ភរិយា​បណ្ឌិត កែម ឡី នៅតែ​ទទូច​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន វែកមុខ​ឃាតក​ពិត

ដោយ ជាតិ ចំណាន
2020-07-11
RFA

ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។

ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។

Photo: RFA


ភរិយា​បណ្ឌិត កែម ឡី បន្ត​ទាមទារ​យុត្តិធម៌​ពិត​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​មាន​ការស៊ើបអង្កេត​ដ៏​ត្រឹមត្រូវ​មួយ​លើ​សំណុំរឿង​ឃាតកម្ម​នេះ​។ តំណាងរាស្ត្រ​អូស្ត្រាលី សង្ស័យ​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មាន​ជាប់​ទាក់ទង​នឹង​ក្រុម​អ្នក​កាន់អំណាច​នៅ​ប្រទេស​កម្ពុជា​។ តំណាងរាស្ត្រ​ដដែល ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ជា​លក្ខណៈ​អន្តរជាតិ។

ថ្លែង​ក្នុង​ខួប​៤​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ អ្នកស្រី ប៊ូ រចនា អះអាង​ថា ចាប់​តាំង​ពី​ស្វាមី ត្រូវ​ឃាតក​បាញ់​សម្លាប់​រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​រារាំង​ការ​ប្រារព្ធ​ពិធី​បុណ្យខួប​ស្វាមី​លោកស្រី​ជា​រៀងរាល់​ឆ្នាំ​។ អ្នកស្រី​យល់ថា ការរារាំង​របស់​អាជ្ញាធរ​នេះ ប្រៀប​ដូចជា​យក​ម្ជុល​រាប់​ម៉ឺន​ដើម​មក​ចាក់​បេះដូង អ្នកស្រី យ៉ាង​ដូច្នេះ​ដែរ៖ «គាត់​អ្នក​រដ្ឋាភិបាល​មួយ​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា គួរតែ​បើក​ការស៊ើបអង្កេត​រក​យុត្តិធម៌​ដែល​យុត្តិធម៌​ការពិត​ពិត​ជាក់ស្ដែង​គឺ​មិនមែន​យុត្តិធម៌​ក្លែងក្លាយ​មិនមែន​ជា​យុត្តិធម៌​សិប្បនិមិត្ត​ដូច​សព្វថ្ងៃ​នេះ យុត្តិធម៌​សិប្បនិមិត្ត​នេះ​គឺ​នាង​ខ្ញុំ​អត់​ទទួល​យក​បាន​ទេ»។

ថ្លែង​ទាំង​យំសោក​សៅ អ្នក ស្រី ប៊ូ រចនា ឱ្យ​ដឹង​ថា រយៈពេល​បួន​ឆ្នាំ​មកនេះ អ្នកស្រី​មិនដែល​ទទួល​បាន​យុត្តិធម៌​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា ការបាត់បង់​ស្វាមី​នេះ​ធ្វើ​ឱ្យ​កូនពៅ​របស់ អ្នកស្រី​មាន​ជំងឺ​អូទីហ្សឹម (Autism) ដែល​ធ្វើ​ឱ្យ​ការលូតលាស់​យឺត​ជាង​ក្មេង​ដទៃ​ទៀត​។ ស្ត្រី​មេម៉ាយ​ដែល​កំពុង​ចិញ្ចឹម​កូន​ទាំង​ប្រាំ​នាក់​តែម្នាក់​ឯង បន្ថែម​ថា ថ្ងៃ​ណាមួយ​អ្នក​សម្លាប់​ស្វាមី អ្នកស្រី​នឹង​បាន​ស្គាល់​រសជាតិ​នៃ​ការ​ឈឺ​ចាប់​ដូច​អ្នកស្រី​ជា​មិន​ខាន៖ «សម្លាប់​ប្ដី​ខ្ញុំ​ហើយ​មក​ប៉ះពាល់​ដល់​កូន​ខ្ញុំ​ទៀត កូនពៅ​ខ្ញុំ​គាត់​មាន​ជំងឺ​ដោយសារ​អី ដោយសារ​រឿង​ហ្នឹង ខ្ញុំ​ឈឺចាប់​កូន​ក្នុង​ពោះ ខ្ញុំ​ឈឺចាប់​រហូតដល់​ផ្លូវ​អារម្មណ៍​របស់​កូន កូន​ខ្ញុំ​អាយុ​បី​បួន​ឆ្នាំ​ហើយ ប៉ុន្តែ​ការលូតលាស់​គាត់​ដូច​ក្មេង​ទើប​អាយុ​ពីរ​ឆ្នាំ​អ៊ីចឹង​សួរ​ថា ឈឺ​អត់​សម្រាប់​ខ្ញុំ ទទួលរង​អំពើ​អយុត្តិធម៌​នេះ​ខ្លាំង​ណាស់»។

អ្នកស្រី ប៊ូ រចនា លាតត្រដាង​ទុក្ខសោក​នេះ​ក្នុង​ពេល​ប្រារព្ធ​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ បណ្ឌិត កែម ឡី នៅ​ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី​១១ ខែ​កក្កដា ធ្វើ​នៅ​វត្ត​ពុទ្ធរង្សី​ម៉ែលប៊ន (Wat Buddharangsi Melboune) ហៅ​វត្ត​ធំ។ ការ​ប្រារព្ធ​ពិធី​ឆ្នាំ​នេះ មិន​បាន​ធ្វើ​ធំដុំ ឬ​មាន​មនុស្ស​ចូលរួម​ច្រើន​ដូច​ឆ្នាំ​មុនៗ​ទេ ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី​ហាម​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន និង​ជា​អ្នក​រៀបចំ​ពិធី​នេះ​ឱ្យ​អាស៊ីសេរី​ដឹង​ថា ពិធីបុណ្យ​នេះ​អនុញ្ញាត​ឱ្យ​មាន​អ្នកចូលរួម​បាន​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ឱ្យ​ស្រប​តាម​បម្រាម​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ លោក ជា យូហ៊ន ដែល​ជា​ប្រធាន​សមាគម​ខ្មែរ ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ផង​នោះ​បន្ត​ថា ក្រៅពី​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​ហើយ ក៏​មាន​ការ​ភ្ជាប់​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​(Zoom) ជាមួយ​សមាជិកសភា​អូស្ត្រាលី និង​មន្ត្រី​អ្នកមុខអ្នកការ​ផ្សេងទៀត​ផង​ដែរ៖ «កម្មវិធី​នៅ​ក្នុង​វត្ត​ហ្នឹង​គ្រាន់​តែ​មាន​តាម​ប្រពៃណី​សាសនា លោក​សូត្រ​ធម៌​អីចឹង​ទៅ​រួច ហើយ​បន្ទាប់​មក​ទៀត​លោក​ឆាន់​ដល់​ឆាន់​ហើយ​អត់​មាន​ធ្វើ​អី​ទៀត​ទេ»។

សមាជិកសភា​អូស្ត្រាលី​មកពី​គណបក្ស​ពលករ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៃ​រដ្ឋ​វិកតូរីយ៉ា (Victoria) ថ្លែង​តាម​វីដេអូ​(Zoom)​ថា កាល​ពី​ឆ្នាំមុន លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ទៅ​ពិនិត្យ​កន្លែង​ដែល​ឃាតក​បាញ់សម្លាប់​បណ្ឌិត កែម ឡី និង​ជួប​អ្នក​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​។ លោក ជូលៀន ហ៊ីល សង្ស័យ​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មាន​ជាប់​ទាក់ទង​នឹង​អាជ្ញាធរ​ដែល​កំពុង​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា។ តំណាងរាស្ត្រ​រូប​នេះ ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ៖ «កិច្ចការ​របស់​បណ្ឌិត កែម ឡី គឺ​ពិត​ណាស់​មាន​សារៈសំខាន់​ទាក់ទង​នឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​លោក (លោក ជូ​លៀន ហ៊ីល )​ហៅ​ឱ្យ​មាន​ការស៊ើបអង្កេត​អន្តរជាតិ ឯករាជ្យ ពិតប្រាកដ​ទៅ​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​បណ្ឌិត កែម ឡី»។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុក​ការ​លើក​ឡើង​បែបនេះ ថា​ជា​រឿង​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​ការ​កេង​ចំណេញ​នយោបាយ​ពី​សព​បណ្ឌិត កែម ឡី​។ លោក​អះអាង​ថា អ្វីៗ​បាន​ដំណើរការ​តាមច្បាប់​អស់ហើយ ហើយ​យុត្តិធម៌​ដែល​ផ្តល់​ជូន គឺជា​យុត្តិធម៌​តាមផ្លូវ​ច្បាប់ មិនមែន​តាម​ផ្លូវ​អារម្មណ៍ និង​ការ​ចង់​បាន​របស់​ជន​ណា​ម្នាក់​ឡើយ។

បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ ស្តារម៉ាត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។ រយៈពេល​បួន​ឆ្នាំ​មកនេះ អាជ្ញាធរ ឬ​តុលាការ​នៃ​របប​ក្រុងភ្នំពេញ​រក​ឃើញ​តែ​មនុស្ស​ម្នាក់​គត់ គឺ​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ក្នុង​រឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ ហើយ​បាន​កាត់ទោស​ជន​នេះ​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ ទោះជា​យ៉ាងណា មហាជន​ទូទៅ​រិះគន់​ថា នេះ​មិនមែន​ជា​យុត្តិធម៌​ពិតប្រាកដ​ឡើយ​។ សាធារណជន​នៅតែ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ស៊ើបអង្កេត​រឿង​នេះ​ដោយ​ឯករាជ្យ ហើយ​នាំ​ខ្លួន​អ្នកបញ្ជា​ពីក្រោយ​ខ្នង និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​មក​កាត់ទោស​តាមច្បាប់ ដើម្បី​លុបលាង​ការ​ចោទប្រកាន់​ថា របប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ភរិយា​បណ្ឌិត កែម ឡី នៅតែ​ទទូច​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន វែកមុខ​ឃាតក​ពិត"

  1. Anonymous says:

    Sorry’ lady’ you ask the master killer to get justice for you ?? No way the Veitcong mafia dictator never help victim haha only you ask so socheat

  2. Anonymous says:

    you never getting justice in Cambodia in this killing regime . how can that evil animal who was murder your husband can tell you he did that murder?? please learn more about this evil monster animal he was the guy who involved in killing field he was 100% Vietcong poppet hidden in POL POT regime. please make some more research after this evil HUN NAL got Vietcong came to invaded Cambodia right away this guy started to murder more Cambodian in K5 Vietcong plan , murder RANARITH supporters, grenade attack on SAM RANSY party, the youth in KOS PICH , and a lot more of Cambodian nationalist . environmentalist , actor .actress , not even that there was some buddha monk . after all this evil monster murder every one who on his way of powers hunger . how can this kind of evil be a lovely great leader of this poor nation ?? it stared from every thing the way he spoken , the way of solved any problem, how to leader the nation , all was test to the limited of his education but so sad this uneducated evil monster did not have this kind of knowledge to be a leader at all. right at this moment this evil monster become evil dictator that the enemy of world community. 2020 this evil will come to an end as GOD willing

  3. Anonymous says:

    worry I just want to add one more comment this time is for Mr court of justice the young evil CHIN MALIN . it seem to be sweet speak to me but it’s meaning very poison . if I’m not wrong it may be you setup this stupid story . it start from the killer ID expressly mane , the reason why he get to murder his victim , the way the murder escaped , the movie you have been great , who in the world can believing you just the murder’s name alone every one can tell that it is 100% fake. as a Cambodian I never have hart some one gave their kid’s name CHHUP SAMLAP . can I ask you a question what that word mean in English ?? . let say if it is your name can I call you HEY Mr meet to kill ?? can I ?? at last I just want to say you are a young blood evil should not learn from that evil monster if you want to be a good solve in you community

Leave a Reply

Submit Comment