ក្រុម​យុវជន​ស្វែងយល់​អំពី​ហានិភ័យ​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម

ដោយ វ៉ែន សុមេធ
2020-08-02
RFA

ពលរដ្ឋ និង​ទាហាន​វៀតណាម ឈរ​នៅ​តំបន់​ទួល​តា​ព្រាប និង​លើ​វាល​ស្រែ​ដែល​ពលរដ្ឋ​កម្ពុជា អះអាង​ថា ជា​អតីត​ទឹក​ដី​ខ្មែរ នា​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

ពលរដ្ឋ និង​ទាហាន​វៀតណាម ឈរ​នៅ​តំបន់​ទួល​តា​ព្រាប និង​លើ​វាល​ស្រែ​ដែល​ពលរដ្ឋ​កម្ពុជា អះអាង​ថា ជា​អតីត​ទឹក​ដី​ខ្មែរ នា​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Tha Kitya


យុវជន​មួយ​ក្រុម​ធ្វើ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​អំពី​ហានិភ័យ​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ដល់​ក្រុម​យុវជន​ដូចគ្នា ដើម្បី​រួមគ្នា​ការពារ​អត្ថប្រយោជន៍​របស់​ជាតិ នៅ​តំបន់​ព្រំដែន​។ ពិធី​នេះ​មាន​យុវជន​ប្រមាណ ៧០​នាក់​ចូលរួម​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២ សីហា។

តំណាង​អ្នក​រៀបចំ​កម្មវិធី​យុវជន សុខ រដ្ឋា ថ្លែង​ថា សិក្ខាសាលា​នេះ​ធ្វើឡើង បន្ទាប់ពី​ពួក​លោក​បាន​ចុះ​សិក្សា​តាម​ព្រំដែន​នៅ​ខេត្ត​កំពត​តាកែវ និង​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី៦ កក្កដា រក​ឃើញ​បញ្ហា​មួយ​ចំនួន​ដូចជា កន្លែង​ខ្លះ​មិន​សូវ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ កន្លែង​ខ្លះ​ទៀត​មាន​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាង​ពលរដ្ឋ​ខ្មែរ និង​ពុំ​សូវ​មានការ​អភិវឌ្ឍន៍​នៅ​តំបន់​ព្រំដែន ជាដើម។ លោក​ព្រួយបារម្ភ​ថា បញ្ហា​ទាំងនេះ ប្រសិនបើ​យុវជន​មិន​ចូល​រួមគ្នា​ឈឺឆ្អាល​រឿង​ព្រំដែន​ទេ នោះ​អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​នៅ​ពេល​ខាងមុខ៖ «ខ្ញុំ​ចង់​ឱ្យ​យុវជន​យើង​ហ្នឹង​ចូលរួម​ឱ្យ​បាន​ច្រើន​ទោះបីជា​មានការ​គំរាមកំហែង ពី​អាជ្ញាធរ​ជាដើម ដូច​យើង​ទៅ​ហ្នឹង​គឺ​មាន​ការ​ប្រឈមមុខ​អាជ្ញាធរ​ដូចគ្នា​ហ្នឹង។ អាជ្ញាធរ​ហាមឃាត់​បិទ​សិទ្ធិ​ពួក​យើង គ្រាន់តែ​ឮឈ្មោះ​និស្សិត​ក៏​គេ​ទាក់ទង​ទៅ​គ្នា​គេ​ហាមឃាត់​ដែរ។ អីចឹង​វា​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​មួយ​ចំពោះ​យុវជន អីចឹង​យើង​ចង់​ឱ្យ​យុវជន​ចូលរួម​ឱ្យ​បាន​ច្រើន​ចំពោះ​រឿង​ហ្នឹង»។

សិក្ខា​នេះ​មាន​បញ្ចាំ​រូបភាព​អំពី​សកម្មភាព​របស់​ក្រុម​យុវជន ចុះ​ពិនិត្យ​តាម​ព្រំដែន​ចែក​ជូន​អ្នកចូលរួម​ស្វែងយល់ ដើម្បី​រួមគ្នា​ការពារ​តំបន់​ព្រំដែន​ផង​ដែរ។

ចំណែក កញ្ញា ទូច សុខគា ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ឱ្យ​ដឹង​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​កញ្ញា​បាន​ចូលរួម​ស្វែងយល់​បញ្ហា​ព្រំដែន​។​យុវតី​រូប​នេះ បញ្ជាក់​ថា សិក្ខាសាលា​នេះ​បាន​ជំរុញ​ឱ្យ​កញ្ញា​ស្រលាញ់​ជាតិ​កាន់តែ​ខ្លាំង ជាពិសេស​បញ្ហា​ទឹកដី​នៅ​តំបន់​ព្រំដែន។ កញ្ញា​បន្ថែម​ថា ក្រោយ​ពេល​ចប់​ពិធី​នេះ កញ្ញា​នឹង​ចូលរួម​ជាមួយ​ក្រុម​យុវជន​ដទៃ​ទៀត ចុះ​ពិនិត្យ​តាម​ព្រំដែន​ឱ្យ​បាន​សកម្ម៖ «សម្រាប់​សិក្ខាសាលា​ហ្នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​អាច​បំផុស​ទឹកចិត្ត​ដល់​ក្រុម​យុវជន​ស្វែងយល់​ច្រើន​ពី​បញ្ហា​ព្រំដែន​ហ្នឹង។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​នៅ​ពេល​ដែល​គាត់​លើកឡើង​នោះ គាត់​និយាយ​ថា នៅ​ពេល​ដែល​គាត់​ចុះទៅ​ព្រំដែន​ម្ដងៗ​ហ្នឹង គឺ​មាន​ការរារាំង​ខ្លាំង​ពី​អាជ្ញាធរ។ ក្នុងនាម​យើង​ជា​ពលរដ្ឋ​ខ្មែរ ទៅ​សិក្សា​នៅ​តំបន់​ព្រំដែន​របស់​យើង​ហ្នឹង យើង​ត្រូវតែ​ភូត​កុហក​គេ​ថា ទៅ​លែង​ផ្ទះ​បងប្អូន ឬក៏​មានធុរៈ​មានការ​មានបុណ្យ​ទាន​អី​នៅផ្ទះ​បងប្អូន​នៅ​ក្បែរៗ​ហ្នឹង​ទើបបាន​គេ​ឱ្យ​យើង​ចូល​ទៅ​ដល់»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ផាត សុផានិត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២​សីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​មិនបាច់​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី​នៅ​តាម​ព្រំដែន​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បញ្ហា​ព្រំដែន​ជា​សំខាន់​រួចហើយ៖ «ខ្ញុំ​អត់​មាន​យោបល់​អី​ជាមួយ​គាត់​ទេ ក៏ប៉ុន្តែ​សំណូមពរ​របស់ខ្ញុំ​ថា​ទៅ​ណា​ឱ្យ​ជូនដំណឹង​គ្នា។ យើង​សុទ្ធតែ​ខ្មែរ​តើ​រឿង​អី​យើង​មិន​ទៅ​រក​អាជ្ញាធរ​មូលដ្ឋាន ភូមិ​មាន ឃុំ​មាន ប៉ូលិស​ព្រំដែន មាន​មូលហេតុ​អី​បានជា​យើង​ទៅ​តែ​ឯកឯង តើ​ទៅ​តែ​ឯកឯង​គេ​ថា​យើង​ជា​មនុស្ស​មិន​ប្រក្រតី​ហើយ​។ តែ​មិន​ប្រក្រតី​គេ​ឃាត់​ហើយ ទៅ​ចូល​អត់​ដឹង​ក្បាល​កន្ទុយ​អី​ទៅ​ចូល​ដី​គេ​គេ​ចាប់ចង​ទៅ​ពិបាក​យើង​ដោះស្រាយ​ទៀត​ហើយ»។

ទោះជា​យ៉ាងណា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ក្រុម​យុវជន​យកចិត្តទុកដាក់​បញ្ហា​ព្រំដែន គឺជា​រឿង​ល្អ​ដែល​ជួយ​ជំរុញ​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​បាន​ឆាប់រហ័ស​។ លោក​បញ្ជាក់​ថា ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៅ​តំបន់​ព្រំដែន​នៅ​ជាប់​ប្រទេស​វៀតណាម​យឺត​ជាង​ប្រទេស​ជិត​ខាង​ឆ្ងាយ បណ្ដាល​ឱ្យ​ពលរដ្ឋ​មិន​ចង់​រស់នៅ​ព្រំដែន។ លោក​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​សង់​សាលា​រៀន ផ្លូវថ្នល់ និង​មន្ទីរពេទ្យ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ព្រំដែន​ឱ្យ​បាន​ច្រើន ធ្វើ​ជា​រនាំង​ជួយ​ការពារ​ទឹកដី​ឱ្យ​បាន​គង់វង្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ក្រុម​យុវជន​ស្វែងយល់​អំពី​ហានិភ័យ​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម"

  1. Anonymous says:

    Kon khmer must rise up to fight the aggressors ‘ . They are the worse animal in this planet’ they never respected international or nextdoor countries .

  2. Anonymous says:

    we are Cambodian are worry about the leach’s nation is VIETCONG they are so aggress just wanted to swallow our land . we knew they used the killer like HUN SEN group to murder Cambodian and at the same time they took our land through a new border post and HU SEN will never care about border whatever VIETCONG wanted HUN SEN never say any word. what in the world that having the leader never care about the nation every time that VIETCONG came to still our land HUN SEN always getting his army to stop the people who was kick out from their village by those VIETCONG aggressors . not even that some of HUN SEN supporter inside the country like SO SOCHEATH is trying so hart to help the evil monster HUN SEN . please wakeup Cambodian the evil of our nation is only a small group they can not kill all of us that easy . please rising up to take our nation back soon Cambodia will be in a very bad situation EBA and GSP will be no more interesting to help Cambodia and CHINA can not help Cambodia ether . the reason CHINA itself was in big problem they was badly hit from COVID19 after flooding lost so much money and in another hand CHINA facing world community by taking over the south CHINA sea world war three may happen if CHINA make the wrong move . CHINA have so many war front to face like TAIWAN and HONG KONG . and some nation they just want to get away from CHINA after they know every thing about CHINA . for Cambodia I do not think HUN SEN the evil monster man of unrecognizing from Cambodian can be depending on CHINA to recue him from the dead in the near future. HUN SEN future is in Cambodian hand please rising up kick this evil out

  3. Anonymous says:

    HUN SEN the one eye evil man will not get away from the history of Cambodian put him as the Cambodian evil leader of this century . you can ask this question how can he get away from it every action Cambodian can see clearly . right now HUN SEN think he is the only one but I think how can he be a great leader of my nation in the way he was so dump whit not enough education . 2020 is this animal time we Cambodian will take every thing back for our nation please get up and kick this animal ass out of our country .

Leave a Reply

Submit Comment