អភិបាលខេត្ត​រតនគិរី​ទទួលស្គាល់​មានការ​កាប់​រុករាន​ដី​ព្រៃ​អភិរក្ស ជា​កម្មសិទ្ធិ

ដោយ អាស៊ីសេរី
2020-07-13
RFA

អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ថ្លែង​ក្នុង​សន្នសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២០។

អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ថ្លែង​ក្នុង​សន្នសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២០។

 រូប​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល


អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ថ្លែង​ថា ជម្លោះ​នៅតែ​កើត​មាន​ច្រើន រវាង​ពលរដ្ឋ និង ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ព្រមទាំង​ជម្លោះ​ព្រំប្រទល់​សហគមន៍ និង​សហគមន៍ ជាដើម​។ លោក​បញ្ជាក់​ថា ជម្លោះដីធ្លី​ផ្ទុះឡើង ដោយសារ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ទីលំនៅ និង​លួច​ទន្ទ្រាន​ដី​សាធារណ​របស់​រដ្ឋ ដោយ​ខុស​ច្បាប់។ លើស​ពី​នេះ​ទៀត លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាល​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​បន្ត​អប់រំ​ពលរដ្ឋ ដោយ​ប្រើ​រយៈពេល​យូរអង្វែង។ លោក​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត នឹង​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​ជម្លោះដីធ្លី នៅ​តំបន់​ព្រៃ​អភិរក្ស ដោយ​ត្រូវ​បង្កើត​ក្រុមការងារ សហការ​ជាមួយ​អន្តរក្រសួង ចុះ​ពិនិត្យ​ជាក់ស្ដែង ធ្វើ​យ៉ាងណា ត្រូវ​ដោះស្រាយ​ដោយ​សុក្រឹត្យ និង​ត្រឹមត្រូវ៖ «មានការ​ទន្ទ្រាន​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់ ហើយ​យើង​មានការ​អប់រំ​ផ្សព្វផ្សាយ​ជាច្រើន​តាមរយៈ អង្គភាព​ជំនាញ​ទាំងអស់ មាន​បរិស្ថាន មាន​អាជ្ញាធរ​ស្រុក​ក្រុង ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​។ យើង​តាម​អនុសាសន៍ របស់​សម្តេច តេជោ ធ្វើ​យ៉ាងណា​ដោះស្រាយ​ដីធ្លី ពាក់ព័ន្ធ​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​អភិរក្ស​។ នៅ​ពេល​ខាងមុខនេះ យើង​នឹង​រៀប​ចំ​គណៈកម្មការ​ជំនាញ សហការ​ជាមួយ​ក្រសួង ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​។ អាហ្នឹង​យើង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​សុក្រឹត្យ»។

លោក ថង សាវុន ថ្លែង​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​កក្កដា​នេះ នៅ​ទីក្រុង​ភ្នំពេញ​។ លោក​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​ខ្លះ នៅតែ​លួច​ស៊ីញេ ធ្វើ​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី ក្នុង​ព្រៃ​សាធារណ​របស់​រដ្ឋ និង​ព្រៃ​អភិរក្ស​។ លើស​ពី​នេះ​ទៀត គណៈកម្មការ​ចម្រុះ នឹង​រៀបចំ​ប្លង់​ផែនការមេ​មួយ ដើម្បី​ធ្វើការ ឃ្លុំ​តំបន់​អភិរក្ស និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​បាន​ត្រឹមត្រូវ​។ ចំណែក​ជនជាតិ​ដើម​ភាគតិច សង្កេត​ឃើញ​ថា វិធានការ​ការពារ​ដី​ព្រៃ​សាធារណ​របស់​រដ្ឋ និង​ព្រៃ​អភិរក្ស របស់​អាជ្ញាធរ​ខេត្ត​នេះ នៅ​ទន់ខ្សោយ​ខ្លាំង មិនសូវ​អើពើ​អនុវត្ត​ច្បាប់​លើ​ជនល្មើស​ដែល​មាន​អំណាច និង​វិ​អាជ្ញាធរ​ភូមិ​/​ឃុំ ទាំងឡាយ​ដែល​ឃុបឃិត​លក់​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អភិបាលខេត្ត​រតនគិរី​ទទួលស្គាល់​មានការ​កាប់​រុករាន​ដី​ព្រៃ​អភិរក្ស ជា​កម្មសិទ្ធិ"

  1. Ok Mr. Governor, since you’re admitted that there are active illegal forestry happening in your province, my question to you is WHAT ARE YOU GOING TO DO ABOUT IT? Or are you going to play the three monkeys?

Leave a Reply

Submit Comment