កម្ពុជា​​រក​​ឃើញ​​អ្នក​​ផ្ទុក​​ជំងឺ​​កូ​វីដ​១៩​ចំនួន​៩​នាក់​​ទៀត​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |១៤ កក្កដា ២០២០ | ម៉ោង ០៩:៥៤
VOD

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)


​​ក្រសួងសុខាភិបាលប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ១៩ លើ​មនុស្ស​ចំនួន ៩នាក់​ថ្មី​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ កើន​ដល់ ១៦៥នាក់។

សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឱ្យ​ដឹង​ថា អ្នកជំងឺ ៩នាក់​ផ្ទុក​កូ​វីដ១៩ គឺជា​អ្នក​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងមក។ ក្រសួង​ថា អ្នកជំងឺ​ទាំង ៩នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ​ក្នុង​រាជធានី​ភ្នំពេញ។

ដោយឡែក​អ្នកដំណើរ ៧០នាក់ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​ជាមួយ​អ្នក​ផ្ទុក​កូ​វីដ១៩ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ១៤ថ្ងៃ នៅ​មណ្ឌល​ចត្តាឡីស័​កជម្ពូ​វ័ន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រសួង​ដដែល​បញ្ជាក់​ថា គិត​មកដល់​ថ្ងៃទី១៤ ខែកក្កដា មនុស្ស​ចំនួន ៨០នាក់ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី គឺ​មាន​អ្នក​ផ្ទុក​កូ​វីដ​១៩ សរុប ២៤នាក់ ដែល​សុទ្ធសឹង​ជា​បុរស។

បើ​តាម​របាយការណ៍​របស់ក្រ​សួង​សុខាភិបាល​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី១៤ ខែកក្កដា កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​កូ​វីដ១៩ ចំនួន ១៦៥នាក់។ ក្នុងចំណោម​មនុស្ស ១៦៥នាក់ ព្យាបាល​ជាសះស្បើយ ១៣៣នាក់ ហើយ​នៅសល់ ៣២នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment