។

យុទ្ធនាការ​ “​បញ្ចប់​និទ្ទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា​ “ របស់​គណបក្សប្រឆាំង​នេះ​ ​នឹង​ផ្សា​ភ្ជាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​/ ​ក្រៅ​ប្រទេស និង​សហគមន៍​អន្តរជាតិ ទៅ​នឹង​ការ​យល់​ដឹង​អំពី​ឃាតកម្ម​ដោយ​រដ្ឋ​នៅ​កម្ពុជា ដើម្បី​បង្កើត​ចលនា​មួយ​ដែល​ស្វែងរក និង​ជំរុញ​ឲ្យ​មានការ​រួមគ្នា​ក្នុង​ការ​ថ្កោលទោស​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​នៅ​ក្នុង​របប​លោក ហ៊ុន សែន នាំ​យក​ជនល្មើស​ទៅ​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​នូវ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃ​នៅ​កម្ពុជា៕

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ លោក សម រង្ស៊ី បន្ថែម អំពី​យុទ្ធនាការ​ “​បញ្ចប់​និទ្ទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា​នេះ​ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ"

  1. Anonymous says:

    CNRP was dead but CPP leaded by the evil monster worry every day . HUN NAL said ANH MENORTH ORN OY EINGTE . and SAM RANSY said LOK HUN SEN walking again GOD willing . please look what was the deference between people who have good education and the uneducated animal killer.

Leave a Reply

Submit Comment