ក្រសួងបរិស្ថានព្រមានចាត់វិធានការច្បាប់លើអ្នកជួញដូរកេសរកូលព្រៃ

បរិស្ថាន | ព័ត៌មានជាតិ
សាំ ឧត្ដម | ១២ កក្កដា ២០២០ | ម៉ោង ០៦:៥៨
VOD

កេសរកូលព្រៃ ឬ ផ្កាអ័រគីដេ( រូបពីក្រសួងបរិស្ថាន)

កេសរកូលព្រៃ ឬ ផ្កាអ័រគីដេ (រូបពីក្រសួងបរិស្ថាន)


ក្រសួងបរិស្ថានព្រមានចាត់វិធានការ​ផ្លូវច្បាប់ដល់ជនណាដែលនៅបន្តការទិញ លក់ ដឹកជញ្ចូន ផ្កាព្រៃមួយប្រភេទឈ្មោះកេសរកូល (ផ្កាអ័រគីដេ) ពីតំបន់ការពារធម្មជាតិ​។

តាមការជូនដំណឹងពីក្រសួងបរិស្ថាននៅថ្ងៃទី១១ខែកក្កដាបានឲ្យដឹងថា អាជីវកម្មជួញដូរ ប្រភេទកេសរកូលព្រៃពីតំបន់ការពារធម្មជាតិគឺជា មុខរបរផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ ចំណុច ៤ និងមាត្រា៦១ចំណុច៤។ ក្រសួងបារម្ភថា ការប្រមូលកេសរកូលព្រៃពីតំបន់ការពារធម្មជាតិ ដោយអនាធិបតេយ្យអាចបង្កអោយប្រភេទកេសរកូលព្រៃ វិវត្តន៍ដល់ការផុតពូជទាំងស្រុងនូវផ្កាប្រភេទនេះ។

ក្រសួងឱ្យដឹងទៀតថា មានជនខិលខូចមួយចំនួនបានបង្ហោះព័ត៍មានក្លែងក្លាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ការទិញប្រភេទកេសរកូលព្រៃទទួលបានកម្រៃខ្ពស់។ ករណីនេះ ក្រសួងប្រកាសចាត់វិធានការតាមផ្លូវច្បាប់។​

ក្រសួងថ្លែងថា៖«ផ្អែកលើនិតិវិធីច្បាប់ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដោយសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមដែលពាក់ព័ន្ធ»។

ក្រសួងបរិស្ថានបញ្ជាក់ថា ការធ្វើអាជីវកម្មជួញដូរ ប្រភេទកេសរកូលព្រៃពីតំបន់ការពារធម្មជាតិគឺជា មុខរបរផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ ចំណុច ៤ និងមាត្រា៦១ចំណុច៤។

តាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលេននៅក្នុងប្រទេសកម្ពុជា មានផ្កាកេសរកូលអាចបង្កាត់ពូជបានប្រមាណ ៥០០ប្រភេទ។ មជ្ឈមណ្ឌលនេះឱ្យដឹងដែរថា ចំនួនផ្កាប្រភេទនេះ នៅថៃមាន ១៥០០ប្រភេទ នៅវៀតណាម មាន៧០០ប្រភេទ និងនៅឡាវ មានជាង៥០០ប្រភេទ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles