ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធី​បុណ្យ​បណ្ឌិត កែម ឡី

ដោយ សុជីវី
2020-07-12
RFA

ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅខេត្ត​សមុទ្រ​ប្រាកាន ​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី​២ ខែ​កក្កដា​ ឆ្នាំ​២០២០។

ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅខេត្ត​សមុទ្រ​ប្រាកាន ​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី​២ ខែ​កក្កដា​ ឆ្នាំ​២០២០។

 Photo Provided


ពលករ និង​សកម្មជន​បក្សប្រឆាំងនៅប្រទេសថៃរួមគ្នាប្រារព្ធពិធីបុណ្យបណ្ឌិត កែម​ ឡី


ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​តំបន់​នានា​ក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា​។ ពួកគេ ទាមទារ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​រឿង​នេះ​ដោយ​ឯករាជ្យ ពេញលេញ និង​មាន​តម្លាភាព ដើម្បី​នាំ​ខ្លួន​ឃាតក អ្នកបញ្ជា​ពីក្រោយ​ខ្នង មក​កាត់​ទោស​តាម​ច្បាប់។

ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​ខួប​បណ្ឌិត កែម ឡី តាម​លទ្ធភាព​ដែល​ពួកគេ អាច​ធ្វើ​បាន​រៀង​ៗ​ខ្លួន​។ នៅ​តំបន់​ខ្លះ ពួកគេ​ជួបជុំ​សម្ដែង មតិ​ដែល​មាន​អ្នកចូលរួម​ចាប់ពី​៦០​នាក់​ឡើង​ទៅ និង​នៅ​តំបន់​ខ្លះ​ទៀត​ពួកគេ​នាំគ្នា​ជួបជុំ​ធ្វើ​ពិធីបុណ្យ​នៅ​វត្ត​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។ «»​អ្នក​រៀបចំ​កម្មវិធី​បុណ្យ ម្នាក់​នៅ​ខេត្ត​សាមុទ្រប្រាកាន លោកស្រី ដាំ ស្រីធាន ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្នុង​ពិធី​នេះ​មាន​ពិធី​សាសនា​ដោយ​មានការ​រាប់បាត្រ និង​និមន្ត​ព្រះ​ស​ង្ឍ​១០​អង្គ​ដើម្បី បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ជូន​វិញ្ញាណក្ខន្ធ​វីរជន​ខ្មែរ​ផ្សេងទៀត​ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​យ៉ាង​អយុត្តិធម៌​។ ពិធី​នេះ​មានការ​ចូលរួម​ពី​ពលករ​ខ្មែរ​ធ្វើការ​នៅ​ខេត្ត​នេះ នៅ​ទីក្រុង​បាង​កង និង​ខេត្ត​ជិត​នេះ រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង​និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ ចំនួន​ជាង ២៥០​នាក់​ចូលរួម​។ «»

អ្នកចូលរួម​ពិធីបុណ្យ​នេះ​ម្នាក់​ជា​ពលករ​ធ្វើការ​នៅ​ខេត្ត​សាមុទ្រប្រាកាន លោក ម៉ុច មុល ប្រាប់​ថា លោក​មិន​ដែល​ជួប​មុខ​លោក​បណ្ឌិត កែម ឡី ដោយ​ផ្ទាល់​ទេ​។ ប៉ុន្តែ​លោក​ថា លោក​ស្គាល់​បណ្ឌិត កែម ឡី តាម​ប្រព័ន្ធ​ផ្សាយ ហើយ​យល់ថា លោក កែម ឡី ហ៊ាន​លះបង់​ជីវិត​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​ការ​ពិត​។ លោក​ចង់​ឃើញ​មាន​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​អ្នក​ផ្សេងទៀត​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់។ «»

ក្រៅពី​ការ​ធ្វើ​ពិធី​សាសនា​ក៏​មាន​ការ​ចាក់​បញ្ចាំង​ទស្សនៈ​និង​ប្រវត្តិ​បណ្ឌិត កែម ឡី រួម​ទាំង មានការ​ជជែក​តាម​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Zoom) ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដោយមាន​ការ​ទាមទារ​ឱ្យ​បញ្ចប់​និទ្ទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈ​រស្មី ឱ្យដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​នេះ​បាន​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ក្នុង​ខេត្ត​ចំនួន​៨ ដោយ​ក្នុង​មួយ​កន្លែង​មាន​អ្នកចូលរួម​ពី​៦០​នាក់​ទៅដល់​២០០​នាក់ ហើយ​កន្លែង​ដែល​ប្រារព្ធ​ពិធី​ធំ​នៅ​គឺ​ខេត្ត​សាមុទ្រប្រាកាន។ លោក​បញ្ជាក់​ថា ក្រុម​ពលករ​បាន​ចាប់ផ្ដើម​ធ្វើ​ពិធី​នេះ​តាំងពី​ទី​១០ ខែ​កក្កដា​មក​ម្ល៉េះ។ «»

ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​តំបន់​នានា​ក្នុង​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២០។

ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​តំបន់​នានា​ក្នុង​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២០។ Photo Provided


បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​នៅក្នុង​ហាង​លក់ទំនិញ ស្តារ​ម៉ា​ត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។ រយៈពេល​បួន​ឆ្នាំ​មកនេះ អាជ្ញាធរ ឬ​តុលាការ​នៃ​របប​ក្រុងភ្នំពេញ​រក​ឃើញ​តែ​មនុស្ស​ម្នាក់​គត់ គឺ​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ក្នុង​រឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ​។ ទោះជា​យ៉ាងណា មហាជន​ទូទៅ​សង្ស័យ​ថា ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត ឬ​មិន​អាច​តែ​ជា​មនុស្ស​ម្នាក់​គត់​ក្នុង​ការ​រៀបចំ​ផែនការ​បាញ់សម្លាប់​លោក កែម ឡី នោះ​ទេ​។ បើ​ទោះ​ជា​សមត្ថកិច្ច​កម្ពុជា​បដិសេធ​មិន​ស៊ើបអង្កេត​រឿង​បន្ដ​ក្តី ប៉ុន្តែ​សហគមន៍​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ស៊ើបអង្កេត​រឿង​នេះ​ដោយ​ឯករាជ្យ ពេញលេញ និង​មាន​តម្លាភាព ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ និង​អ្នក​ជំនាញ​ឯករាជ្យ​ដើម្បី​នាំ​ខ្លួន​អ្នកបញ្ជា​ពីក្រោយ​ខ្នង និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​មក​កាត់ទោស​តាមច្បាប់៕

What Next?

Recent Articles

One Response to "ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធី​បុណ្យ​បណ្ឌិត កែម ឡី"

  1. Sosocheath says:

    ទីបំផុតពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចោទប្រកាន់តាមចៅក្រមស៊ើបសួរ និងត្រៀមកំណត់ថ្ងៃបើកសវនាការឆាប់ៗ

    (ភ្នំពេញ)៖ នៅទីបំផុតពាក្យបណ្ដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្តឹងលោក សម រង្ស៉ី នៅប្រទេសបារាំង ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចំពោះការដាក់នៅក្រោមការត្រួតពិនិត្យចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» របស់ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស និងសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ នាពេលឆាប់ៗខាងមុខ។

    លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា «ពាក្យបណ្តឹងរបស់សម្តេចតេជោ ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាឯកភាពជាមួយនឹងការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល របស់ចៅក្រមស៊ើបសួររួចហើយ។ ជាមួយគ្នានេះព្រះរាជអាជ្ញាក៏បានស្នើសុំបញ្ជូនរឿងទៅជំនុំជម្រះ និងកំណត់ថ្ងៃសវនាការនាពេលឆាប់ៗខាងមុខ»។

    លោក គី តិច បានបញ្ជាក់បន្ថែមថា នៅពេលនេះលោក សម រង្ស៉ី បានស្វះស្វែងរកមេធាវី២រូបការពារខ្លួនក្នុងរឿងក្តីនេះ បើតាមនីតិវិធីមេធាវីរបស់ សម រង្សី មានរយ:ពេល៣ខែ សម្រាប់ដាក់សារណាការពារ ដោយគិតចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ពោលគឺគិតពីថ្ងៃចៅក្រមស៊ើបសួរធ្វើការចោទប្រកាន់លើ សម រង្ស៊ី។

    សូមជំរាបថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ តុលាការព្រហ្មទណ្ឌ នៃទីក្រុងប៉ារីស បានសម្រេចដាក់ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានសំងំលាក់ខ្លួននៅក្នុងប្រទេសបារាំង ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។

    ការចោទប្រកាន់នេះ ត្រូវបានធ្វើចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

    ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបាន ចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី ពុំមានមូលដ្ឋានផ្លូវច្បាប់ ដែលអាចប្រកែកដោះបន្ទុក ឬធ្វើការជំទាស់ទៅនឹងពាក្យសម្ដីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់នោះទេ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស នៃប្រទេសបារាំង។

    តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕