អាជ្ញាធរ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ ២​នាក់​នៅ​បាត់ដំបង​ពី​បទ​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល

ដោយ មាន ឫទ្ធិ
2020-07-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​ក្រុមប្រឹក្សា​ស្រុក​បវេល​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ខេត្តបាត់ដំបង លោក លាស់ ឆេងឡាយ (ឆ្វេង) និង​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ នៃ​ឃុំ​ឃ្លាំងមាស ស្រុក​បវេល លោក អ៊ុក ឆុំ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​បវេល​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ខេត្តបាត់ដំបង លោក លាស់ ឆេងឡាយ (ឆ្វេង) និង​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ នៃ​ឃុំ​ឃ្លាំងមាស ស្រុក​បវេល លោក អ៊ុក ឆុំ។

 Photo Provided


ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សហការ​ជាមួយ​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០​កក្កដា។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​បវេល ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក លាស់ ឆេងឡាយ និង​លោក អ៊ុក ឆុំ ជា​មេឃុំ​ឃ្លាំងមាស ជាប់ឆ្នោត​គណបក្ស​នេះ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ពេល​ដែល​ពួកគាត់​កំពុង​ធ្វើ​ការងារ​នៅផ្ទះ។

ប្រពន្ធ​លោក លាស់ ឆេងឡាយ គឺ​លោកស្រី ឡេង ឡី ថ្លែង​ថា ប៉ូលិស​ចាប់​ប្ដី​របស់​លោក​ស្រី​ដោយ​ពុំបាន​បង្ហាញ​ដីកា​ពី​តុលាការ​នោះ​ឡើយ។ លោកស្រី​បញ្ជាក់​ថា ប៉ូលិស​បាន​បញ្ជូន​ប្ដី​លោកស្រី​និង លោក អ៊ុក ឆុំ ទៅ​រាជធានី​ភ្នំពេញ​ភ្លាមៗ ក្រោយពេល​ចាប់ខ្លួន។ លោកស្រី​ហៅ​ការ​ចាប់ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួលយក​បាន​ឡើយ ពីព្រោះ​ប្ដី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ៖ «សាហាវ​ឃោរឃៅ​រក​អ្វី​ប្រៀប​មិន​បានទេ ធ្វើបាប​អ្នក​ស្លូតត្រង់ បើ​ថា​អ្នក​ខូច​ធ្វើបាប​ខ្ញុំ​មិន​ថា​ទេ ប៉ុន្តែ​អ្នកធ្វើ​អំពើ​ល្អ​ក៏​ចាប់​ធ្វើ​អាក្រក់​ក៏​ចាប់​ខ្ញុំ​មិន​ដឹង​ថា គត់​យ៉ាងម៉េច​ទេ។ ប្ដី​ខ្ញុំ​ទៅ​ញុះញង់​អី​ទៀត បើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់​ហើយ គាត់​ទៅ​ញុះញង់​ណា​ចេញ ហើយ​ខ្ញុំ និង​ប្ដី​តែ​ចម្ការ​រហូត​មិន​ដែល​នៅផ្ទះ​ផង ដូច​ថា ពេល​ទិញ​អីវ៉ាន់​ខ្ញុំ​មក​ផ្ទះ​មួយ​ភ្លែត​ដេក​មួយ​យប់​ទៅវិញ​ហ្នឹង»។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ​អ្នក​ទាំង​២ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ជេរប្រមាថ​ដល់​អាយុជីវិត​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ក៏ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ថា ពួកគេ​បាន​បង្ហោះ​សារ​នៅ​ពេល​ណា​នោះ​ទេ​។ លោក​ឆាយ គឹមខឿន ថា ប៉ូលិស​បាន​បញ្ជូន​អ្នក​ទាំង​២ ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់៖ «គ្រប់​រឿង​ឱ្យ​តែ​បងប្អូន​ប្រតិបត្តិការ​សុទ្ធតែ​មានការ​ចោទប្រកាន់​សមត្ថកិច្ច​ថា មិន​បង្ហាញ​ដីកា និង​អត់​មាន​ដីកា យើង​មិនដែល​ធ្វើ​អីចឹង​ទេ ប៉ុន្តែ​គ្រាន់តែ​ថា ភាគច្រើន​គ្រួសារ​ខាង​ជន​ដែល​ត្រូវ​ចាប់ខ្លួន​គាត់​តែងតែ​រក​ពាក្យ​ដើម្បី​ឆ្លើយ​ដោះសា ហើយ​ចោទ​មក​សមត្ថកិច្ច​អីចឹង»។

ហ្វេសប៊ុក​របស់​លោក លាស់ ឆេងឡាយ បាន​សរសេរ​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឃើញ​កាន់តែ​ច្បាស់​ពី​ការរំលោភ​សិទ្ធិមនុស្ស​និង​បញ្ហា​ជាច្រើន​ទៀត ដូចជា​ថ្មីៗ​នេះ​អាជ្ញាធរ​ខេត្ត​កោះកុង​រារាំង​ក្រុម​យុវជន​ជិះ​កង់​ធ្វើ​យុទ្ធនាការ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​វិនិយោគ​កោះកុង​ក្រៅ​ឱ្យ​ទៅ​ឯកជន​ជាដើម។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ក៏​ដូចជា​ករណី​មុនៗ​ដែរ គឺ​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់​។ លោក​យល់​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ៖ «ដូច្នេះ​អ្នកនយោបាយ​គួរតែ​រក​វិធី​ដោះស្រាយ​បញ្ហា​នយោបាយ​ជាជាង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាបសង្កត់​ចាប់ខ្លួន បំភិតបំភ័យ គំរាមកំហែង​ទៅដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​គាត់​មិន​មាន​កំហុស​អី​ទាល់តែសោះ​នោះ។ ដូច្នេះ​យើង​គួរតែ​រក​វិធី​ដោះស្រាយ ពីព្រោះ​រឿង​នេះ​វា​ជា​សកម្មភាព​ដដែល​ហ្នឹង​ដែល​យើង​មើល​ឃើញ​ទាំងអស់​គ្នា»។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក មាន​សកម្មជន​បក្ស​ប្រឆាំង ចំនួន​១៧​នាក់​ហើយ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន ក្នុង​នោះ​មនុស្ស ១៥​នាក់ ដាក់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ មន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ​ត្រូវ​បាន​ចោទប្រកាន់​ដូចៗ​គ្នា​ពីបទ​រួមគំនិត​ក្បត់ ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ។

អង្គការ​ជាតិ និង​អន្តរជាតិ​តែង​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ និង​ចាត់ទុកថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។​អង្គការ​ទាំងនេះ ក៏បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងនោះ​ជាបន្ទាន់ ហើយ​ងាក​មក​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អាជ្ញាធរ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ ២​នាក់​នៅ​បាត់ដំបង​ពី​បទ​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល"

  1. so cheat says:

    អញឆ្ងល់ថារបបពួកអាតិរច្ឆានអស់ឯងនេះធ្វើបាប់បានតែខ្មែរក្នុងស្រុកដែលគាត់ចង់បញ្ចេញមតិបន្តិចបន្ទួចមិនបានទេចោទពួកគាត់ថាញះញង់ប្រមាថរដ្ធាភិបាល តើរដ្ធាភិបាលពួកអាកញ្ជះយួនអស់ឯងនឹងថ្លៃថ្នូរប៉ុណ្ណាទៅ? ចំណែកឯបងប្អូនខ្មែរដែលពួកគាត់រស់នៅឯក្រៅស្រុកឯនាសមុទ្រគេជេរបញ្ចោរពួកអារបបតិរច្ឆានកញ្ជះយួនអស់អ្ហែងរាល់ថ្ងៃម៉ិចក៏មិនទៅចាប់គេផងទៅកូនមីចោរកញ្ជះយួន សមតែគេជេរទើបសម អញថ្ងៃនេះអង្គុយនៅមុខរូបសំណាកសម្ដេចតាក្បែផ្ទះអាកញ្ជះយួននឹងហើយបើពួកអាតិរច្ឆានអស់អ្ហែងគ្រាន់បើមកចាប់អញមកបន្តិចទៀតអញទៅផ្សារថ្មីមុនអញត្រលប់ទៅផ្ទះសំណាក់អញវិញនៅកោះពេជ្រតែអាទិត្យក្រោយអញត្រលប់ទៅខេត្តវិញហើយ។

  2. Anonymous says:

    Veitcong mafia dictator and his groups are the monster of cambodia ‘ they are hanoi dogs ‘ they only care their veitcong nation but they keep khmer people in the cage ‘ . The criminals of veitcong dogs must be punished ‘

  3. so socheath says:

    អាពូជសំផឹង (so cheat= គៃបន្លំ ) !
    បើអ្ហែងខ្លាំង ពូកែអើតក្បាលតាម ហ្វេសប៊ុក !
    ចាំមើលថាតើអញហ៊ានចាប់ក្បាលអ្ហែង ញាត់ទៅក្នុងរុន្ធកាដួយស្អុយម៉ែអ្ហែងវិញអត់ !
    អាពូជឆ្កែ ! ទីនេះមិនមែនជាកន្លែងអ្ហែងអួត ដោយអត់មានមុខអ្ហែងនោះនោះទេ អាឡប់ !