រដ្ឋប្រមូលពន្ធបានជាង១៦០០លានដុល្លារក្នុងឆមាសទី១

ព័ត៌មានជាតិ | សេដ្ឋកិច្ច
សាំ ឧត្ដម |១១ កក្កដា ២០២០ | ម៉ោង ១៤:៣៦
VOD

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ


អគ្គនាយកដ្ឋានពន្ធដារប្រកាសថា ក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះនេះ ចំណូលពន្ធអាករដែលប្រមូលបានហើយដាក់បញ្ចូលក្នុងថវិកាជាតិ មានចំនួនជាង១៦០០លានដុល្លារ ដែលចំនួននេះកើនឡើង១២ភាគរយ។

 នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០អគ្គនាយកដ្ឋានពន្ធដារ​បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលពន្ធប្រចាំខែ​មិថុនា និងឆមាសទី១ឆ្នាំ២០២០បានឲ្យដឹងថា អគ្គនាយកដ្ឋានទទួលបានចំណូលប្រមាណជាង១ ៦៨៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៦០ភាគរយ នៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងរយៈ ៦ខែដំបូងឆ្នាំ២០១៩ គឺមានការកើនឡើង១២ភាគរយ។

របាយការណ៍ដដែលបានបង្ហាញថា ចំណូលពីប្រភេទពន្ធ០២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ អាករលើតម្លៃបន្ថែមចំនួន ១ ៣៨៥,០៦ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៦៣,៧៩ ប៊ីលានរៀល ប្រមាណ៤,៨ភាគរយ និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០,១៨ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៥០៧,២៦ ប៊ីលានរៀល ប្រមាណ២៣ភាគរយ។

លោក គង់ វិ​បុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារមានប្រសាសន៍ថា ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣,៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣ លាន ដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles