អាជ្ញាធរ​ចាប់ខ្លួន​លោក រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន

សិទ្ធិ​មនុស្ស
01 សីហា 2020
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ លោក ​រ៉ុង ឈុន ​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក ​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ លោក ​រ៉ុង ឈុន ​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក ​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

លោក គុជ គឹមឡុង ​ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន ​Fresh News​ ថា ​ការចាប់ខ្លួន​ គឺ​ដោយសារ​លោក ​រ៉ុង ឈុន ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ និង​​​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

វ៉ាស៊ីនតោន — លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​ចាប់នាំ​ខ្លួន​ពី​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃសុក្រ​ពាក់ព័ន្ធនឹង​សេចក្តី​ថ្លែងការណ៍​ស្តីពី​ដី​តំបន់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និងវៀតណាម។

លោក រ៉ុង​ វិជ្ជា ដែល​ត្រូវ​ជា​ក្មួយប្រុស​របស់​លោក រ៉ុង ឈុន បាន​បញ្ជាក់​ប្រាប់​វីអូអេថា ​លោក ​រ៉ុង ឈុន ​ត្រូវ​បាន​នាំខ្លួន​ទៅ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​បន្ថែម។

លោក ​រ៉ុង ​ឈុន​ បាន​ចេញសេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​នាម​ជាតំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជាតាំង​ពីថ្ងៃ​ទី២១​ ខែកក្កដា​ ដែល​ចោទ​ប្រកាន់​ថា«ការបោះបង្គោល​ព្រំដែន​លេខ​១១៤​ដល់​១១៩​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី»​ទៅភាគីវៀតណាម​ជាច្រើន​រយ​ហិកតា​នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញ្ញា​ក្រែក​ ខេត្តត្បូងឃ្មុំ​ ដែល​ជា​ដី​ដូនតា​កសិករ​ខ្មែរ។ ​ប៉ុន្តែ​ កាលពី​ថ្ងៃសុក្រ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ប្រកាស​ច្រានចោល​សេចក្តីថ្លែងការណ៍​នេះ​ ដោយ​ចោទ​ថា​ជា​»ព័ត៌មាន​មិន​ពិត​និង​បំផ្លើស»​ដែល​មាន​ចេតនា​ទុច្ចរិត។

សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​បន្ថែម​ដោយ​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចូលរួមរក្សា​ចំណែក​ដី​នោះ​ និង​«ទប់ស្កាត់ ចាត់​វិធានការ​តាមផ្លូវច្បាប់​លើ​ជន​ទាំង​ឡាយ​ណា​ដែល​មាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ​ដោយ​បង្កើត​ព័ត៌​មាន​ក្លែងក្លាយ​» ។

លោក គុជ គឹមឡុង ​ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន ​Fresh News​ ថា ​ការចាប់ខ្លួន​ គឺ​ដោយសារ​លោក ​រ៉ុង ឈុន ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ និង​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕

What Next?

Recent Articles

2 Responses to "អាជ្ញាធរ​ចាប់ខ្លួន​លោក រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន"

  1. so socheath says:

    អារ៉ុង ឈុន អានេះដូចខ្មែរម៉ាប្រទេស
    អត់ចេះស្រឡាញ់ទឹកដីខ្លួន ?
    អញប្រាប់អ្ហែងទៅចុះ !
    កុំថាឡេីយប្រទេសដ៏ទៃឈ្លានពាន សូម្បីបងប្អូន
    បង្កេីតខ្លួន រំលោភយកដីតែមួយតឹក ក៏វ៉ៃគ្នាបែកក្បាលដែរ
    កុំភ្លេីពេក !
    ឥឡូវអញថាគុក ៗមែន !
    ជាប់តិចបំផុត ៥ឆ្នាំ អាវ៉ា !
    ថាពួកអ្ហែងចេះតែគឹតថាគុកជាឋានសួគ៍ ម្លោះហេីយ
    ពួកអ្ហែងចេះតែនាំគ្នាចូលគុកលេងអញ្ចឹងទៅ ។ ព្រោះថា
    បាយគុកសុីមិនបាច់បង់ប្រាក់ មិនពិបាកដេីរធ្វេីការរកលុយ
    ទិញអង្ករសុី អញ្ចឹងវាចំណេញម៉្យាងដែរតេី ។

  2. so socheath says:

    អា អ៊ុំ សំអាន វាកំពុងរុញអារ៉ុង ឈុន ឲ្យជាប់គុក កាន់តែយូរ ព្រោះថា
    វាចូលក្នុងបទឧក្រិដ្ឋ សម្រាប់ទោសក្បត់ជាតិ ហើយ ។
    វាស្របគ្នាណាស់ជាមួយសម្លេងស្រែលកញ្ជ្រាវរបស់អារ៉ុង ឈុនផ្ទាល់
    ទាក់ទងនឹងពាក្យថា ឱ្យ​ពលរដ្ឋ​ងើប​ឡើង​តស៊ូ របស់អារ៉ុងឈុន
    ក្រោយចេញពីអង្គសវនាការបស់តុលាការដែរ ។
    អញ្ចឹងទេ ឃើញមេធាវីការពារក្តី ឲ្យ រ៉ុងឈុន និយាយដូចធូរខ្សុយពេក
    ខ្ញុំក៏ថាឲ្យខ្លះទៅ !
    ខំប្រឹង ជួយដោះបន្ទុកទៅ សំ សុខគង់ !
    ឈរស្រែកវាអត់បានការស្អីទេ !
    មិនខុស គេមិនចាប់ខ្លួន អារ៉ុង ឈុនទេ ។ វាជារឿង បូរណ ភាពដែនដី
    ទាក់ទងនឹងអធិបតេយ្យភាពជាតិ កុំគឹតស្រាល ឲ្យសោះ សំ សុខគង់ !
    ស្អី ! រាជរដ្ឋាភិបាល កម្ពុជា ជា អ្នក បម្រើរាស្រ្ត បានចេញសេចក្តីប្រកាសព័ត៌មាន
    របស់ស្ថាប័នរដ្ឋធ្វើការបំភ្លឺ និងប្រាប់ការពិត កុំឱ្យ ប្រជាពលរដ្ឋយល់ច្រលំ ករណីព្រំដែននេះ
    គឺគ្រប់ហើយ មិនចាំបាច់ ចាប់ចងនិង ចោទប្រកាន់ ដូច្នេះ ទេ ?
    អីដូចងាយម្លេះ សំ សុគង់ ?
    គំនឹតរាក់កំផែល និយាយឲ្យតែរួចពីមាត់អញ្ចឹងតើ បានដោះក្តីមួយណា
    ឃើញតែបរាជ័យរហូត ?

Leave a Reply

Submit Comment